បណ្តាញសង្គម

កងទ័ពស៊ីរីអះអាងថា «រកឃើញគ្រាប់មីស៊ីលកម្ទេចរថក្រោះ របស់អាមេរិកចំនួន ៣០គ្រាប់» នៅក្នុងខេត្ត Latakia!

(ស៊ីរី)៖ កងកម្លាំងរដ្ឋាភិបាលស៊ីរី បានរកឃើញឃ្លាំងស្ដុកមួយ ដែលមានមីស៊ីលប្រឆាំងរថក្រោះ របស់សហរដ្ឋអាមេរិកជិត ៣០គ្រាប់ នៅក្នុងខេត្ត Latakia នៅអំឡុងប្រតិបត្តិការបោសសំអាត គ្រាប់មីននៅទីនោះ។

អាន​បន្ត៖ កងទ័ពស៊ីរីអះអាងថា «រកឃើញគ្រាប់មីស៊ីលកម្ទេចរថក្រោះ របស់អាមេរិកចំនួន ៣០គ្រាប់»...

ក្តៅគគុក! រុស្ស៊ីប្រកាសថា «គ្មានជម្រើសអ្វីក្រៅពីសងសឹកអាមេរិក» ដែលនឹងមានការបណ្តេញមន្ត្រីទូតអាមេរិក ចេញពីប្រទេស និងរឹបអូសស្ថានទូត!

 (ម៉ូស្គូ)៖ រុស្ស៊ីគ្មានជម្រើសអី្វផ្សេងនោះឡើយ ក្រៅពីចាត់វិធានការសងសឹក តបតនឹងសហរដ្ឋអាមេរិក ចំពោះការបដិសេធរបស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញការប្រគល់អលចលទ្រព្យការទូត ចំនួនពីរកន្លែង របស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ដែលស្ថិតក្នុងទីក្រុងញូយ៉ក និងរដ្ឋម៉ារីលែន។

អាន​បន្ត៖ ក្តៅគគុក! រុស្ស៊ីប្រកាសថា «គ្មានជម្រើសអ្វីក្រៅពីសងសឹកអាមេរិក»...

មិនដែលលឺទេ! ជនជាតិឥណ្ឌូណេស៊ី ០៤នាក់ទៅចូលរួមក្រុម ISIS នៅស៊ីរី ត្រូវចាប់ខ្លួនគ្រោងបញ្ជូនមកវិញ ប៉ុន្តែរដ្ឋាភិបាលប្រកែកមិនទទួល និងនិយាយថា «ទុកឲ្យពួកគេស្លាប់នៅស៊ីរីចុះ!»

(ហ្សាការតា)៖ ជារឿងដែលកម្រនឹងកើតមាន ដោយរដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកែកមិនព្រមទទួលយកជនជាតិរបស់ខ្លួនចំនួន ០៤នាក់ ដែលគ្រោងបញ្ជូនត្រឡប់ពីស៊ីរីមកកាន់ឥណ្ឌូណេស៊ីវិញឡើយ ហើយទីក្រុងហ្សាការតាថែមទាំងបានបញ្ជាក់ទៀតថា ឲ្យទុកពួកគេនៅប្រទេសស៊ីរីបន្តទៀតចុះ ហើយប្រយុទ្ធដើម្បី ISIS រហូតដល់ស្លាប់នៅទីនោះទៅ។

អាន​បន្ត៖ មិនដែលលឺទេ! ជនជាតិឥណ្ឌូណេស៊ី ០៤នាក់ទៅចូលរួមក្រុម ISIS នៅស៊ីរី...

សន្យាខ្យល់? លោក ដូណាល់ ត្រាំ ធ្លាប់អះអាងថា «នឹងបើកទំព័រថ្មីនៃការរុករកទីអវកាស» ប៉ុន្តែអង្គការ NASA មិនទាន់បានទទួលជំនួយធំដុំអ្វីសោះ!

  (អាមេរិក)៖ ផ្ទុយពីការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថា លោកនឹងបើកទំព័រប្រវត្តិសាស្រ្តថ្មី  នៃការរុករកនៅទីអវកាសនោះ អង្គការ NASA ទើបតែបានបង្ហើបឲ្យដឹងថា ពួកគេមិនបានទទួលការឧបត្ថម្ភឲ្យបានធំដុំអ្វីទាំងអស់។

អាន​បន្ត៖ សន្យាខ្យល់? លោក ដូណាល់ ត្រាំ ធ្លាប់អះអាងថា «នឹងបើកទំព័រថ្មីនៃការរុករកទីអវកាស»...

ចក្រភពអង់គ្លេស «ចំណាយ ៥០លានដុល្លារ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធការពារយន្តហោះចម្បាំងទីហ្វុង» ឲ្យទំនើបខ្លាំងលើសមុន!

(ឡុងដ៍)៖ ចក្រភពអង់គ្លេសនឹងចំណាយលុយ ៥០លានដុល្លារសហរដ្ឋអាមេរិក ទៅលើការអភិវឌ្ឍបច្ចេកវិទ្យាដ៏ទំនើបមួយ ដែលនឹងអាចបង្កើនសមត្ថភាពការពារខ្លួន របស់យន្តហោះចម្បាំងប្រភេទទីហ្វុង ឲ្យកាន់តែខ្លាំងថែមទៀតបាន (Typhoon)។

អាន​បន្ត៖ ចក្រភពអង់គ្លេស «ចំណាយ ៥០លានដុល្លារ...

លោក ដូណាល់ ត្រាំ «បំពេញទស្សនកិច្ចនៅប្រទេសបារាំង និងចូលរួមពិធីបុណ្យជាតិ Bastille Day» នៅទីក្រុងប៉ារីស!

(ប៉ារីស)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួមនិងភរិយា បានធ្វើដំណើរមកដល់ប្រទេសបារាំងហើយ នាថ្ងៃព្រហស្បតិ៍នេះ នៅឯអាកាសយានដ្ឋាន Orly ភាគខាងត្បូងនៃទីក្រុងប៉ារីស ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅទីនេះ។

អាន​បន្ត៖ លោក ដូណាល់ ត្រាំ «បំពេញទស្សនកិច្ចនៅប្រទេសបារាំង និងចូលរួមពិធីបុណ្យជាតិ...

កងកម្លាំងយោធារុស្ស៊ី «រៀបចំសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុត នៅតំបន់ភាគខាងកើតប្រទេស» ចំពោះមុខសមយុទ្ធយោធា រវាងអាមេរិក-អឺរ៉ុប!

 (ម៉ូស្គូ)៖ យោធារុស្ស៊ីមកពីអង្គភាពតំបន់ Eastern Military District (EMD) នៅថ្ងៃព្រហស្បតិ៍នេះ បានដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ នៅឯតំបន់ចុងខាងកើតបំផុតប្រទេស។

អាន​បន្ត៖ កងកម្លាំងយោធារុស្ស៊ី «រៀបចំសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុត...

តំណាងរាស្ត្រប្រចាំរដ្ឋកាលីហ្វរញ៉ា «កំពុងរៀបចំនីតិវិធី ទាមទារឲ្យទម្លាក់ លោក ដូណាល់ ត្រាំ ចេញពីតំណែង​ប្រធានាធិបតីអាមេរិក»

(វ៉ាស៊ីនតោន)៖ តំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ មកពីរដ្ឋ California លោក Brad Sherman បានដាក់ចេញដំណោះស្រាយមួយជាផ្លូវការហើយ សំដៅដំណើរការនីតិវិធីទម្លាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចេញពីតំណែង។

អាន​បន្ត៖ តំណាងរាស្ត្រប្រចាំរដ្ឋកាលីហ្វរញ៉ា «កំពុងរៀបចំនីតិវិធី ទាមទារឲ្យទម្លាក់ លោក...

លោក ដូណាល់ ត្រាំ អះអាងថា «ទំនាក់ទំនងជាមួយលោក ពូទីន គឺល្អប្រសើរ» កាលពីកិច្ចប្រជុំ G20 នៅអាល្លឺម៉ង់!

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយាថា លោកមានទំនាក់ទំនងយ៉ាងល្អ ជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅអំឡុងជំនួបក្នុងកិច្ចប្រជុំ G20 នៅឯទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់កាលពីសប្ដាហ៍មុន។

អាន​បន្ត៖ លោក ដូណាល់ ត្រាំ អះអាងថា «ទំនាក់ទំនងជាមួយលោក ពូទីន គឺល្អប្រសើរ»...

ជប៉ុន៖ យន្តហោះចម្បាំង​អាមេរិក ១២០គ្រឿង «នឹងត្រូវផ្លាស់ទៅឈរជើងទៅខេត្ត Yamaguchi» ដោយសារតែបំពុល​បរិស្ថានរស់នៅ របស់ប្រជាជនជប៉ុនខ្លាំងពេក!

(តូក្យូ)៖ យន្ដហោះចម្បាំង ១២០គ្រឿង ប្រតិបត្តិការនៅលើនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក ដែលកំពុងធ្វើការល្បាតនៅតំបន់ប៉ាស៊ីហ្វិកខាងលិច ត្រូវបានគេគ្រោងនឹងផ្លាស់ប្ដូរទីតាំងទៅកាន់ទីក្រុង Iwakuni នៃខេត្ត Yamaguchi បន្ទាប់ពីបានឈរជើងនៅខេត្ត Kanagawa ជាយូរមកហើយ។

អាន​បន្ត៖ ជប៉ុន៖ យន្តហោះចម្បាំង​អាមេរិក ១២០គ្រឿង «នឹងត្រូវផ្លាស់ទៅឈរជើងទៅខេត្ត...

ភ្លើងឆេះព្រៃដ៏អាក្រក់ «កំពុងវាយលុកតំបន់អាមេរិកខាងជើង» ក្នុងនោះប្រជាជន ១៤,០០០នាក់ហើយ ត្រូវបានជម្លៀសពីលំនៅឋាន!

(កាណាដា)៖ គ្រោះភ្លើងឆេះព្រៃហាក់ដូចជាកំពុងវាយប្រហារ តំបន់អាមេរិកខាងជើងយ៉ាងខ្លាំង ស្របពេលដែលមនុស្សជាង ១៤,០០០នាក់ ត្រូវបានជម្លៀសខ្លួននៅក្នុងខេត្ត British Columbia ភាគខាងលិចប្រទេសកាណាដា ដោយសារតែភ្លើងឆេះព្រៃដ៏ធំសម្បើម បន្ទាប់ពីហេតុការណ៍ដូចគ្នានេះ ក៏បានកើតមានឡើងនៅក្នុងរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិកផងដែរនាពេលថ្មីៗនេះ។

អាន​បន្ត៖ ភ្លើងឆេះព្រៃដ៏អាក្រក់ «កំពុងវាយលុកតំបន់អាមេរិកខាងជើង» ក្នុងនោះប្រជាជន...

ប៉ូលិសអ៊ីស្រាអែល «ចាប់ខ្លួនមនុស្ស០៧នាក់ រួមទាំងអតីតមន្ត្រីទ័ព» ដើម្បីសួរចម្លើយពាក់ព័ន្ធរឿងពុករលួយ កម្មវិធីទិញនាវាមុជទឹកពីអាល្លឺម៉ង់!

 (អ៊ីស្រាអែល)៖ ប៉ូលិសអ៊ីស្រាអែលបានចាប់ឃុំខ្លួនមនុស្សទី០៧ ដើម្បីសួរចម្លើយក្រោមបទសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ ក្នុងគំរោងរបស់រដ្ឋាភិបាលទិញនាវាមុជទឹក ពីក្រុមហ៊ុនអាល្លឺម៉ង់ German ThyssenKrupp company។

អាន​បន្ត៖ ប៉ូលិសអ៊ីស្រាអែល «ចាប់ខ្លួនមនុស្ស០៧នាក់ រួមទាំងអតីតមន្ត្រីទ័ព»...

អាមេរិក-អឺរ៉ុប «ចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំ Saber Guardian 17»​​ នៅប្រទេសជាប់ព្រំដែនរុស្ស៊ីតែម្តង!

 (មូស្គូ)៖ សហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួន នៅទ្វីបអឺរ៉ុបជាប់ព្រំដែនប្រទេសរុស្ស៊ី នៅថ្ងៃអង្គារនេះ បានផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នាឈ្មោះថា Saber Guardian 17 ដែលរៀបចំឡើងដោយប្រទេសប៊ុលហ្គារី ហុងគ្រី និងរូម៉ានី។

អាន​បន្ត៖ អាមេរិក-អឺរ៉ុប «ចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំ Saber Guardian 17»​​...

ទីបំផុតគណៈរដ្ឋមន្ត្រីថៃ «សម្រេចទិញយន្តហោះចម្បាំង ០៨គ្រឿង ពីប្រទេសកូរ៉េខាងត្បូង» ដើម្បីទុកហ្វឹកហ្វឺនកងទ័ព!

 (បាងកក)៖ គណៈរដ្ឋមន្រ្តីថៃនាថ្ងៃអង្គារនេះ បានសម្រេចទទួលស្គាល់គម្រោងនៃការទិញយន្តហោះចម្បាំង សម្រាប់ការហ្វឹកហាត់ចំនួន ០៨គ្រឿង ថែមទៀតពីប្រទេសកូរ៉េខាងត្បូង។

អាន​បន្ត៖ ទីបំផុតគណៈរដ្ឋមន្ត្រីថៃ «សម្រេចទិញយន្តហោះចម្បាំង ០៨គ្រឿង...

ទីបំផុតក្រុមភេរវករ ISIS ចេញមុខប្រកាសទទួលស្គាល់ថា មេដឹកនាំកំពូលផុតលេខរបស់ខ្លួន Al Baghdadi ពិតជាបានស្លាប់ប្រាកដមែន

(បរទេស)៖ ក្រុមភេរវករ ISIS នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានបញ្ជាក់ឲ្យដឹងថា មេដឹកនាំកំពូលផុតលេខរបស់ខ្លួន មានឈ្មោះថា Abu Bakr al-Baghdadi ពិតជាបានបាត់បង់ជីវិតប្រាកដមែន។

អាន​បន្ត៖ ទីបំផុតក្រុមភេរវករ ISIS ចេញមុខប្រកាសទទួលស្គាល់ថា មេដឹកនាំកំពូលផុតលេខរបស់ខ្លួន...

សារព័ត៌មានរុស្ស៊ី៖ «ប្រជាពលរដ្ឋ ៨១ភាគរយ ពេញចិត្តពេញថ្លើមនឹងលោក វ្ល៉ាឌីមៀ ពូទីន ដឹកនាំប្រទេស»

 (ម៉ូស្គូ)៖ យោងតាមការស្ទាបស្ទង់មតិមួយ ដែលត្រូវបានធ្វើឡើងនាពេលថ្មីៗនេះ កម្រិតនៃការពេញចិត្តពេញថ្លើម របស់ប្រជាពលរដ្ឋរុស្ស៊ី ចំពោះការបំពេញការងារជាមេដឹកនាំប្រទេស របស់ប្រធានាធិបតីលោក វ៉្លាឌីមៀ ពូទីន បានកើនឡើងខ្ពស់ដល់ទៅជាង ៨១ភាគរយកាលពីខែមិថុនាកន្លងទៅ។

អាន​បន្ត៖ សារព័ត៌មានរុស្ស៊ី៖ «ប្រជាពលរដ្ឋ ៨១ភាគរយ ពេញចិត្តពេញថ្លើមនឹងលោក វ្ល៉ាឌីមៀ...

សំនួរដោយប្រយោល៖តើអាមេរិកអាចការពារខ្លួនឯងបានទេ ក្នុងករណីកូរ៉េខាងជើងបាញ់មីស៊ីល ICBM ច្រើនគ្រាប់មកក្នុងពេលតែមួយ?

(វ៉ាស៊ីនតោន)៖ បន្ទាប់ពីកូរ៉េខាងជើងប្រកាសថា ខ្លួនបានបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ដោយជោគជ័យជាលើកដំបូងកាលពីថ្ងៃអង្គារ វាបានបង្កឱ្យមានសំណួរជាច្រើនចោទថា តើសហរដ្ឋអាមេរិកមានសមត្ថភាពការពារខ្លួនឯង និងសម្ព័ន្ធមិត្តពីគ្រាប់មីស៊ីល ICBM របស់កូរ៉េខាងជើងដែរ ឬទេ ខណៈក្រុមអ្នកជំនាញខ្លះយល់ថា មីស៊ីលដែលទីក្រុងព្យុងយ៉ាងផលិត អាចនឹងមានលទ្ធភាពបាញ់ដល់រដ្ឋ Alaska ក្នុងអនាគតដ៏ខ្លីខាងមុខ។

អាន​បន្ត៖ សំនួរដោយប្រយោល៖តើអាមេរិកអាចការពារខ្លួនឯងបានទេ ក្នុងករណីកូរ៉េខាងជើងបាញ់មីស៊ីល...

គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៩រ៉ិចទ័រ វាយប្រហារខេត្ត Leyte, ហ្វីលីពីន បង្កឲ្យប្រជាជនស្លន់ស្លោ និងរត់ចេញមករកទីវាលដើម្បីសុវត្ថិភាព!

(ម៉ានីល)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៩រ៉ិចទ័រ ដែលក្រោយមកត្រូវបានទីភ្នាក់ងារ USGS របស់អាមេរិកគណនាថា ៦.៥រ៉ិចទ័រនោះ បានបង្កឲ្យញ័ររញ្ជួយលំនៅឋាន និងអគារនានាក្នុងក្រុងតូចមួយនៃខេត្ត Leyte ភាគកណ្តាលឈាងខាងត្បូងប្រទេសហ្វីលីពីន។

អាន​បន្ត៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៩រ៉ិចទ័រ វាយប្រហារខេត្ត Leyte, ហ្វីលីពីន...

លោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន នឹងជួបគ្នាក្នុងកិច្ចប្រជុំកំពូល G20 នៅអាល្លឺម៉ង់ ដោយរំពឹងថានឹងសម្រេចផលដ៏វិជ្ជមាន!

(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Tillerson បានថ្លែងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នឹងមានការផ្លាស់ប្តូរទស្សនៈរវាងគ្នាទៅវិញទៅមក ប្រកបដោយបរិយាកាសល្អប្រសើរ តាមការរំពឹងទុក ពាក់ព័ន្ធការយល់ឃើញរបស់មេដឹកនាំទាំងពីររូប ជុំវិញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី ក្នុងអំឡុងកិច្ចប្រជុំ G20 នាប្រទេសអាល្លឺម៉ង់ក្នុងអំឡុងចុងសប្តាហ៍នេះ។

អាន​បន្ត៖ លោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន នឹងជួបគ្នាក្នុងកិច្ចប្រជុំកំពូល G20...

ព្រលឹងចុងសក់! យន្តហោះរបស់ United Airlines «ឆាបឆេះនៅក្នុងព្រលាន Denver របស់អាមេរិក» ភ្លាមៗក្រោយពីធ្វើការចុះចត!

(វ៉ាស៊ីនតោន)៖ អ្នកដំណើរជាច្រើននាក់ បាននាំគ្នាបង្ហោះរូបភាព ដែលបង្ហាញឲ្យឃើញពីយន្តហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines មានការឆាបឆេះឡើងនៅលើផ្លូវហោះហើរ ភ្លាមៗបន្ទាប់ពីបានធ្វើការចុះចត នៅឯអាកាសយានដ្ឋានអន្តរជាតិ Denver នៃសហរដ្ឋអាមេរិក។

អាន​បន្ត៖ ព្រលឹងចុងសក់! យន្តហោះរបស់ United Airlines «ឆាបឆេះនៅក្នុងព្រលាន Denver...

កូរ៉េខាងជើង៖ ជនក្បត់ដូចជាផាក គឺនហេ គួរតែប្រហារជីវិតចោលសម្រាប់ផែនការសម្លាប់ លោក គីម ជុងអ៊ុន

 (សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានអំពាវនាវឱ្យមានការកាត់ទោសប្រហារជីវិត អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ រួមទាំងអតីតនាយកស៊ើបការណ៍សំងាត់ លោក លី ប៊ីយ៉ុនហូ (Lee Byung-ho) ទាក់ទិននឹងការរៀបចំផែនការ លួចធ្វើឃាតមេដឹកនាំកំពូលក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន។

អាន​បន្ត៖ កូរ៉េខាងជើង៖ ជនក្បត់ដូចជាផាក គឺនហេ គួរតែប្រហារជីវិតចោលសម្រាប់ផែនការសម្លាប់...