គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ទស្សនកិច្ច​នៅ​ខេត្ត​សៀមរាប​

គណៈប្រតិភូជាន់ខ្ពស់នៃសភាប្រឹក្សានយោបាយប្រជាជនចិន បានធ្វើទស្សនកិច្ចនៅខេត្តសៀមរាប និងបានទស្សនាប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។

ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ លោក ពិន ប្រាកដ អភិបាលរងខេត្ត បានធ្វើបដិសណ្ឋារកិច្ច និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់នៃសភាប្រឹក្សានយោបាយប្រជាជនចិនដឹកនាំដោយ លោក ចាង ឈិងលី (ZHANG Qingli) អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិនទី ១៣ ហៅកាត់ថា (CPPCC) និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

ទស្សនកិច្ចខាងលើនេះធ្វើឡើងពីថ្ងៃទី២១ ដល់២២ ខែមេសា ដោយទស្សនានៅប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម៕

ដកស្រង់ពី៖ ខ្មែរថាមស៍