(វ៉ាស៊ីនតោន)៖ ស្ថានីយ៍អវកាសចិន Tiagong-1 កំពុងតែចល័តសំដៅចុះមកកាន់ភពផែនដី ក្នុងលក្ខណៈមួយដែលមិនអាចគ្រប់គ្រងបានឡើយ ហើយទោះបីជាផ្នែកភាគច្រើនរបស់វា នឹងត្រូវឆេះរលាយអស់ នៅពេលឈានចូលដល់បរិយាកាសផែនដីក៏ដោយ បំណែកធំៗជាមួយទម្ងន់រហូតដល់ ១០០គីឡូក្រាម នឹងនៅតែត្រូវធ្លាក់មកលើផ្ទៃផែនដីដដែល នៅក្នុងអំឡុងពេលប៉ុន្មានខែខាងមុខ។
អានបន្ត៖ យានអវកាសចិនដែលត្រូវបានបោះបង់ចោល នឹងធ្លាក់ចុះមកផែនដីវិញ ខណៈជំនាញអះអាងថា...
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនមែនកំពុងព្យាយាមបំផ្ទុះឲ្យមានសង្រ្គាមជាមួយអ៊ីរ៉ង់ឡើយ ក៏ប៉ុន្តែលោកមានកំហុសយ៉ាងខ្លាំង ដោយសារជឿជាក់ថា រូបលោកអាចដាក់សម្ពាធលើ ទីក្រុងតេហេរ៉ង់ឲ្យយល់ព្រមចរចា កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឡើងវិញបាន។
អានបន្ត៖ អតីតមន្ត្រី CIA «ចេញមុខទម្លាយ កំហុសធ្ងន់បំផុតរបស់ លោក ដូណាល់ ត្រាំ...
(ហួស្តុន)៖ ខ្យល់ព្យុះហ៊ឺរីខិន Harvey ដែលបានវាយប្រហារយ៉ាងដំណំមកលើរដ្ឋតិចសាស់ នៃភាគខាងត្បូងសហរដ្ឋអាមេរិកនោះ បានស្ងប់ស្ងាត់ទៅជាច្រើនសប្តាហ៍មកហើយ ប៉ុន្តែមនុស្សស្លាប់នៅបានកើនឡើងជាបន្តបន្ទាប់ រហូតដល់ចំនួន ៨៨នាក់ នាពេលនេះ។
អានបន្ត៖ សហរដ្ឋអាមេរិក៖ «មនុស្សស្លាប់កើនដល់ ៨៨នាក់» ក្រោយព្យុះហ៊ឺរីខិន Harvey...
(តេហេរ៉ង់)៖ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Masoud Jazayeri នៅថ្ងៃអង្គារនេះ បានព្រមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការគំរាមកំហែងប្រឆាំងនឹង ទីក្រុងតេហេរ៉ង់ ហើយថាកងកម្លាំងអ៊ីរ៉ង់នឹងផ្ដល់មេរៀនថ្មីមួយដល់សហរដ្ឋអាមេរិក។
អានបន្ត៖ មេទ័ពអ៊ីរ៉ង់៖ កងកម្លាំងអ៊ីរ៉ង់ នឹងបង្រៀនសហរដ្ឋអាមេរិក ពីមេរៀនថ្មី
(វ៉ាស៊ីនតោន)៖ ខ្មាន់កំាភ្លើងឈ្មោះ ស្ទីវិន ផេដដក់ (Stephen Paddock) ដែលបានបាញ់សម្លាប់រង្គាល មនុស្សយ៉ាងហោចណាស់ ៥៨នាក់ និងរបួស៥២៧នាក់ ក្នុងទីក្រុងឡាស វេហ្គាស់ ត្រូវបានគេរាយការណ៍ថាជាមនុស្សញៀននិងល្បែង ហើយមានបញ្ហាសតិអារម្មណ៍តាំងតែពីឆ្នាំ២០១៣មកម្លេះ។
អានបន្ត៖ CNN: ខ្មាន់កាំភ្លើង ឡាសវេហ្គាស់ ចាញ់ល្បែងអស់មួយលានដុលា្លរ...
(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter បាននិយាយថា លោកមានបំណងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីជួបជាមួយលោក គីម ជុងអ៊ុន ក្នុងគោល បំណងដោះស្រាយវិបត្តិនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។ នេះបើតាមអ្នកឯកទេសសំណុំរឿងកូរ៉េខាងជើង លោក Park Han-shik ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។
អានបន្ត៖ អតីតប្រធានាធិបតីអាមេរិក ចង់ធ្វើដំណើរទៅកូរ៉េខាងជើង ដើម្បីបញ្ចុះបញ្ចូលលោក គីម...
(វ៉ាស៊ីនតោន)៖ ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅមួយ ដែលបាននិងកំពុងតែវាយប្រហារតំបន់ភាគខាងជើង នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិកបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ១០នាក់ និងបំផ្លិចបំផ្លាញលំនៅឋាន ក៏ដូចជាអគារពាណិជ្ជកម្មជាង ១,០០០ពាន់ខ្នង, រួមទាំងបង្ខំឲ្យមនុស្សប្រមាណ ២០,០០០នាក់ ជម្លៀសខ្លួនចេញពីកន្លែងជ្រកកោណរបស់ពួកគេថែមទៀតផង។
អានបន្ត៖ BREAKING NEWS: ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វរញ៉ា «កំពុងរីករាលដាល...
(បង់ក្លាដែស)៖ ជារឿងដ៏គួរឲ្យរន្ធត់បំផុត ដែលក្នុងចំណោមជនជាតិរ៉ូហ៊ីងយ៉ាទាំង ១២នាក់ ដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់ក្រឡាប់លិចទូកនោះ មានចំនួន ១១នាក់ សុទ្ធសឹងតែជាកុមារតូចៗ ខណៈប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួនរាប់សិបនាក់ទៀត កំពុងតែបន្តធ្វើឡើងដដែល។
អានបន្ត៖ ក្នុងចំណោមជនជាតិរ៉ូហ៊ីងយ៉ា ដែលបានស្លាប់ក្នុងគ្រោះថ្នាក់ ក្រឡាប់លិចទូកនោះមាន...
(វ៉ាស៊ីនតោន)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៦រ៉ិចទ័រ ដែលបានវាយប្រហារភាគនិរតី នៃរដ្ឋអាឡាស្កា (Alaska) កាលពីព្រឹកមិញនេះ ពុំបានបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់ ឬក៏ការបំផ្លិចបំផ្លាញអ្វីឡើយ ហើយសេចក្តីព្រមានអំពីរលកយក្សស៊ូណាមិ ក៏មិនមាននោះដែរ។
អានបន្ត៖ គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ នៅរដ្ឋ Alaska របស់អាមេរិក...
(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានសម្រេចដកមេបញ្ជាការប៉ូលិសថ្នាក់តំបន់ចំនួនពីររូប ចេញពីតំណែង ដោយបុរសខ្លាំងរូបនេះចោទថា ជាមេបញ្ជាការកំពូលគ្រឿងញៀន ឬ narco-generals ខណៈក្រុមស៊ើបអង្កេតបានរកឃើញថា មន្ត្រីទាំងពីររូបនេះលួចកាងក្រុមរត់ពន្ធគ្រឿងញៀន នៅក្នុងតំបន់ដែលពួកគេកាន់កាប់។
អានបន្ត៖ បុរសខ្លាំងហ្វីលីពីន «លោក ឌូតឺតេ បញ្ជាឲ្យដកតំណែងមេប៉ូលិសពីររូប ដោយចោទថា...
(ដាម៉ាស)៖ ជនស៊ីវិលយ៉ាងតិច ២៥០នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់រងរបួស ដោយសារតែការវាយប្រហារតាមផ្លូវអាកាស ដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងទីក្រុងរ៉ាកា (Raqqa) របស់ប្រទេសស៊ីរីក្នុងអំឡុងពេល ០៤ថ្ងៃកន្លងទៅនេះ។
អានបន្ត៖ មហាសោដនាកម្ម នៃសង្គ្រាមស៊ីរី៖ «ក្នុងពេលតែ០៤ថ្ងៃ ប្រជាជនសរុប ២៥០នាក់ស្លាប់...
(បាសេឡូណា)៖ ប្រជាជនអេស្ប៉ាញជាង ៣៥០,០០០នាក់ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ានៅក្នុងទីក្រុងបាសេឡូណា រដ្ឋធានីនៃតំបន់កាតាឡាន់ (Catalonia) ដើម្បីសម្ដែងការជំទាស់ របស់ពួកគេទៅនឹងឯករាជ្យផ្ដាច់ទឹកដី ចេញពីប្រទេសអេស្ប៉ាញ។
អានបន្ត៖ អេស្ប៉ាញ៖ ប្រជាជនជាង ៣៥ម៉ឺននាក់ នៅតំបន់ Catalonia ប្រមូលផ្តុំគ្នាតវ៉ា...
(អង់ការ៉ា)៖ តួកគីបានសម្រេចបញ្ឈប់រាល់សេវាកម្មផ្តល់ទិដ្ឋាការទាំងអស់ នៅតាមបណ្តាស្ថាប័នការទូតរបស់ខ្លួន ស្ថិតក្នុងទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការប្រកាសពីស្ថានទូតតួកគីប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧។
អានបន្ត៖ ទំនាក់ទំនងរវាង តួកគី-អាមេរិក កាន់តែរកាំរកូសខ្លាំងរហូតឈានដល់...
(វ៉ាស៊ីនតោន)៖ វិទ្យាស្ថានស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានឱ្យដឹងថា គ្រោះរញ្ជួយដីកំរិត ៦.៦រ៉ិចទ័រ បានវាយប្រហារមកលើតំបន់ឆ្នេរភាគខាងលិចនៃរដ្ឋ អាឡាស្កា (Alaska) ដែលស្ថិតនៅភាគពាយ័ព្យសហរដ្ឋអាមេរិក ប៉ុន្តែមិនមានសេចក្ដីព្រមានណាមួយថា អាចកើតមានរលកយក្សស៊ូណាមិឡើយ។
អានបន្ត៖ BREAKING NEWS: គ្រោះរញ្ជួយដីដ៏កក្រើក ៦.៦រ៉ិចទ័រ វាយប្រហារកោះ Alaska...
(មីយ៉ាន់ម៉ា)៖ មនុស្សយ៉ាងហោចណាស់ ១២នាក់ស្លាប់ និងជាច្រើននាក់ទៀត ក្នុងនោះរួមមានទាំងកុមារកំពុងបាត់ខ្លួន បន្ទាប់ពីទូកដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលកំពុងរត់គេចពីអំពើ ហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានក្រឡាប់លិច នៅអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសបង់ក្លាដែស។
អានបន្ត៖ BREAKING NEWS: ជនជាតិរ៉ូហ៊ីងយ៉ា ១២នាក់ស្លាប់ និងជាច្រើននាក់បាត់ខ្លួន...
(វ៉ាស៊ីនតោន)៖ បន្ទាប់ពីឪពុកម្តាយនិស្សិតអាមេរិក អូតតូ វ៉មបាយឺ (Otto Warmbier) ដែលបានទទួលមរណភាពក្នុងប្រទេសកំណើតរបស់ខ្លួន ក្រោយពីបានជាប់ឃុំអស់រយៈពេល ១៧ខែ នៅកូរ៉េខាងជើងនោះ សមាជិកព្រឹទ្ធសភាមួយចំនួនបានរួមគ្នាចុះហត្ថលេខាលើលិខិតមួយ ស្នើទៅកាន់ក្រសួងការបរទេសអាមេរិក ឲ្យចាត់បញ្ចូលរដ្ឋកុម្មុយនិស្តដ៏ឯកោមួយនេះ ទៅក្នុងបញ្ជីនៃរដ្ឋគាំទ្រអំពើភេរវកម្ម របស់ទីក្រុងវ៉ាស៊ីនតោនជាថ្មីម្តងទៀត។
អានបន្ត៖ ព្រឹទ្ធសមាជិកអាមេរិក និងគ្រួសារនិស្សិត Warmbier «ស្នើឲ្យដាក់ឈ្មោះកូរ៉េខាងជើង...
(រ៉ងហ្គូន)៖ ជនស៊ីវិលសរុប ១៦៣នាក់បានស្លាប់ និង ៩១នាក់ទៀតកំពុងបាត់ខ្លួន នៅក្នុងការវាយប្រហារដោយភេរវកម្មនៅភាគខាងលិចរដ្ឋរ៉ាឃីន របស់ប្រទេសមីយ៉ាន់ម៉ា ដោយគិតចាប់តាំងពីជម្លោះចាប់ផ្តើមកាលពីខែតុលា ឆ្នាំមុន។
អានបន្ត៖ ក្តៅគគុក! អាជ្ញាធរមីយ៉ាន់ម៉ាអះអាងថា «ជនស៊ីវិល ១៦៣នាក់ស្លាប់ និង...
(ព្យុងយ៉ាង)៖ ប្រជាជនកូរ៉េខាងជើង គឺជាមនុស្សមានចរិកលក្ខណៈភាគច្រើន ដូចគ្នានឹងប្រជាជនដទៃរស់នៅក្នុងទ្វីបអាស៊ី ដោយពួកគេមានគោលដៅ និងការងាររបស់ពួកគេ ពោលគឺមិនដូចទាំងស្រុងទៅនឹងអ្វី ដែលប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចបានចុះផ្សាយនោះឡើយ។
អានបន្ត៖ ភ្នាក់ងារទេសចរណ៍ស៊ែប៊ី៖ «ប្រទេសកូរ៉េខាងជើង មិនអាក្រក់ដូចគេថាទាំងអស់នោះទេ»...
(គូឡាឡាំពួរ)៖ អគ្គីភ័យមួយបានកើតមានឡើងទៅលើសាលារៀនមួយកន្លែង ក្នុងរដ្ឋធានីគូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ីនៅវេលាម៉ោង ៥៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះតែម្តង បានបណ្តាលឲ្យមនុស្ស ២៥នាក់ស្លាប់ ដោយក្នុងនោះភាគច្រើនជាសិស្សសាលា ដែលស្នាក់នៅទីសាលារៀននោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។
អានបន្ត៖ BREAKING NEWS: អគ្គីភ័យលេបត្របាក់សាលារៀននៅម៉ាឡេស៊ី «ឆក់យកជីវិតមនុស្ស ២៥នាក់...
(អ៊ីស្លាម៉ាបាដ)៖ នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក ហ្សាហ៊ីដ ខាកាន់ អាប់បាស៊ី (Shahid Khaqan Abbasi) បានថ្លែងថា ទណ្ឌកម្មរបស់អាមេរិកប្រឆាំងទៅនឹងក្រុមមន្រ្តីប៉ាគីស្ថាន ឬក៏ការបន្តកាត់បន្ថយជំនួយផ្នែកយោធា នឹងជះផលប៉ះពាល់មិនល្អនោះឡើយ។
អានបន្ត៖ មេដឹកនាំប៉ាគីស្ថានព្រមានថា «បញ្ហាធំៗជាច្រើននឹងផ្ទុះឡើង»...
(វ៉ាស៊ីនតោន)៖ អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី នីកគី ហាឡេយ (Nikki Haley) បានអះអាងថា សហរដ្ឋអាមេរិកមិនមែនកំពុងសម្លឹងមើលការធ្វើសង្រ្គាម ជាមួយកូរ៉េខាងជើងនោះទេ រីឯទីក្រុងព្យុងយ៉ាងវិញ ក៏មិនទាន់ដើរហួសបន្ទាត់ក្រហម ដែលមិនអាចត្រឡប់ក្រោយវិញបាននោះដែរ។
អានបន្ត៖ ក្រោយពីត្រូវកូរ៉េខាងជើងជេរប្រទេច អគ្គរដ្ឋទូតអាមេរិកប្រចាំ UN ថ្លែងថា...