Radio Live


Social Network

ប្រធានាធិបតីហ្វីលីពីន ប្រាប់ឱ្យសមាជិកទាំងអស់នៃគណៈរដ្ឋមន្រ្តីលាលែងពីតំណែង ដើម្បីរៀបចំរដ្ឋាភិបាលឡើងវិញ ប្

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានស្នើឱ្យសមាជិកទាំងអស់នៃគណៈរដ្ឋមន្រ្តីរបស់លោក គឺប្រហែល៣០នាក់ ដាក់ពាក្យលាលែងពីតំណែង ហើយបើតាមការិយាល័យរបស់លោក Marcos គឺដើម្បីរៀបចំរដ្ឋាភិបាលឡើងសាឡើងវិញ បន្ទាប់ពីគណបក្សលោក ទទួលបានលទ្ធផលមិនសូវល្អ ដូចការរំពឹងទុក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ នាពេលថ្មីៗនេះ។

Read more: ប្រធានាធិបតីហ្វីលីពីន ប្រាប់ឱ្យសមាជិកទាំងអស់នៃគណៈរដ្ឋមន្រ្តីលាលែងពីតំណែង...

អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ត្រូវបានបញ្ជាឱ្យបង់ប្រាក់សំណង ៣០៥លានដុល្លារអាមេរិក ជុំវិញគម្រោងស្រូវ

ការថៃកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាឱ្យអតីតនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត្រា ដែលនិរទេសខ្លួនឯង ឱ្យសងការខូចខាតចំនួន 10 ពាន់លានបាត (305 លានដុល្លារអាមេរិក) ជុំវិញគម្រោងសន្យាទិញស្រូវ ដែលត្រូវបានកាត់ទោសក្នុងឆ្នាំ 2017 ឱ្យជាប់ពន្ធនាគាររយៈពេល 5 ឆ្នាំពីបទធ្វេសប្រហែស។

Read more: អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ត្រូវបានបញ្ជាឱ្យបង់ប្រាក់សំណង...

អ្នកស្រុកជាប់គាំងលើដំបូលផ្ទះ ខណៈដែលភ្លៀងធ្លាក់ខ្លាំង វាយលុកភាគខាងកើតប្រទេសអូស្រ្តាលី

ទឹកជំនន់ដែលចេះតែកើនឡើង បានជន់លិចមនុស្សជាង 50,000 នាក់នៅភាគខាងកើតប្រទេសអូស្ត្រាលី កាលពីថ្ងៃព្រហស្បតិ៍ និងបានបណ្តាលឱ្យជន់លិចផ្ទះសម្បែង ខណៈដែលភ្លៀងធ្លាក់យ៉ាងគំហុក បានបន្តដល់ថ្ងៃទី 2 ហើយ។

Read more: អ្នកស្រុកជាប់គាំងលើដំបូលផ្ទះ ខណៈដែលភ្លៀងធ្លាក់ខ្លាំង...

ជប៉ុន ផ្អាកនាំចូលសាច់បក្សីពីប្រទេសប្រេស៊ីល ក្រោយការផ្ទុះជំងឺផ្ដាសាយបក្សី

ប្រទេសជប៉ុន បានផ្អាកការនាំចូលសាច់បក្សីពីទីក្រុងម៉ុងតេណេហ្គ្រោភាគខាងត្បូង ប្រទេសប្រេស៊ីល និង សត្វបក្សីរស់ពីរដ្ឋដ៏ធំនៃទីក្រុង Rio Grande do Sul បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី នេះ បើតាមមន្ត្រីម្នាក់នៅក្រសួងកសិកម្មរបស់ប្រទេសជប៉ុន បាននិយាយកាលពីថ្ងៃចន្ទ ។

Read more: ជប៉ុន ផ្អាកនាំចូលសាច់បក្សីពីប្រទេសប្រេស៊ីល ក្រោយការផ្ទុះជំងឺផ្ដាសាយបក្សី

ប្រធានាធិបតីហ្វីលីពីន បើកចំហរក្នុងការផ្សះផ្សាជាមួយត្រកូល Dutertes

 ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បាននិយាយថា លោក បើកចំហរក្នុងការផ្សះផ្សាជាមួយគ្រួសារ Duterte មួយសប្តាហ៍ បន្ទាប់ពីសម្ព័ន្ធមិត្តអនុប្រធានាធិបតី ដែលដាច់ឆ្ងាយពីលោក គឺលោកស្រី Sara Duterte បានដំណើរការលើសពីការរំពឹងទុកនៅក្នុងការប្រណាំងប្រជែងយ៉ាងស្វិតស្វាញ និងដ៏ចំណុចសំខាន់នៃព្រឹទ្ធសភា។

Read more: ប្រធានាធិបតីហ្វីលីពីន បើកចំហរក្នុងការផ្សះផ្សាជាមួយត្រកូល Dutertes

យោធាប៉ាគីស្ថាន ធ្វើតេស្តបាញ់មីស៉ីលជាលើកទី២ ចំពេលកំពុងមានភាពតានតឹងជាមួយឥណ្ឌា

 កាលពីថ្ងៃចន្ទ យោធានៃប្រទេសប៉ាគីស្ថាន បានឱ្យដឹងថា ខ្លួន បានធ្វើតេស្តមីស៉ីលមួយទៀត ដែលជាលើក ទី២ ក្នុងរយៈពេលត្រឹម២ថ្ងៃ ចំពេលកំពុងបន្តមានភាពតានតឹងជាមួយឥណ្ឌា ជុំវិញតំបន់ជម្លោះ Kashmir។

Read more: យោធាប៉ាគីស្ថាន ធ្វើតេស្តបាញ់មីស៉ីលជាលើកទី២ ចំពេលកំពុងមានភាពតានតឹងជាមួយឥណ្ឌា

លោក ត្រាំ បញ្ជាឱ្យយកពន្ធ ១០០% លើខ្សែភាពយន្តដែលមិនផលិតនៅអាមេរិក

 ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបញ្ជាឱ្យយកពន្ធថ្មីលើខ្សែភាពយន្តទាំង អស់ ដែលផលិតនៅក្រៅសហរដ្ឋអាមេរិក ដោយអះអាងថា Hollywood ខាតបង់ក៏ព្រោះតែនិន្នាការនៃអ្នក ផលិតភាពយន្តអាមេរិក និងការជ្រើសរើសប្រើស្ទូឌីយោបរទេស។

Read more: លោក ត្រាំ បញ្ជាឱ្យយកពន្ធ ១០០% លើខ្សែភាពយន្តដែលមិនផលិតនៅអាមេរិក

ក្រុមហ៊ុនអាកាសចរណ៍ធំៗ ប្ដូរផ្លូវហោះហើរ វាងដែនអាកាសប៉ាគីស្ថាន ចំពេលភាពតានតឹងឥណ្ឌា-ប៉ាគីស្ថាន

 បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន និងទិន្នន័យតាមដានការហោះហើរ កាលពីថ្ងៃចន្ទ គឺក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗ រួមមាន Air France និង Lufthansa របស់អាល្លីម៉ង់ បានសម្រេចចិត្តបញ្ចៀសការហោះហើរកាត់ដែនអាកាសប៉ាគីស្ថាន ដោយសារតែហានិភ័យខ្ពស់ នៃការប៉ះទង្គិចផ្នែកយោធារវាងឥណ្ឌា និងប៉ាគីស្ថាន ។

Read more: ក្រុមហ៊ុនអាកាសចរណ៍ធំៗ ប្ដូរផ្លូវហោះហើរ វាងដែនអាកាសប៉ាគីស្ថាន...

ប្រធានាធិបតីចិន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៉ី ចាប់ពីថ្ងៃទី៧ ដល់ទី១០ ខែឧសភា

វិមានក្រឹមឡាំង បានប្រកាសឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសរុស្ស៉ី ចាប់ពីថ្ងៃទី៧ ដល់ទី១០ ខែឧសភា ហើយចូលរួមជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក្នុងពិធីអបអរខួបទី៨០ នៃទិវាជ័យជម្នះរបស់សហភាពសូវៀត និងសម្ព័ន្ធមិត្តលើរបបណាហ្ស៉ីអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទី២។

Read more: ប្រធានាធិបតីចិន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៉ី ចាប់ពីថ្ងៃទី៧ ដល់ទី១០ ខែឧសភា

លោក Anthony Albanese នឹងបន្តធ្វើជានាយករដ្ឋមន្រ្តីអូស្រ្តាលី ក្រោយការបោះឆ្នោតសកល

 គណបក្សពលករ (Labor Party) បាននាំមុខក្នុងការបោះឆ្នោតសកល កាលពីថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ ២០២៥ ដោយទទួលបានសម្លេងគាំទ្រលើសគណបក្សអភិរក្សនិយមរបស់លោក Peter Dutton ។

Read more: លោក Anthony Albanese នឹងបន្តធ្វើជានាយករដ្ឋមន្រ្តីអូស្រ្តាលី ក្រោយការបោះឆ្នោតសកល

គណបក្សកាន់អំណាចនៅសិង្ហបុរី ទទួលជ័យជម្នះក្នុងការបោះឆ្នោតសកល

 លទ្ធផលនៃការបោះឆ្នោតសកលលើកទី១៤ នៅប្រទេសសិង្ហបុរី បានបង្ហាញថា គណបក្សកាន់អំណាច People Action Party (PAP) បានបន្តទទួលជ័យជម្នះជាថ្មីម្តងទៀត ក្រោយមិនធ្លាប់បរាជ័យម្តងណាឡើយ រយៈពេល៦ទសវត្សរ៍។

Read more: គណបក្សកាន់អំណាចនៅសិង្ហបុរី ទទួលជ័យជម្នះក្នុងការបោះឆ្នោតសកល

វៀតណាម កាត់ទោសអតីតរដ្ឋមន្ត្រីពីបទកំណត់តម្លៃថាមពលពន្លឺព្រះអាទិត្យ

តុលាការក្នុងប្រទេសវៀតណាម បានកាត់ទោសអតីតអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរយៈ ពេល6ឆ្នាំ កាលពីថ្ងៃអង្គារ បន្ទាប់ពីរកឃើញថា មានកំហុសពីបទ «រំលោភអំណាច» នៅក្នុងផែនការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យ។

Read more: វៀតណាម កាត់ទោសអតីតរដ្ឋមន្ត្រីពីបទកំណត់តម្លៃថាមពលពន្លឺព្រះអាទិត្យ

ចិន បន្ទោសពន្ធគយអាមេរិក ចំពោះការបញ្ឈប់ទទួលយកយន្តហោះ Boeing

ប្រទេសចិន កាលពីថ្ងៃអង្គារ បានបន្ទោសលើពន្ធគយរបស់សហរដ្ឋអាមេរិកថា ជាហេតុដែលនាំឱ្យទីក្រុងប៉េកាំង សម្រេចចិត្តឈប់ទទួលយកយន្តហោះថ្មីពីក្រុមហ៊ុនអាកាសចរណ៍យក្ស Boeing ដោយនិយាយថា ពន្ធគយនេះ រំខានដល់ទីផ្សារដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ។

Read more: ចិន បន្ទោសពន្ធគយអាមេរិក ចំពោះការបញ្ឈប់ទទួលយកយន្តហោះ Boeing

គណៈរដ្ឋមន្ត្រីកូរ៉េខាងត្បូង មានបំណងកំណត់យកថ្ងៃទី៣ ខែមិថុនា រៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

គណៈរដ្ឋមន្ត្រីរបស់កូរ៉េខាងត្បូង ត្រូវបានរំពឹងថា អាចនឹងកំណត់យកថ្ងៃទី៣ ខែមិថុនា ជាកាលបរិច្ឆេទសម្រាប់ការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី បន្ទាប់ពីលោក Yoon Suk Yeol ត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែង។

Read more: គណៈរដ្ឋមន្ត្រីកូរ៉េខាងត្បូង មានបំណងកំណត់យកថ្ងៃទី៣ ខែមិថុនា...

នូវែលសេឡង់ មានបំណងបង្កើនការចំណាយខាងយោធាឱ្យដល់ ២%នៃ GDP

 ប្រទេសនូវែលសេឡង់ បានប្រកាសថា នឹងជំរុញការចំណាយលើវិស័យការពារជាតិក្នុងចំនួន ៥ពាន់លា ន ដុល្លារអាមេរិកសម្រាប់រយៈពេល ៤ឆ្នាំទៅមុខ និងជាការចំណាយឱ្យដល់ ២% នៃផលិតផលក្នុងស្រុកសរុប GDP ចំពោះមុខភាពតានតឹង ដែលកំពុងកើនឡើងទូទាំងពិភពលោក។

Read more: នូវែលសេឡង់ មានបំណងបង្កើនការចំណាយខាងយោធាឱ្យដល់ ២%នៃ GDP

ហ្វីលីពីននិងអាមេរិក ចាប់ផ្តើមការធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នា ដើម្បីពង្រឹងសមត្ថភាព

 យោធាហ្វីលីពីន បានឱ្យដឹងថា កាលពីថ្ងៃចន្ទ កងទ័ពអាកាសហ្វីលីពីន និងសហរដ្ឋអាមេរិក បានចាប់ផ្តើម ប្រព្រឹត្តទៅនូវការធ្វើសមយុទ្ធរួមគ្នា ដែលមានគោលដៅពង្រឹងសមត្ថភាពធ្វើប្រតិបត្តិការ និងសមត្ថភាពរារាំង ជាយុទ្ធសាស្រ្តរបស់សម្ព័ន្ធមិត្តទាំងពីរ។

Read more: ហ្វីលីពីននិងអាមេរិក ចាប់ផ្តើមការធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នា...

តួលេខអ្នកស្លាប់ក្នុងរញ្ជួយដីនៅមីយ៉ាន់ម៉ា កើនឡើងដល់ ៣,៤៧១នាក់

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានផ្សាយកាលពីថ្ងៃអាទិត្យថា គិតត្រឹមថ្ងៃសៅរ៍ ទី០៥ ខែមេសា ឆ្នាំ២០២៥ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ប្រល័យ ដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ា បានកើនឡើង ដល់ ៣,៤៧១ នាក់ហើយ។

Read more: តួលេខអ្នកស្លាប់ក្នុងរញ្ជួយដីនៅមីយ៉ាន់ម៉ា កើនឡើងដល់ ៣,៤៧១នាក់

ឥណ្ឌា និងអេមីរ៉ាត់អារ៉ាប់រួម រួមគ្នាអភិវឌ្ឍន៍មជ្ឈមណ្ឌលថាមពល នៅស្រីលង្កា

 ឥណ្ឌា និងអេមីរ៉ាត់អារ៉ាប់រួម បានព្រមព្រៀងគ្នាក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលថាមពល នៅក្នុងប្រទេសស្រីលង្កា ខណៈការប្រកួតប្រជែងឥទ្ធិពលរបស់ទីក្រុងញូវដែលីជាមួយចិន កាន់តែកើនឡើងនៅក្នុងប្រទេសកោះមហា សមុទ្រ ឥណ្ឌាមួយនេះ។

Read more: ឥណ្ឌា និងអេមីរ៉ាត់អារ៉ាប់រួម រួមគ្នាអភិវឌ្ឍន៍មជ្ឈមណ្ឌលថាមពល នៅស្រីលង្កា

ប្រជាជនអាមេរិក ធ្វើបាតុកម្មទ្រង់ទ្រាយធំជាលើកដំបូង ប្រឆាំងគោលនយោបាយរបស់លោក ត្រាំ នៅអាណត្តិទី២

កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៏ ប្រជាជនអាមេរិករាប់ម៉ឺននាក់ បាននាំគ្នាធ្វើបាតុកម្មនៅតាមទីក្រុងធំៗ ទូទាំង សហរដ្ឋអាមេរិក ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹង គោលនយោបាយដ៏ចម្រូងចម្រាស់របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ខណៈនេះ គឺជាសកម្មភាពបាតុកម្មធំបំផុត គិតចាប់តាំងពីរូបលោក បានត្រឡប់មក កាន់អំណាចសាជាថ្មី កាលពីខែមករា។

Read more: ប្រជាជនអាមេរិក ធ្វើបាតុកម្មទ្រង់ទ្រាយធំជាលើកដំបូង ប្រឆាំងគោលនយោបាយរបស់លោក...

មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងបាងកក

មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បានធ្វើដំណើរទៅកាន់ទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល នៃក្រុមបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណះតួលេខអ្នកស្លាប់ដោយគ្រោះរញ្ជួយដីរបស់ប្រទេសលោក កើនលើស៣.០០០នាក់។

Read more: មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងបាងកក

នាយករដ្ឋមន្រ្តីឥណ្ឌា ធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្នុងតំបន់

នាយករដ្ឋមន្ត្រីឥណ្ឌា បានធ្វើដំណើរទៅកាន់ទីក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្នុងតំបន់ និងពិភាក្សាជាមួយសមភាគីថៃ ប៉ុន្តែមិនបាននិយាយអំពីកិច្ចប្រជុំ ដែលរំពឹងទុកជាមួយមេដឹកនាំបង់ក្លាដែសនោះទេ។

Read more: នាយករដ្ឋមន្រ្តីឥណ្ឌា ធ្វើដំណើរទៅកាន់ប្រទេសថៃ...