គម្រោង​រៀបចំផែនការ​យុទ្ធ​សា​ស្រ្ត ​អភិវឌ្ឍន៍​របៀង​គោលដៅ​លំហែ​បៃតង​ ​សម្រាប់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​

ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍របៀងគោលដៅលំហែបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ក្នុងខេត្តសៀមរាប។

ផែនការនេះត្រូវបានបង្ហាញដោយលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅពេលធ្វើជាអធិបតីក្នុងកិច្ចប្រជុំអភិវឌ្ឍន៍គោលដៅទេសចរណ៍បៃតងនៅទីស្តីការក្រសួងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

គំនិតផ្តួចផ្តើមនេះនឹងលើកកម្ពស់ជីវភាពសហគមន៍ប្រកបដោយនិរន្តភាព ការរក្សា និងបង្កើនគម្របព្រៃឈើជាអតិបរិមា និងធានាការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងការអភិរក្សជីវចម្រុះ ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រិត្យកាបូននៅឆ្នាំ២០២៥។

ច្រករបៀងទេសចរណ៍បៃតងនឹងចាប់ផ្តើមដោយផ្តល់កន្លែងបោះជំរុំដែលមានលក្ខណៈបរិស្ថាន លំនៅដ្ឋានបែបខ្មែរ ផ្លូវជិះកង់ និងផលិតផលទេសចរណ៍ផ្សេងៗទៀត។

លោក អ៊ាង សុផល្លែត បានណែនាំដល់ក្រុមការងារបច្ចេកទេសឱ្យធ្វើការសិក្សាអំពីលទ្ធភាសម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្ត ដើម្បីបង្កើតច្រករបៀងទេសចរណ៍បៃតង។

ឧទ្យានជាតិព្រះបាទជ័យវរ្ម័ន-នរោត្ដម ភ្នំគូលែន មានកន្លែងទេសចរណ៍យ៉ាងតិច ៨៥ កន្លែង រួមមានទឹកធ្លាក់ ប្រាសាទបុរាណ និងស្រះធម្មជាតិ។

សរុបចំនួន ១.២៤៦ គ្រួសារ នៃប្រជាជន ៥.០៣៦ នាក់ (ស្រី ២.៤៤៦ នាក់) រស់នៅក្នុងតំបន់ការពារនៃឧទ្យានជាតិ។

ដកស្រង់ពី៖ ខ្មែរថាមស័