ឡូយខ្លំាង! រមណីយដ្ឋាន១កន្លែង បង្កើតឡើងដោយកូនខ្មែរច្នៃកូនរថភ្លើងដឹកម្ហូបដំបូងគេរហូតអាចទាញភ្ញៀវចូលដូចព្យុះ

ម្លេច គឺជារមណីយដ្ឋានដ៏ល្បីឈ្មោះមួយដែលបានបង្កើតឡើងក្រោមស្នាដៃកូនខ្មែរ១រូប គឺលោក ប៉ុង វណ្ណា ដោយលោកបានប្រែក្លាយពីទំនប់តូចមួយមកក្លាយជាតំបន់ទំនប់ម្លេចមានឈ្មោះបោះសម្លេងល្បីរន្ទឺយ៉ាងខ្លាំងនៅលើបណ្តាញសង្គមរហូតអាចទាញភ្ញៀវចូលលេងដូចព្យុះ។

អាន​បន្ត៖ ឡូយខ្លំាង! រមណីយដ្ឋាន១កន្លែង...

ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ បើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការយល់ដឹងអំពីវិធានការបង្ការ និងការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងវិស័យទេសចរណ៍»

(កំពង់ស្ពឺ)៖ ក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ បានបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការយល់ដឹងអំពីវិធានការបង្ការ និងការលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងវិស័យទេសចរណ៍»។

អាន​បន្ត៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ បើកសិក្ខាសាលាស្តីពី...

ពិព័រណ៍​គំនូរ​កម្ពុជា​-​ចិន ត្រូវបានប្រារព្ធ​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ

ពិព័រណ៍គំនូរកម្ពុជា-ចិន ត្រូវបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ដោយបានទាក់ទាញអ្នកទស្សនាយ៉ាងច្រើនកុះករ។

អាន​បន្ត៖ ពិព័រណ៍​គំនូរ​កម្ពុជា​-​ចិន ត្រូវបានប្រារព្ធ​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ

រូបព្រះពុទ្ធបដិមា ជាង១០០បំណែក ប្រទះឃើញ​នៅប្រាសាទតាព្រហ្ម

ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ប្រមាណជាង១០០បំណែក នៅក្នុងបរិវេណរបស់ប្រាសាទតាព្រហ្ម ខណៈពេលដែលជីកដីធ្វើកំណាយសម្រាប់ស្រាវជ្រាវ កាលពីពេលថ្មីៗ។ បំណែកបដិមាទាំងនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគ រូបលោកកេស្វរៈ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគសមាធិ រូបប្រាជ្ញាបារមិតា រូបព្រះកេសព្រះពុទ្ធប្រក់នាគមួយកំណាត់ ដាច់ត្រឹម ក បាល័ង្ល និងបំណែកដៃជើងជាដើម។

អាន​បន្ត៖ រូបព្រះពុទ្ធបដិមា ជាង១០០បំណែក ប្រទះឃើញ​នៅប្រាសាទតាព្រហ្ម

​ក្រសួង​ទេសចរណ៍​រៀបចំ​ព្រឹត្តិការណ៍​សមាធិ​ក្រោម​ប្រធាន​បទ​ ​«​Mystic​ ​M​u​sing​»​

ក្រសួងទេសចរណ៍ នឹងសហការជាមួយក្រសួងវប្បធម៌ និងរដ្ឋបាលខេត្តសៀមរាប ដើម្បីរៀបចំព្រឹត្តិការណ៍សមាធិរបស់លោកសាស្រ្តាចារ្យ Sadhguru ក្រោមប្រធានបទ Mystic Musing ដែលគ្រោងធ្វើនៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណប្រាសាទបាយ័ន។

អាន​បន្ត៖ ​ក្រសួង​ទេសចរណ៍​រៀបចំ​ព្រឹត្តិការណ៍​សមាធិ​ក្រោម​ប្រធាន​បទ​ ​«​Mystic​...