Social Network

កូនឈើប្រណិតជាង ១,០០០ដើម របស់ក្រសួងបរិស្ថាន ប្រគល់ដល់រដ្ឋបាលស្រុកក្រូចឆ្មារ ត្រូវបានដាំរួមគ្នា ក្នុងពេលតែមួយ នៅទូទាំងខេត្តត្បូងឃ្មុំ ក្នុងមូលដ្ឋានស្រុក

(ត្បូងឃ្មុំ): ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ ទូច សម្បត្តិ អគ្គនាយករងអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានអញ្ជើញប្រគល់កូនឈើ របស់ក្រសួងបរិស្ថាន ក្នុងយុទ្ធនាការដាំដើមឈើ ក្រោមប្រធានបទ បណ្ដុះផ្នត់គំនិត ពន្លកបៃតង នៅបរិវេណ វត្ត វេឡុរតនារាមឫស្សីកែវ ស្ថិតនៅភូមិដើមជ្រៃ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

Read more: កូនឈើប្រណិតជាង ១,០០០ដើម របស់ក្រសួងបរិស្ថាន ប្រគល់ដល់រដ្ឋបាលស្រុកក្រូចឆ្មារ...

តំបន់ព្រៃលិចទឹក ព្រៃឫស្សីមាត់ឃ្មង់ និងបឹងជុំវិញ ត្រូវបានរដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រសួងបរិស្ថាន សិក្សាដាក់ជាតំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោក ហុង ចំណាន ប្រធាននាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន និង លោក សេង សុខខឿន អភិបាល នៃគណៈអភិបាលស្រុកត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការដាក់តំបន់ព្រៃលិចទឹក និងព្រៃឫស្សីមាត់ឃ្មង់ និងបឹងជុំវិញ ជាតំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។

Read more: តំបន់ព្រៃលិចទឹក ព្រៃឫស្សីមាត់ឃ្មង់ និងបឹងជុំវិញ...

គណៈកម្មាការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) និងរដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំពិភាក្សា ស្ដីពី ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រង ផលប៉ះពាល់ពីល្បែងពីសងខុសច្បាប់គ្រប់ប្រភេទ

(ត្បូងឃ្មុំ) ៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គណៈកម្មាការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក និងឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពី ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រង ផលប៉ះពាល់ពីល្បែងពីសងខុសច្បាប់គ្រប់ប្រភេទ ជូនដល់ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាល ក្រុង ស្រុក អាជ្ញាធរមូលដ្ឋានឃុំ/សង្កាត់ កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ។

Read more: គណៈកម្មាការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) និងរដ្ឋបាលខេត្តត្បូងឃ្មុំ...

គម្រោងអភិវឌ្ឍន៍មូលនីធិឃុំទួលស្នួល នៃរដ្ឋបាលស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានដំណើរការដាក់ដេញថ្លៃជាសាធារណៈ លើការសាងសង់ផ្លូវក្រាលគ្រួសធម្មជាតិ ចំនួន ០១ ខ្សែ មានប្រវែង ៦០០ ម

(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នេះ នៅសាលាឃុំទួលស្នួល ក្នុងស្រុកក្រូចឆ្មារ បានដំណើការដាក់ដេញថ្លៃជាសាធារណៈ លើគម្រោងអភិវឌ្ឍមូលនីធិឃុំ ចំពោះការសាងសង់ផ្លូវក្រាលគ្រួសធម្មជាតិ ចំនួន ០១ ខ្សែ មានប្រវែង ៦០០ ម ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវបន្ថែម ក្នុងមូលដ្ឋានឃុំ ក្រោមវត្តមាន លោក ស៊ឺង គិរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត លោក ស៊ឹម ប៊ុនអៀន អភិបាលរង នៃគណៈអភិបាលស្រុកក្រូចឆ្មារ និង លោក ធី សំបាត់ មេឃុំទួលស្នួល ព្រមទាំងមានការចូលរួមពី គណកម្មការឃុំ មន្រ្តីបច្ចេកទេស តំណាងក្រុមហ៊ុនដេញថ្លៃ អ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធ ជាច្រើនរូប ។

លោក ស៊ឺង គិរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត បានមានប្រសាសន៏សង្កត់ធ្ងន់ថា នៅរាល់ដំណើរការ នៃការដាក់ដេញថ្លៃជាសាធារណៈនេះ ចាំបាច់ត្រូវអនុវត្តន៍គោរពតាមគោលការណ៍ អោយបានត្រឹមត្រូវ ទៅតាមនីតិវិធីលទ្ធកម្ម ដែលមានចែងក្នុងសៀវភៅណែនាំស្ដីពីការអនុវត្តន៍គម្រោងមូលនីធិឃុំ ជាធរមាន ធានាបានតម្លាភាព យុត្តិធម៌ និងគុណភាព ។

បន្ទាប់ពី ការអាននីតិវិធី បទបញ្ជា ដំណើរការដាក់-បើក ឯកសារ នៃការដេញថ្លៃគម្រោង រួចមក លោក ស៊ឺង គិរីវណ្ឌី បានមានប្រសាសន៍ថា តាមទិដ្ឋភាពជាក់ស្តែង ដំណើរនៃការដេញថ្លៃ គម្រោងមូលនិធិឃុំនេះ គឺបានប្រព្រឹត្តទៅដោយរលូន ប្រកបដោយតម្លាភាព ត្រឹមត្រូវតាមច្បាប់ និងលក្ខខណ្ឌ ដែលមានចែងក្នុងសៀវភៅណែនាំស្ដីពីការអនុវត្តន៍គម្រោងមូលនីធិឃុំ ខណៈប្រធានគណៈកម្មការលទ្ធកម្ម និងអ្នកចូលរួមទាំងអស់ ទទួលយកគម្រោង ។

លោកនាយកទីចាត់ការ បានគូសបញ្ជាក់ដល់អ្នកទទួលការ ដែលឈ្នះក្នុងការដេញថ្លៃ ត្រូវគោរពឱ្យបានត្រឹមត្រូវ ទៅតាមលក្ខណៈ បច្ចេកទេស និង ស្របតាមរយៈពេលកំណត់ នៃកិច្ចសន្យា ដើម្បីទទួលបានផ្លូវនេះ បម្រើដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋប្រើប្រាស់បានយូអង្វែង ។

សូមបញ្ជាក់ថា ៖ គម្រោងអភិវឌ្ឍន៍មូលនីធិឃុំទួលស្នួល នៃរដ្ឋបាលស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានដំណើរការដាក់ដេញថ្លៃជាសាធារណៈ លើការសាងសង់ផ្លូវក្រាលគ្រួសធម្មជាតិ ចំនួន ០១ ខ្សែ មានប្រវែង ៦០០ ម៉ែត្រ ទទឹង៥ម៉ែត្រ លូមូលកាត់ផ្លូវភ្លោះ ចំនួន ១កន្លែង ជាលទ្ធផល ក្រុមហ៊ុន ដែលទទួលបានសិទ្ធទទួលការ បានទៅលើក្រុមហ៊ុន ហង្ស គួយហេង ដោយមានប៊ីតឯកសារដេញថ្លៃ មកពីបណ្តាក្រុមហ៊ុន ដាក់ចូលរួមដេញថ្លៃ សរុបចំនួន ៧ប៊ីត ផងដែរ៕

ផ្លូវបេតុងអាមេ ១ ខ្សែ នៃគម្រោងអភិវឌ្ឍន៍មូលនីធិឃុំដូនតី ត្រូវបានដំណើរការដាក់ដេញថ្លៃជាសាធារណៈក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤ នៅសាលាឃុំដូនតី បានរៀបចំដំណើរការដាក់ដេញថ្លៃ ជាសាធារណៈនូវគម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន ១ គម្រោង ដែលជាគម្រោងអភិវឌ្ឍន៍មូលនីធិឃុំ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋផ្ទាល់ នៅក្នុងមូលដ្ឋានស្រុកពញាក្រែក ហើយដំណើការ នៃការដេញថ្លៃនេះ បានប្រព្រឹត្តទៅយ៉ាងរលូន និងមានតម្លាភាព ក្រោមវត្តមានលោក សុខ មករា អភិបាលរងស្រុកពញាក្រែក លោក ផន សុខជា នាយករងទីចាត់ការផែនការ និងវិនិយោគ នៃរដ្ឋបាលសាលាខេត្ត លោក នុត ភារុន មេឃុំដូនតី មន្រ្តីគណៈកម្មាលទ្ធកម្មឃុំ មន្រ្តីបច្ចេកទេសស្រុក បណ្ដាក្រុមហ៊ុនដេញថ្លៃសាងសង់ផ្លូវ និងអ្នកសារព័ត៌មានចូលរួមជាច្រើនផងដែរ។

Read more: ផ្លូវបេតុងអាមេ ១ ខ្សែ នៃគម្រោងអភិវឌ្ឍន៍មូលនីធិឃុំដូនតី...

អបអរសាទរ ខួបលើកទី២៥ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា និង ការតាំងពិព័រណ៍ STEM និងស្នាដៃសិស្សមកពីសាលារដ្ឋ និងឯកជន ទាំង១៨ ទូទាំងខេត្តត្បូងឃ្មុំ

នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី២៥ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា និង ការតាំងពិព័រណ៍ STEM និងស្នាដៃសិស្សមកពីវិទ្យាល័យរដ្ឋ និងឯកជន សកលវិទ្យាល័យ សាលាបណ្ដុះបណ្ដាលទាំង១៨ ទូទាំងខេត្តត្បូងឃ្មុំ ។

Read more: អបអរសាទរ ខួបលើកទី២៥ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា និង ការតាំងពិព័រណ៍ STEM...

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អញ្ជើញជាអធិបតី បិទវគ្គបំប៉នជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមជាមួយថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធី បិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពីតួនាទី ភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព និងការងារនគរបាល និងសហគមន៍ ដល់់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលតាមបណ្តាក្រុងស្រុក នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។

Read more: ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អញ្ជើញជាអធិបតី បិទវគ្គបំប៉នជំនាញ...

ឯកឧត្តម កេង ប៊ុនណា អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងផ្សារគំរូព្រំដែនកម្ពុជា ស្ថិតនៅឃុំដារ ស្រុកមេមត់

នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម កេង ប៊ុនណា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែនកុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញបើកកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងផ្សារគំរូព្រំដែនកម្ពុជា នៅសាលប្រជុំ(ខ) សាលាខេត្តត្បូងឃ្មុំ។

Read more: ឯកឧត្តម កេង ប៊ុនណា អភិបាលខេត្តត្បូងឃ្មុំ...

លោកជំទាវ ហេង សំអាន ប៉ែនកុសល្យ រួមនិងថ្នាក់ដឹកនាំ នៃសមាគមនារីខេត្តត្បូងឃ្មុំ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិការ ជូនដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងភូមិសាស្រ្តស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ) ៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ នី ចាន់ធីតា ប្រធានប្រតិបត្តិសាខាសមាគមនារីខេត្ត បានដឹកនាំអនុប្រធាន និងសមាជិកា សាខាសមាគមនារីខេត្ត អមដំណើរ លោកជំទាវ ហេង សំអាន ប៉ែនកុសល្យ ឧត្តមភរិយា ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ស៊ឹម សុផល កែវពិសិទ្ធ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកា ជូន លោកស្រី ទិន សុខុម ប្រធានកិត្តិយសអនុសាខាសមាគមនារីស្រុកត្បូងឃ្មុំ ដែលបានវះកាត់ឆ្អឹងខ្នង សម្រាកនៅគេហដ្ឋាន ស្ថិតនៅក្រុងសួង និងជនចាស់ជរាគ្មានទីពឹង ទីទាល់ក្រ ជួបការលំបាក ចំនួន ១១គ្រួសារ នៅឃុំព្រែកអាជី និងក្មេងស្រីរងគ្រោះ ចំនួន ២នាក់ រស់នៅឃុំឈូក ១ នាក់ និងឃុំជំនីក ១នាក់ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

Read more: លោកជំទាវ ហេង សំអាន ប៉ែនកុសល្យ រួមនិងថ្នាក់ដឹកនាំ នៃសមាគមនារីខេត្តត្បូងឃ្មុំ...

រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំកិច្ចប្រជុំ សាមញ្ញលើកទី៣ អាណត្តិទី៤ ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាខេត្ត

(ត្បូងឃ្មុំ) ៖ រសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នៅសាលប្រជុំ ក សាលាខេត្ត។

Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំកិច្ចប្រជុំ សាមញ្ញលើកទី៣ អាណត្តិទី៤ ឆ្នាំ២០២៤...

គម្រោងអភិវឌ្ឍន៍មូលនីធិឃុំជាំក្រវៀន និងឃុំជាំតាម៉ៅ លើការសាងសង់ផ្លូវ ចំនួន ២ ខ្សែ ត្រូវបានដំណើរការដាក់ដេញថ្លៃជាសាធារណៈក្នុងស្រុកមេមត់ ខេត្តត្បូងឃុំ

(ត្បូងឃ្មុំ) ៖ ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២៤ នៅសាលាស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរៀបចំដំណើរការដាក់ដេញថ្លៃ ជាសាធារណៈនូវគម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន ១ គម្រោង ក្នុងឃុំជាំក្រវៀន និងសាងសង់ផ្លូវក្រាលគ្រួសក្រហម ចំនួន ១ គម្រោង ក្នុងឃុំជាំតាម៉ៅ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋផ្ទាល់ នៅក្នុងមូលដ្ឋានស្រុកមេមត់ ហើយដំណើការ នៃការដេញថ្លៃនេះ បានប្រព្រឹត្តទៅដោយមានសណ្តាប់ល្អ ដំណើរការយ៉ាងរលូន និងមានតម្លាភាព ក្រោមវត្តមានលោក ស្រេង លី អភិបាល នៃគណៈអភិបាលស្រុកមេមត់ ។

Read more: គម្រោងអភិវឌ្ឍន៍មូលនីធិឃុំជាំក្រវៀន និងឃុំជាំតាម៉ៅ លើការសាងសង់ផ្លូវ ចំនួន ២...

កម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្ក្រាប និងឃាត់ខ្លួនអ្នកលេងល្បែង ស៊ីសងខុសច្បាប់(ជល់មាន់) បានចំនួន ៧ នាក់ និងវត្ថុតាងមួយចំនួន នៅចំណុចព្រៃខ្មោច ក្នុងភូមិសាស្រ្តស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចុះបង្ក្រាប និងឃាត់ខ្លួនអ្នកលេងល្បែង ស៊ីសងខុសច្បាប់(ជល់មាន់) បានចំនួន ៧ នាក់ និងវត្ថុតាងមួយចំនួន នៅចំណុចព្រៃខ្មោច ស្ថិតនៅភូមិធ្នង់ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

Read more: កម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្ក្រាប និងឃាត់ខ្លួនអ្នកលេងល្បែង...

គម្រោងអភិវឌ្ឍន៍មូលនីធិឃុំក្រែក និងឃុំវាលម្លូ លើការស្ថាបនាផ្លូវ ចំនួន ២ ខ្សែ ត្រូវបានដំណើរការដាក់ដេញថ្លៃជាសាធារណៈក្នុងស្រុកពញាក្រែក ខេត្តត្បូងឃុំ

(ត្បូងឃ្មុំ) ៖ ព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២៤ នៅសាលាឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានរៀបចំដំណើរការដាក់ដេញថ្លៃ ជាសាធារណៈនូវគម្រោងសាងសង់ផ្លូវបេតុងអាមេ ចំនួន ២ គម្រោង ដែលជាគម្រោងអភិវឌ្ឍន៍មូលនីធិឃុំក្រែក និងឃុំវាលម្លូ បម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋផ្ទាល់ នៅក្នុងមូលដ្ឋានស្រុកពញាក្រែក ហើយដំណើការ នៃការដេញថ្លៃនេះ បានប្រព្រឹត្តទៅយ៉ាងរលូន និងមានតម្លាភាព ក្រោមវត្តមានលោក សុខ មករា អភិបាលរងស្រុកពញាក្រែក លោក ផន សុខជា នាយករងទីចាត់ការផែនការ និងវិនិយោគ នៃរដ្ឋបាលសាលាខេត្ត លោក វង វ៉ាន់ស៊ាន មេឃុំក្រែក លោក ធូ សីហា មេឃុំវាលម្លូ និងគណៈកម្មាការឃុំ មន្រ្តីបច្ចេកទេសស្រុក ព្រមទាំងបណ្ដាក្រុមហ៊ុនដេញថ្លៃសាងសង់ផ្លូវ និងអ្នកសារព័ត៌មានចូលរួមផងដែរ។

Read more: គម្រោងអភិវឌ្ឍន៍មូលនីធិឃុំក្រែក និងឃុំវាលម្លូ លើការស្ថាបនាផ្លូវ ចំនួន ២ ខ្សែ...

ឯកឧត្តម គន់ រត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការសាធារណៈ ស្តីពីពិព័រណ៌ថវិកា ឃុំដំរិល ឆ្នាំ២០២៤ របស់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម គន់ រត្នមុនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការសាធារណៈ ស្តីពីពិព័រណ៌ថវិកា ឃុំដំរិល ឆ្នាំ២០២៤ របស់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមគម្រោងការលើកកម្ពស់ តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ ដែលមានការគាំទ្រ ពីមូលនីធិអាស៊ី អង្គការខេមរា និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីអភិវឌ្ឍន៍តាមបែបលិទ្ធិប្រជាធិបតេយ្យ (CPDD) នៅបរិវេណវត្តសេតហត្ថី(វត្តដំរិល) ស្ថិតនៅឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

យុទ្ធនាការសារធារណៈ មានការអញ្ជើញចូលរួមពីសំណាក់ លោក សយ រដ្ឋា អភិបាលរងស្រុកអូររាំងឪ លោក ទេស ឆន មេឃុំដំរិល លោកស្រី កុយ ផល្លានី នាយិការអង្គការខេមរា និងសហការី លោកនាយករងទីចាត់អន្តរវិស័យ នៃរដ្ឋបាលខេត្ត លោក-លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ មណ្ឌលសុខភាពឃុំ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ នាយកសាលា លោកគ្រូ-អ្នកគ្រូ លោកមេភូមិ អនុភូមិ សមាជិកភូមិ រួមទាំងប្រជាពលរដ្ឋចូលរួម សរុបប្រមាណជាង ២០០នាក់ ។

បន្ទាប់ពី លោក ទេស ឆន មេឃុំដំរិល បានធ្វើរបាយការណ៍សង្ខេបអំពីស្ថានភាពភូមិសាស្រ្ត ក៏ដូចជាគម្រោងអភិវឌ្ឍន៍នានា ក្នុងមូលដ្ឋានឃុំ រួចមក លោក សយ រដ្ឋា អភិបាលរងស្រុកអូររាំងឪ បានសម្តែងការស្វាគមន៍ និងមានចំណាប់អារម្មណ៍ ចំពោះការរៀបចំជាយុទ្ធនាការនេះឡើង ដោយបានលើកឡើងផងដែរ អំពីស្ថានភាពទូទៅ ក្នុងភូមិសាស្រ្តស្រុក ជាមួយសកម្មភាពការងារការអភិវឌ្ឍន៍មូលដ្ឋានឃុំ ក្នុងការចាត់ចែង គ្រប់គ្រង ការប្រើប្រាស់ថវិកាឃុំ ប្រកបដោយតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតប នឹងតម្រូវការរបស់ប្រជាពលរដ្ឋ ទទួលបានប្រសិទ្ធភាពខ្ពស់។

តមក គណៈអធិបតី រួមនឹងប្រតិភូ និងភ្ញៀវកិត្តិយស ព្រមសមាជិក/សមាជិកា អង្គពិធីទាំងមូល ក៏បានទស្សនាការតាំងពិព័រណ៌ ការដាក់បង្ហាញ ជាសាធារណៈ លើការចាត់ចែង គ្រប់គ្រង និងការប្រើប្រាស់ថវិកាឃុំដំរិល ទាំងមូល នូវសមិទ្ធផលជាច្រើន ដោយមានជាវេទិកា សំនួរ-ចម្លើយ និងទទួលរង្វាន់ ដែលសម្របសម្រួលដោយលោកស្រី រឿង សុបញ្ញា ប្រកបដោយស្នាមញញឹម និងទទួលយកបានទាំងអស់គ្នា។

ក្នុងឱកាសនោះដែរ ឯកឧត្តម គន់ រត្នមុនី អភិបាលរងខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានសម្រេច បង្កើនមូលនិធិឃុំ-សង្កាត់ ដែលនៅក្នុងឆ្នាំ២០២៤នេះ ដល់រដ្ឋបាលឃុំ-សង្កាត់ នីមួយៗ មួយវិញទៀតនោះរដ្ឋបាលឃុំ-សង្កាត់ អាចនឹងមានថវិកា ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ទៅតាមដំណាក់កាលៗ ដោយត្រូវពង្រឹងការចាត់ចែង ការគ្រប់គ្រង ការប្រើប្រាស់ថវិកា ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តមអភិបាលរងខេត្ត បានជម្រុញដល់ រដ្ឋបាលក្រុង-ស្រុក ត្រូវពង្រឹងតួនាទី តាមដាន និងត្រួតពិនិត្យ ដើម្បីគាំទ្រដល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងការបំពេញការងារឲ្យបានត្រឹមត្រូវ ស្របទៅតាមគោលការណ៍ បែបបទ និងនីតិវិធី ដែលបានកំណត់ជាធរមាន។

ក្នុងនោះដែរ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តថែរក្សា ពង្រឹងនូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ឲ្យបានល្អប្រសើរ ដោយត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនានា នៅមូលដ្ឋានរបស់ខ្លួនឲ្យបានជាប់ជាប្រចាំផងដែរ។

ទន្ទឹមនេះ ឯកឧត្តម គន់ រត្នមុនី បានគូសបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន ត្រូវលើកកម្ពស់ការផ្ដល់ សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ជាចុងក្រោយ ឯកឧត្តម អភិបាលរងខេត្ត បានកោតសរសើរ នឹងវាយតម្លៃខ្ពស់ ចំពោះ អង្គការខេមរា និងអង្គការ CPDD បានខិតខំរៀបចំឲ្យមានជាយុទ្ធនាការនេះឡើយ ។

សូមបញ្ជាក់បន្ថែមថា៖ យុទ្ធនាការនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យបានដឹងនិងយល់ច្បាស់ពីថវិកាថ្នាក់ក្រោមជាតិ សម្រាប់ការអភិវឌ្ឍន៍ ភូមិ ឃុំ របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន នឹងដើម្បីលើកកម្ពស់នៅតម្លាភាព គណនេយ្យភាព ក្នុងការគ្រប់គ្រងថវិការថ្នាក់ក្រោមជាតិ៕

យុទ្ធនាករសាធារណៈ ស្តីពីពិព័រណ៌ថវិកា ឃុំអំពិលតាពក ឆ្នាំ២០២៤ របស់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រោមគម្រោងការលើកកម្ពស់ តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ

(ត្បូងឃ្មុំ) ៖ រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តម គន់ រត្នមុនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការសារធារណៈ ស្ដីពី ពិព័រណ៌ថវិកា ឃុំអំពិលតាពក ឆ្នាំ២០២៤ របស់ស្រុកអូររាំងឪ នៃគម្រោងការលើកកម្ពស់ តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ ដែលមានការគាំទ្រ ពីមូលនីធិអាស៊ី រដ្ឋបាលឃុំ បានសហការជាមួយអង្គការខេមរា និងអង្គការសម្ព័ន្ធភាព ដៃគូដើម្បីអភិវឌ្ឍន៍តាមបែបលិទ្ធិប្រជាធិបតេយ្យ (CPDD) ស្ថិតនៅបរិវេណសាលាឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

Read more: យុទ្ធនាករសាធារណៈ ស្តីពីពិព័រណ៌ថវិកា ឃុំអំពិលតាពក ឆ្នាំ២០២៤ របស់ស្រុកអូររាំងឪ...

យុទ្ធនាករសាធារណៈ ស្តីពីពិព័រណ៌ថវិកា ឃុំល្ងៀង ឆ្នាំ២០២៤ របស់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមគម្រោងការលើកកម្ពស់ តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ

(ត្បូងឃ្មុំ) ៖ ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តម គន់ រត្នមុនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការសារធារណៈ ស្ដីពី ពិព័រណ៌ថវិកា ឃុំល្ងៀង ឆ្នាំ២០២៤ របស់ គម្រោងការលើកកម្ពស់ តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ ដែលមានការគាំទ្រ ពីមូលនីធិអាស៊ី រដ្ឋបាលឃុំ បានសហការជាមួយអង្គការខេមរា និងអង្គការសម្ព័ន្ធភាព ដៃគូដើម្បីអភិវឌ្ឍន៍តាមបែបលិទ្ធិប្រជាធិបតេយ្យ (CPDD) ស្ថិតនៅបរិវេណសាលាបឋមសិក្សា ហ៊ុន សែន ល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

Read more: យុទ្ធនាករសាធារណៈ ស្តីពីពិព័រណ៌ថវិកា ឃុំល្ងៀង ឆ្នាំ២០២៤ របស់ស្រុកត្បូងឃ្មុំ...

អភិបាលខេត្តត្បូងឃ្មុំ ណែនាំដល់អាជ្ញាធរ ក្រុង ស្រុក ទាំង៧ អោយរៀបចំកម្មវិធីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ អោយបានអធិកអធម

ត្បូងឃ្មុំ ៖ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកអូរាំងឪ ។

Read more: អភិបាលខេត្តត្បូងឃ្មុំ ណែនាំដល់អាជ្ញាធរ ក្រុង ស្រុក ទាំង៧...

រដ្ឋបាលខេត្តត្បូងឃ្មុំ និងអគ្គនាយកបេតិកភណ្ឌ នៃក្រសួងវប្បធម៌ ប្រជុំផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ នៅទីតាំងបន្ទាយព្រៃនគរ (ហ្លួងព្រះស្តេចកន) ក្នុងស្រុកពញាក្រែក

(ត្បូងឃ្មុំ) ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិ នៅទីតាំងបន្ទាយព្រៃនគរ(ហ្លួងព្រះស្តេចកន) នៅបរិវេណវត្តព្រៃអង្គរក្នុង ស្ថិតនៅភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ និងអគ្គនាយកបេតិកភណ្ឌ នៃក្រសួងវប្បធម៌...

រដ្ឋបាលខេត្តត្បូងឃ្មុំ នាំយកអំណោយរបស់រាជរដ្ឋាភិបាលតាមរយ:មន្ទីរសង្គមកិច្ចខេត្តត្បូងឃ្មុំ ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ គ្រួសារជនរងគ្រោះ និងងាយរងគ្រោះដោយគ្រោះធម្មជាតិដោយយថាហេតុផ្សេងៗចំនួន៣០០គ្រួសារ នៅស្រុកមេមត់

នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយរដ្ឋាភិបាលតាមរយ:មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវសម្បទាខេត្តត្បូងឃ្មុំ ជាគ្រឿងឧបភោគបរិភោគ ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ គ្រួសារជនរងគ្រោះ និងងាយរងគ្រោះដោយគ្រោះធម្មជាតិដោយយថាហេតុផ្សេងៗ ចំនួន៣០០គ្រួសារ នៅភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ...

អភិបាលខេត្តត្បូងឃ្មុំ ណែនាំឲ្យរដ្ឋបាលក្រុងសួង បន្តសហការបង្ក្រាបរាល់បទល្មើសលួចឆក់ប្លន់ ក្មេងទំនើង គ្រឿងញៀន និងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ឲ្យខានតែបាន

(ត្បូងឃ្មុំ): ឯកឧត្តម ប៉ែន កុសល្យ ជំរុញឲ្យរដ្ឋបាលក្រុងសួង បន្តសហការគ្រប់អ្នកពាក់ព័ន្ធ បង្ក្រាបរាល់បទល្មើសលួចឆក់ប្លន់ ក្មេងទំនើង គ្រឿងញៀន និងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ឲ្យខានតែបាន ជាពិសេសបន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋ កាន់តែល្អ រហ័ស មានប្រសិទ្ធភាពទ្វេឡើង។

Read more: អភិបាលខេត្តត្បូងឃ្មុំ ណែនាំឲ្យរដ្ឋបាលក្រុងសួង...

គម្រោងអភិវឌ្ឍន៍មូលនីធិឃុំទួលស្នួល នៃរដ្ឋបាលស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ លើការសាងសង់ផ្លូវបេតុងអាមេ ចំនួន ០១ ខ្សែ មានប្រវែង ១៥០ ម ត្រូវបានដំណើរការដាក់ដេញថ្លៃជាសាធារណៈ

គម្រោងអភិវឌ្ឍន៍មូលនីធិឃុំទួលស្នួល នៃរដ្ឋបាលស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ លើការសាងសង់ផ្លូវបេតុងអាមេ ចំនួន ០១ ខ្សែ មានប្រវែង ១៥០ ម ត្រូវបានដំណើរការដាក់ដេញថ្លៃជាសាធារណៈ

Read more: គម្រោងអភិវឌ្ឍន៍មូលនីធិឃុំទួលស្នួល នៃរដ្ឋបាលស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ...