Radio Live


Social Network

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ និងពុទ្ធបរិស័ទ និងប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីបន្តជួយសាងសង់ព្រះវិហារ វត្តតេជះសុវណ្ណភូមិ, ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុន្នី ប្រទានធម៌ទេសនា និងសិតព្រះអង្គស្ពាន់

(ត្បូងឃ្មុំ)៖ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោកជំទាវ, ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ហេង សំអាន, ព្រះគ្រូសង្ឃរតនមុនី គីម ឌីណា ព្រះគ្រូចៅអធិការ វត្តតេជះសុវណ្ណភូមិ, ឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ, លោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ, លោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ និងពុទ្ធបរិស័ទចំណុះជើងវត្ត ផ្តួចផ្តើមប្រារព្ធពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីបន្តជួយសាងសង់ព្រះវិហារ សម្ពោធឆ្លងកុដិថ្ម សិតព្រះបដិមាសាវ័កស្ពាន់ចំនួន ៤អង្គ និងរាប់បាត២៥០អង្គ នៅវត្តតេជៈសុវណ្ណភូមិ។

Read more: ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ និងពុទ្ធបរិស័ទ...

កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ប្រចាំខែមករា និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំជំនីក

(ត្បូងឃ្មុំ) : រសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៥ លោក ហ៉ី សាយ អនុប្រធានក្រុមការងារគណបក្សឃុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផារ៉ា មង្គល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ និងឃុំជំនីក បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ប្រចាំខែមករា និងទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំជំនីក ដោយមានការអញ្ជើញចូលរួមពីក្រុមការងារ សមាជិក សមាជិកា គណបក្សឃុំ ស្រុក នៅទីស្នាក់ការគណបក្សឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

Read more: កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ប្រចាំខែមករា និងទិសដៅអនុវត្តបន្ត...

មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បើកសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅបន្ត

មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានបើកសន្និបាតអប់រំយុវជន និងកីឡាខេត្តប្រចាំឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ដើម្បីត្រួតពិនិត្យ និងបង្ហាញពីលទ្ធផល នៃការអនុវត្តការងារផ្នែកអប់រំរយៈពេល១ឆ្នាំកន្លងមក និងលើកទិសដៅអប់រំយុវជន និងកីឡាខេត្ត ឆ្នាំ២០២៤-២០២៥ នៅសាលប្រជុំធំ(អគារតេជោបូព៌ា) សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ។

Read more: មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បើកសន្និបាតបូកសរុប...

គណៈកម្មការទី៧រដ្ឋសភា ចុះឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ទិសដៅការងារពាក់ព័ន្ធនឹងវិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ ក្នុងខេត្តត្បូងឃ្មុំ

 នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា ( ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍) បានអញ្ជើញដឹកនាំ សមាជិក សមាជិកា គណៈកម្មការ ជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្ដម ប៉ែន កុសល្យ  អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ  ដើម្បីឈ្វេងយល់ពីស្ថានភាពទូទៅរបស់ខេត្ត និងរបាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធនឹងវិស័យទាំង៤ រួមមាន៖ វិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ នៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ។

Read more: គណៈកម្មការទី៧រដ្ឋសភា ចុះឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម...

មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ចុះណែនាំម្ចាស់ទីតាំងទិញអេតចាយ៧៧ ក្នុងស្រុកត្បូងឃ្មុំ ដែលបានដុតប្លាស្ទិច បង្កផលប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ

(ត្បូងឃ្មុំ): បន្ទាប់ពីទទួលបានប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងបងប្អូនសារព័ត៌មាន មានការដុតប្លាស្ទិក ដែលបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ភ្លាមៗនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រុមការងារ នៃមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោក សុះ អ៉ីលយេស អនុប្រធានមន្ទីរ និងការិយាល័យជំនាញនៃមន្ទីរ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានចុះធ្វើការត្រួតពិនិត្យប្រភពបំពុលបរិស្ថាន នៅទីតាំងទិញអេតចាយ៧៧ ដែលមានម្ចាស់ឈ្មោះលោក លឹម ផេង មានទីតាំងស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

Read more: មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ ចុះណែនាំម្ចាស់ទីតាំងទិញអេតចាយ៧៧...

មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំសិក្សាឆ្នាំ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥

លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត តំណាងខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ នៅសាលប្រជុំធំ(អគារតេជោបូព៌ា) សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ។

Read more: មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ...

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សាថ្មីមួយខ្នង នៅវិទ្យាល័យហេង សំរិន ចក ខេត្តត្បូងឃ្មុំ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីមួយខ្នង កម្ពស់២ជាន់ មាន១៧បន្ទប់ នៅវិទ្យាល័យ ហេង សំរិន ចក ស្ថិតក្នុងឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

Read more: សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់...

ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគីរីមុនីសាគរ (ហៅវត្តស្រែប្រាំង) ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលកសាងអស់ថាវិកា ២១៧,០០០ដុល្លារ ត្រូវសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

(ត្បូងឃ្មុំ) ៖ ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ និងលោកឧកញ៉ា សុខ ស្រស់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងលោកជំទាវ បានអញ្ជើញ ជាអធិបតី ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគីរីមុនីសាគរ (ហៅវត្តស្រែប្រាំង) ស្ថិតនៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

Read more: ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា...

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមជូនពរ និង អបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៥ នៅខេត្តប៉ិញភឿក ដែលខិតជិតមកដល់នាពេលដ៏ខ្លីខាងមុខនេះ

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដឹកនាំប្រតិភូខេត្តត្បូងឃ្មុំ អញ្ជើញចូលរួម ជូនពរ និង អបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៥ នៅខេត្តប៉ិញភឿក នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

Read more: ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមជូនពរ និង អបអរសាទរ...

បេក្ខសមណសិស្ស និងសិស្ស ចំនួន ១៥៧ អង្គ/នាក់ ក្នុងខេត្តត្បូងឃ្មុំ ចូលរួមប្រឡងយកវិញ្ញាបនប័ត្រពុទ្ធិកបឋមសិក្សា ឆ្នាំ២០២៤-២០២៥

(ត្បូងឃ្មុំ) ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ និងព្រះវិញ្ញូវេទី តេង ហែ ព្រះបាឡាតគណខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ស្រោមវិញ្ញាសារប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំ២០២៤-២០២៥ ដោយមានបេក្ខសមណសិស្ស និងសិស្ស ចំនួន ១៥៧ អង្គ/នាក់ នៅសាលាបឋមសិក្សា ស ខេង ខ្នារ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

Read more: បេក្ខសមណសិស្ស និងសិស្ស ចំនួន ១៥៧ អង្គ/នាក់ ក្នុងខេត្តត្បូងឃ្មុំ...

ឯកឧត្តម នេត្រ ភក្ត្រា ណែនាំដល់ប្រធានមន្ទីរព័ត៌មានថ្មីខេត្តត្បូងឃ្មុំ សាមគ្គីគ្នាគ្រប់គ្រងព័ត៌មាន និងសាធារណមតិឱ្យជាប់ជាប្រចាំ ផ្សព្វផ្សាយសមិទ្ធផល និងព័ត៌មានពិត ចំណេះដឹងជូនពលរដ្ឋ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ប្រកាសឱ្យចូូលកាន់តំណែងជាផ្លូវការ ប្រធានមន្ទីរព័ត៌មានថ្មី ខេត្តត្បូងឃ្មុំ លោក ធីន ស៉ីថាច ជំនួសលោក ស ស៉ីណា អតីតប្រធានមន្ទីរព័ត៌មាន ដែលបានទទួលមរណភាព។

Read more: ឯកឧត្តម នេត្រ ភក្ត្រា ណែនាំដល់ប្រធានមន្ទីរព័ត៌មានថ្មីខេត្តត្បូងឃ្មុំ...

នាយកដ្ឋានមន្ទីរពេទ្យ នៃក្រសួងសុខាភិបាល បើកវគ្គបណ្ដុះបណ្ដាល អំពីការអនុវត្តគោលការណ៍ណែនាំជាតិ ស្ដីពីការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ ដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ហេង សុធី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារបច្ចេកទេស AMS តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាល អំពីការអនុវត្តគោលការណ៍ណែនាំជាតិ ស្ដីពីការគ្រប់គ្រងការប្រើប្រាស់ឱសថប្រឆាំងមេរោគ ២០១៩ ដែលផ្ដោតលើការអង្កេតចំណុចប្រេវ៉ាឡង់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ។

Read more: នាយកដ្ឋានមន្ទីរពេទ្យ នៃក្រសួងសុខាភិបាល បើកវគ្គបណ្ដុះបណ្ដាល...

ក្រុមការងារបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក ចុះធ្វើការវាយតម្លៃ ការអនុវត្តន៍គ្លីនិក របស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោកជំទាវស្ត្រាចារ្យជំនួយ គឺម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក បានដឹកនាំប្រតិភូថ្នាក់ជាតិ ក្រុមការងារបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក ប្រជុំពិភាក្សា និងវាយតម្លៃការអនុវត្តន៍គ្លីនិក របស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ។

Read more: ក្រុមការងារបច្ចេកទេស នៃមជ្ឈមណ្ឌលជាតិគាំពារ មាតា និងទារក ចុះធ្វើការវាយតម្លៃ...

ក្រុមការងារសម្ដេចធិបតី និងអភិបាលខេត្តត្បូងឃ្មុំ នាំយកបច្ច័យ ១០០លានរៀល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចូលរួមកសាងក្លោងទ្វាបង្ហើយ នៅវត្តឥន្ទរិទ្ធី (វត្តបារាយណ៍) ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ) : រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ែ ស៊ីថន អនុរដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី និងជាសមាជិកខុដ្ឋកាល័យសម្តេចធិបតី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងនាំយកថវិការ ជាបច្ច័យ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដើម្បីចូលរួមកសាងក្លោងទ្វាបង្ហើយ នៅវត្តឥន្ទរិទ្ធី ហៅវត្ត(បារាយណ៍) ស្ថិតនៅឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

Read more: ក្រុមការងារសម្ដេចធិបតី និងអភិបាលខេត្តត្បូងឃ្មុំ នាំយកបច្ច័យ ១០០លានរៀល...

អភិបាលខេត្តត្បូងឃ្មុំ ចុះអន្តរាគមន៍បូមទឹកជួយស្រែប្រាំងរបស់ប្រជាពលរដ្ឋចំនួន២ឃុំ នៅស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក សរុបប្រមាណជាង៣០០ហិកតា

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញ ចុះអន្តរាគមន៍បូមទឹកជួយស្រែប្រាំងរបស់ប្រជាពលរដ្ឋចំនួន២ឃុំ ក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ និង ឃុំដូនតី ស្រុកពញាក្រែក សរុបប្រមាណជាង៣០០ហិកតា នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។

Read more: អភិបាលខេត្តត្បូងឃ្មុំ...

ឯកឧត្តម ជា សុផារ៉ា ជួបសំណេះសំណាល និងលើកទឹកចិត្ត ដល់ប្រជាកសិករ ដែលបង្កបង្កើនផលស្រូវ ទទួលបានទិន្នផលខ្ពស់ នៃគម្រោងលើកកម្ពស់ជីវភាពកសិករ របស់រដ្ឋបាលស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ) ៖ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្ត ដល់ប្រជាកសិករ ដែលបង្កបង្កើនផលស្រូវ ទទួលបានទិន្នផលខ្ពស់ នៃគម្រោងលើកកម្ពស់ជីវភាពកសិករ របស់រដ្ឋបាលស្រុកក្រូចឆ្មារ ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំប៉ើស២ និងឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

Read more: ឯកឧត្តម ជា សុផារ៉ា ជួបសំណេះសំណាល និងលើកទឹកចិត្ត ដល់ប្រជាកសិករ...

បេក្ខសមណសិស្ស និងសិស្ស ជាង ៦០០ អង្គ/នាក់ នៅខេត្តត្បូងឃ្មុំ ប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥

(ត្បូងឃ្មុំ) ៖ សមណសិស្ស និងសិស្ស ចំនួន ៦៣២អង្គ/នាក់ នៅខេត្តត្បូងឃ្មុំ បានចូលរួមប្រឡងយកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក ឆ្នាំសិក្សា ២០២៤-២០២៥ ខេត្តត្បូងឃ្មុំ ដែលបានធ្វើឡើង នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ដោយបានធ្វើពិធីបើកវិញ្ញាសាប្រឡង តាមមណ្ឌលប្រឡង ចំនួន ៣ រួមមាន ៖ មណ្ឌលពញាក្រែក មណ្ឌលអូររាំងឪ និងមណ្ឌលត្បូងឃ្មុំ ។

Read more: បេក្ខសមណសិស្ស និងសិស្ស ជាង ៦០០ អង្គ/នាក់ នៅខេត្តត្បូងឃ្មុំ...

រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំប្រគុំតន្ត្រី ប្រដាល់គុនខ្មែរ បាញ់កាំជ្រួច រៀបចំដាក់ភ្លើងបំភ្លឺតាមដងផ្លូវ សាទរឆ្លងឆ្នាំសកល ២០២៤ ឈានចូល២០២៥

ខេត្តត្បូងឃ្មុំៈ ដើម្បីអបអរសាទរ ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីឆ្នាំ២០២៤ ឆ្លងឈានចូលឆ្នាំ២០២៥ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំព្រឹត្តិការណ៍សប្បាយសប្បាយ រីករាយជុំគ្នា ទស្សនាការប្រគុំតន្ត្រី ប្រដាល់ និង បាញ់កាំជ្រួចភ្លឺផ្លេក ចែងចាំងពាសពេញផ្ទៃមេឃ ជាចំណីភ្នែកដ៍ស្រស់ស្អាតសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិផងដែរ។

Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំប្រគុំតន្ត្រី ប្រដាល់គុនខ្មែរ បាញ់កាំជ្រួច...

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងប្រគល់អំណោយជូនដល់កងកម្លាំងនគរបាលនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និងលេខ៦១៧

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងប្រគល់អំណោយជូនដល់កងកម្លាំងនគរបាលនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និងលេខ៦១៧ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងប្រគល់អំណោយជូនដល់កងកម្លាំងនគរបាលនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ នៅស្រុកពញាក្រែក និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៧ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

Read more: ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ...

អបអរសាទរ ខេត្តត្បូងឃ្មុំ គ្រងជើងឯក !! រដ្ឋបាលខេត្ត ប្រារព្ធពិធីដង្ហែក្បួនក្រុមកីឡាបាល់ទាត់ និងដង្ហែពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៨

ដើម្បីអបអរក្នុងការទទួលបានជ័យលាភីជើងឯក នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល និងដឹកនាំប្រារព្ធពិធីដង្ហែក្បួនក្រុមកីឡាបាល់ទាត់ និងដង្ហែពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៨ ឆ្នាំ២០២៤-២០២៥។

Read more: អបអរសាទរ ខេត្តត្បូងឃ្មុំ គ្រងជើងឯក !! រដ្ឋបាលខេត្ត...

ក្រសួងធម្មការ និងសាសនា សហការជាមួយ រដ្ឋបាលខេត្តត្បូងឃ្មុំ បើកផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃ លើកទី៣២

ក្រសួងធម្មការ និងសាសនា សហការជាមួយ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃ លើកទី៣២ ក្រោមព្រះអធិបតីភាព ព្រះសមាធិធម្ម យិត សុខា ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះព្រហ្មចរិយញាណ ព្រះមេគណគណៈមហានិកាយ ,ព្រះត្បូងឃ្មុំបទុមព្រហ្មវិហារមុនី លឹម គឹមឡុង ព្រះរាជាគណៈថ្នាក់កិក្តិយស និងជាព្រសិរភូមរវង្ស ព្រះមេគណៈធម្មយុត្តិកនិកាយ ,ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ ។

Read more: ក្រសួងធម្មការ និងសាសនា សហការជាមួយ រដ្ឋបាលខេត្តត្បូងឃ្មុំ...