
ត្បូងឃ្មុំ៖ ឯកឧត្តម ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រូចឆ្មារ បានអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយពលករចំណាកស្រុក វិលត្រឡប់មកពីប្រទេសថៃ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅវត្តពោធិ៍ព្រឹក្ស (ហៅវត្តកញ្ចក់) ភូមិក្រូចឆ្មារលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ការចុះជួបសំណេះសំណាលនេះមានការចូលរួមពី គណៈប្រតិភូរដ្ឋាភិបាល មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុកក្រូចឆ្មារ កងកម្លាំងទាំង៣ និងអ្នកពាក់ព័ន្ធ។
Read more: ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រូចឆ្មារ...
(ស្រុកតំបែរ) ៖ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញជាអធិបតីក្នុងពិធីបំពេញបន្ថែម និងប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួល តែងតាំង រៀបចំសមាសភាព ក្រុមលេខាធិការដ្ឋាន នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ក្រុមការងារទទួលបន្ទុក ការងារយុវជនគណបក្សស្រុក និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ចំនួន ៣ នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
Read more: ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតី ពិធីប្រកាសបំពេញបន្ថែម...
—— ខេត្តត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងទាំង១០ នៅទូទាំងខេត្តត្បូងឃ្មុំ ត្រូវបានបើកកាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ(បាក់ឌុប) ក្នុងនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីបើកវិញ្ញាសានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ស្ថិតនៅភូមិតូង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
(ត្បូងឃ្មុំ) ៖ ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងដោយមានការចូលរួមពីឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធប៉មចម្រោះទឹកស្អាត (Aqua Tower) នៅសាលាឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ។
Read more: ឯកឧត្តម ផារ៉ា មង្គល អញ្ជើញសម្ពោធប៉មចម្រោះទឹកស្អាត (Aqua Tower)...
(ត្បូងឃ្មុំ) : ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្ត្រា ចាយបូរិន បានអញ្ជើញប្រគេនទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ដល់វត្តចំនួន ២៩ ក្នុងស្រុកតំបែរ ខេត្ត ត្បូងឃ្មុំ ដើម្បីឧទ្ទិសកុសលជូនវីរកងទ័ពជួរមុខដែលបានពលីជីវិត លើសមរភូមិក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា។
Read more: ឯកឧត្តម ចាយ បូរិន និងលោកជំទាវ អញ្ជើញប្រគេនទេយ្យទាន ដល់វត្តចំនួន២៩...
កិច្ចប្រជុំគណៈកម្មាការខេត្ត ត្រួតពិនិត្យ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងកំឡុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដឹកនាំដោយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ។
Read more: រដ្ឋបាលខេត្តត្បូងឃ្មុំបើកកិច្ចប្រជុំគណៈកម្មាការខេត្ត ត្រួតពិនិត្យ...
(ត្បូងឃ្មុំ)៖ ឯកឧត្តម ហ៊ីម កំរី ទីប្រឹក្សា រាជរដ្ឋាភិបាលកម្ពុជា និងលោក អើស្អារី ពិនសល់ឡេះ ប្រធានសមាគមកូប្រ៉ាស៊ីមូស្លីមកម្ពុជា នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបជុំអាណាព្យាបាលសិស្សនិងចែកប័ណ្ណសរសើរប្រចាំឆ្នាំ២០២៤-២០២៥ របស់វិទ្យាល័យមជ្ឈមណ្ឌល អាប់ឌុលអាហ្សុីសអាល់យ៉ះយ៉ាដើម្បីសង្គម ក្រោមប្រធានបទ <<វិស្សមកាលជាឱកាសមាស ដើម្បីពង្រឹងចំណេះដឹង និងការ អភិវឌ្ឍខ្លួនឯង>>។
Read more: វិទ្យាល័យមជ្ឈមណ្ឌល អាប់ឌុលអាហ្សុីសអាល់យ៉ះយ៉ាដើម្បីសង្គម ក្នុងខេត្តត្បូងឃ្មុំ...
រដ្ឋបាលខេត្តត្បូងឃ្មុំបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីលទ្ធផលដំណើរការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦ - ២០២៨) ដឹកនាំដោយ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដែលមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត អភិបាល-អភិបាលរងស្រុក ប្រធាន-អនុប្រធានមន្ទីរ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
Read more: រដ្ឋបាលខេត្តត្បូងឃ្មុំបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ...
(ខេត្តត្បូងឃ្មុំ)៖ នៅថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តត្បូងឃ្មុំ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)ស្រុកត្បូងឃ្មុំក្នុងការរៀបចំដាំកូនឈើ នៅឃុំជប់ ស្រុកត្បូងឃ្មុំ ធ្វើឡើងដើម្បីអបអរសាទរ «រុក្ខទិវា ៩កក្កដា» និង «ចលនាពន្លកបៃតង» ដែលជាគំនិតផ្តួចផ្តើមរបស់ ស.ស.យ.ក. ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត និងជាប្រធាន ស.ស.យ.ក. ខេត្តត្បូងឃ្មុំ។
Read more: ស.ស.យ.ក. ខេត្តត្បូងឃ្មុំ ដឹកនាំយុវជនដាំដើមឈើ ដើម្បីអនាគតបៃតង...
(ខេត្តត្បូងឃ្មុំ) ៖ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារថ្នាក់ខេត្ត និងមន្ត្រីបច្ចេកទេសខេត្ត អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃ ផ្លូវបេតុងអាមេ ០១ខ្សែ ដែលអនុវត្តបាន ៥០% ស្ថិតនៅភូមិចន្ទុំ ក្នុងឃុំជីគរ ស្រុកត្បូងឃ្មុំ និងបន្តចុះត្រួតពិនិត្យ វាយតម្លៃ និងការប្រគល់-ទទួល នូវសមិទ្ធផលផ្លូវបេតុងអាមេ ០១ខ្សែទៀត ក្នុងឃុំដា ស្រុកមេមត់ នៃគម្រោងមូលនិធិឃុំ ឆ្នាំ២០២៥ ព្រមទាំងបន្តចុះពិនិត្យទីតាំង ស្នើសុំវិនិយោគបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។
Read more: ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យ វាយតម្លៃ ផ្លូវបេតុងអាមេ ១ខ្សែ...
(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយសមាជិក-សមាជិកា នៅសាលប្រជុំពហុបំណង «អគារតេជោបូព៌ា» ដែលមានទីតាំងក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។
(ត្បូងឃ្មុំ) ៖ ក្នុងស្មារតីជាតិខ្មែរតែមួយ ខ្មែរជួយខ្មែរ! នៅសាលាខេត្តត្បូងឃ្មុំ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ូត យូសុះ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាអ៉ីម៊ាំខេត្ត, ឯកឧត្តម ម៉ាត់ ហ្កោហ្វូត អភិបាលរងខេត្ត និងឯកឧត្តម សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សាខេត្ត និងជាគណៈអុីម៊ាំស្រុក បានដឹកនាំថ្នាក់ដឹកនាំសាសនិកឥស្លាមខេត្តត្បូងឃ្មុំ នាំយកថវិកា គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗមួយចំនួនទៀត ដែលគណៈអុីម៊ាំខេត្ត ទទួលបានពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងខេត្ត ប្រគល់ជូនដល់រដ្ឋបាលខេត្តត្បូងឃ្មុំ តាមរយៈឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ សម្រាប់ត្រៀមផ្តល់ជូនវីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសិក ក៏ដូចជាអ្នកត្រូវការជំនួយនានា នៅតាមបណ្តាខេត្តនានា ដែលរងផលប៉ះពាល់ពីការឈ្លានពានរបស់ថៃ មកលើកម្ពុជា។
Read more: ក្នុងស្មារតីជាតិខ្មែរតែមួយ ខ្មែរជួយខ្មែរ ! គណៈអ៉ីម៉ាំខេត្តត្បូងឃ្មុំ...
ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំខេត្ត ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំង ៣ ប្រធានពន្ធធនាគារខេត្ត ចំណុះឱ្យរដ្ឋបាលខេត្ត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ បង្សុកូល និងដង្ហែ ដើម្បីចូលរួមរំលែកទុក្ខ ចំពោះសាច់ញាតិបងប្អូនវីរកងទ័ព ដោយបានឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធបងប្អូនវីរកងទ័ព ដែលបានពលី ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី នៃការធ្វើសង្រ្គាមឈ្លានពានរបស់ថៃ មកលើកម្ពុជា ស្ថិតក្រោមគំនិតផ្តួចផ្ដើមពីសំណាក់ព្រះសោមវេទី អុឹម សុភក្តិ ព្រះអនុគណក្រុងសួង និងលោក ងួន ប៊ុណ្ណាន អភិបាលក្រុងសួង។
Read more: ឯកឧត្តម ប៉ែន កុសល្យ ដឹកនាំប្រតិភូរដ្ឋបាលខេត្តត្បូងឃ្មុំ គោរពវិញ្ញាណក្ខន្ធ...
(ត្បូងឃ្មុំ) ៖ គ្រួសារសពវីរៈកងទ័ព ចំនួន ២ គ្រួសារ ក្នុងខេត្តត្បូងឃ្មុំ ដែលបានពលីនៅសមរភូមិជួរមុខ ក្នុងការវាយទប់ទល់ប្រឆាំង ការឈ្លានពានទឹកដីរបស់ថៃ មកលើកម្ពុជា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ត្រូវបានសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន តំណាងដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នាំយកសារលិខិតរំលែកទុក្ខ និងថវិកា ចំនួន ១ ម៉ឺនដុល្លារ ឧបត្ថម្ភដល់គេហដ្ឋានសព ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងប្រតិភូជាថ្នាក់ដឹកនាំខេត្ត និងរដ្ឋបាលស្រុក នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ។
Read more: ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញចូលរួមជាមួយសមាគមឧកញ៉ាកម្ពុជា...
(ត្បូងឃ្មុំ) ៖ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការយល់ដឹងពីបទដ្ឋានច្បាប់ពាណិជ្ជកម្ម មុនចាប់ផ្តើមដំណើរការអាជីវកម្ម ដែលរៀបចំ និងគាំទ្រដោយមន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ស្ថិតនៅសាលប្រជុំរំដួល ផ្នែកខាងលើ នៃមន្ទីរធម្មការ និងសាសនាខេត្ត នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។
Read more: មន្ទីរពាណិជ្ជកម្មខេត្ត និងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ...
(ត្បូងឃ្មុំ) ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះត្រួតពិនិត្យទីទួលសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋតាមដងទន្លេពេលទឹកជំនន់ និងជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជម្លៀស និងនាំសត្វពាហនៈ មករស់នៅបណ្ដោះអាសន្នតាមទីទួលសុវត្ថិភាពក្នុងស្រុកត្បូងឃ្មុំ ដោយសាររបបទឹកទន្លេមេគង្គជន់ឡើង។
Read more: អភិបាលខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យទីតាំងទួលសុវត្ថិភាព និងជួបសំណេះសំណាល...
(ខេត្តត្បូងឃ្មុំ) ៖ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ដោយបានធ្វើឡើង នៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥។
Read more: ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤...
ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខគ្រួសារសព លោក ព្រឹន្ទបាលទោ ឆៃ រ័ត្ន និងលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ដល់គេហដ្ឋានផ្ទាល់ ស្ថិតនៅស្រុកក្រូចឆ្មារ និងស្រុកមេមត់ ក្នុងខេត្តត្បូងឃ្មុំ។
Read more: ឯកឧត្តម វង សូត និងលោកជំទាវអញ្ជើញសួរសុខទុក្ខក្រុមគ្រួសារសព...
(ត្បូងឃ្មុំ) ៖ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយប្រតិភូ ក្រសួងរ៉ែ និងថាមពល ដឹកនាំដោយ ឯកឧត្តម ហូ វិចិត្រ រដ្ឋលេខាធិការក្រសួង និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារ ដើម្បីពិភាក្សាការងារ ពង្រឹងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រវាងរដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រសួងរ៉ែ និងថាមពល នៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។
Read more: កិច្ចប្រជុំពិភាក្សាការងារពង្រឹងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ...
(ត្បូងឃ្មុំ) ៖ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៥ នៅសាលប្រជុំ ទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
(ត្បូងឃ្មុំ) ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការរៀបចំគម្រោងចំណូលថវិកា តាមចំណាត់ថ្នាក់សេដ្ឋកិច្ច ពីមន្ទីរជំនាញជុំវិញខេត្ត ដល់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២៦ នៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ។
Read more: ឯកឧត្តម ប៉ែន កុសល្យ ដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំគម្រោងចំណូលថវិកា...