សៀមរាប៖ នៅពេលភ្ញៀវទេសចរជាច្រើននាំគ្នាចូលទស្សនាប្រាសាទអង្គរវត្តតាមច្រកខាងលិច មានច្រកស្ងប់ស្ងាត់ និងស្រស់ស្រាយ ដែលទេសចរគួរសាកធ្វើដំណើរ នោះគឺការធ្វើដំណើរលើស្ពានថ្មើរជើងខាងកើត។ សម្រស់យ៉ាងស្រស់ស្អាត អមដោយធម្មជាតិអមជុំវិញដ៏ខៀវស្រងាត់ នៅស្ពានថ្មើរជើងខាងកើតនេះ គឺជាចំណីចក្ខុថ្មីមួយទៀត របស់ភ្ញៀវទេសចរ។
Read more: ស្ពានថ្មើរជើង ច្រកចូលខាងកើត ប្រាសាទអង្គរវត្ដ កំពុងទាក់ទាញទេសចរទៅទស្សនា
ភ្នំពេញ៖ រយៈពេល៦ខែឆ្នាំ២០២៥នេះ ខេត្តកំពង់ស្ពឺទទួលបានទេសចរ ៧០ម៉ឺននាក់ ដែលចំនួននេះ កើនឡើងខ្លាំងខ្ទង់២០ម៉ឺននាក់ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
Read more: ខេត្តកំពង់ស្ពឺ ទទួលបានទេសចរ៧០ម៉ឺននាក់ ក្នុងរយៈពេល៦ខែឆ្នាំនេះ
ចាប់ពីឆ្នាំ ១៩៥១ រហូតដល់ឆ្នាំ ២០២៥ កម្ពុជា បានចូលជាសមាជិកអង្គការយូណេស្កូ ៧៤ ឆ្នាំមកហើយ ក្នុងពេលជាមួយគ្នានេះ កម្ពុជា បានចុះបញ្ជីនូវសម្បត្តិបេតិកភណ្ឌរូបី ចំនួន ៤, សម្បត្តិបេតិកភណ្ឌអរូបី ចំនួន ៧ និងបញ្ជីស្មារតីចងចាំនៃពិភពលោក ចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតក ឥតកាត់ថ្លៃបាន ដែលបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា។ សម្បត្តិបេតិកភណ្ឌរូបី ចំនួន ៤ ដែលកម្ពុជា បានចុះនៅអង្គការយូណេស្កូរួមមាន៖
Read more: ស្វែងយល់ពី សម្បត្តិបេតិកភណ្ឌរូបីចំនួន ៤ ត្រូវបានចុះបញ្ជីនៅអង្គការយូណេស្កូ
សៀមរាប៖ ប្រាសាទអង្គរវត្ដនៅតែជាប់ចំណាត់ថ្នាក់លេខ១ ក្នុងដួងចិត្ដរបស់ភ្ញៀវទេសចរ ដែលមកលេងកម្សាន្ដ នៅខេត្ដសៀមរាប។ គ្រប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មិនដែលរំលងប្រាង្គប្រាសាទដ៏ស្កឹមស្កៃល្អឯកមួយនេះឡើយ។ ជាពិសេសនៅរដូវបៃតងនេះ ប្រាសាទអង្គរវត្ដ ពិតជាមានសម្រស់គួរឱ្យគយគន់ និងអន្ទងចិត្ដទេសចរគ្រប់រូបចូលកម្សាន្ដ។
Read more: ប្រាសាទបុរាណរាប់ពាន់ឆ្នាំរបស់កម្ពុជា កំពុងឈរចាំវត្ដមានភ្ញៀវទេសចរចូលទស្សនា
នៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល ត្រូវបានគេស្គាល់ថាជាទីតាំងដែលសម្បូរទៅដោយជាងទង ធ្វើចម្លាក់ប្រាក់ស្ពាន់។ បច្ចុប្បន្ន អ្នកផលិតចម្លាក់ប្រាក់ស្ពាន់ទាំងនោះ បានចងក្រងជាសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្ដាលផងដែរ។ លោក កឹម សុខុន រដ្ឋលេខាធិការពាណិជ្ជកម្ម បានអំពាវនាវឱ្យពលរដ្ឋចូលរួមគាំទ្រផលិតផលរបស់សមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់នៅខេត្តកណ្ដាល និងរួមគ្នាជំរុញ និងលើកស្ទួយដល់ឆាកអន្តរជាតិ ដើម្បីឱ្យគេទទួលស្គាល់។