(ត្បូងឃ្មុំ) នាព្រឹកថ្ងៃពុធទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម យោប អះស្តារី អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីសូធ្យគម្ពីរគូរអានុលការីមថ្នាក់ជាតិលើកទី៣២ឆ្នាំ២០២៥។
Read more: កិច្ចប្រជុំត្រៀមរៀបចំពិធីសូធ្យគម្ពីរគូរអានុលការីមថ្នាក់ជាតិលើកទី៣២ឆ្នាំ២០២៥
ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលស្តីពី “បដិសណ្ឋារកិច្ចល្អ” ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា របស់មន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ នៅសាលប្រជុំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ជាន់ទី២។
Read more: មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ សហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត...
(ត្បូងឃ្មុំ) ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សម្រេចបានក្នុងត្រីមាសទី ១ និងលើកទិសដៅការងារបន្តត្រីមាសទី២ ឆ្នាំ២០២៥ របស់សាខា ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន ហេរញ្ញិក លេខាធិការ សមាជិក សមាជិកា គណៈកម្មាធិការសាខា នាយក-នាយិការង និងក្រុមការងារប្រតិបត្តិសាខា ប្រធាន-អនុប្រធាន អនុសាខាទាំង០៧ ក្រុង-ស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូបភាព នៅសាលប្រជុំធំទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ។
Read more: សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ...
_ ត្បូងឃ្មុំ៖ ជាក្រុមហ៊ុនដំបូងគេនៅក្នុងខេត្តត្បូងឃ្មុំ ក្រុមហ៊ុន អេចអេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) បានធ្វើការសម្ពោធជាផ្លូវការនៅទីតាំងរោងចក្រវេចខ្ចប់ផ្លែទុរេនដើម្បីនាំចេញទៅទីផ្សាប្រទេសចិន។
Read more: សមិទ្ធិផលថ្មីក្នុងខេត្តត្បូងឃ្មុំ ក្រុមហ៊ុនអេចអេហ្វ ហ្រ្វូត ឯ.ក (HF FRUIT...
នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ និង ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ និងជាក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត អញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០២៤-២០២៨ ជូនដល់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត នៅសាលប្រជុំ(គ) សាលាខេត្តត្បូងឃ្មុំ ។
(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ក្នុងឱកាសនៃទស្សនកិច្ចសិក្សាស្តីពីការផលិត និងកែច្នៃផលិតផលថ្នាំជក់កម្ពុជា សម្រាប់ការនាំចេញ។
Read more: លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម...
នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា អមដំណើរដោយ ឯកឧត្តម លោកជំទាវតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរមូលដ្ឋាន ឃុំ- សង្កាត់ និងភូមិទូទាំងក្រុងសួង និងទស្សនៈកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា និងចុះទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា នៅស្ថានីយពិសោធន៍របស់វិទ្យាស្ថាន ស្ថិតនៅភូមិ៣២ ឃុំជីរោទិ៍២ និងឧទ្យានបេតិកភណ្ឌកៅស៊ូ តេជោ ធិបតី” ចម្ការកៅស៊ូជុប ស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
Read more: ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន ឃុំ-សង្កាត់...
(ត្បូងឃ្មុំ) : ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ លោក ជា ណារ៉ុន អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ លោក ស៉ឺង គិរីវ៉ណ្ឌី នាយក ទីចាត់ការផែនការ និងវិនិយោគខេត្ត លោកអភិបាលរងស្រុក លោកមេឃុំ ទាំង បីឃុំ បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ដេញថ្លៃគម្រោងសាងសង់ប្រឡាយ ចំនួន ៣ ខ្សែ ក្នុងឃុំដំរិល ឃុំអំពិលតាពក និងឃុំគងជ័យ ធ្វើឡើងនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
Read more: ការដាក់ដេញថ្លៃ គម្រោងសាងសង់ប្រឡាយ ចំនួន ៣ ឃុំ ក្នុងភូមិសាស្ត្រស្រុកអូររាំងឪ...
ត្បូងឃ្មុំៈ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ស្ថិតក្នុងភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
Read more: ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ...
(ត្បូងឃ្មុំ)នាព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៥នេះ នៅសាលាសាឃុំជីគរ បានធ្វើពិធីដាក់សំណើរដេញថ្លៃគម្រោងមូលនីធិឃុំ/សង្កាត់ ឆ្នាំ២០២៥ ចំនួន ០២ គម្រោង រួមមាន គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង០,២៨គីឡូមែត្រ និងគម្រោងស្ដារប្រឡាយប្រវែង២,១គីឡូមែត្រដើម្បីដំណើការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងឃុំជីគរស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
Read more: គម្រោងសាងសង់ផ្លូវបេតុងអាមេនិងស្តារប្រឡាយ១ ក្នុងឃុំជីគរ នៃស្រុកស្រុកត្បូងឃ្មុំ...
(ត្បូងឃ្មុំ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល ពិនិត្យការបម្រើសេវាសុខភាព និងសួរសុខទុក្ខអ្នកជំងឺ ដែលមកទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
Read more: ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា ជួបសំណេះសំណាល...
ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៉ែនកុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្ដម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ស្ថិតក្នុងភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
(ត្បូងឃ្មុំ)៖ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥នេះ បានទទួលជួប គណៈប្រតិភូខេត្តតៃនិញ និងប៉ិញភឿក ដឹកនាំដោយលោកជំទាវ តុង ង៉ុកហាញ់ សមាជិកបំរុង នៃគណៈកម្មាធិការ មជ្ឈឹមបក្ស និងជាលេខាគណៈកម្មាធិការបក្សខេត្តប៉ិញភឿក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តំណាងខេត្តទាំងពីរ (ប៉ិញភឿក និងតៃនិញ ) ក្នុងឱកាសអញ្ជើញអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ឆ្នាំ២០២៥ ដែលនឹងខិតជិតចូលមកដល់ នាពេលឆាប់ៗខាងមុខ។
Read more: ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ទទួលជួបប្រតិភូខេត្តប៉ិញភឿក និងខេត្តតៃនិញ...
(ត្បូងឃ្មុំ) ៖ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាគណៈអធិបតីភាពក្នុងកម្មវិធីបើក " កិច្ចសន្ទនាថ្នាក់ខេត្ត អំពីការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ នៅសាលាខេត្តត្បូងឃ្មុំ " ស្ថិតនៅសាលប្រជុំ (ក ) សាលាខេត្តត្បូងឃ្មុំ។
Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ និងអង្គកាជាដៃគូអនុវត្តគម្រោង...
(ត្បូងឃ្មុំ)៖ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ និងឯកឧត្តម ម៉ៅ ឌុង អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ។
(ត្បូងឃ្មុំ): នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំ(ក)សាលាខេត្ត លោកជំទាវ នី ចាន់ធីតា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងដោះស្រាយបញ្ហាប្រឈមនានា របស់គណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ ខេត្តត្បូងឃ្មុំ។
Read more: ក្នុងខេត្តត្បូងឃ្មុំ អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍មានជាង១៧០០នាក់,...
នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម កេង ប៊ុនណា អនុប្រធានគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណបក្សខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បិទវគ្គបណ្តុះបណ្តាលជំនាញការងារត្រួតពិនិត្យគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្ត នៅស្នាក់ការបក្សខេត្តត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា អមដំណើរដោយឯកឧត្តម កែវ ពិសិដ្ឋ ឯកឧត្តម សន សារ៉ាណា លោកជំទាវ សាន្ត អរុណ សមាជិក សមាជិការដ្ឋសភាមណ្ឌលខេត្តត្បូងឃ្មុំ និង ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត និងឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យមើលការបង្កបង្កើនផលដំណាំពោតរបស់សហគមន៍កសិកម្មជីរោទ៍រុងរឿង និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍៥០គ្រួសារ ស្ថិតនៅក្នុងភូមិកំពង់ឫស្សី ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ។
Read more: ឯកឧត្តម វង សូត ដឹកនាំសមាជិក សមាជិការដ្ឋសភាមណ្ឌលខេត្តត្បូងឃ្មុំ...
(ត្បូងឃ្មុំ) ៖ គណៈសង្ឃនាយក សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណ:មហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធីបតី សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បាននិមន្តជាព្រះអធិបតីដ៏ឧត្តុង្គឧត្តមក្នុងពិធីប្រកាសគោរម្យងារ ជូនសប្បុរសជន ជាមហាឧបាសក និងមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ដែលមានសទ្ធាជ្រះថ្លាបរិច្ចាគបច្ច័យកសាងសមិទ្ធផលនានា នៅវត្តសិបណយារាម (វត្តចំបក់) ដើម្បីជាការលើកទឹកចិត្ដ ក្នុងការបន្ដជួយជ្រោមជ្រែងបន្ថែមទៀត នៅក្នុងវិស័យពុទ្ធសាសនា ដោយបានប្រារព្ធឡើង នៅបរិវេណវត្ត ស្ថិតនៅឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
Read more: គណៈសង្ឃនាយក បំពាក់គ្រឿងឥស្សរិយយស និងប្រគល់គោរម្យងារ ជូនមន្រ្តីសង្ឃ...
ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តអម្ពវ័ន ស្ថិតនៅក្នុងភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
Read more: កិច្ចប្រជុំត្រៀមរៀបចំពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តអម្ពវ័ន
(ត្បូងឃ្មុំ) ៖ គណៈសង្ឃនាយក សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណ:មហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធីបតី សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បាននិមន្តជាព្រះអធិបតីដ៏ឧត្តុង្គឧត្តមក្នុងពិធីប្រកាសគោរម្យងារ ជូនសប្បុរសជន ជាមហាឧបាសក និងមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ដែលមានសទ្ធាជ្រះថ្លាបរិច្ចាគបច្ច័យកសាងសមិទ្ធផលនានា នៅវត្តសិបណយារាម (វត្តចំបក់) ដើម្បីជាការលើកទឹកចិត្ដ ក្នុងការបន្ដជួយជ្រោមជ្រែងបន្ថែមទៀត នៅក្នុងវិស័យពុទ្ធសាសនា ដោយបានប្រារព្ធឡើង នៅបរិវេណវត្ត ស្ថិតនៅឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
Read more: គណៈសង្ឃនាយក បំពាក់គ្រឿងឥស្សរិយយស និងប្រគល់គោរម្យងារ ជូនមន្រ្តីសង្ឃ...