រកឃើញ​ចម្លាក់​សត្វអណ្តើក ពេលធ្វើកំណាយ​ស្រះទឹក នៅ​ប្រាសាទបាយ័ន

កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ផ្នែកនីតិវិធី និងកម្លាំងប៉ុស្តិ៍ការពារទី១០ សហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានចុះទៅប្រាសាទបាយ័ន ស្ថិតនៅភូមិរហាល សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប ដើម្បីធ្វើការប្រគល់ទទួលរូបអណ្ដើក ចំនួន០១ ធ្វើពីថ្មភក់ មានទំហំ បណ្តោយ៥៧ស.ម ទទឹង៤៣ស.ម និងកម្រាស់២១ស.ម ដែលក្រុមគម្រោងអាជ្ញាធរជាតិអប្សរា បានកំណាយរកឃើញត្រង់ចំណុចកណ្តាលស្រះទឹកខាងកើតឆៀងខាងជើង ក្នុងជម្រៅដី១,៥០ម៉ែត្រ។

Read more: រកឃើញ​ចម្លាក់​សត្វអណ្តើក ពេលធ្វើកំណាយ​ស្រះទឹក នៅ​ប្រាសាទបាយ័ន

ទស្សនា​ការ​សម្ដែង​ក្បាច់​គុន​សៅលីញ​ដ៏​កម្រ​លើ​ទឹក​ដី​សៀមរាប

ថៃ្ងនេះនៅលើទឹកដីខេត្តសៀមរាប នៅបរិវេណប្រាសាទបាយ័នភាគខាងជើង មានការរៀបចំការសម្ដែងក្បាច់គុនសៅលីញដ៏កម្រមួយ បង្កការចាប់អារម្មណ៍ជាច្រើនលើបណ្ដាញសង្គម។

Read more: ទស្សនា​ការ​សម្ដែង​ក្បាច់​គុន​សៅលីញ​ដ៏​កម្រ​លើ​ទឹក​ដី​សៀមរាប

បើទោះបីជារដូវប្រាំងក៏ស្មៅនៅមុខប្រាសាទអង្គរវត្តនៅតែមានពណ៌បៃតង

រដូវប្រាំងចូលមកដល់ បានធ្វើឱ្យស្មៅនិងរុក្ខជាតិមួយចំនួនក្រៀមស្វិតស្រពោននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ប៉ុន្តែទោះជាយ៉ាងណា ក៏អាជ្ញាធរជាតិអប្សរាបានប្រឹងប្រែងថែទាំស្រោចស្រពស្មៅនៅតាមសួនកសិន្ធុប្រាសាទអង្គរវត្តឱ្យនៅតែមានពណ៌បៃតង។

Read more: បើទោះបីជារដូវប្រាំងក៏ស្មៅនៅមុខប្រាសាទអង្គរវត្តនៅតែមានពណ៌បៃតង

គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ទស្សនកិច្ច​នៅ​ខេត្ត​សៀមរាប​

គណៈប្រតិភូជាន់ខ្ពស់នៃសភាប្រឹក្សានយោបាយប្រជាជនចិន បានធ្វើទស្សនកិច្ចនៅខេត្តសៀមរាប និងបានទស្សនាប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។

Read more: គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ទស្សនកិច្ច​នៅ​ខេត្ត​សៀមរ...

រដ្ឋមន្រ្តីបរិស្ថាន៖ កន្លែងវិបស្សនានៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ «គីរីរម្យ» ជាគោលដៅទេសចរណ៍ធម្មជាតិស្រស់ស្អាត

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា កន្លែងវិបស្សនាថ្មីជាគោលដៅទេសចរណ៍លំហែបៃតង និងសាកសមសម្រាប់អ្នកប្រតិបត្តិសាសនា និងកន្លែងអ្នកទេសចរណ៍ ដែលត្រូវបានធ្វើឱ្យចិត្តស្អាត ស្អាតទាំងគំនិត និងស្អាតទាំងបរិស្ថានខាងក្រៅ ជាមួយធម្មជាតិស្រស់ស្អាតព័ទ្ធជុំវិញ។ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបែបនេះ នៅក្នុឱកាសអញ្ជើញដឹកនាំប្រតិភូក្រសួងបរិស្ថាន ចុះពិនិត្យការសាសសង់ កន្លែងវិបស្សនាថ្មីនៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ «គីរីរម្យ» នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤។

Read more: រដ្ឋមន្រ្តីបរិស្ថាន៖ កន្លែងវិបស្សនានៅឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ «គីរីរម្យ»...