ការចុះពិនិត្យការបំផ្លាញរបស់សមាសភាពចង្រៃលើដំណាំក្រូចថ្លុង នៅស្រុកសន្ទុក ខេត្តកំពង់ធំ

នៅថ្ងៃទី០៥-០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងាររបស់នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ដឹកនាំដោយលោក យ៉ា ភោគ អនុប្រធានការិយាល័យ និងសហការីចំនួន ០២រូប បានចុះពិនិត្យស្ថានភាពនៃការបំផ្លាញរបស់សមាសភាពចង្រៃលើដំណាំក្រូចថ្លុង ដែលមានផ្ទៃដីដាំដុះសរុបប្រមាណជាង ២០ហិកតា ស្ថិតក្នុងភូមិទួក ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

អាន​បន្ត៖ ការចុះពិនិត្យការបំផ្លាញរបស់សមាសភាពចង្រៃលើដំណាំក្រូចថ្លុង នៅស្រុកសន្ទុក...

កិច្ចជំនួបរវាងឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុកជា​អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ជាមួយ Dr. Yubak GC, Module Leader and Senior Agricultural Officer នៃអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO)

នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការីនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ដឹកនាំដោយលោកបណ្ឌិត កែ មុន្ធីវុធ បានជួបពិភាក្សាការងារជាមួយ Dr. Yubak GC, Module Leader and Senior Agricultural Officer នៃអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ស្តីពីវឌ្ឍនភាពគម្រោង TCP/RAS/3907 និងពង្រឹងកិច្ចសហប្រតិបត្តការរវាងអង្គការ FAO និងអគ្គនាយកដ្ឋានកសិកម្ម។

ដកស្រង់ពី៖អគ្គនាយកដ្ឋានកសិកម្ម

វិធីសាស្ត្រកែច្នៃស្លឹកម្រុមទៅជាម្សៅសុខភាព និងអត្ថប្រយោជន៍

ម្រុម ឬ Moringa Oleifera គឺជារុក្ខជាតិដែលមានដើមកំណើតមកពីឧបទ្វីបឥណ្ឌា ហើយមានការប្រើប្រាស់យ៉ាងពេញនិយមនៅតំបន់អាសុីអាគ្នេយ៍ និងអាសុីខាងត្បូង។

អាន​បន្ត៖ វិធីសាស្ត្រកែច្នៃស្លឹកម្រុមទៅជាម្សៅសុខភាព និងអត្ថប្រយោជន៍

ការពារសត្វល្អិតបំផ្លាញដំណាំស្ពៃដោយប្រើថ្នាំពុលផ្សំពីរុក្ខជាតិ

ក្នុងវិស័យកសិកម្មថ្នាំពុលផ្សំពីរុក្ខជាតិជាមធ្យោបាយសម្រាប់កំចាត់ជំងឺ និងសត្វល្អិតនៅលើដំណាំមួយយ៉ាងសំខាន់។

អាន​បន្ត៖ ការពារសត្វល្អិតបំផ្លាញដំណាំស្ពៃដោយប្រើថ្នាំពុលផ្សំពីរុក្ខជាតិ

អត្ថប្រយោជន៌ប្រទាលកន្ទុយក្រពើ(Aloe vera) អាចជួយបានទាំងសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្ត

ដាំប្រទាលកន្ទុយក្រពើនៅក្នុងផ្ទះឬក្នុង office អាចជួយធ្វើឱ្យចិត្តយើងស្ងប់ស្ងាត់ យោងតាមការសិក្សាស្រាវជ្រាវរបស់សាលាឱសថបុរាណនៅ Tehran Iran បានបង្ហាញថាប្រទាលកន្ទុយក្រពើនេះមានជាតិបំបាត់ការឈឺចាប់និងជាតិសណ្តំវាធ្វើឱ្យយើងគេងលក់បានស្កប់ស្កល់ បន្ថយភាពតានតឹងនឹងបន្ថយភាពស្រ្តេសបាន។

អាន​បន្ត៖ អត្ថប្រយោជន៌ប្រទាលកន្ទុយក្រពើ(Aloe vera)...