អ្នកភ្នំពេញដឹងអត់ នៅវត្តភ្នំមានចេតិយបុរាណសរុបប៉ុន្មាន!

វត្តភ្នំ និងជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រមួយ និងជាទីតាំងចំណុចកណ្តាលនៃរាជធានីភ្នំពេញ ឬអាចនិយាយបានថា ជាបេះដូងនៃរាជធានីភ្នំពេញ។

អាន​បន្ត៖ អ្នកភ្នំពេញដឹងអត់ នៅវត្តភ្នំមានចេតិយបុរាណសរុបប៉ុន្មាន!

ព្រះវិហារ​មួយអាយុកាល ៩០ឆ្នាំ មានចំណុចប្លែក​មួយ​ដែល​បាន​ច្នៃឆ្លាក់​ជារូបមុខមនុស្ស

វត្តល្អក់ ឬ អារញ្ញរង្សី ស្ថិតក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ទីអារាមមួយនេះមានព្រះវិហារចំណាស់មួយ ដែលមានអាយុកាលប្រមាណ៩០ឆ្នាំ ក្នុងកំឡុងគ្រប់គ្រងវត្តនេះដោយព្រះគ្រូចៅអធិការព្រះនាមដួង នេះបើយោងតាមអក្សរចារិកនៅលើបុស្បក ក្បែរបល្ល័ង្គព្រះ និងការផ្តល់ព័ត៌មានពីសំណាក់ព្រះគ្រូចៅអធិការ សព្វថ្ងៃ។

អាន​បន្ត៖ ព្រះវិហារ​មួយអាយុកាល ៩០ឆ្នាំ មានចំណុចប្លែក​មួយ​ដែល​បាន​ច្នៃឆ្លាក់​ជារូបមុខមនុស្ស

«​កោះ​ហាន​»ជា​កន្លែង​ទេសចរណ៍​មួយដែល​កំពុង​​លាក់ខ្លួនក្នុង​ខេត្ត​ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ស្ថិតលើដីកោះ ក្នុងឃុំកោះស្នែង ចម្ងាយប្រមាណជា២៤គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង។ យើងអាចធ្វើដំណើរឆ្លងតាមស្ពានសេកុងផ្លូវជាតិលេខ៧ នឹងទៅដល់កំពង់ដរចម្លងសហគមន៍ដែលមានអ្នករង់ចាំទទួលនិងនាំផ្លូវទៅដល់ទីកន្លែងកំសាន្តនោះតែម្តង។

អាន​បន្ត៖ «​កោះ​ហាន​»ជា​កន្លែង​ទេសចរណ៍​មួយដែល​កំពុង​​លាក់ខ្លួនក្នុង​ខេត្ត​ស្ទឹងត្រែង

ពាជី​មុខ ជា​អវតារ​មួយ​របស់​ព្រះ​នារាយណ៍

រាជធានីភ្នំពេញ ៖ ពាជីមុខ ឬវាជីមុខ មានន័យថា «មុខសេះ» សំដៅលើសភាវៈមួយមានដងខ្លួនជាមនុស្ស និងមានក្បាលជាសេះ ។ នៅក្នុងបរិបទព្រហ្មញ្ញសាសនា ពាជីមុខ ឬអាចហៅម្យ៉ាងទៀតថា «ព្រះកល្កិន» ជាអវតារមួយចុងក្រោយក្នុងចំណោមអវតារទាំង១០របស់ព្រះនារាយណ៍ (ការបង្ហាញអវតារ នីមួយៗរបស់ព្រះនារាយណ៍តែងភ្ជាប់ជាមួយព្រឹត្តិការណ៍ និងសាច់រឿង នីមួយៗច្បាស់លាស់ទៅតាមគម្ពីរទេវកថា) ។ អវតារអង្គនេះពុំទាន់បង្ហាញខ្លួននៅលើលោកយើងនេះនៅឡើយទេ ទាល់តែដល់ចុងកប្ប ។

អាន​បន្ត៖ ពាជី​មុខ ជា​អវតារ​មួយ​របស់​ព្រះ​នារាយណ៍

ខ្លោងទ្វារ​ខាងលិច​នៃ​ប្រាសាទ​បន្ទាយក្តី​ ​ត្រូវ​បាន​បញ្ចប់​ការ​ជួសជុល

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរអប្សរាជាតិកាលពីថ្ងៃអង្គារ ខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្តី ត្រូវបានបញ្ចប់ការជួសជុល។

អាន​បន្ត៖ ខ្លោងទ្វារ​ខាងលិច​នៃ​ប្រាសាទ​បន្ទាយក្តី​ ​ត្រូវ​បាន​បញ្ចប់​ការ​ជួសជុល