Social Network

ដំណាំជាង៩មុឺនបាក់រលំ និងពលរដ្ឋ១៤៦គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ, ភ្លាមៗ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ នាំយកអំណោយកាកបាទក្រហម ទៅចែកផ្តល់ជូន

(ត្បូងឃ្មុំ): នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមខេត្ត ទៅចែកផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយខ្យល់កន្ត្រាក់ ចំនួន ១៤៦គ្រួសារ ក្នុងឃុំទន្លូង ស្រុកមេមត់ កាលពីកន្លងទៅថ្មីៗនេះ។

Read more: ដំណាំជាង៩មុឺនបាក់រលំ និងពលរដ្ឋ១៤៦គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់...

ផ្លូវការ | ព្រឹត្តិបត្រព័ត៌មាន មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ លេខ ០០៥ ប្រចាំខែឧសភា ឆ្នាំ២០២៤

ត្បូងឃ្មុំ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានចេញផ្សាយជាផ្លូវការ ព្រឹត្តិបត្រព័ត៌មានរបស់ខ្លួន លេខ ០០៥ ប្រចាំខែឧសភា ឆ្នាំ២០២៤ មាន ២៣ អត្ថបទ ស្មើនឹង ៤០ ទំព័រ ដើម្បីផ្សព្វផ្សាយ អំពីសកម្មភាពការងារ របស់ថ្នាក់ដឹកនាំថ្នាក់ជាតិ និងថ្នាក់ខេត្ត។

Read more: ផ្លូវការ | ព្រឹត្តិបត្រព័ត៌មាន មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ លេខ ០០៥...

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្ត ទាំង២៥រូប ក្នុងអាណត្តិទី៤ ថ្មីនេះ

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៤ ទាំង២៥រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។

Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្ត...

គណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ធ្វើសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ និងប្រគល់ជូនប័ណ្ណសរសើរ ជូនដល់អ្នកពាក់ព័ន្ធ

(ត្បូងឃ្មុំ) ៖ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ឌុង អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង លោក ហ៊ាង សុផល ប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធី សន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តត្បូងឃ្មុំ និងប្រគល់ជូនប័ណ្ណសរសើរ ជូនដល់អ្នកពាក់ព័ន្ធក្នុងដំណើរការបោះឆ្នោតដោយរលូន និងជោគជ័យ។

Read more: គណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ...

ក្រសួងសាធារណការ និងដឹកជញ្ជូន បើកសិក្ខាសាលាផ្សព្វផ្សាយ និងការបណ្តុះបណ្តាល ស្តីពីបែបបទនីតិវិធី នៃការគ្រប់គ្រង និងការផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក ដល់មន្រ្តីអនុវត្តមុខងារនៅអង្គភាពច្រកចេញចូលតែមួយទាំង៨ ខេត្ត វគ្គទី១

នាថ្ងៃទី៥-៦ ខែមិថុនា ឆ្នាំ២០២៤ លេខាធិការដ្ឋាននៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រារព្ធអង្គសិក្ខាសាលាផ្សព្វផ្សាយ និងការបណ្តុះបណ្តាល ស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រង និងការផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក ដល់មន្រ្តីអនុវត្តមុខងារនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានរយៈពេល២ថ្ងៃ នៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ ។

Read more: ក្រសួងសាធារណការ និងដឹកជញ្ជូន បើកសិក្ខាសាលាផ្សព្វផ្សាយ និងការបណ្តុះបណ្តាល...

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ស្នើឲ្យក្រុមគយចល័ត ដែលចុះប្រតិបត្តិការក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំ សូមរាយការណ៍ និងចូលរួមសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងស្នើឲ្យ ក្រុមគយចល័ត ដែលចុះប្រតិបត្តិការក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំ សូមរាយការណ៍ និងចូលរួមសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ពិសេសក្នុងនាមឯកឧត្តមបណ្ឌិត ជាអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីបានទទួលព័ត៌មាន ក្តាប់ព័ត៌មាន អាចគ្រប់គ្រងស្ថានការ មានចំណាត់ការបានទាន់ពេលវេលា និងរាយការណ៍បន្តទៅថ្នាក់ជាតិ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ថ្លែងសង្កត់ធ្ងន់ៗបែបនេះ ក្នុងឳកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ។

ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ស្ថាប័នតុលាការ នាយក-នាយករងសាលាខេត្ត នាយក-នាយករងទីចាត់ការ ប្រធាន-អនុប្រធានអង្គភាព ការិយាល័យចំណុះរចនាសម្ព័ន្ធសាលាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ។

មានប្រសាសន៍លើកឡើងបន្តក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានក្រើនរំលឹក នូវប្រសាសន៍សម្តេចធិបតី នាយករដ្ឋមន្ត្រី <<សំអាតផ្ទះយើង>> ដោយស្នើរឲ្យទាំងអស់ ត្រូវតែចង់ចាំខួរក្បាល និងដក់ជាប់ក្នុងក្រអៅបេះដូង ដូច្នេះគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា ដោយប្រើប្រាស់កម្លាំងសរុប វិធានការសរុប ទើបទទួលបានជោគជ័យ លើការងារនេះ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹកសាជាថ្មី ពាក់ព័ន្ធករណី ល្បែងស៊ីសងខុសច្បាប់ ល្បែងជល់មាន់ ការទន្ទ្រានដីព្រៃលិច និងបទល្មើសនានា ជាពិសេសបញ្ហាគ្រឿងញៀន ដាច់ខាតត្រូវបង្ក្រាបទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ និងរក្សាសភាពការណ៍ទូទៅទូទាំងខេត្តត្បូងឃ្មុំ ដើម្បីធានាសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ។ជាពិសេសក្មេងទំនើង ដាក់ទោសស្រាលឬក៏ឲ្យធ្ងន់ ទៅតាមអ្វីដែលពួកគាត់បានប្រព្រឹត្តិ ដាច់ខាតមិនមានការលើកលែងនោះឡើយ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានស្នើ៣ចំនុចបន្ថែមជាពិសេស សម្រាប់អនុវត្តន៍: ១.យកចិត្តទុកដាក់ បង្កើនជីវភាពពលរដ្ឋ ២.សំណើរសំណូមពរផ្សេងៗពីពលរដ្ឋ ៣.ដោះស្រាយបញ្ហាជំលោះក្រៅប្រព័ន្ធតុលាការឲ្យបានកាន់តែច្រើនឡើង ជាក់ស្តែងក្នុងឆ្នាំ២០២៣ បានដោះស្រាយជាង២០០ករណី ដែលជាចំនុចយើងធ្វើបានល្អណាស់ និងសូមបន្តទៀត ចំពោះការប្រើប្រាស់យុទ្ធសាស្ត្រឈ្នះៗនេះ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានកោតសរសើរដល់អ្នកពាក់ព័ន្ធទាំងអស់ ពិសេសអាជ្ញាធរស្រុក និងកងកម្លាំងចម្រុះ ដែលបានបោះទីតាំង និងចុះល្បាតនៅតំបន់ព្រៃលិចទឹកក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ដោយបន្ទាប់ពីដាក់វិធានការក្តៅ បានធ្វើឲ្យតំបន់នេះ លែងមានការលួចចូលឈូសឆាយទន្ទ្រានខុសច្បាប់បន្តទៀត នេះជាលទ្ធផលនៃការអនុវត្តន៍រួមគ្នា។

បើទោះបីដូច្នេះក្តី ក៏ស្នើឲ្យបន្តលើកិច្ចការងារនេះបន្ថែមទៀត ដើម្បីថែរក្សាតំបន់នេះ ជាសម្បត្តិរបស់រដ្ឋ និងផលប្រយោជន៍សម្រាប់ពលរដ្ឋ៕

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ ២០២៤ ក្រោមប្រធានបទ "ការកែប្រែគុណភាពដី រហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត"

(ត្បូងឃ្មុំ) ៖ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ ២០២៤ ក្រោមប្រធានបទ "ការកែប្រែគុណភាពដី រហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត" ។

Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា...

លេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត ត្បូងឃ្មុំ បើកកិច្ចប្រជុំពិភាក្សាការងារ ត្រៀមរៀបចំប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ ២០២៤ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព(zoom)

(ត្បូងឃ្មុំ) ៖ ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំ"ក" ជាន់ទី២ សាលាខេត្តត្បូងឃ្មុំ ឯកឧត្តម ណុប ឡងឌី អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ត្រៀមរៀបចំប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព(zoom) ក្រោមអធីបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ អ.ជ.ប.គ.ញ ។

Read more: លេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត ត្បូងឃ្មុំ...

ឯកឧត្តម ហុក ពេជ្រហោះ បន្តនាំយកស្បៀងអាហារ និងថវិការបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ចែកផ្តល់ជូនកងកម្លាំងឈរជើងការពារព្រៃលិចទឹកទាំង ៤គោលដៅ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ)៖ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានជាស្បៀងអាហារ សម្ភារបរិក្ខារ និងថវិកា ទៅចែកផ្តល់ជូនដល់កងកម្លាំងចម្រុះ កំពុងឈរជើងនៅការពារតំបន់ព្រៃលិចទឹក ទាំង៤គោលដៅ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។

Read more: ឯកឧត្តម ហុក ពេជ្រហោះ បន្តនាំយកស្បៀងអាហារ និងថវិការបស់ឯកឧត្តមបណ្ឌិត ជាម...

រដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ Nodrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ត្បូងឃ្មុំ: ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ណុប ឡងឌី អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ Nodrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈប្រព័ន្ធអនឡាញ Zoom កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ(ក) ជាន់ទី២ សាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ.)និងជាប្រធានគណៈកម្មកាគ្រប់គ្រង App Nodrug ។

កិច្ចប្រជុំផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពី សំណាក់ តំណាងស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត អភិបាលរងក្រុង/ស្រុក ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃ (អ.ជ.ប.គ.ញ.) និងជាអនុប្រធានប្រចាំការគណៈកម្មការគ្រប់គ្រង App Nodrug បានធ្វើការអានជូននៅសេចក្តីសម្រេចរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងបានប្រកាសនៅសមាសភាពគណៈកម្មការ និងអនុកណៈកម្មការគ្រប់គ្រង App Nodrug ព្រមទាំងបានធ្វើបទបង្ហាញពីការប្រើប្រាស់ App Nodrug ព្រមទាំងបានមានប្រសាសន៍ថា « កម្មវិធី Nodrug នេះគឺត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមពី ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី៍ និងជាប្រធានអាផ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអនុសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណង ផ្សព្វផ្សាយការអប់រំពីផលប៉ះពាល់នៃគ្រឿងញៀន ផ្សព្វផ្សាយពត៌មានទាក់ទងនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន និងធ្វើរាយការណ៍ដោយផ្ទាល់ពីទីតាំងនៃការជួញដូរ ប្រើប្រាស់គ្រឿងញៀន ទៅកាន់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការបង្ក្រាបនៅបទ ល្មើសគ្រឿងញៀនបានទាន់ពេលវេលា។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃ អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ.) និងជាប្រធានគណៈកម្មកាគ្រប់គ្រង App Nodrug បានមានប្រសាសន៍សំណេះសំណាលព្រមទាំងបានណែនាំដល់មន្ត្រីរាជការទាំងអស់ ធ្វើការយកចិត្តទុកដាក់ធ្វើការ ដោនឡូត(download) App Nodrug ដើម្បីធ្វើការយល់ដឹង រាយការណ៍ និងទប់ស្កាត់បទល្មើសគ្រឿងញៀន ព្រមទាំងបង្កើនការផ្សព្វផ្សាយទៅដល់ប្រ ជាពលរដ្ឋក្នុងមូលដ្ឋានរបស់យើង ដើម្បីឱ្យពួកគាត់បានយល់ដឹង និងធ្វើការសហការជាមួយរដ្ឋបាលខេត្ត អជ្ញាធរមានសម្ថកិច្ចក្នុងតំបន់ ធ្វើការ បង្ក្រាបការជួញដូរ ប្រើប្រាស់គ្រឿងញៀនបានលឿននិងឆាប់រហ័ស។

ឯកឧត្តម ណុប ឡងឌី អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ណែនាំ និងផ្តាំផ្ញើដល់មន្ត្រីរាជការ សមាជិកនៃគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្តទាំងអស់ ត្រូវធ្វើការ ដោនឡូត(download) កម្មវិធី App Nodrug ទាំងអស់គ្នា និងធ្វើយ៉ាងណាចូលរួមតាមដាន ផ្សព្វផ្សាយពីកម្មវិធីនេះទាំងអស់គ្នា ដើម្បីសម្រេចឱ្យបាននៅគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាយើង៕

 

 

 

 

 

 

 

 

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បើកវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅថ្នាក់ក្រោមជាតិ

ត្បូងឃ្មុំ: ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តមឧត្តមសេនីយឯក អ៊ឹម ប្រណិតា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីភាពក្នុងបើកវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅថ្នាក់ក្រោមជាតិ ដែលធ្វើឡើងនៅសាលប្រជុំ (គ)សាលាខេត្តត្បូងឃ្មុំ។

Read more: អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ...

ឯកឧត្តម ហុក ពេជ្រហោះ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រង ទប់ស្កាត់ និងបង្រាបបទល្មើសឈូសឆាយទន្ទ្រានដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រង ទប់ស្កាត់ និងបង្រ្កាបបទល្មើសឈូសឆាយទន្ទ្រានដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ នៅសាលប្រជុំ (ខ) សាលាខេត្តត្បូងឃ្មុំ។

Read more: ឯកឧត្តម ហុក ពេជ្រហោះ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារគ្រប់គ្រង ទប់ស្កាត់...

ឯកឧត្តម ចេង ប៊ុណ្ណារ៉ា ដឹកនាំកិច្ចប្រជុំប្រកាសសេចក្តីសម្រេចថ្មី នៃការគ្រប់គ្រងសំរាម សំណល់រឹង និងកំណត់សូចនាករ ដើម្បីប្រឡងប្រណាំង ឃុំ-សង្កាត់ ស្អាត គ្មានសំរាម ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំប្រកាសសេចក្តីសម្រេចថ្មី នៃការគ្រប់គ្រងសំរាម សំណល់រឹង និងកំណត់សូចនាករ ដើម្បីប្រឡងប្រណាំង ឃុំ-សង្កាត់ ស្អាត គ្មានសំរាម តាមដងផ្លូវជាតិ ដែលធ្វើឡើងនៅសាលាប្រជុំ (ក) សាលាខេត្តត្បូងឃ្មុំ។

Read more: ឯកឧត្តម ចេង ប៊ុណ្ណារ៉ា ដឹកនាំកិច្ចប្រជុំប្រកាសសេចក្តីសម្រេចថ្មី...

គណៈប្រតិភូខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងឯកឧត្តម ឡុង ធាម ចូលគោរពជូនពរ សម្តេចពញាចក្រី ហេង សំរិន ចម្រើនអាយុវឌ្ឍន:មង្គល ៩០ឈានចូល៩១ឆ្នាំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូខេត្តត្បូងឃ្មុំ ចូលជួបសម្តែងការគួរសម និងគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនអាយុវឌ្ឍន:មង្គល ៩០ ឈានចូល៩១ ឆ្នាំ និងសម្ពោធឆ្លងសាលាបុណ្យ ព្រមទាំងប្រាសាទមរតកចក្រី នៅទឹកដីកំណើតសម្តេច ក្នុងភូមិអង្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

Read more: គណៈប្រតិភូខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងឯកឧត្តម...

ខេត្តត្បូងឃ្មុំ សម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដំណើរការដោយរលូន និងមានសណ្តាប់ធ្នាប់ល្អ

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ពិនិត្យសភាពការណ៍ស្ថានភាពទូទៅ នៅតាមមណ្ឌលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងខេត្តត្បូងឃ្មុំកិច្ចដំណើរការបោះឆ្នោត នៅតាមការិយាល័យទាំង ០៥ នៅក្នុងក្របខ័ណ្ឌ ខេត្តត្បូងឃ្មុំ បានប្រព្រឹត្តទៅដោយរលូន។

Read more: ខេត្តត្បូងឃ្មុំ សម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង...

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះពិនិត្យស្ថានភាពទូទៅតាមមណ្ឌលបោះឆ្នោត នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងខេត្តត្បូងឃ្មុំ ន

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះពិនិត្យស្ថានភាពទូទៅតាមមណ្ឌលបោះឆ្នោត នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤។

Read more: ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ...

ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ អញ្ជើញចុះពិនិត្យស្ថានភាពទូទៅតាមមណ្ឌលបោះឆ្នោត នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤

ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ អញ្ជើញចុះពិនិត្យស្ថានភាពទូទៅតាមមណ្ឌលបោះឆ្នោត នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤។

Read more: ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន...

លោក វ៉ាន់ វីរៈ ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដឹកនាំក្រុមការងារការិយាល័យទាំង៣ចុះផ្តិតយករូបភាព និងខ្លឹមសារព័ត៌មាន នៅតាមមណ្ឌលបោះឆ្នោត នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤

លោក វ៉ាន់ វីរៈ ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដឹកនាំក្រុមការងារការិយាល័យទូរទស្សន៍ ការិយាល័យវិទ្យុ និងការិយាល័យទីភ្នាក់ថាតសារព៏ត៌មានAKP ចុះផ្តិតយករូបភាព និងខ្លឹមសារព័ត៌មាន នៅតាមមណ្ឌលបោះឆ្នោត នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ។

Read more: លោក វ៉ាន់ វីរៈ ប្រធានស្តីទីមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ...

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ដឹកនាំសមាជិកបក្ស ១៥០០នាក់ បិទយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក, ប្តេជ្ញាបន្តជោគជ័យយកឈ្នះជូនបក្ស

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេមត់ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ អញ្ជេីញដឹកនាំសមាជិកសមាជិកាគណបក្ស ១៥០០នាក់ ក្នុងស្រុកមេមត់ បិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រេីសរេីសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤ នៅស្រុកមេមត់។

Read more: ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ...

លោក វ៉ាន់ វីរៈ ប្រធានស្តីទី មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ណែនាំដល់ប្រធានការិយាល័យ:

លោក វ៉ាន់ វីរៈ ប្រធានស្តីទី មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដឹកនាំលោក-លោកស្រី ប្រធាន អនុប្រធានការិយាល័យ បើកកិច្ចប្រជុំពិភាក្សា និងណែនាំបន្ថែម ពាក់ព័ន្ធនឹងរបាយការណ៍លទ្ធផលការងារប្រចាំថ្ងៃ និងប្រចាំខែ ដែលមន្ទីរសម្រេចបាន ដែលកិច្ចប្រជុំនេះ ធ្វើឡើងនារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ នៅសាលប្រជុំមន្ទីរ។

Read more: លោក វ៉ាន់ វីរៈ ប្រធានស្តីទី មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ...

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៦អាណាត្តិទី៣របស់គណៈកម្មាធិការ ស្រីនិងកុមារ(គ.ក.ស.ក)

(ត្បូងឃ្មុំ)នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៣ ខែមឧសភាឆ្នាំ២០២៤នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៦អាណាត្តិទី៣របស់គណៈកម្មាធិការ ស្រីនិងកុមារ(គ.ក.ស.ក)។

Read more: គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ...