Radio Live


Social Network

រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរសុខាភិបាលខេត្ត បើកកិច្ចប្រជុំស្តីពីគណៈកម្មាធិការហិរញ្ញប្បទាន សុខាភិបាល ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំស្តីពីគណៈកម្មាធិការហិរញ្ញប្បទាន សុខាភិបាល ខេត្តត្បូងឃ្មុំ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥។

Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរសុខាភិបាលខេត្ត...

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៦ ដើម្បីពង្រឹងប្រសិទ្ធភាពសេវាសាធារណៈ

(ត្បូងឃ្មុំ) ៖ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត ដែលពិធីបើកសន្និបាតនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំធំ (សាលប្រជុំ គ) សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការ ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនរូប ។

Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៦ សម្រាប់រដ្ឋបាលខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបានរៀបចំឡើងនៅសាលប្រជុំ (គ) សាលាខេត្តត្បូងឃ្មុំ។

Read more: ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៥...

ឯកឧត្តម ប៉ែន កុសល្យ ដឹកនាំកិច្ចប្រជុំជំរុញឱ្យក្រុមការងារត្រៀមរៀបចំសន្និបាតខេត្ត រួមគ្នាធានាឱ្យបាននូវភាពជោគជ័យ នៃអង្គសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ ក្នុងស្មារតីពង្រឹងប្រសិទ្ធភាពការងារ និងត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់ជ្រុងជ្រោយ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងជំរុញការងារត្រៀមរៀបចំអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត ដែលនឹងខិតជិតមកដល់ក្នុងពេលឆាប់ៗខាងមុខ។

Read more: ឯកឧត្តម ប៉ែន កុសល្យ...

ឯកឧត្តមបណ្ឌិត ចាយ បូរិន និងលោកជំទាវ សូ ភត្រ្រា នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនគ្រួសារវីរកងទ័ព និងបងប្អូនជនភៀសសឹក ២៧០គ្រួសារ នៅស្រុកតំបែរ

(ខេត្តត្បូងឃ្មុំ) ៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិនរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចូលមូលដ្ឋានស្រុកតំបែរ និងលោកជំទាវ សូ ភត្រ្តា អមដំណើរដោយឯកឧត្តម លោកជំទាវ ប្រតិភូក្រសួង និងលោកប្រធានមន្ទីរធម្មការ និងសាសនា ព្រមទាំងសប្បុរសជន បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ចែកជូនដល់គ្រួសារវីរកងទ័ព និងគ្រួសារបងប្អូនជនភៀសសឹក ចំនួន ២៧0 គ្រួសារ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង តំណាងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ។ 

Read more: ឯកឧត្តមបណ្ឌិត ចាយ បូរិន និងលោកជំទាវ សូ ភត្រ្រា...

មន្ទីរការងារខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២៦

(ត្បូងឃ្មុំ)៖ មន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦ ក្រោមអធិបតីភាពបើកដោយឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈ អភិបាលខេត្តត្បូងឃ្មុំ និងបិទដោយលោក អ៊ុ វាសនា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តត្បូងឃ្មុំ ស្ថិតនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

Read more: មន្ទីរការងារខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥...

រដ្ឋបាលខេត្តត្បូងឃ្មុំ  ប្រកាសតែងតាំងអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ និងនាយិការង ចំណុះឲ្យមន្ទីរការងារខេត្តត្បូងឃ្មុំ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ

(ត្បូងឃ្មុំ)៖ ឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលពិធីនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត។

Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ  ប្រកាសតែងតាំងអនុប្រធានមន្ទីរ...

ក្នុងស្មារតីខ្មែរជួយខ្មែរ! ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បន្តចុះសួរសុខទុក្ខ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់គ្រួសារភៀសសឹកជិត ២០០គ្រួសារ ក្នុងក្រុងសួង

(ខេត្តត្បូងឃ្មុំ)៖ ក្នុងស្មារតីសាមគ្គីភាពមហាគ្រួសារខ្មែរ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខគ្រួសារភៀសសឹក ៨១ គ្រួសារ និងសិស្សភៀសសឹកចំនួន ៨០ នាក់ (ស្រី ៥៧នាក់) មកពីខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ បាត់ដំបង ប៉ៃលិន និងកោះកុង ដែលបានចុះឈ្មោះចូលរៀននៅមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ដែលរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ និងមានកិច្ចសហការពីរដ្ឋបាលក្រុងសួង ស្ថិតនៅបរិវេណសាលាក្រុង។

Read more: ក្នុងស្មារតីខ្មែរជួយខ្មែរ! ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ...

គណៈអុីម៉ាំខេត្តត្បូងឃ្មុំ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ៨លានរៀល ប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីជួយឧបត្ថម្ភដល់វីរកងទ័ព និងពលរដ្ឋរងគ្រោះតាមព្រំដែន

(ខេត្តត្បូងឃ្មុំ)៖ ក្នុងស្មារតីសាមគ្គីជាតិ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម ម៉ូត យូសុះ ប្រធានគណៈអុីម៉ាំខេត្ត និងជាអ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ បានដឹកនាំគណៈប្រតិភូគណៈអុីម៉ាំខេត្ត នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាដ៏ថ្លៃថ្លាមកប្រគល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីបន្តចាត់ចែងជូនដល់វីរកងទ័ព ដែលកំពុងការពារបូរណភាពទឹកដី និងជនភៀសសឹកដែលរងផលប៉ះពាល់ពីសង្គ្រាមនៅតាមព្រំដែន។

Read more: គណៈអុីម៉ាំខេត្តត្បូងឃ្មុំ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ៨លានរៀល...

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ..........................................

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ។

Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត...

ឯកឧត្តម ជា សំអាង តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បើកយុទ្ធនាការពិនិត្យព្យាបាលជំងឺជូនពលរដ្ឋជាង ៦០០នាក់ និងជំរុញការផ្សារភ្ជាប់សុខភាពទៅនឹងអនាម័យបរិស្ថាន នៅខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ) ៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីអប់រំសុខភាព អនាម័យបរិស្ថាន និងពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៦០០នាក់ នៅវិទ្យាល័យ ហ៊ុន សែន ក្បាលអូរ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

Read more: ឯកឧត្តម ជា សំអាង តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត...

ខេត្តត្បូងឃ្មុំប្រារព្ធពិធី ”បួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា” ...........................

ត្បូងឃ្មុំ៖ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឡុងធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រះមន្ត្រីសង្ឃទូទាំងខេត្តត្បូងឃ្មុំ មន្ត្រីរាជការ ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋខ្មែរ បាននិមន្តនិងអញ្ជើញជួបជុំគ្នានៅពុទ្ធស្ថានវត្ត វិហាទន្ទឹម ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ដើម្បីរៀបចំ«ពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា» ក្រោមស្មារតីនៃការយល់ដឹងរួមគ្នាថា សង្គ្រាម និងអំពើហិង្សា មិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយ ភាពសុខដុមរមនាក្នុងសង្គមឡើយ តែវាជាការខាតបង់ និងជាវិនាសកម្មមនុស្សជាតិរបស់ពិភពលោកជារួម។

Read more: ខេត្តត្បូងឃ្មុំប្រារព្ធពិធី...

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី ជូនបងប្អូនភៀសសឹកជិត ៥០០គ្រួសារ នៅស្រុកអូររាំងឪ

(ខេត្តត្បូងឃ្មុំ)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ និងឆ្លុះបញ្ចាំងពីសាមគ្គីភាពជាតិដ៏រឹងមាំ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ មានជាសម្ភារៈ គ្រឿងឧបភោគ-បរិភោគ និងថវិកា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនបងប្អូន ភៀសសឹកពីបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មករស់នៅ បណ្តោះអាសន្ន តាមបណ្តាឃុំទាំង ៧ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

Read more: ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចធិបតី...

មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បន្តចុះយុទ្ធនាការ «និយាយថា ទេ ចំពោះព័ត៌មានក្លែងក្លាយ» ដល់មូលដ្ឋាន ដើម្បីការពារពលរដ្ឋពីការចាញ់បោកក្រុមទុច្ចរិត

(ខេត្តត្បូងឃ្មុំ) ៖ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃព័ត៌មានក្លែងក្លាយក្នុងសម័យឌីជីថល នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នេះ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានបន្តចុះអនុវត្តយុទ្ធនាការ «និយាយថា ទេ ចំពោះព័ត៌មានក្លែងក្លាយ (Say No To Fake News)» យ៉ាងសកម្មនៅឃុំជប់ ស្រុកត្បូងឃ្មុំ ក្នុងគោលដៅពង្រឹងស្មារតីប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងជឿ ឬចែកចាយព័ត៌មានបន្ត។ យុទ្ធនាការនេះដឹកនាំដោយផ្ទាល់ពីសំណាក់ លោក ធីន ស៊ីថាច ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ និងមានការចូលរួមពី លោក កែវ ឆៃលាភ មេឃុំជប់ ព្រមទាំងអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

Read more: មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បន្តចុះយុទ្ធនាការ «និយាយថា ទេ...

ក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចទទួលយកជាស្ថាពរនូវផ្លូវបេតុងអាមេជាង ២គីឡូម៉ែត្រ នៅស្រុកក្រូចឆ្មារ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ

(ខេត្តត្បូងឃ្មុំ)៖ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មាធិការអន្តរក្រសួង បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើគម្រោងស្ថាបនាផ្លូវបេតុងអាមេថ្មីមួយខ្សែ ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ។

Read more: ក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចទទួលយកជាស្ថាពរនូវផ្លូវបេតុងអាមេជាង ២គីឡូម៉ែត្រ...

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៥ ក្រោមប្រធានបទ "សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល"

……. ត្បូងឃ្មំ៖ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៥ ក្រោមប្រធានបទ "សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល" ។

Read more: សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិ...

ឯកឧត្តម ប៉ែន កុសល្យ នាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ចែកជូនពលរដ្ឋងាយរងគ្រោះ ៧០គ្រួសារ នៅស្រុកមេមត់

(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៧០គ្រួសារ ក្នុងស្រុកមេមត់ ដើម្បីជួយសម្រាលទុក្ខលំបាកក្នុងជីវភាព។

Read more: ឯកឧត្តម ប៉ែន កុសល្យ នាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ...

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសពវីរយុទ្ធជន អ៊ាន សុខ ដែលបានពលីក្នុងសមរភូមិ

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូខេត្ត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងផ្ដល់សាររំលែកទុក្ខ ដល់ក្រុមគ្រួសារសព លោកអនុសេនីយ៍ទោ អ៊ាន សុខ ដែលជាវីរយុទ្ធជនបានពលីជីវិតក្នុងសមរភូមិមុខ ក្នុងការការពារជាតិ និងការការពារទឹកដីកម្ពុជា ពីចោរឈ្លានពានថៃ។

Read more: ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ...

ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជន អ៊ាន សុខ នៅស្រុកត្បូងឃ្មុំ ដែលបានពលីជីវិតក្នុងសមរភូមិការពារបូរណភាពទឹកដី

(ខេត្តត្បូងឃ្មុំ)៖ ក្នុងស្មារតីសោកស្តាយ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាពកងទ័ពជាតិ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានដឹកនាំគណៈប្រតិភូ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ទោ អ៊ាន សុខ វីរយុទ្ធជនដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងបេសកកម្មការពារបូរណភាពទឹកដីកម្ពុជា ពីចោរឈ្លានពានថៃ។

Read more: ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជន អ៊ាន សុខ...

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន ដែលបានពលីក្នុងសមរភូមិមុខ ក្នុងតំបន់ទិសប្រាសាទតាក្របី ................

ត្បូងឃ្មុំ៖ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានពន្ធនាគារខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន និងជូនសាររំលែកទុក្ខ ចំពោះក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី ហេង ចាន់ធឿន ដែលបានពលីក្នុងសមរភូមិមុខ តំបន់ទិសប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ ។

Read more: ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន...

ក្រសួងព័ត៌មាន សហការជាមួយ រដ្ឋបាលខេត្តត្បូងឃ្មុំ បើកយុទ្ធនាការដង្ហែក្បួនទ្រង់ទ្រាយធំ ប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារសន្តិសុខសង្គមឌីជីថល

 (ខេត្តត្បូងឃ្មុំ) ៖ ដើម្បីចូលរួមយ៉ាងសកម្មផុសផុលស្របតាមយុទ្ធសាស្រ្តក្រសួងព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ រដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយមន្ទីរព័ត៌មានខេត្ត នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានបើកយុទ្ធនាការផ្សព្វផ្សាយ និងដង្ហែក្បួនតាមទីសាធារណៈក្រោមពាក្យស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say No to Fake News) ដើម្បីបញ្ជ្រាបការយល់ដឹងដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្នពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយក្នុងសង្គម ដោយពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។

Read more: ក្រសួងព័ត៌មាន សហការជាមួយ រដ្ឋបាលខេត្តត្បូងឃ្មុំ...