Social Network

លោក គីម ជុងអ៊ុន គំរាមវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរ បើកូរ៉េខាងជើងរងការគំរាមកំហែងនុយក្លេអ៊ែរ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានគំរាមថា ទីក្រុងព្យុងយ៉ាង នឹងមិនស្ទាក់ស្ទើរឡើយក្នុងការបើកការវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើរងការគំរាមកំហែងនុយក្លេអ៊ែរពីសត្រូវ។

Read more: លោក គីម ជុងអ៊ុន គំរាមវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរ...

ក្រុងសៀងហៃនៃប្រទេសចិន ជួបប្រទះនឹងអាកាសធាតុចុះត្រជាក់ខ្លាំង មិនធ្លាប់មាន ក្នុងរយៈពេល៤០ឆ្នាំ

 មជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសចិន គឺទីក្រុងសៀងហៃ កំពុងជួបប្រទះនឹងអាកាសធាតុដ៏ត្រជាក់បំផុត មិន ធ្លាប់មានរយៈពេល ៤០ឆ្នាំនៅក្នុងខែធ្នូនេះ ជំរុញឲ្យអាជ្ញាធរចេញការព្រមានអំពីកម្រិតសីតុណ្ហភាពទាប និងខ្យល់ត្រជាក់ ខណៈទីក្រុងភាគខាងជើងប្រទេសចិនឯណោះវិញ ស្ថិតក្នុងលក្ខខណ្ឌត្រជាក់ដូចទឹកកក តែ អាចនឹងធូរស្រាលនៅសប្តាហ៍ក្រោយ។

Read more: ក្រុងសៀងហៃនៃប្រទេសចិន ជួបប្រទះនឹងអាកាសធាតុចុះត្រជាក់ខ្លាំង មិនធ្លាប់មាន...

ចិន ព្រមានហ្វីលីពីនថា ទំនាក់ទំនងរវាងប្រទេសទាំង២ កំពុងស្ថិតនៅលើផ្លូវបំបែក

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានព្រមានសមភាគីហ្វីលីពីនរបស់លោកថា ទីក្រុងម៉ានីល ត្រូវតែធ្វើសកម្មភាពប្រកបដោយការប្រុងប្រយ័ត្ន បន្ទាប់ពីការប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ខណៈទំនាក់ទំនងរវាងប្រទេសទាំង២ កំពុងស្ថិតនៅលើផ្លូវបំបែក។

Read more: ចិន ព្រមានហ្វីលីពីនថា ទំនាក់ទំនងរវាងប្រទេសទាំង២ កំពុងស្ថិតនៅលើផ្លូវបំបែក

ផ្សែងអ័ព្ទដ៏កម្រវាយលុកទីក្រុងស៉ីដនីរបស់អូស្រ្តាលី ដោយសារតែភ្លើងឆេះព្រៃ

 គុណភាពខ្យល់ក្នុងទីក្រុងស៉ីនី កាលពីថ្ងៃអង្គារ បានធ្លាក់មកដល់កម្រិតមួយ ដែលចាត់ទុកថា អាក្រក់បំផុត ក្នុងចំណោមទីក្រុងដ៏ទៃទៀតរបស់ពិភពលោក ខណៈផ្សែងចេញពីភ្លើងឆេះព្រៃនៅភាគខាងជើង កំពុងគ្រប ដណ្ដប់ពាសពេញទីក្រុងកំពង់ផែមួយនេះ ដោយមានសន្ទស្សន៍ប្រហាក់ប្រហែលទៅនឹងទីក្រុងញូវដែលី របស់ប្រទេសឥណ្ឌាដែរ។

Read more: ផ្សែងអ័ព្ទដ៏កម្រវាយលុកទីក្រុងស៉ីដនីរបស់អូស្រ្តាលី ដោយសារតែភ្លើងឆេះព្រៃ

ហោចណាស់មនុស្ស ១២៧នាក់ស្លាប់ ក្រោយគ្រោះរញ្ជួយដី វាយប្រហារលើភាគពាយព្យប្រទេសចិន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានផ្សាយកាលពីថ្ងៃអង្គារថា គ្រោះរញ្ជួយដីមួយកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារ លើតំបន់ភ្នំដាច់ស្រយាលមួយ ស្ថិតនៅភាគពាយព្យប្រទេសចិន ដោយសម្លាប់មនុស្សយ៉ាងហោច ១២៧ នាក់ និងជាង ៥៣០នាក់ផ្សេងទៀត រងរបួស។

Read more: ហោចណាស់មនុស្ស ១២៧នាក់ស្លាប់ ក្រោយគ្រោះរញ្ជួយដី វាយប្រហារលើភាគពាយព្យប្រទេសចិន

ប្រធានាធិបតីកូរ៉េខាងត្បូង តែងតាំងរដ្ឋមន្រ្តីការបរទេស និងប្រមុខចារកម្មថ្មី

 កាលពីថ្ងៃអង្គារ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានសម្រេចជ្រើសរើសយកអតីត អនុរដ្ឋមន្រ្តីការបរទេស លោក Cho Tae-yul ឱ្យធ្វើជារដ្ឋមន្រ្តីការបរទេសថ្មីនៃប្រទេសអាស៉ីបូព៌ាមួយនេះ និងឱ្យទីប្រឹក្សាសន្តិសុខជាតិ លោក Cho Tae-yong កាន់តំណែងជានាយកថ្មីនៃបណ្តាញស៉ើបការណ៍ សម្ងាត់ ជាតិ។

Read more: ប្រធានាធិបតីកូរ៉េខាងត្បូង តែងតាំងរដ្ឋមន្រ្តីការបរទេស និងប្រមុខចារកម្មថ្មី

កប៉ាល់ដែលមានដោតទង់ជាតិអ៉ីស្រាអែល នឹងត្រូវហាមឃាត់ពីការចូលចត នៅម៉ាឡេស៉ី

 នាយករដ្ឋមន្រ្តី លោក Anwar Ibrahim បានប្រកាសកាលពីថ្ងៃពុធនថា រាល់កប៉ាលទាំងអស់ ដែលមាន ដោតទង់ជាតិអ៉ីស្រាអែល នឹងមិនអនុញ្ញាតឲ្យចូលចតក្នុងប្រទេសម៉ាឡេស៉ីនោះទេ ចាប់ពីពេលនេះទៅ ហើយកប៉ាល់ទាំងឡាយណា ដែលធ្វើដំណើរទៅកាន់អ៉ីស្រាអែល ក៏នឹងត្រូវហាមឃាត់មិនឲ្យផ្ទុកទំនិញ នៅ កំពង់ផែ ម៉ាឡេស៉ីដែរ។

Read more: កប៉ាល់ដែលមានដោតទង់ជាតិអ៉ីស្រាអែល នឹងត្រូវហាមឃាត់ពីការចូលចត នៅម៉ាឡេស៉ី

ដាណឺម៉ាក ឈានដល់កិច្ចព្រមព្រៀងយោធា ជាមួយសហរដ្ឋអាមេរិក

 នាយករដ្ឋមន្រ្តីដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសលោកស្រី បានឈានដល់កិច្ចព្រមព្រៀងការពារជាតិមួយជាមួយសហរដ្ឋអាមេរិក ដែលនឹងអនុញ្ញាតឱ្យកងទ័ពអាមេរិកឈរជើង ឬដំឡើងសព្វាវុធ នៅលើទឹកដី ដាណឺម៉ាក។

Read more: ដាណឺម៉ាក ឈានដល់កិច្ចព្រមព្រៀងយោធា ជាមួយសហរដ្ឋអាមេរិក

កាណាដា នឹងទិញយន្តហោះដ្រូនបំពាក់អាវុធ MQ-9B ពីអាមេរិក ក្នុងតម្លៃជិត២ពាន់លាន

 កាលពីថ្ងៃអង្គារ រដ្ឋាភិបាលកាណាដា បាននិយាយថា ខ្លួននឹងទិញយន្តហោះដ្រូនបំពាក់អាវុធ MQ-9B ពី ក្រុមហ៊ុនអាមេរិក General Atomics ដើម្បីយកមកប្រើប្រាស់សម្រាប់ប្រតិបត្តិការយោធា ក៏ជាសម្រាប់ការ ឃ្លាំមើលឆ្នេរសមុទ្រ និងការជួយសង្រ្គោះគ្រោះមហន្តរាយ។

Read more: កាណាដា នឹងទិញយន្តហោះដ្រូនបំពាក់អាវុធ MQ-9B ពីអាមេរិក ក្នុងតម្លៃជិត២ពាន់លាន

កូរ៉េខាងត្បូង អាមេរិក និងជប៉ុន ចាប់ផ្តើមដំណើរការប្រព័ន្ធចែករំលែកទិន្នន័យ ស្តីពីការបាញ់មីស៉ីលរបស់កូរ៉េខាងជើង (Video inside)

(សេអ៊ូល)៖ នាថ្ងៃអង្គារនេះ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានចាប់ផ្តើមដំណើរការ ប្រព័ន្ធចែករំលែកទិន្នន័យប្រមូលបានភ្លាមៗ ស្តីពីការបាញ់មីស៉ីលរបស់កូរ៉េខាងជើង ខណៈប្រទេសទាំង៣ កំពុងប្រឹងប្រែងព្យាយាមពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងគ្នា ដើម្បីទប់ទល់ការគំរាមកំហែងពីទីក្រុងព្យុងយ៉ាង ដែលមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ។

Read more: កូរ៉េខាងត្បូង អាមេរិក និងជប៉ុន ចាប់ផ្តើមដំណើរការប្រព័ន្ធចែករំលែកទិន្នន័យ...

ប្រធានាធិបតីកូរ៉េខាងត្បូង តែងតាំងរដ្ឋមន្រ្តីការបរទេស និងប្រមុខចារកម្មថ្មី

 (សេអ៊ូល)៖ នាថ្ងៃអង្គារនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានសម្រេចជ្រើសរើសយក អតីតអនុរដ្ឋមន្រ្តីការបរទេស លោក Cho Tae-yul ឱ្យធ្វើជារដ្ឋមន្រ្តីការបរទេសថ្មីនៃប្រទេសអាស៉ីបូព៌ាមួយនេះ និងឱ្យទីប្រឹក្សាសន្តិសុខជាតិ លោក Cho Tae-yong កាន់តំណែងជានាយកថ្មីនៃបណ្តាញស៉ើបការណ៍សម្ងាត់ជាតិ។

Read more: ប្រធានាធិបតីកូរ៉េខាងត្បូង តែងតាំងរដ្ឋមន្រ្តីការបរទេស និងប្រមុខចារកម្មថ្មី

មេដឹកនាំកោះតៃវ៉ាន់ ចូលរួមរំលែកទុក្ខនិងស្នើផ្តល់ជំនួយ ក្រោយចិនរងគ្រោះរញ្ជួយដីស្លាប់មនុស្សជិត ១២០នាក់

 (តៃប៉ិ)៖ នាថ្ងៃអង្គារនេះ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានសម្តែងការចូលរួមរំលែកទុក្ខទៅកាន់ចិន ហើយលោកស្រីក៏បានស្នើផ្តល់ជំនួយតាមតែអាចធ្វើទៅបាន ផងដែរ បន្ទាប់ពីគ្រោះរញ្ជួយដីមួយមានកម្រិត៦.២រ៉ិចទ័រ បានសម្លាប់មនុស្សកើនដល់យ៉ាងហោចចំនួន ១១៨នាក់ នៅចុងភាគខាងជើងនៃតំបន់ខ្ពង់រាប Qinghai-Tibetan របស់ប្រទេសចិន។

Read more: មេដឹកនាំកោះតៃវ៉ាន់ ចូលរួមរំលែកទុក្ខនិងស្នើផ្តល់ជំនួយ...

អាស៊ានបូក៣ ឯកភាពគ្នាក្នុងការបង្កើតយន្តការផ្តល់ហិរញ្ញប្បទានថ្មី ដើម្បីទប់ទល់វិបត្តិ

 (តូក្យូ)៖ ក្រុមការងារនៃបណ្តាប្រទេសអាស៊ានបូក៣ (ASEAN+3) បានព្រមព្រៀងគ្នានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបង្កើតយន្តការផ្តល់ប្រាក់កម្ចីថ្មីមួយនៅក្នុងតំបន់ សម្រាប់ឆ្លើយតបទៅនឹងភាពអាសន្នផ្សេងៗ ចំពោះមុខការកើនឡើង នូវភាពមិនច្បាស់លាស់នៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។

Read more: អាស៊ានបូក៣ ឯកភាពគ្នាក្នុងការបង្កើតយន្តការផ្តល់ហិរញ្ញប្បទានថ្មី...

រុស្ស៉ីនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤

(មូស្គូ)៖ សភាជាន់ខ្ពស់នៃប្រទេសរុស្ស៉ី នាថ្ងៃព្រហស្បតិ៍នេះ បានបោះឆ្នោតកំណត់យកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៉ី អាណត្តិថ្មី។

Read more: រុស្ស៉ីនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤

ម៉ាឡេស៊ី គ្រោងកំណត់ទិសដៅភ្ញៀវទេសចរខ្ពស់ជាងមុនពេលមានវិបត្តិកូវីត នៅឆ្នាំ២០២៤

 (គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៊ីមានបំណងកំណត់គោលដៅចំនួនភ្ញៀវទេសចរឱ្យខ្ពស់ជាងកម្រិតមុនពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ នៅឆ្នាំក្រោយក្នុងគ្រាដែលមានការតភ្ជាប់ជើងហោះហើរកាន់តែប្រសើរ និងភ្ញៀវទេសចរសក្តានុពលកាន់តែខ្ពស់ពីប្រទេសចិននិងឥណ្ឌា។

Read more: ម៉ាឡេស៊ី គ្រោងកំណត់ទិសដៅភ្ញៀវទេសចរខ្ពស់ជាងមុនពេលមានវិបត្តិកូវីត នៅឆ្នាំ២០២៤

អូស្រ្តាលីនិងប៉ាពូអាស៉ីនូវែលហ្គីណេ ចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយគ្នា

(កង់បេរ៉ា)៖ នៅថ្ងៃព្រហស្បតិ៍នេះ អូស្រ្តាលីហើយនិងប៉ាពូអាស៉ីនូវែលហ្គីណេ (PNG) បានចុះកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយគ្នា ដែលត្រូវបាននាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese និងនាយករដ្ឋមន្រ្តី PNG លោក James Marape អះអាងថា បង្ហាញពីទំនាក់ទំនងយ៉ាងស្និទ្ធស្នាលរវាងប្រទេសជិតខាងទាំងពីរ។

Read more: អូស្រ្តាលីនិងប៉ាពូអាស៉ីនូវែលហ្គីណេ ចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយគ្នា

លោក ស៉ី ជីនពីង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសវៀតណាម នៅសប្តាហ៍ក្រោយ

 (ប៉េកាំង)៖ រដ្ឋាភិបាលចិនបានប្រកាសឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ ប្រទេសជិតខាងគឺវៀតណាម នាសប្តាហ៍ក្រោយ។

Read more: លោក ស៉ី ជីនពីង នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសវៀតណាម នៅសប្តាហ៍ក្រោយ

មន្រ្តីពន្ធដារថៃ៤នាក់ត្រូវបញ្ឈប់ពីការងារ ក្រោយលុយសរុបជិត៦០លានដុល្លារ ត្រូវបានរកឃើញក្នុងគណនីធនាគារផ្ទាល់ខ្លួន

  (បាងកក)៖ អាជ្ញាធរថៃនាថ្ងៃពុធនេះបានឱ្យដឹងថា មន្រ្តីថៃ៤នាក់ត្រូវបានបណ្តេញចេញពីការងារ បន្ទាប់ពីលុយដល់ទៅជាង២ពាន់លានបាត ឬស្មើនឹង៥៧លានដុល្លារអាមេរិក ត្រូវបានរកឃើញនៅក្នុងគណនីធនាគាររបស់ពួកគេ។

Read more: មន្រ្តីពន្ធដារថៃ៤នាក់ត្រូវបញ្ឈប់ពីការងារ ក្រោយលុយសរុបជិត៦០លានដុល្លារ...

យោធាអាមេរិកបញ្ជូនយន្តហោះល្បាត ឱ្យហោះហើរកាត់ពីលើច្រកសមុទ្រតៃវ៉ាន់

 (វ៉ាស៉ីនតោន)៖ យោធាអាមេរិកបានឱ្យដឹងថា នៅថ្ងៃពុធនេះ យន្តហោះល្បាតមួយគ្រឿងរបស់កងទ័ពជើងទឹកអាមេរិក បានបើកឆ្លងកាត់ពីលើច្រកសមុទ្រតៃវ៉ាន់ ដែលជាច្រកសមុទ្រដ៏រសើបបំផុតមួយ ស្ថិតនៅចន្លោះកោះតៃវ៉ាន់ហើយនិងប្រទេសចិន ខណៈទីក្រុងវ៉ាស៉ីនតោនបានចាត់ទុកបេសកកម្មនោះ ជាការបង្ហាញអំពីការប្តេជ្ញារបស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកមួយ ដែលសេរីនិងបើកចំហ។

Read more: យោធាអាមេរិកបញ្ជូនយន្តហោះល្បាត ឱ្យហោះហើរកាត់ពីលើច្រកសមុទ្រតៃវ៉ាន់

លោក ចូ បៃដិន៖ ខ្ញុំមិនច្បាស់ថា នឹងឈរឈ្មោះអាណត្តិថ្មីដែរឬអត់ឡើយ ប្រសិនបើលោក ដូណាល់ ត្រាំ មិនបានចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០២៤ ទេនោះ

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា លោកប្រហែលអាចនឹងមិនឈរឈ្មោះអាណត្តិថ្មីឡើយ ប្រសិនបើអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនបានចូលរួមប្រកួតប្រជែង សម្រាប់ការបោះឆ្នោតឆ្នាំ២០២៤ ទេនោះ ក្រោមហេតុផលថា លោក ត្រាំ បង្កការគំរាមកំហែងពិសេសចំពោះសហរដ្ឋអាមេរិក។

Read more: លោក ចូ បៃដិន៖ ខ្ញុំមិនច្បាស់ថា នឹងឈរឈ្មោះអាណត្តិថ្មីដែរឬអត់ឡើយ ប្រសិនបើលោក...

រដ្ឋមន្រ្តីការបរទេសថ្មីរបស់ចក្រភពអង់គ្លេស ត្រៀមបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នាថ្ងៃពុធនេះ

(ឡុងដ៍)៖ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក David Cameron នឹងត្រូវចេញទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៉ីនតោន ក្នុងថ្ងៃពុធនេះ ដើម្បីសង្កត់ធ្ងន់ពីសារសំខាន់ នៃទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

Read more: រដ្ឋមន្រ្តីការបរទេសថ្មីរបស់ចក្រភពអង់គ្លេស...