បណ្តាញសង្គម

មិនសូវស្រួល! អាមេរិកអះអាងថា «នាវាមុជទឹកកូរ៉េខាងជើង កំពុងចល័តខុសពីធម្មតាក្នុងសមុទ្រជប៉ុន» សង្ស័យត្រៀមបាញ់មីស៊ីលចេញពីក្នុងទឹក!

(ដាម៉ាស់)៖ គ្រាន់តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការធ្វើតេស្ត និងប្រកាសជោគជ័យជាលើកទីពីរចំពោះ គ្រាប់មីស៊ីល ផ្លោងឆ្លងទ្វីប ICBM ប្រទេសកូរ៉េខាងជើងបានបង្ហាញសញ្ញាមិនស្រួលថ្មីទៀត នោះគឺការចល័តនាវាមុជទឹកខុសពីធម្មតា នៅក្នុងសមុទ្រជប៉ុន ដែលសហរដ្ឋអាមេរិកបានអះអាងថា «គឺជាសកម្មភាពខុសពីធម្មតាខ្លាំង និងក្នុងកម្រិតមួយដែលមិនអាចប៉ាន់ស្មានបានផងដែរ»។

អាន​បន្ត៖ មិនសូវស្រួល! អាមេរិកអះអាងថា «នាវាមុជទឹកកូរ៉េខាងជើង...

ប្រធានាធិបតី ស៊ី ជិនពីង ថ្លែងសារនៅមហាវិមានប្រជាជនចិនអបអរខួប ៩០ឆ្នាំ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន PLA!

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កំពុងធ្វើការថ្លែងសារនៅឯពិធីជួបជុំដ៏ធំមួយ នៅឯមហាវិមានប្រជាជនចិន Great Hall of the People ដែលស្ថិតក្នុងទីក្រុងប៉េកាំង ដើម្បីអបអរសាទរថ្ងៃគម្រប់ខួប ៩០ឆ្នាំ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន PLA នាថ្ងៃអង្គារនេះ។

អាន​បន្ត៖ ប្រធានាធិបតី ស៊ី ជិនពីង ថ្លែងសារនៅមហាវិមានប្រជាជនចិនអបអរខួប ៩០ឆ្នាំ...

ព័ត៌មានរសើបបំផុត៖ «កងកម្លាំងពិសេសកូរ៉េខាងត្បូង បញ្ជាផ្ទាល់ដោយ លោក មូន ជែអ៊ីន កំពុងត្រៀមធ្វើឃាត លោក គីម ជុងអ៊ុន និងវាយប្រហារទ្រង់ទ្រាយធំលើកូរ៉េខាងជើង»

(សេអ៊ូល)៖ កងកម្លាំងពិសេសកូរ៉េខាងត្បូងត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផែនការបើកការវាយប្រហារលើទីបញ្ជាការយោធា រោងចក្រនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង ហើយ ដែលផែនការនេះទៀតសោត អាចនឹងត្រូវបានដឹកនាំដោយកងកម្លាំងពិសេស នៃប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅក្នុងករណីបន្ទាន់ ឬចាំបាច់។

អាន​បន្ត៖ ព័ត៌មានរសើបបំផុត៖ «កងកម្លាំងពិសេសកូរ៉េខាងត្បូង បញ្ជាផ្ទាល់ដោយ លោក មូន ជែអ៊ីន...

ត៌មានរសើបបំផុត៖ «កងកម្លាំងពិសេសកូរ៉េខាងត្បូង បញ្ជាផ្ទាល់ដោយ លោក មូន ជែអ៊ីន កំពុងត្រៀមធ្វើឃាត លោក គីម ជុងអ៊ុន និងវាយប្រហារទ្រង់ទ្រាយធំលើកូរ៉េខាងជើង»

(សេអ៊ូល)៖ កងកម្លាំងពិសេសកូរ៉េខាងត្បូង ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំផែនការ បើកការវាយប្រហារលើទីបញ្ជាការយោធា រោងចក្រនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង ហើយដែលផែនការនេះទៀតសោត  អាចនឹងត្រូវបានដឹកនាំដោយកងកម្លាំងពិសេស នៃប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅក្នុងករណីបន្ទាន់ ឬចាំបាច់។

អាន​បន្ត៖ ត៌មានរសើបបំផុត៖ «កងកម្លាំងពិសេសកូរ៉េខាងត្បូង បញ្ជាផ្ទាល់ដោយ លោក មូន ជែអ៊ីន...

មន្ត្រីជាន់ខ្ពស់សេតវិមានអាមេរិក «ដែលទើបត្រូវតែងតាំងកាលពី១១ថ្ងៃមុន ឥឡូវសុំលាលែងពីតំណែងហើយ!»

  (វ៉ាស៊ីនតោន)៖ សេតវិមានបានបញ្ជាក់ឲ្យដឹងថា លោក Anthony Scaramucci នឹងលាលែងពីតំណែងរបស់លោក ជានាយកទំនាក់ទំនងប្រចាំសេតវិមាន នាថ្ងៃចន្ទសប្តាហ៍នេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មានជាច្រើន  ស្តីពីការលាឈប់ពីតួនាទីរបស់លោក។

អាន​បន្ត៖ មន្ត្រីជាន់ខ្ពស់សេតវិមានអាមេរិក «ដែលទើបត្រូវតែងតាំងកាលពី១១ថ្ងៃមុន...

ចិនតបទៅអាមេរិកវិញ៖ «ទីក្រុងវ៉ាស៊ីនតោន មិនគួរយករឿងពាណិជ្ជកម្ម ទៅពាក់ព័ន្ធបញ្ហាកូរ៉េខាងជើង»

  (ប៉េកាំង)៖ ចិនបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនមិនគួរយករឿងពាណិជ្ជកម្ម មកចូលពាក់ព័ន្ធក្នុងការពិភាក្សាអំពីកម្មវិធី មីស៊ីល-នុយក្លេអ៊ែរ របស់កូរ៉េខាងជើងនោះឡើយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ទីក្រុងប៉េកាំងថា មិនបានធ្វើសកម្មភាពអ្វីទាំងអស់ ចំពោះទីក្រុងព្យុងយ៉ាង ទោះបីជាបានចំណេញលុយកប់ៗ ពីការធ្វើមុខជំនួញជាមួយសហរដ្ឋអាមេរិក។

អាន​បន្ត៖ ចិនតបទៅអាមេរិកវិញ៖ «ទីក្រុងវ៉ាស៊ីនតោន មិនគួរយករឿងពាណិជ្ជកម្ម...

WikiLeaks ទម្លាយសារអ៊ីម៉ែល ២១ពាន់ច្បាប់ ពាក់ព័ន្ធយុទ្ធនាការបោះឆ្នោតរបស់ លោក Emmanuel Macron!

(បរទេស)៖ សារអ៊ីម៉ែលជាង ២១,០០០ច្បាប់ ដែលមានជាប់ពាក់ព័ន្ធក្នុងយុទ្ធនាការឃោសនាបោះឆ្នោត  ជ្រើសរើសប្រធានាធិបតីបារាំងរបស់ លោក Emmanuel Macron ដែលបច្ចុប្បន្នជាមេដឹកនាំបារាំងថ្ មី ត្រូវបានបញ្ចេញជាសាធារណៈ ដោយគេហទំព័រ WikiLeaks។

អាន​បន្ត៖ WikiLeaks ទម្លាយសារអ៊ីម៉ែល ២១ពាន់ច្បាប់ ពាក់ព័ន្ធយុទ្ធនាការបោះឆ្នោតរបស់ លោក...

ក្តៅគគុក! សហរដ្ឋអាមេរិក «ប្រកាសថ្កោលទោសធ្ងន់ៗ ចំពោះការបោះឆ្នោតនៅវេណេស៊ុយអេឡា» និងព្រមានចាត់វិធានការក្តៅ ចំពោះភាពរឹងទទឹងនេះ!

  (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកជាថ្មីម្ដងទៀត នៅថ្ងៃអាទិត្យ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបោះឆ្នោតសភាធម្មនុញ្ញ (ANC)  នៅក្នុងប្រទេសវេណេស៊ុយអេឡា ហើយថែមទំាងព្រមានដែរថា  ខ្លួននឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែម ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ និងអ្នកទំាងឡាយណាដែលមានជាប់ពាក់ព័ន្ធនឹង ANC។

អាន​បន្ត៖ ក្តៅគគុក! សហរដ្ឋអាមេរិក «ប្រកាសថ្កោលទោសធ្ងន់ៗ ចំពោះការបោះឆ្នោតនៅវេណេស៊ុយអេឡា»...

អាជ្ញាធរឥណ្ឌា «រឹបអូសបានគ្រឿងញៀនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ គឺហេរ៉ូអ៊ីនចំនួនជាង ១,៥០០គីឡូក្រាម តម្លៃ ៥៤៥លានដុល្លារអាមេរិក»

(ញូដេលី)៖ អាជ្ញាធរឥណ្ឌាបាននិយាយថា ខ្លួនបានរឹបអូសគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនជាង ១,៥០០ គីឡូក្រាម ហើយដែលនេះគឺជាការរឹបអូសគ្រឿងញៀនធំបំផុត នៅក្នុងប្រវត្តិសាស្ត្រឥណ្ឌានាសម័យថ្មីនេះ។

អាន​បន្ត៖ អាជ្ញាធរឥណ្ឌា «រឹបអូសបានគ្រឿងញៀនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ...

អាមេរិកបើកឆ្វែលយន្តហោះទម្លាក់គ្រាប់បែកនៅឧបទ្វីបកូរ៉េ បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល

(សេអ៊ូល)៖ សហរដ្ឋអាមេរិក បានបើកឆ្វែលយន្តហោះទម្លាក់គ្រាប់បែក B-1B ពីលើដែនដីនៃឧបទ្វីបកូរ៉េ ក្នុងពេលបង្ហាញពីសមត្ថភាពយោធារបស់ខ្លួននៅថ្ងៃអាទិត្យ បន្ទាប់ពីរដ្ឋាភិបាលក្រុង ព្យុងយ៉ាង ទើបតែបាញ់សាកល្បងគ្រាប់មីស៊ីលឆ្លងទ្វីប (ICBM) កាលពីពេលថ្មីៗកន្លងទៅនេះ នេះបើយោងតាមប្រភពពីកងទ័ព អាកាសអាមេរិក និងកូរ៉េខាងត្បូង ដកស្រង់ដោយសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧នេះ។

អាន​បន្ត៖ អាមេរិកបើកឆ្វែលយន្តហោះទម្លាក់គ្រាប់បែកនៅឧបទ្វីបកូរ៉េ...

អ្នកជំនាញ៖ «មីស៊ីលផ្លោង ICBM កូរ៉េខាងជើងធ្វើតេស្តយប់មិញ គឺជាការព្រមានអាមេរិកត្រង់ៗតែម្តង!»

(សេអ៊ូល)៖ ការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីបលើកទីពីរ របស់ប្រទេសកូរ៉េខាងជើង ដែលបានប្រព្រឹត្តទៅដោយភាពភ្ញាក់ផ្អើល  កាលពីយប់កណ្តាលអាធ្រាតថ្ងៃសុក្រម្សិលមិញនេះ ទំនងជាសកម្មភាពបង្កហេតុឌឺដងមួយ  ដែលមានគោលដៅទៅលើសហរដ្ឋអាមេរិក។

អាន​បន្ត៖ អ្នកជំនាញ៖ «មីស៊ីលផ្លោង ICBM កូរ៉េខាងជើងធ្វើតេស្តយប់មិញ...

ទីបំផុតអាមេរិក «ប្រកាសដាក់ទណ្ឌកម្មជាថ្មីម្តងទៀត លើរដ្ឋាភិបាលវេណេស៊ុយអេឡា» និងគំរាមឲ្យឈប់គម្រោងកែប្រែរដ្ឋធម្មនុញ្ញភ្លាម បើមិនចង់រងគ្រោះ​ធ្ងន់​ជាងនេះ!

  (វ៉ាស៊ីនតោន)៖ រដ្ឋបាល លោក ដូណាល់ ត្រាំ បានប្រកាសពីការដាក់ទណ្ឌកម្មទៅលើ មន្រ្តីរដ្ឋាភិបាលវេណេស៊ុយអេឡា ចំនួន ១៣រូប ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងព្យាយាមរារាំង ប្រធានាធិបតីនៃប្រទេសអាមេរិកឡាទីនមួយនេះ  គឺលោក Nicolas Maduro មិនឲ្យបន្តអនុវត្តន៍គម្រោងរបស់ខ្លួន ដែលសំដៅចង់កែប្រែរដ្ឋធម្មនុញ្ញ របស់ប្រទេសអាមេរិកឡាទីនមួយនេះ។

អាន​បន្ត៖ ទីបំផុតអាមេរិក «ប្រកាសដាក់ទណ្ឌកម្មជាថ្មីម្តងទៀត លើរដ្ឋាភិបាលវេណេស៊ុយអេឡា»...

អាមេរិក៖ យន្តហោះខ្នាតតូច «ហោះខុសបច្ចេកទេស បណ្តាលឲ្យធ្លាក់លើផ្លូវថ្នល់» និងបានផ្តាច់ជីវិតមនុស្ស ០៤នាក់ភ្លាមៗនៅហ្នឹងកន្លែង!

  (អាមេរិក)៖ យន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់ នាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅតំបន់កើតហេតុ) ទៅចំផ្លូវថ្នល់ជាតិមួយខ្សែ ដែលស្ថិតក្នុងរដ្ឋ Utah ភាគខាងលិចសហរដ្ឋអាមេរិក ហើយបានឆក់យកជីវិតមនុស្សចំនួន ០៤នាក់ ដែលជិះនៅលើនោះ។

អាន​បន្ត៖ អាមេរិក៖ យន្តហោះខ្នាតតូច «ហោះខុសបច្ចេកទេស បណ្តាលឲ្យធ្លាក់លើផ្លូវថ្នល់»...

កូរ៉េខាងជើងឲ្យជំរើសអាមេរិក «មកលត់ជង្គង់សូមទោសប្រជាជន និងកងទ័ពខ្លួន» ខណៈកូរ៉េទាំងពីរកំពុងប្រារព្ធខួប ៦៤ឆ្នាំ នៃការបញ្ចប់សង្គ្រាម (ឆ្នាំ១៩៥០-១៩៥៣)

(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ នៅតែប្រកាន់គោលជំហរដដែល ដោយជម្រុញឱ្យសហរដ្ឋអាមេរិក  បញ្ចប់គោលនយោបាយជាសត្រូវប្រឆាំងទីក្រុងព្យុងយ៉ាង ខណៈកូរ៉េទំាងពីរប្រារព្ធខួបលើកទី៦៤ នៃការបញ្ចប់សង្រ្គាមកូរ៉េ (១៩៥០-១៩៥៣)។

អាន​បន្ត៖ កូរ៉េខាងជើងឲ្យជំរើសអាមេរិក «មកលត់ជង្គង់សូមទោសប្រជាជន និងកងទ័ពខ្លួន»...

សហរដ្ឋអាមេរិក «កំពុងព្យាយាមបង្កើនចំនួននាវាចម្បាំង ឲ្យដល់កំណត់ ៣៥៥គ្រឿង» ដើម្បីកុំឲ្យប្រទេសដទៃ មើលងាយ ជាពិសេសចិនតែម្តង!

  (វ៉ាស៊ីនតោន)៖ ប្រសិនបើកងនាវាចម្បាំងទាំង ២៧៥គ្រឿង របស់កងទ័ពជើងទឹកអាមេរិក  មិនអាចឈានដល់គោលដៅកំណត់ របស់ក្រសួងការពារជាតិដែលមានចំនួន ៣៥៥គ្រឿងទេនោះ  ទីក្រុងវ៉ាស៊ីនតោននឹងជំរុញកងទ័ពជើងទឹកប្រទេសចិន ឲ្យមានការយល់ឃើញថា  ពួកគេអាចនឹងបង្កើនឥទ្ធិពលរបស់ខ្លួន ឲ្យមានប្រៀបជាងសហរដ្ឋអាមេរិកបាន។

អាន​បន្ត៖ សហរដ្ឋអាមេរិក «កំពុងព្យាយាមបង្កើនចំនួននាវាចម្បាំង ឲ្យដល់កំណត់ ៣៥៥គ្រឿង»...

មន្ត្រីជើងចាស់អាមេរិក «ស្នើរដ្ឋបាល ត្រាំ ប្រមូលគ្រាប់បែកនុយក្លេអ៊ែរ ចេញពីមូលដ្ឋានទ័ពនៅតួកគី» បើសិនជាស្ថានការណ៍អាក្រក់ នៅតែបន្ត!

  (អង់ការ៉ា)៖ អតីតមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Joseph Cirincione បានអំពាវនាវឱ្យសហរដ្ឋអាមេរិក  ប្រមូលអាវុធនុយក្លេអ៊ែររបស់ខ្លួន ពីមូលដ្ឋានទ័ពអាកាសតួកគី Incirlik ខណៈទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអង់ការ៉ា នៅតែបន្តតានតឹង។

អាន​បន្ត៖ មន្ត្រីជើងចាស់អាមេរិក «ស្នើរដ្ឋបាល ត្រាំ ប្រមូលគ្រាប់បែកនុយក្លេអ៊ែរ...

ខណៈរុស្ស៊ីកំពុងអភិវឌ្ឍន៍ គ្រាប់មីស៊ីលបាញ់ចេញពីរថភ្លើង អាមេរិកអះអាងថា «វ៉ាស៊ីនតោនមានអាវុធនុយក្លេអ៊ែរ ជារនាំងការពារខ្លួនដ៏មានប្រសិទ្ធភាព»

 (វ៉ាស៊ីនតោន)៖ មន្ត្រីយោធាអាមេរិក លោកអនុសេនីយ៍ឯក Paul W. Tibbets IV បានអះអាងថា សហរដ្ឋអាមេរិក បានចាត់ទុកអាវុធនុយក្លេអ៊ែរ គឺជារនាំងការពារខ្លួនដ៏មានប្រសិទ្ធិភាព និងមិនអាចខ្វះបានក្នុងនាមជាមហាអំណាច  ខណៈទីក្រុងម៉ូស្គូកំពុងអភិវឌ្ឍន៍មីស៊ីលផ្លោងឆ្លងទ្វីប ICBM បំពាក់នៅលើរថភ្លើង។

អាន​បន្ត៖ ខណៈរុស្ស៊ីកំពុងអភិវឌ្ឍន៍ គ្រាប់មីស៊ីលបាញ់ចេញពីរថភ្លើង អាមេរិកអះអាងថា...

ប្រទេសចិន «កំពុងត្រៀមប្រារព្ធព្រឹត្តិការណ៍ធំបំផុតជាប្រវត្តិសាស្ត្រ គឺខួបគំរប់ ៩០ឆ្នាំ នៃកងទ័ពរំដោះប្រជាជនចិន» នៅដើមខែសីហាខាងមុខនេះ!

(ប៉េកាំង)៖ ឆ្នាំ២០១៧ គឺឆ្នាំដ៏ធំបំផុតសម្រាប់យោធាប្រទេសចិន ស្របពេលដែលកងទ័ពរំដោះប្រជាជនចិន (PLA) របស់មហាយក្សនៅអាស៊ីមួយនេះ កំពុងត្រៀមរៀបចំមហាព្រឹត្តិការណ៍ដ៏ធំមួយ ដែលនឹងកក្រើកពិភពលោក នាថ្ងៃទី០១ ខែសីហា ពោលគឺដើមសប្តាហ៍ក្រោយនេះ ដើម្បីអបអរសាទរគម្រប់ខួបទី៩០ឆ្នាំរបស់ខ្លួន។

អាន​បន្ត៖ ប្រទេសចិន «កំពុងត្រៀមប្រារព្ធព្រឹត្តិការណ៍ធំបំផុតជាប្រវត្តិសាស្ត្រ គឺខួបគំរប់...

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកូរ៉េខាងជើង បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីត្រៀមខ្លួនសម្រាប់វេទិកាសន្តិសុខ នៃតំបន់អាស៊ាន!

(ម៉ានីល)៖ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Choe Hui Chol បានមកដល់ទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីនហើយ ដើម្បីបំពេញទស្សនកិច្ចក្នុងន័យត្រួសត្រាយផ្លូវ សម្រាប់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង មកកាន់ប្រទេសដីកោះមួយនេះនៅសប្តាហ៍ក្រោយ។

អាន​បន្ត៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកូរ៉េខាងជើង បំពេញទស្សនកិច្ចនៅហ្វីលីពីន...

ព័ត៌មានក្តៅ! កូរ៉េខាងជើង «ព្រមានកម្ទេចសហរដ្ឋអាមេរិក ដោយអាវុធនុយក្លេអ៊ែរ» បើវ៉ាស៊ីនតោន​​ហ៊ានរៀបគំរោង ប្តូររបបដឹកនាំព្យុងយ៉ាង!

(សេអ៊ូល)៖ ក្រុមមន្ត្រីកូរ៉េខាងជើងបាននិយាយថា ពួកគេបានត្រៀមខ្លួនរួចស្រេចដើម្បីប្រយុទ្ធជាមួយសហរដ្ឋអាមេរិកដោយអាវុធនុយក្លេអ៊ែរ បើសិនជាទីក្រុងវ៉ាស៊ីនតោនហ៊ានមានគំនិតណាមួយចង់ផ្លាស់ប្តូររបបដឹកនាំទីក្រុងព្យុងយ៉ាង ហើយការព្រមាននេះធ្វើឡើងអំឡុងពេលកូរ៉េខាងជើងខ្លួនឯង កំពុងត្រៀមរៀបចំខួបលើកទី ៦៤ នៃការបញ្ចប់សង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) ដែលនឹងត្រូវប្រពឹ្រត្តទៅ នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។

អាន​បន្ត៖ ព័ត៌មានក្តៅ! កូរ៉េខាងជើង «ព្រមានកម្ទេចសហរដ្ឋអាមេរិក ដោយអាវុធនុយក្លេអ៊ែរ»...

ប្រធានាធិបតី ដូណាល់ ត្រាំ និយាយពីការលើកលែងទោស ចំពេលមនុស្សជំនិតត្រូវគេសង័្សយថា មានទំនាក់ទំនងជាមួយរុស្ស៊ី

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកមានសិទ្ធិអំណាចពេញលេញ ក្នុងការលើកលែងទោសឱ្យនរណាម្នាក់ ខណៈមានសេចក្ដីរាយការណ៍ថា លោកកំពុងពិចារណាលើកលែងទោស ដល់សមាជិកគ្រួសារ មនុស្សជំនិតរបស់លោក រួមទំាងរូបលោកផ្ទាល់ ពាក់ព័ន្ធនឹងរឿងអាស្រូវមានទំនាក់ទំនងនឹងរុស្ស៊ី។

អាន​បន្ត៖ ប្រធានាធិបតី ដូណាល់ ត្រាំ និយាយពីការលើកលែងទោស ចំពេលមនុស្សជំនិតត្រូវគេសង័្សយថា...