(សេអ៊ូល)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ កូរ៉េខាងត្បូងបានទទួលជោគជ័យសាជាថ្មីម្តងទៀត ក្នុងការធ្វើតេស្តបាញ់បង្ហោះរ៉ុក្កែតដែលប្រើប្រាស់ឥន្ធនៈរឹង និងផ្ទុកផ្កាយរណប១គ្រឿង នៅលើផ្ទៃសមុទ្រក្បែរកោះ Jeju ចំពោះមុខការកើនឡើងសកម្មភាពរត់ប្រណាំងវិស័យអវកាស ជាមួយកូរ៉េខាងជើង។
Read more: កូរ៉េខាងត្បូងធ្វើតេស្តបាញ់បង្ហោះរ៉ុក្កែតប្រើប្រាស់ឥន្ធនៈរឹង...
(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នៅព្រឹកថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីខេត្ត Anhui របស់ចិន ដឹកនាំដោយលោក Shan Xiangqian អភិបាលរងខេត្ត។
(ហ្សាការតា)៖ នៅថ្ងៃអង្គារនេះ ភ្នាក់ងារជួយសង្រ្គោះឥណ្ឌូណេស៉ីរាប់រយនាក់ កំពុងព្យាយាមប្រឹងប្រែងយ៉ាងខ្នះខ្នែង ដើម្បីតាមស្វែងរុករកអ្នកដើរឡើងភ្នំចំនួន១០នាក់ទៀត ដែលបានបាត់ខ្លួន ក្រោយហេតុការណ៍បន្ទុះភ្នំភ្លើងមួយ ដែលបានសម្លាប់មនុស្សយ៉ាងតិចចំនួន១៣នាក់។
Read more: ចំនួនមនុស្សស្លាប់ដោយសារបន្ទុះភ្នំភ្លើងនៅឥណ្ឌូណេស៉ី កើនដល់១៣នាក់...
(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បាននិយាយថា ចិនរំពឹងថានឹងជំរុញទំនាក់ទំនងជាមួយសហភាពអឺរ៉ុប (EU) នៅក្នុងកិច្ចប្រជុំកំពូលមួយ នាពេលខាងមុខ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការជាក់លាក់ ចំពេលប្រឈមមុខនឹងស្ថានការណ៍ដ៏ស្មុគស្មាញ ក៏ដូចបញ្ហាធំៗជាច្រើន។
Read more: ប៉េកាំង កំពុងសម្លឹងរកការពង្រឹងទំនាក់ទំនងស៊ីជម្រៅ ជាមួយសហភាពអឺរ៉ុប,...
(ញូវដែលី)៖ នៅថ្ងៃអង្គារនេះ ព្យុះស៉ីក្លូនមួយឈ្មោះថា Michaung បានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា ដែលបានជន់លិចផ្លូវនិងផ្ទះសម្បែង នៅភាគខាងត្បូងនៃប្រទេសឥណ្ឌា ព្រមទាំងបានផ្តាច់ជីវិតមនុស្សយ៉ាងហោចចំនួន៩នាក់ ក្នុងនោះរួមមានទាំងក្មេងម្នាក់ផងដែរ។
Read more: ព្យុះស៉ីក្លូនវាយប្រហារភាគខាងត្បូងប្រទេសឥណ្ឌា, មនុស្សយ៉ាងហោច៩នាក់ស្លាប់
(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តីរបស់លោកប្រធានាធិបតី ស៉ី ជីនពីង ក្រោយជួបប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) ដែលគូសបញ្ជាក់ថា ចិនមានឆន្ទៈបន្តពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ជាមួយបេឡារុស។
Read more: លោក ស៉ី ជីនពីង បង្ហាញឆន្ទៈបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបេឡារុស...
(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បានថ្កោលទោស «ការវាយប្រហារភេរវកម្មដ៏គួរឲ្យរន្ធត់» អំឡុងពិធីជួបជុំមួយរបស់អ្នកកាន់សាសនាគ្រឹស្ត នៅឯសាកលវិទ្យាល័យ Mindanao State University ក្នុងទីក្រុង Marawi ស្ថិតនៅភាគខាងត្បូង ប្រទេសហ្វីលីពីន ដែលបានសម្លាប់មនុស្ស ៤នាក់ និងរបួសជាច្រើននាក់។
Read more: សហរដ្ឋអាមេរិក ថ្កោលទោសការវាយប្រហារបំផ្ទុះគ្រាប់បែក នៅភាគខាងត្បូងប្រទេសហ្វីលីពីន
(មូស្គូ)៖ សីតុណ្ហភាពនៅក្នុងផ្នែកខ្លះនៃតំបន់ Siberia របស់រុស្ស៉ី បានធ្លាក់ចុះរហូតដល់ជិត -៥០អង្សាសេ ហើយព្យុះព្រិលបានបោកបក់លើទីក្រុងមូស្គូ និងរំខានដល់ជើងហោះហើរ ខណៈដែលអាកាសធាតុត្រជាក់ក្នុងរដូវរងា គ្របដណ្តប់ពាសពេញផ្ទៃប្រទេស។
Read more: សីតុណ្ហភាពនៅតំបន់ Siberia របស់រុស្ស៉ី ចុះត្រជាក់ខ្លាំងដល់ -៥០អង្សាសេ...
(វ៉ាស៉ីនតោន)៖ បញ្ជាការដ្ឋានអាមេរិក CENTCOM បានឱ្យដឹងថា នាវាចម្បាំងអាមេរិក១គ្រឿង ដែលធ្វើប្រតិបត្តិការល្បាតនៅសមុទ្រក្រហម នាថ្ងៃព្រហស្បតិ៍នេះ បានបាញ់ស្ទាក់យន្តហោះដ្រូនវាយប្រហារជាច្រើនគ្រឿង ដែលត្រូវបានបញ្ជូនចេញមកពីតំបន់គ្រប់គ្រងដោយក្រុមហ៊ូទី (Huthi) នៅក្នុងប្រទេសយេម៉ែន។
(យូអិន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា មនុស្សសរុបកើនដល់ជាង២៨៦,០០០នាក់ហើយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានបង្ខំឱ្យរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែការប្រយុទ្ធគ្នាប៉ុន្មានសប្តាហ៍មកនេះ រវាងក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច ហើយនិងកងកម្លាំងរបស់រដ្ឋាភិបាលយោធា។
Read more: UN អះអាងថា ការប្រយុទ្ធគ្នាថ្មីៗនេះនៅមីយ៉ាន់ម៉ា...
យោធាអាមេរិក បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើទីតាំងចំនួន២ នៅក្នុងប្រទេសអ៉ីរ៉ាក់ កាលពីព្រឹកថ្ងៃពុធ ដោយសម្លាប់អ្នកប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ចំនួន៨នាក់ ជាការសងសឹកទៅនឹងការវាយប្រហារឥតឈប់ឈរពីលើកងទ័ពអាមេរិក។
Read more: សហរដ្ឋអាមេរិក បើកការវាយប្រហារលើគោលដៅ ២កន្លែង ក្នុងប្រទេសអ៉ីរ៉ាក់
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានផ្សាយថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានពិនិត្យមើលរូបថតប៉ុន្មានសន្លឹក នៃមូលដ្ឋានយោធាអាមេរិកសំខាន់ៗរបស់សហរដ្ឋអាមេរិក នៅលើកោះហ្កាំ (Guam) ដែលទទួលបានពីផ្កាយរណបចារកម្មដំបូងបំផុតនៅឯទីអវកាស របស់ប្រទេសអាស៉ីបូព៌ាមួយនេះ ទីភ្នាក់ងារព័ត៌មាន KCNA បានផ្សាយថា លោក គីម បានទស្សនារូបភាពថតពីខាងលើ នៃមូលដ្ឋានទ័ពអាកាស Anderson ព្រមទាំងកំពង់ផែ Apra ហើយនិងបន្ទាយយោធាសំខាន់ៗផ្សេងទៀត របស់កងកម្លាំងអាមេរិក ដែលត្រូវផ្តិតយកបានពីផ្ទៃមេឃនៅលើកោះ Guam ដែលស្ថិតនៅតំបន់ប៉ាស៉ីហ្វិកខាងលិច។
Read more: កូរ៉េខាងជើង អះអាងថា ទទួលបានរូបភាពមូលដ្ឋានយោធាអាមេរិក នៅលើកោះហ្កាំ...
កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ត្រូវបានប្រកាសកាលពីថ្ងៃពុធ ដោយប្រទេសកាតា ដែលជាប្រទេសជួយសម្របសម្រួលលើកិច្ចប្រឹងប្រែងឈប់បាញ់គ្នានេះ។
Read more: អ៊ីស្រាអែលនិងក្រុមហាម៉ាស យល់ព្រមការឈប់បាញ់គ្នាដោយមានលក្ខខណ្ឌដោះលែងចំណាប់ខ្មាំង
(ប៉េកាំង)៖ ចិនបានប្រកាសស្វាគមន៍បទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស នៅថ្ងៃពុធនេះ បន្ទាប់ពីភាគីទាំងសងខាង ឈានដល់កិច្ចព្រមព្រៀងផ្អាកសង្រ្គាមរយៈពេល ៤ថ្ងៃ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងចំនួន ៥០នាក់ នៅតំបន់ហ្គាហ្សា។
Read more: ចិនស្វាគមន៍បទឈប់បាញ់៤ថ្ងៃ រវាងអ៉ីស្រាអែលនិងហាម៉ាស
ឆ្មាំសមុទ្រជប៉ុន កាលពីថ្ងៃអង្គារ បានឱ្យដឹងថា កូរ៉េខាងជើង បានជូនដំណឹងដល់ទីក្រុងតូក្យូជាមុនពីគម្រោង បាញ់បង្ហោះផ្កាយរណប នៅចន្លោះពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ។
Read more: កូរ៉េខាងជើង ជូនដំណឹងជប៉ុនជាមុនពីគម្រោងបាញ់បង្ហោះផ្កាយរណប ជាលើកទី៣
មេដឹកនាំក្រុមហាម៉ាស លោក អ៉ីស្មាអែល ហានីយេះ (Ismail Haniyeh) កាលពីថ្ងៃអង្គារ បាននិយាយថា ចលនាប្រដាប់អាវុធរបស់លោក កំពុងខិតកាន់តែកៀកទៅរកកិច្ចព្រមព្រៀងមួយស្ដីពីបទឈប់បាញ់ ជាមួយ អ៉ីស្រាអែល ប៉ុន្តែលោក មិនបានបញ្ជាក់អ្វីលម្អិតនោះទេពីលក្ខខណ្ឌ នៅក្រោមនៃកិច្ចព្រមព្រៀងនេះ។
Read more: មេដឹកនាំក្រុមហាម៉ាស អះអាងថា ជិតឈានដល់ កិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់...
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានប្រកាសថា កម្មវិធីល្បាតដែនសមុទ្រ និងដែនអាកាសរួមគ្នានៅឯតំបន់សមុទ្រចិនខាងត្បូង រវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក គឺត្រូវបានចាប់ផ្តើមហើយកាលពីថ្ងៃអង្គារ។
Read more: ហ្វីលីពីន ប្រកាសចាប់ផ្តើមកម្មវិធីល្បាតដែនសមុទ្រ និងអាកាសរួមគ្នា...
(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃអង្គារនេះ បាននិយាយថា វានឹងជាកំហុសធ្ងន់ធ្ងរមួយ នៅក្នុងការទូតរបស់អាហ្សង់ទីន ប្រសិនបើប្រទេសអាមេរិកខាងត្បូងមួយនេះ សម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសធំ ដូចជាចិនឬមួយក៏ប្រេស៉ីល។
Read more: ទីក្រុងប៉េកាំងព្រមានថា អាហ្សង់ទីននឹងសាងកំហុសធ្ងន់ធ្ងរមួយ...
(ប៉េកាំង)៖ ចិនបានអះអាងជាថ្មីនូវការគាំទ្ររបស់ខ្លួន កាលពីថ្ងៃចន្ទសប្តាហ៍នេះ ចំពោះប្រទេសដែលមានបំណងក្លាយជាសមាជិក នៃសមាគមប្រទេស BRICS បើទោះបីជាអាហ្សង់ទីនបង្ហើបថា អាចនឹងមិនធ្វើដូច្នេះទៀត។
Read more: ចិនបញ្ជាក់ពីការគាំទ្រចំពោះសមាជិកភាពថ្មីរបស់ BRICS ខណៈអាហ្សង់ទីនបង្ហាញសញ្ញាបដិសេធ
(អឺរ៉ុប)៖ ប្រទេសមួយចំនួនធំនៃសហភាពអឺរ៉ុប (EU) ចង់ឲ្យ EU ចាត់វិធានការកាន់តែខ្លាំង ដើម្បីត្រៀមលក្ខណៈចំពោះផលវិបាកផ្នែកសុខភាព ដែលកើតចេញកត្តាប្រែប្រួលអាកាសធាតុ និងហានិភ័យនៃការឡើងកំដៅផែនដី ដែលបង្កឲ្យមានអាកាសធាតុក្តៅខ្លាំង។
Read more: ប្រទេសអឺរ៉ុបចំនួន២០ ស្នើ EU ត្រៀមលក្ខណៈចំពោះគ្រោះថ្នាក់ផ្នែកសុខភាព...
ទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ទូក ៣គ្រឿង ដែលពោរពេញទៅដោយជនភៀស ខ្លួនរ៉ូហ៊ីងយ៉ាជាង ៥០០នាក់ បានចូលចតនៅខេត្តភាគខាងលិចបំផុតរបស់ប្រទេសឥណ្ឌូណេស៉ី កាលពីថ្ងៃ អាទិត្យចុងសប្តាហ៍ ដែលនេះជាចំនួនច្រើនបំផុតមួយ ចាប់តាំងពីយោធានៃរបបសឹកមីយ៉ាន់ម៉ា បើកការបង្ក្រាបលើក្រុមជនជាតិភាគតិចមួយនេះ ក្នុងឆ្នាំ២០១៧។
Read more: ជនភៀសខ្លួនរ៉ូហ៉ីងយ៉ា ជាង ៥០០នាក់ ភៀសខ្លួន ទៅដល់ឥណ្ឌូណេស៉ី