អង្ករខ្មែរកាន់តែមានទីផ្សារ! ខណៈវិរៈប៊ុនថាំ សហការជាមួយក្រុមហ៊ុន១នេះ នាំចេញអង្ករខ្មែរទៅអូស្រ្តាលី

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន ស៊ីអេជី ហូលសេលឡឺ ភីធីវ៉ាយ អិលធីឌី លើការសហការផ្គត់ផ្គង់ និងនាំចេញអង្ករដែលជាពូជរបស់ខ្មែរសុទ្ធ ទៅកាន់ប្រទេសអូស្រ្តាលី។ នេះគឺជាដំណឹងដ៏គួរឱ្យសាទរមួយដែល ក្រុមហ៊ុនទាំង២ បានប្រកាសជ្រើសរើសពូជអង្ករខ្មែរចំនួន ៣ប្រភេទរួមមាន អង្ករស្រង៉ែ អង្ករផ្ការំដួល និងផ្ការំដួលសរីរាង្គ សម្រាប់នាំចេញទៅកាន់ទីផ្សារអូស្រ្តាលី។

អាន​បន្ត៖ អង្ករខ្មែរកាន់តែមានទីផ្សារ! ខណៈវិរៈប៊ុនថាំ សហការជាមួយក្រុមហ៊ុន១នេះ...

សហគមន៍កសិកម្ម ចង់ឱ្យមានផែនទីបង្ហាញផ្លូវមួយ ដែលបង្ហាញទិន្នន័យច្បាស់លាស់ពីប្រភេទ តម្រូវការផលិតផលកសិកម្ម ងាយស្រួលផលិតឱ្យចំគោលដៅ

(ភ្នំពេញ)៖ លោក ដុក លួន អនុប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា បានថ្លែងឲ្យដឹងថា សហគមន៍កសិកម្ម ពិតជាចង់ឲ្យមានផែនទីបង្ហាញផ្លូវមួយ ដែលបង្ហាញទិន្នន័យច្បាស់លាស់ពីប្រភេទ តម្រូវការផលិតផលកសិកម្ម ងាយស្រួលផលិតឱ្យចំគោលដៅ ដែលកត្តាទាំងនេះបានបង្កើនភាពងាយស្រួលដល់កសិករជាអ្នកផលិត។

អាន​បន្ត៖ សហគមន៍កសិកម្ម ចង់ឱ្យមានផែនទីបង្ហាញផ្លូវមួយ...

គោលនយោបាយ និងការគ្រប់គ្រងវិស័យកសិកម្ម

វិស័យកសិកម្មនៅតែបន្ដដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចនិងសង្គមកម្ពុជាដោយបានរួមចំណែក ២២ ភាគរយដល់ផលិតផលក្នុងស្រុក ហើយជួយដល់ ៧៦,២ ភាគរយនៃប្រជាជននៅតាមជនបទ និងផ្ដល់ការងារដល់ ៣៧ ភាគរយនៃប្រជាជនសរុប។

អាន​បន្ត៖ គោលនយោបាយ និងការគ្រប់គ្រងវិស័យកសិកម្ម

កសិកម្ម​ និង​ ការ​នេ​សាទ​

វិស័យកសិកម្ម នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ប៉ុន្តែនាពេលបច្ចុប្បន្ននេះ វិស័យនេះផ្ដល់នូវជីវភាពរស់នៅដល់ប្រជាជនក្នុងទំហំសមាមាត្រតូចជាងពីពេលអតីតកាល។

អាន​បន្ត៖ កសិកម្ម​ និង​ ការ​នេ​សាទ​

កម្ពុជានាំចេញផលិតផលកសិកម្មជិត ៨លានតោន ទទួលបានចំណូលជិត ៣ពាន់លានដុល្លារ នៅឆមាសទី១ (Video inside)

(ភ្នំពេញ)៖ របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញផលិតផលដំណាំក្នុងបរិមាណ ៧ ៨៣៣ ១០១តោន ក្នុងនោះដំណាំក្រៅពីស្រូវអង្ករចំនួន ៤ ២៧២ ៧៣៥តោន, ស្រូវចំនួន ៣ ១៧៦ ៥៦១តោន និងអង្ករចំនួន ៣៨៤ ៨០៤តោន ទៅកាន់ទិសដៅ ៧៨ប្រទេស កើនឡើង២៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។

អាន​បន្ត៖ កម្ពុជានាំចេញផលិតផលកសិកម្មជិត ៨លានតោន ទទួលបានចំណូលជិត ៣ពាន់លានដុល្លារ...