ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់៖ ភ្ញៀវទេសចរ និងវិនិយោគិនចិននៅតែជាទីផ្សារនាំមុខរបស់ប្រទេសកម្ពុជា ដែលកម្ពុជាត្រៀមរួចជាស្រេចដើម្បីទទួលស្វាគមន៍ការអញ្ជើញមកទស្សនា និងការបណ្តាក់ទុនវិនិយោគ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ ក្រោមប្រធានបទ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន៖ ការចាប់យកកាលានុវត្តភាពទីផ្សារទេសចរណ៍ចិន ឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួម» ដោយមានការចូលរួមពីលោក CHEN Cong អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា

អាន​បន្ត៖ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់៖ ភ្ញៀវទេសចរ...

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ សូមឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមដើម្បីបង្កើតអនាគតទេសចរណ៍ប្រកបដោយភាពបៃតង និរន្តរភាព បរិយាបន្ន និងកាន់តែមានភាពធន់ សម្រាប់ព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងតំបន់ទាំងមូល

ខេត្តសៀមរាប៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការលើកកម្ពស់គោលដៅទេសចរណ៍បៃតង និងទេសចរណ៍ដោយនិរន្តភាព រៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើនសមត្ថភាពដល់បុគ្គលពាក់ព័ន្ធក្នុងវិស័យទេសចរណ៍, និងលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយភាពបៃតង និរន្តរភាព បរិយាប័ន្ន និងការទទួលខុសត្រូវ។

អាន​បន្ត៖ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ សូមឱ្យភាគីពាក់ព័ន្ធទាំងអស់...

រដ្ឋមន្ត្រីទេសចរណ៍ ស្នើដល់អ្នកផលិតមាតិកាចិន ជួយផ្សព្វផ្សាយការពិតអំពីកម្ពុជា ដែលកំពុងរស់នៅក្នុងសុខសន្តិភាព

ថ្លែងទៅកាន់អ្នកផលិតមាតិកាចិន ក្នុងវេទិកាទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការចាប់យកកាលានុវត្តន៍ភាពទីផ្សារទេសចរណ៍ចិន ឆ្ពោះទៅរកការកសាងសហគមន៍ជោគវាសនារួម» នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅខេត្តសៀមរាប

អាន​បន្ត៖ រដ្ឋមន្ត្រីទេសចរណ៍ ស្នើដល់អ្នកផលិតមាតិកាចិន ជួយផ្សព្វផ្សាយការពិតអំពីកម្ពុជា...

នាវាទេសចរណ៍ខ្នាតធំ WESTERDAM វិលត្រឡប់មកកម្ពុជាជាថ្មី នាំភ្ញៀវទេសចរជិត ២ពាន់នាក់ ចូលចតកំពង់ផែក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នាវាទេសចរណ៍ខ្នាតធំឈ្មោះ WESTERDAM សញ្ជាតិហូឡង់ (Holland) បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដែលនេះជាការវិលត្រឡប់មកជាថ្មី ក្នុងដំណើរទស្សនកិច្ចទេសចរណ៍ផ្លូវទឹក។

អាន​បន្ត៖ នាវាទេសចរណ៍ខ្នាតធំ WESTERDAM វិលត្រឡប់មកកម្ពុជាជាថ្មី នាំភ្ញៀវទេសចរជិត...

ផ្លូវថ្មីមួយខ្សែបានឈូសទម្លុះ តភ្ជាប់ពីតំបន់ទេសចរណ៍ជីផាតទៅដល់តំបន់អារ៉ែង មានចម្ងាយជាង ៣០ គីឡូម៉ែត្រ

ផ្លូវថ្មីមួយខ្សែត្រូវបានអាជ្ញាធរឈូសសម្រួលតភ្ជាប់ការធ្វើដំណើរពីតំបន់អេកូទេសចរណ៍ជីផាត ទៅដល់តំបន់អេកូទេសចរណ៍អារ៉ែងក្នុងស្រុកថ្មបាំងខេត្តកោះកុង។ លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានប្រាប់កម្ពុជាថ្មីថា ផ្លូវដែលអាជ្ញាធរបានឈូសសម្រួលនេះមានប្រវែងជាង ៣០ គីឡូម៉ែត្រ ដែលតភ្ជាប់ពីតំបន់ទេសចរណ៍ជីផាត ទៅដល់តំបន់អេកូទេសចរណ៍អារ៉ែងក្នុងស្រុកថ្មបាំង។

អាន​បន្ត៖ ផ្លូវថ្មីមួយខ្សែបានឈូសទម្លុះ តភ្ជាប់ពីតំបន់ទេសចរណ៍ជីផាតទៅដល់តំបន់អារ៉ែង...