(ត្បូងឃ្មុំ) ៖ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត និងឯកឧត្ដមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥។
អានបន្ត៖ ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត នៃរដ្ឋបាលខេត្តត្បូងឃ្មុំ...
(ត្បូងឃ្មុំ) ៖ ឯកឧត្តម សុះ រ៉ហ្វាត សមាជឹកក្រុមប្រឹក្សាខេត្ត និងជាប្រធានសាលាតះហ្វីសហ្ស៊ុលគួរអានអាន់នូរ កម្ពុជា ឯកឧត្តម ម៉ាត់ ហ្គោហ្វូត បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណ:រវាងសកលវិទ្យាល័យ PTIQ UNIVERSITY OF JAKARTA INDONESIA នាព្រឹកថ្ងៃទី០៩ខែកក្កដា ឆ្នាំ២០២៥នៅសាលប្រជុំវិហារអ៊ីសតីកម៉ះ ដែលស្ថិតនៅភូមិតាប៉ាវបំពេញទេស(ជ្រៃមីន) ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ ពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នារវាង...
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណ:រវាងរដ្ឋបាលខេត្តត្បូងឃ្មុំ និងមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញឿគ្រឿងញៀនខេវី (KV)ត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ។
អានបន្ត៖ រដ្ឋបាលខេត្តត្បូងឃ្មុំ និងមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេវី...
ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តថ្មី ជូនដល់មន្ត្រីទទួលបន្ទប់ថ្នាក់ខេត្ត ក្រុង ស្រុក និងថ្នាក់មូលដ្ឋានឃុំ/សង្កាត់ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ។
អានបន្ត៖ រដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋាន...
(ត្បូងឃ្មុំ) ៖ ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយជំរុញបង្កើនការចុះឈ្មោះចូលរៀន កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ: ខេត្តត្បូងឃ្មុំ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ។
អានបន្ត៖ ឯកឧត្តមវេជ្ជបណ្ឌិត ហ៊ុយ ហានសុង ប្រជុំផ្សព្វផ្សាយជំរុញបង្កើនការចុះឈ្មោះចូលរៀន...
(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធធ្វើពិធី“ទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ២០២៥” ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដែលរៀបចំឡើង ដោយរដ្ឋបាលខេត្តនិងមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត នៅបរិវេណអាងទឹកទំនប់ក្បាលអូរ ស្ថិតនៅភូមិក្បាលអូរ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ។
អានបន្ត៖ រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធធ្វើ “ទិវាមច្ឆជាតិ ១កក្កដា” ឆ្នាំ២០២៥...
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានធ្វើការកោតសរសើរ ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលតែងតែចូលរួមរាល់សកម្មភាព ចុះមូលដ្ឋាន ជាមួយថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដើម្បីបង្ហាញពីភាពស្និតស្នាល និងការយកចិត្តទុកដាក់ពីសុខទុក្ខពលរដ្ឋនៅមូលដ្ឋាន របស់រាជរដ្ឋាភិបាលកម្ពុជា។
អានបន្ត៖ ឯកឧត្តម អ៊ាង សុផល្លែត កោតសរសើរដល់រដ្ឋបាលខេត្តត្បូងឃ្មុំ...
(ត្បូងឃ្មុំ): ឯកឧត្តមសាស្តាចារ្យ ងី ម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល ជាប្រធានក្រុមការងារកម្មវិធីជាតិសុខភាពភ្នែក និងជានាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បាននាំយក និងប្រគល់គ្រឿងបរិក្ខារពិនិត្យសុខភាពភ្នែក ដែលជាជំនួយឧបត្ថមដោយមូលនិធិហ្វេ្រដហូឡូកម្ពុជា ផ្តល់ជូនដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរទេព្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។
អានបន្ត៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ពិនិត្យបាតភ្នែកជូនពលរដ្ឋរយៈពេល១ខែ...
ត្បូងឃ្មុំ៖ ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពកិច្ចប្រជុំផ្សព្វផ្សាយបច្ចេកទេស សុខភាពភ្នែក ដែលរៀបចំដោយមន្ទីរសុខាភិបាលខេត្ត នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ។
អានបន្ត៖ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបើកកិច្ចប្រជុំផ្សព្វផ្សាយបច្ចេកទេស សុខភាពភ្នែក
(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ គណៈកម្មាការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃ ការងារថែទាំផ្លូវក្រាលល្បាយក្រួសជាលក្ខណៈខួប (ធានាសុពលភាពរយៈពេល ៦ខែ) លើខ្សែផ្លូវចំនួន ២ខ្សែ ប្រវែងសរុប ១៦,៥០០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ និងសាងសង់លូមូល ២កន្លែង ស្ថិតក្នុងភូមិសាស្ត្រស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលអនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ (ប្រើប្រាស់ថវិកាជំពូក ៦១)។
អានបន្ត៖ គណៈកម្មាការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ និងក្រសួងសេដ្ឋកិច្ច...
ត្បូងឃ្មុំ៖ លោកជំទាវ ឡេង សុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ (គ.ក.ស.ក) បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំ ប្រចាំឆមាសទី១ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត។
អានបន្ត៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ (គ.ក.ស.ក)...
(ត្បូងឃ្មុំ) ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំដើម្បីកៀរគរមូលនិធិគន្ធបុប្ផា និងកងទ័ពសមរភូមិជួរមុខ ក្នុងការបំផុសចលនាកៀរគរថវិកាសប្បុរសធម៌ដោយស្ម័គ្រចិត្តពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជីវករគ្រប់លំដាប់ថ្នាក់ និងបងប្អូនសប្បុរជននានានៅក្នុងរង្វង់ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ តាមរយៈគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំរដ្ឋបាលខេត្តត្បូងឃ្មុំ ស្ថិតនៅសាលប្រជុំ ក សាលាខេត្ត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ។
អានបន្ត៖ ឯកឧត្តម ប៉ែន កុសល្យ ដឹកនាំកិច្ចប្រជុំដើម្បីកៀរគរមូលនិធិគន្ធបុប្ផា...
(ត្បូងឃ្មុំ)៖ ឯកឧត្តម ឡុម ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល-ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៥) នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
អានបន្ត៖ នាយឧត្តមសេនីយ៍ ទៀ សីហា ៖ បើកម្ពុជា-ថៃ នៅតែប្រើប្រាស់ផែនទីខុសគ្នា...
(ត្បូងឃ្មុំ)៖ ឯកឧត្តម ផារ៉ា មង្គល លើកឡើងថា “ក្នុងនាមជាប្រជាពលរដ្ឋមួយរូប និងជាសមាជិកគណបក្ស ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមចំណែកដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាយើង”។
អានបន្ត៖ ឯកឧត្តម ផារ៉ា មង្គល ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ចំនួន៦២នាក់...
(ត្បូងឃ្មុំ)៖ រដ្ឋបាលស្រុកមេមត់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានដំណើរការកិច្ចប្រជុំដាក់ដេញថ្លៃគម្រោងមូលនិធិឃុំ ចំនួន ៤ឃុំ រួមមាន៖ ឃុំជាំតាម៉ៅ, ជាំក្រវៀន, ត្រមូង និងឃុំទន្លូង ក្រោមវត្តមាន លោក ស្រេង លី អភិបាល នៃគណៈអភិបាលស្រុកមេមត់ លោក ស៊ាម អ៊េងស៊្រុន នាយករងរដ្ឋបាល សាលាខេត្ត និងលោក ស៉ឺង គិរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តត្បូងឃ្មុំ ស្ថិតនៅសាលប្រជុំសាលាស្រុក ដោយមានការចូលរួមពីសំណាក់ ក្រុមការងារបច្ចេកទេសខេត្ត/ស្រុក គណកម្មការលទ្ធកម្មឃុំទាំង ៤ឃុំ ក្រុមហ៊ុនអ្នកទទួលការ និងអ្នកសារព័ត៌មានជាច្រើនអង្គភាព។
អានបន្ត៖ គម្រោងមូលនិធិអភិវឌ្ឍន៍ឃុំចំនួន ៤ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ...
នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ព្រះមធុរធម្មរង្សី វ៉ាន ដាវី ព្រះអនុគណស្រុកត្បូងឃ្មុំ ព្រះមហាហេមសុន្ទរត្ថេរោ លី ហុងលាន ព្រះគ្រូចៅអធិការវត្ត បុញ្ញក្ខេត្តារាម ទួលទ្រាត្បូង និងជាព្រះនាយកពុទ្ធិកបឋមសិក្សាបុញ្ញក្ខេត្តារាម ទួលទ្រាត្បូង បាននិមន្តចូលរួម ពិធីបើកបវេសនកាលពុទ្ធិកបឋមសិក្សាទូទាំងស្រុកត្បូងឃ្មុំ និងពិធីបូកសរុបលទ្ធផលប្រចាំត្រីមាស និងលើកទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២៥ ក្រោមព្រះអធិបតីភាព ព្រះព្រហ្មចរិយាញាណ យិត សុខា ព្រះមេគណខេត្តត្បូងឃ្មុំ និងលោក សេង សុខឿន អភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំ។
អានបន្ត៖ ពិធីបើកបវេសនកាលពុទ្ធិកបឋមសិក្សាទូទាំងស្រុកត្បូងឃ្មុំ...
ត្បូងឃ្មុំ៖ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំស្តីពីការកំណត់ហេដ្ឋារចនាសម្ព័ន្ធរួមមានដី និងដីចំណីផ្លូវ ទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹង និងដី សាធារណៈរបស់រដ្ឋ សម្រាប់ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅឃុំចំនួន ៣ គឺឃុំព្រែកអាជី ឃុំកោះពីរ និងឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។
(ត្បូងឃ្មុំ) ៖ ឯកឧត្តម ម៉ាត់ ហ្កោហ្វូត អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងងឃ្មុំ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ « អនុក្រឹត្យលេខ ០១ អនក្រ.បក ស្ដីពីគោលការណ៍ និងនីតិវិធីនៃការតែងតាំង ការផ្លាស់ប្ដូរ និងបញ្ចប់មុខតំណែង នាយក គ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ» នៅខេត្តត្បូងឃ្មុំ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងគ្រឹះស្ថាន ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្រ្តីពាក់ព័ន្ធ ដែលត្រូវរៀបចំធ្វើឡើងដោយ ទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្ត និងមន្ទីរមុខងារសាធារណៈខេត្តត្បូងឃ្មុំ។
ត្បូងឃ្មុំ៖ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំបានកោតសរសើរដល់មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំថា “មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំបានខិតខំបំពេញកិច្ចការងារបានល្អប្រសើរ ជាពិសេសកិច្ចការងារព័ត៌មាន និងសាធារណមតិហើយទទួលបានចំណាត់ថ្នាក់ជាមន្ទីរព័ត៌មានគំរូទទួលបានលេខ៣ទូទាំងប្រទេស”។
អានបន្ត៖ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន លើកសរសើរមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ...
ការងារចំនួន ៥០៩ កន្លែង ក្នុងខេត្តត្បូងឃ្មុំ ក្នុងនោះបែងចែកជា៣ផ្នែកគឺ៖ ផ្នែកសេវាកម្មចំនួន ៥០ កន្លែង, ផ្នែកកសិកម្មចំនួន ៣៥៣ កន្លែង, ផ្នែកផ្សេងៗចំនួន ១០៦ កន្លែង កំពុងត្រូវការកម្លាំងពលកម្មដើម្បីបំពេញការងារ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំ។
សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ព្រះវិន័យសត្ថា តេង ហែ ព្រះបាឡាត់គណខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ព្រះសមាធិធម្ម យិត សុខា ព្រះមេគណខេត្តត្បូងឃ្មុំ បានដឹកនាំព្រះមន្រ្តីសង្ឃសាលាគណខេត្ត ព្រះគ្រូអនុគណទាំង ៧ក្រុង/ស្រុក និងព្រះគ្រូចៅអធិការតាមបណ្ដាលវត្តទូទាំងខេត្ត នាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ក្នុងឱកាសអបអរខួបលើកទី ១៦២ ៨ ឧសភា ២០២៥ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងខួបលើកទី ៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ "រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ នៅទីស្នាក់ការសាខាកាកក្របាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
អានបន្ត៖ ព្រះមន្ត្រីសង្ឃទូទាំងខេត្តត្បូងឃ្មុំ នាំយកទេយ្យទាន និងថវិកា...