(ត្បូងឃ្មុំ) ៖ ធុងជម្រោះទឹកស្អាត ដែលបានផ្តល់ជូនដោយឥតគិតថ្លៃពីក្រុមហ៊ុន SIPCO តាមរយៈលោកជំទាវ មាន សំអាន ប្រធានក្រុម នៃសមាជិកព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បន្តផ្តល់ជូនដល់ប្រជាពលរដ្ឋ នៅស្រុកមេមត់ ៤០០គ្រួសារ ស្រុកក្រូចឆ្មារ ២៥០ គ្រួសារ និងសំណេះសំណាល សួរសុខទុក្ខ លោកស្រី រស់ សុភ័ក្រ អតីតប្រធានមន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ ដែលមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋាន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
Read more: លោកជំទាវ មាន សំអាន ប្រធានក្រុម និងជាអនុប្រធានសមាគមនារីកម្ពុជា...
(ត្បូងឃ្មុំ)៖ ដើម្បីអបអរសាទរ ទិវាសុខភាពភ្នែក ពិភពលោក ១០ តុលា ២០២៤ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានសហការជាមួយមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ បានធ្វើការ ពិនិត្យ ព្យាបាល នឹងចែកវ៉ែនតា ជូនដល់អ្នកជំងឺភ្នែក ដោយឥតគិតថ្លៃ ដែលកម្មវិធីនេះប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ។
Read more: មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ៖ អបអសាទរ ទិវាសុខភាពភ្នែកពិភពលោកឆ្នាំ២០២៤...
(ត្បូងឃ្មុំ) : ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតី ជាមួយ ឯកឧត្តម ឃី រតនៈ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ក្នុងពិធីបើកសិក្ខាសាលា ស្ដីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីកិច្ចការពារបរិស្ថាន បេតិកភណ្ឌ និងទេសចរណ៍សាសនា នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ។
Read more: ក្រសួងធម្មការ និងសាសនា សហការជាមួយអង្គការ Danmission ធ្វើសិក្ខាសាលា ស្ដីពី...
ដើម្បីរួមគ្នាលើកស្ទួយថែរក្សាសិល្បៈចម្រៀងវប្បធម៌ខ្មែរ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត សហការជាមួយ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបិទមហោស្រពសិល្បៈប្រឡងចម្រៀងបុរាណ និងសម័យ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដែលប្រព្រឹត្តិទៅនៅសាលប្រជុំធំសាលាខេត្តត្បូងឃ្មុំ ។
Read more: បិទមហោស្រពសិល្បៈប្រឡងចម្រៀងបុរាណ និងសម័យ ឆ្នាំ២០២៤ ! ឯកឧត្តម ប៉ែន កុសល្យ...
ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី បញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង ៣ជាន់ ១៨បន្ទប់ រួមជាមួយទីចាត់ការ ១ខ្នង ៣បន្ទប់ ខ្លោងទ្វារ និងបន្ទប់ទឹក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ពញាក្រែក នៅភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
Read more: ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង...
(ត្បូងឃ្មុំ) : រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត និងជាប្រធានថ្នាក់ប្រតិបត្តិសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ លោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានថ្នាក់កិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ និងលោក លី សុភាលីន អភិបាល នៃគណៈអភិបាលស្រុកពញាក្រែក បានអញ្ជើញជាអធិបតី ក្នុងពិធីចែកធុងចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋចំនួន ១,៨០០គ្រួសារ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
Read more: ប្រជាពលរដ្ឋប្រមាណ ១,៨០០គ្រួសារ នៅស្រុកពញាក្រែក...
(ត្បូងឃ្មុំ) ៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិកាប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ក្រាលកៅស៊ូ DBST ចំនួន ២គម្រោង ដែលគម្រោងទី១ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) ០១ខ្សែ ប្រវែង ៥,២០០ ម៉ែត្រ ក្នុងភូមិសាស្រ្តស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងគម្រោងទី ២ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ០១ខ្សែ ប្រវែង ៣,១០០ ម៉ែត្រ ក្នុងភូមិសាស្រ្តស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋ។
Read more: ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិកាប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន...
ព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យការងាររបស់យុវជន ស.ស.យ.ក. ដែលប្រចាំការនៅមណ្ឌលប្រឡង វិទ្យាល័យ សម្តេចម៉ែ ព្រមទាំងជួបសំណេះសំណាល ជាមួយអាណាព្យាបាលបេក្ខជន និងលើកទឹកចិត្តដល់យុវជនស្ម័គ្រចិត្តស.ស.យ.ក ខេត្ត ដែលចូលរួមបំពេញការងារសម្របសម្រួល និងទទួលផ្ញើរកង់ ម៉ូតូ ដោយឥតគិតថ្លៃ ចំពោះបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា ២០២៣-២០២៤ តាមមណ្ឌលប្រឡង ទាំង ៩ ក្នុងខេត្តត្បូងឃ្មុំ។
Read more: ឆ្នាំ២០២៤នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ ទទួលផ្ញើរកង់ ម៉ូតូ...
នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី បេសកកម្មនៃអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(អ.ដ.ក) ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តត្បូងឃ្មុំ ។
Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ បើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី បេសកកម្មនៃអាជ្ញាធរជាតិ...
រដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តមប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានប្រគល់ភារៈកិច្ចជូន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្តទាំងអស់ អញ្ជើញចូលរួមកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ ទាំង៩មណ្ឌល ក្នុងខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ ។
ឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ការប្រឡងបាក់ឌុបឆ្នាំ២០២៤នេះ ក៏មិនខុសអ្វីពីឆ្នាំមុនៗដែរ ពោលនីតិវិធីនៃការរៀបចំទាំងអស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុតពោលគឺ <<អ្នកចេះគឺជាប់>> ។
(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ឌុង សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងពិភាក្សាការងារចាំបាច់ផ្សេងៗមួយចំនួន នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪ ។
Read more: ឯកឧត្តម ម៉ៅ ឌុង សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ...
(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ភាព លោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្បូងឃ្មុំ ។
Read more: មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសូរិយោដីខេត្តត្បូងឃ្មុំ...
(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ហេង សំអាន ប៉ែន កុសល្យ ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ និងលោកជំទាវ នី ចាន់ធីតា ប្រធានប្រតិបត្តិសមាគមន៍នារីខេត្ត ដឹកនាំសមាជិកសាខាសមាគមន៍នារីខេត្ត អនុសាខាសមាគមនារីស្រុក អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌវេនទី ៥ ក្នុងវត្តព្រះលានព្រះ និងបន្តចុះជួបសំណេះសំណាល នាំយកអំណោយ និងថវិកាមួយចំនួន ជូនដល់ស្ត្រីមេម៉ាយ ចាស់ជរា ជនពិការ និងប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះខាត ចំនួន១០ គ្រួសារ នៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
Read more: វេនបិណ្ឌទី៥ សាខាសមាគមន៍នារីខេត្តត្បូងឃ្មុំ និងរដ្ឋបាលស្រុកពញាក្រែក...
នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ជា សុផារ៉ា ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារគណបក្សមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញកាន់បិណ្ឌទី៦ វត្តបុទុមមុនីរង្សី ហៅវត្តដូនម៉ៅ ឃុំទន្លេបិទ និងវត្តមង្គលបូរី ហៅវត្តមង់ ស្ថិតនៅឃុំមង់រៀវ ស្រុកត្បូងឃ្មុំ។
Read more: ឯកឧត្តម ជា សុផារ៉ា អញ្ជើញកាន់បិណ្ឌវេន០៦ ចំនួន២វត្ត ក្នុងខេត្តត្បូងឃ្មុំ...
(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំពិភាក្សា-ពាក់ព័ន្ធការរៀបចំពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា លើកទី២២ ឆ្នាំ២០២៤ នៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ។
Read more: អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំកិច្ចប្រជុំពិភាក្សា...
(ត្បូងឃ្មុំ) ៖ លោកជំទាវ ឧត្តមសេនីយ៍ទោ សុខន ស្រីល័ក្ខ នាយកនាយកដ្ឋានហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាញ នៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអាវុធគីមី ឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុង សិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពី ការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងវិទ្យុសកម្ម នៅសាលប្រជុំ គ សាលាខេត្ត ត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ។
Read more: អគ្គនាយកដ្ឋានអាជ្ញាធរជាតិអាវុធគីមី សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ...
នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ សហគមន៍ចំនួន៤ក្នុងខេត្តត្បូងឃ្មុំ បានចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពីការទិញ លក់ជ័រកៅស៊ូបង្កកក្នុងចាន រវាងសហគមន៍កសិកម្មក្រុមផលិតកៅស៊ូ ជាមួយ អាជីវករប្រមូលទិញកៅស៊ូ ក្រោមអធិបតីភាព ឯកឧត្តម គន់ រត្នមុនី អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសណ្ឋាគារ ភីអេនធី ផាលេស ត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
Read more: សហគមន៍ចំនួន៤ក្នុងខេត្តត្បូងឃ្មុំ បានចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពីការទិញ...
(ត្បូងឃ្មុំ) ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំប្រតិភូ និងសាធារណជន ជាព្រះសង្ឃ ប្រជាពលរដ្ឋ និស្សិត បញ្ញាវ័ន្ត សរុបម្រមាណ ២០០ នាក់ ចូលរួមដំណើរទស្សនកិច្ចទិសឦសានផ្សារភ្ជាប់បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិលើកទី២ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ជាមួយការធ្វើបទបង្ហាញពីកិច្ចការបោះបង្គោលខណ្ឌសីមាព្រំដែនគោក រវាងប្រទេសកម្ពុជា និងវៀតណាមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ ពីការងារខណ្ឌសីមាព្រំដែនគោក របស់កម្ពុជា និងប្រទេសជិតខាង។
Read more: ដំណើរទស្សនកិច្ចផ្សារភ្ជាប់ទឹកដី អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី...
នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញើញជាគណអធិបតី បិទគម្រោងសាងសង់ផ្លូវក្រាលប៉េតុងអាមេប្រវែង ១៧៥ ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស ១៥សង់ទីម៉ែត្រ ដែលគាំទ្រដោយថវិកាមូលនិធិអភិវឌ្ឍន៍ឃុំឆ្នាំ២០២៤ នៅភូមិកោះផង ឃុំបុឺស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
Read more: ផ្លូវក្រាលប៉េតុងអាមេប្រវែង ១៧៥ ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស ១៥សង់ទីម៉ែត្រ...
(ត្បូងឃ្មុំ) ៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ឡេង សុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក)ខេត្ត និងជាសមាជិកក្រុមប្សឹក្សាខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្ត ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត របាយការណ៍ សេចក្តីសម្រេច ផែនការសកម្មភាពប្រចាំឆ្នាំ និងទិសដៅបន្ត។
Read more: គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ...