ផ្សាយផ្ទាល់


បណ្តាញសង្គម

ជនសង្ស័យ​ម្នាក់​ជា​ក្រុម​ស៊ីឈ្នួល​សម្លា.ប់​មនុស្ស​នៅ​​ខេត្តកណ្តាល ត្រូវ​​អាវុធហត្ថ​ស្រុក​អន្លង់​វែង​ឃាត់ខ្លួនបាន

ខេត្តឧត្តរមានជ័យ ៖ លើបណ្តាញសង្គមហ្វេសប៊ុកមានការបង្ហោះចែកចាយតៗគ្នាថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកវរះសេនីយ៍ ឯក ងួន ទ្ធីរិទ្ធ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង បានដឹកនាំកម្លាំងចុះស្រាវជ្រាវកំណត់មុខសញ្ញានិងឈានដល់ការ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាក្រុមឃាតករស៊ី ឈ្នួលសម្លាប់មនុស្សម្នាក់ នៅខេត្តកណ្តាល ហើយបានរត់គេចខ្លួនមកនៅក្នុងព្រៃ ក្នុងភូមិអូតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នេះ ។

អាន​បន្ត៖ ជនសង្ស័យ​ម្នាក់​ជា​ក្រុម​ស៊ីឈ្នួល​សម្លា.ប់​មនុស្ស​នៅ​​ខេត្តកណ្តាល...

នគរបាល​សេដ្ឋកិច្ច​ខេត្តពោធិ៍សាត់ បង្ក្រាប​សាច់​បង្កក​ជាង១​តោន លួច​ដឹក​តាម​រថយន្តក្រុង

ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ សហការជាមួយមន្ត្រី(ក.ប.ប)ខេត្ត ដោយបានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យ និងបង្ក្រាបបានផលិតផលកែច្នៃពីត្រីសមុទ្របង្កក គឺជាទំនិញរបស់ប្រទេសថៃ រួមមានប្រហិតត្រី និងប្រហិតក្តាម សង្ស័យគ្មានសុវត្ថិភាព បង្កឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ដែលដឹកតាមរថយន្តដឹកជញ្ជូនអ្នកដំណើរ ចំនួន៦៨កេស លើ០២មុខ ស្មើនឹង ១តោន និង៦០គីឡូក្រាម ដើម្បីយកទៅដុតបំផ្លាញចោល ។

អាន​បន្ត៖ នគរបាល​សេដ្ឋកិច្ច​ខេត្តពោធិ៍សាត់ បង្ក្រាប​សាច់​បង្កក​ជាង១​តោន...

នគរបាល​ខេត្ត​ព្រះ​សីហ​នុ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​វ៉ៃ​យក​ម៉ូតូ

ខេត្តព្រះសីហនុ ៖ ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ តាមកាណែនាំពីលោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា បានធ្វើការស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្នុងករណីអំពើវ៉ៃយកម៉ូតូ កាលពីវេលាម៉ោង១៤ និង០០នាទីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ។

អាន​បន្ត៖ នគរបាល​ខេត្ត​ព្រះ​សីហ​នុ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​វ៉ៃ​យក​ម៉ូតូ

មក​រក​នារីនៅ​កន្លែង​ម៉ា​ស្យា​កោស​ជប់ នាង​មិន​ព្រម​ បុរសម្នាក់បាន​វាយ​ទាត់​ធាក់ហើយគេចខ្លួន

រាជធានីភ្នំពេញ ៖ ស្ត្រីម៉ាស្សាម្នាក់ ត្រូវបានបុរសម្នាក់វាយទាត់ធាត់ បន្ទាប់ពីទៅរកសេវាខាងក្រៅ នៅហាងម៉ាស្យាកោសជប់មួយកន្លែង ហើយនាងពុំព្រម ក៏ផ្ទុះហិង្សាតែម្តង រួចហើយគេចខ្លួន ។

អាន​បន្ត៖ មក​រក​នារីនៅ​កន្លែង​ម៉ា​ស្យា​កោស​ជប់ នាង​មិន​ព្រម​...

គ្រាន់តែ​ជិះ​ម៉ូតូ​ឡើង​វ៉ា​ជែង​តិចសោះ ទា.ញ​ដំបង​​និង​កាំ.​បិ.ត​ផ្គាក់ដេញ​កា.ប់​ម៉ូតូ​

ខេត្តកំពង់ស្ពឺ ៖ ក្រុមក្មេងទំនើងចំនួន០២នាក់ ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួន ខណៈដែលធ្វើសកម្មភាពយកដែកទីបវាយ និងយកកាំបិតផ្គាក់កាប់ទៅលើម៉ូតូស៊េរីទំនើបរបស់ជនរងគ្រោះបណ្តាលឱ្យរងការខូចខាតគ្រាន់តែជិះម៉ូតូវ៉ាជែងគ្នាលើផ្លូវសាធារណៈសោះ ។

អាន​បន្ត៖ គ្រាន់តែ​ជិះ​ម៉ូតូ​ឡើង​វ៉ា​ជែង​តិចសោះ...

ខឹ.ង​ខ្ចី​លុយ៣​ខែ​ហើយ​មិន​សង ទ្រាំលែងបាន​ទាញ​ប៉ែល​សំ.ព,ង​ក្បាល​រង​របួស​

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកគងពិសីធ្វើការឃាត់ខ្លួន ខណៈដែលខឹងរឿងទារលុយជនរងគ្រោះមិនបានទាញប៉ែលវាយបណ្តាលឱ្យរងរបួសប្តឹងកម្លាំងកងរាជអាវុធហត្ថស្រុកគងពិសីឃាត់ខ្លួនតែម្តង ។

អាន​បន្ត៖ ខឹ.ង​ខ្ចី​លុយ៣​ខែ​ហើយ​មិន​សង ទ្រាំលែងបាន​ទាញ​ប៉ែល​សំ.ព,ង​ក្បាល​រង​របួស​

នគរបាលជាតិបិទទំព័រហ្វេសប៊ុកជនអនាមិកប្រើបច្ចេកវិទ្យា AI ក្លែងវីដេអូសម្ដេចបវ​រធិ​បតី

រាជធានីភ្នំពេញ ៖ ថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញថា មានជនអនាមិកប្រើប្រាស់ទំព័រហ្វេសប៊ុកមួយបានបង្ហោះវីដេអូក្លែងក្លាយ ដែលបង្កើតដោយបច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត (AI) ដោយក្លែងបន្លំជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងខ្លឹមសារវីដេអូនោះនិយាយអូសទាញអ្នកចូលមើល ឱ្យចូលរួមវិនិយោគ ទៅលើវេបសាយ ដែលមានភ្ជាប់មកជាមួយវីដេអូ ។

អាន​បន្ត៖ នគរបាលជាតិបិទទំព័រហ្វេសប៊ុកជនអនាមិកប្រើបច្ចេកវិទ្យា AI...

តាម​រយៈ GPS ចាប់ខ្លួន​សន្តិសុខ​ម្នាក់ ដល់​ស្រុក​កណ្តាលស្ទឹង ដកហូត​ម៉ូតូ​ជន​រង​គ្រោះ​ត្រឡប់​មក​វិញ

រាជធានីភ្នំពេញ ៖ បុរសជាសន្តិសុខម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ស្រាវជ្រាវតាមរយៈជីភីអេស GPS ហើយឈានទៅឃាត់ខ្លួនដល់ផ្ទះ និងដកហូតម៉ូតូម៉ាក HONDA DRAM សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KS-3681 មួយគ្រឿង របស់ជនរងគ្រោះ ត្រឡប់មកវិញ បន្ទាប់ពីធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (កាច់សោ.កម៉ូតូ) កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៧និង៣០នាទី ត្រង់ចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញហើយគេចខ្លួនបានតែ២ម៉ោងជាងប៉ុណ្ណោះ ។

អាន​បន្ត៖ តាម​រយៈ GPS ចាប់ខ្លួន​សន្តិសុខ​ម្នាក់ ដល់​ស្រុក​កណ្តាលស្ទឹង...

ឃុំខ្លួន​ក្មេង​ទំនើង​២​ក្រុម​រហស្សនាម «ក្រុម​ឈូក​វ៉ា​១ និង​ក្រុម​ភ្នំ​បាសិត»​ករណី​លើកគ្នា​ទៅ​សង​សឹក​ក្មេង​ទំនើង​១​ក្រុម​ទៀត​​

រាជធានីភ្នំពេញ ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចោទប្រកាន់លើក្រុមក្មេងទំនើងមានរហស្សនាមថា «ក្រុមឈូកវ៉ា១(CV1) និងក្រុមភ្នំបាសិត» ពាក់ព័ន្ធសំណុំរឿងលើកគ្នាទៅតាមកាប់ភាគីជនរងគ្រោះ ដើម្បីដោះគំនុំចាស់ ទីបំផុត អ្នកខ្លាំងត្រូវបានទៅដេកក្នុងពន្ធនាគារ ។

អាន​បន្ត៖ ឃុំខ្លួន​ក្មេង​ទំនើង​២​ក្រុម​រហស្សនាម «ក្រុម​ឈូក​វ៉ា​១...

​តុលាការ​សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន​ម្នាក់ ករណី​គា.ស់​ផ្ទះ​វេជ្ជ​បណ្ឌិ​ត​លួ.ច​លុយ និង​គ្រឿងអលង្ការ​ជាង​១១ម៉ឺន​ដុល្លា​រ​

រាជធានីភ្នំពេញ ៖ ក្រោយពីតំណាងអយ្យការបើកការស៊ើបសួរអស់រយៈពេលពីរថ្ងៃ ជនជាតិចិនម្នាក់ជាប់ចោទករណីចូលផ្ទះលោកវេជ្ជបណ្ឌិត គាស់ទូដែកលួចយកប្រាក់ និងគ្រឿងអលង្ការ ប្រមាណជាង១១ ម៉ឺនដុល្លារអាមេរិក នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២ ០២៥ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេ ចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការ ចោទប្រកាន់ពីបទ.លួចមានស្ថានទម្ងន់ទោស”គាស់ទម្លុះទម្លាយលួចទ្រព្យសម្បត្តិអ្នកដទៃ” ។

អាន​បន្ត៖ ​តុលាការ​សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន​ម្នាក់...

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល​ក់​អីវ៉ាន់​ចាប់ហួយ​មួយ​កន្លែង​នៅ​សង្កាត់​ដង្កោ​ រង​ការ​ខូចខាត

រាជធានីភ្នំពេញ ៖ ផ្ទះល្វែងលក់អីវ៉ាន់ចាប់ហួយ មួយកន្លែង នៅបឹងតាម៉ាត ក្នុងភូមិម័រ សង្កាត់បង្កោមខណ្ឌដង្កោ រាជធានីភ្នំពេញត្រូវបានអគ្គិភ័យឆាបឆេះបណ្ដាលឱ្យរងការខូចខាតសម្ភារៈមួយចំនួន ។

អាន​បន្ត៖ អគ្គិភ័យ​ឆាបឆេះ​ផ្ទះល​ក់​អីវ៉ាន់​ចាប់ហួយ​មួយ​កន្លែង​នៅ​សង្កាត់​ដង្កោ​...

ទាហាន​ថៃ បើក​ការ​បាញ់ប្រហារ​លើ​ជន​ស៊ី​វិល​កម្ពុជា រង​របួស​៥​នាក់

រាជធានីភ្នំពេញ ៖ ទាហានថៃបានបើកការវាយបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា បង្កឲ្យមានរបួសជនស៊ីវិលយ៉ាងហោច ៥នាក់នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ។

អាន​បន្ត៖ ទាហាន​ថៃ បើក​ការ​បាញ់ប្រហារ​លើ​ជន​ស៊ី​វិល​កម្ពុជា រង​របួស​៥​នាក់

ស្ទាក់​វាយ​ជន​រង​គ្រោះ​ប្ល​.​ន់​យក​ម៉ូតូ​ហើយ​ព្យា​យាម​ជិះ​គេចខ្លួន តែ​ត្រូវ​នគរបាល​ក្របួចជា​.​ប់

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យ ធ្វើការដេញប្រផាប់ចាប់ប្រផីងបាន ខណៈដែលធ្វើសកម្មភាពស្ទាក់វាយជនរងគ្រោះប្លន់យកម៉ូតូសង់បានសម្រេច ហើយព្យាយាមជិះគេចខ្លួនត្រូវកម្លាំងនគរបាលក្របួចជាប់ ។

អាន​បន្ត៖ ស្ទាក់​វាយ​ជន​រង​គ្រោះ​ប្ល​.​ន់​យក​ម៉ូតូ​ហើយ​ព្យា​យាម​ជិះ​គេចខ្លួន...

ក្រុម​ចោរ​ឆ្កឹះ​សោ​ឃ្លាំង​សិប្បកម្ម​ផលិត​នំ​បញ្ចុក​នៅ​កំ​បូល ​លួ.ច​ម៉ូតូ​ជា​បន្តបន្ទាប់​អស់​២​គ្រឿង

រាជធានីភ្នំពេញ ៖ ឃ្លាំងសិប្បកម្មផលិតនំបញ្ចុកមួយកន្លែងត្រូវបានក្រុមចោរឆ្លឹះសោរ នឹងយកមេសោទៅខ្ទាស់ បន្ទប់កម្មករហើយធ្វើសកម្មភាពលួចយកម៉ូតូចំនួន២គ្រឿងជាបន្តបន្ទាប់។

អាន​បន្ត៖ ក្រុម​ចោរ​ឆ្កឹះ​សោ​ឃ្លាំង​សិប្បកម្ម​ផលិត​នំ​បញ្ចុក​នៅ​កំ​បូល...

ជន​ម្នាក់ប.ន្លំខ្លួនជាសាច់ញាតិអ្នកជំងឺ ចូលលួ.ចទ្រព្យសម្បត្តិ​ក្នុង​មន្ទីរពេទ្យ​ ត្រូវអស់លក្ខណ៍

រាជធានីភ្នំពេញ ៖ បុរសជាជនសង្ស័យវ័យ២៧ឆ្នាំម្នាក់ជាមុខសញ្ញាសកម្ម ដែលតាមប្រភពព័ត៍មានថាតែងតែបន្លំខ្លួនធ្វើជាគ្រួសារសាច់ញាតិអ្នកជំងឺ រួចចូលលួចសម្ភារ: លុយ ទូរស័ព្ទ និងរបស់ណាមានតំលៃ គឺលួចគ្មានសល់ ខណៈជនរងគ្រោះខ្លះជាអ្នកជំងឺមកពីខេត្តបាត់លុយ ដោយសារតែជនសង្ស័យលួច ។

អាន​បន្ត៖ ជន​ម្នាក់ប.ន្លំខ្លួនជាសាច់ញាតិអ្នកជំងឺ...

បង្ក្រាប​ក្រុម​អ្នកលេង​កាំ.បិត.ប៉័ង.តោ បណ្តាល​ឱ្យ​ជន​​រង​គ្រោះ​ស្លា.ប់​ម្នាក់ និង​រ.បួ.ស​ជា​ច្រើន​នាក់

រាជធានីភ្នំពេញ ៖ ក្មេងទំនើងក្រុមឈូកវ៉ា១ ត្រូវបានកម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួនបានចំនួន៤នាក់ក្នុងករណីបង្កហិង្សាដោយចេតនាមានស្ថានទំនង់ទោស បណ្តាលអោយជនរងគ្រោះម្នាក់ស្លាប់ (បើកម៉ូតូបុកបង្គោលភ្លើង) និងរងបួសធ្ងន់ ។

អាន​បន្ត៖ បង្ក្រាប​ក្រុម​អ្នកលេង​កាំ.បិត.ប៉័ង.តោ បណ្តាល​ឱ្យ​ជន​​រង​គ្រោះ​ស្លា.ប់​ម្នាក់...

កុំ​ចេះ​តែ​ហ៊ាន ចោរលួច​ទៅ​ដល់​ទីណា​ក៏​តាម​ចាប់​បាន​ដែរ

ខេត្តសៀមរាប ៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈទូរស័ព្ទបន្ទាន់លេខ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបាត់ម៉ូតូ ។

អាន​បន្ត៖ កុំ​ចេះ​តែ​ហ៊ាន ចោរលួច​ទៅ​ដល់​ទីណា​ក៏​តាម​ចាប់​បាន​ដែរ

មន្ត្រី​យោធា​ម្នាក់​ ត្រូវប្រពន្ធប្តឹងឱ្យឃាត់ខ្លួន ក្រោយ​ទា.ស់​សម្តី​​គ្នា​តិចតួច បង្កហិ.ង្សា និង​បំផ្លា.ញ​ទ្រព្យសម្បត្តិ

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ជាមន្ត្រីយោធាត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកភ្នំស្រួចធ្វើការឃាត់ខ្លួនតាមបណ្តឹងរបស់ប្រពន្ធ បន្ទាប់ពីទាស់ពាក្យសម្តីគ្នាតិចតួចក្លាយជាហិ.ង្សាវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។

អាន​បន្ត៖ មន្ត្រី​យោធា​ម្នាក់​ ត្រូវប្រពន្ធប្តឹងឱ្យឃាត់ខ្លួន...

ចាប់ខ្លួន​ជនសង្ស័យ​១៣​នាក់ ពាក់ព័ន្ធ​ករណី​ប្លន់ និង​គ្រឿងញៀន

ខេត្តស្ទឹងត្រែង ៖ កម្លាំងនគរបាលខេត្តស្ទឹងត្រែង ក្រោមការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសធំៗចំនួនពីរ ដោយចាប់ខ្លួនជនសង្ស័យសរុប ១៣នាក់កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

អាន​បន្ត៖ ចាប់ខ្លួន​ជនសង្ស័យ​១៣​នាក់ ពាក់ព័ន្ធ​ករណី​ប្លន់ និង​គ្រឿងញៀន

សមត្ថកិច្ច​ ចុះ​បង្ក្រាប​ក្លឹ​ប​កម្សាន្ត​បង្កប់​​ប្រើប្រាស់​គ្រឿងញៀន​ ​ឃាត់ខ្លួន​មនុស្ស​ជាង៣០០​នាក់​នៅ​ក្រុង​បា​វិត

ខេត្តស្វាយរៀង ៖ ព័ត៌មានបឋមបានឲ្យដឹងថា កម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា កម្លាំងនគរបាលជំនាញបានឆ្មក់ចូលបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្លឹបកម្សាន្តមួយកន្លែង កណ្តាលក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យជាង៣០០នាក់ រឹបអូសបានថ្នាំញៀនមួយចំនួន ។

អាន​បន្ត៖ សមត្ថកិច្ច​ ចុះ​បង្ក្រាប​ក្លឹ​ប​កម្សាន្ត​បង្កប់​​ប្រើប្រាស់​គ្រឿងញៀន​...

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នៅ​កន្លែង​លក់​ផ្កា តែ​មិន​បាន​សម្រេច

រាជធានីភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ស្រាវជ្រាវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូមិនបានសម្រេច កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១១និង២០នាទី ត្រង់ចំណុចកន្លែងលក់ផ្កា ស្ថិតនៅផ្លូវ៥០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

អាន​បន្ត៖ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នៅ​កន្លែង​លក់​ផ្កា...