បដិមា​បុរាណ​ជាង១០០បំណែក​រក​ឃើញ​នៅ​តាព្រហ្ម

ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបានជីកដីធ្វើកំណាយរកឃើញបំណកព្រះពុទ្ធបដិមាធ្វើពីថ្មភក់ជាង១០០ដុំនៅបរិវេណរបស់ប្រាសាទតាព្រហ្ម ខណៈអ្នកជំនាញបុរាណវិទ្យាយល់ថា បំណែកព្រះពុទ្ធបដិមាដែលកប់ក្នុងដីកើតឡើងដោយសារតែជម្លោះសាសនាកាលពីសម័យបុរាណ។

អាន​បន្ត៖ បដិមា​បុរាណ​ជាង១០០បំណែក​រក​ឃើញ​នៅ​តាព្រហ្ម

អាជ្ញាធរស្រុកទឹកឈូ ស្នើដល់អាជីវករ ប្រជាពលរដ្ឋ ត្រូវរក្សាអនាម័យបរិស្ថាន និងការផ្តល់សេវាកម្មល្អ សំដៅចូលរួមប្រលងប្រណាំងពានរង្វាន់ «ភូមិទេសចរណ៍ឆ្នើម ២០២៤

(កំពត)៖ ដើម្បីប្រកួតប្រជែងយកឈ្នះពានរង្វាន់«ភូមិទេសចរណ៍ឆ្នើម ២០២៤» របស់អង្គការទេសចរណ៍ពិភាពលោក (UNWTO) លោក អុឹម ច័ន្ចសោធន អភិបាលស្រុកទឹកឈូ នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ បានធ្វើការអំពាវនាវ និងស្នើដល់អាជីវករ ម្ចាស់រមណីយដ្ឋាន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ធ្វើយ៉ាងណាត្រូវប្រឹងប្រែងបន្តទៀតលើការងាររក្សាអនាម័យបរិស្ថាន ការផ្តល់សេវាកម្មល្អ និងការច្នៃបង្កើតសេវាកម្ម និងកន្លែងទេសចរណ៍ទាក់ទាញថ្មីៗបន្ថែមទៀត ដើម្បីឲ្យភ្ញៀវទេសចរមកលេងខេត្តកំពតកាន់តែច្រើន។ លោកអភិបាលស្រុក អុឹម ច័ន្ចសោធន រំពឹងដែរថា ពាក់ព័ន្ធការប្រឡងប្រណាំងយកភាពឈ្នះពានរង្វាន់ «ភូមិទេសចរណ៍ឆ្នើម ២០២៤»នេះ និយាយដោយឡែក ក្នុងភូមិសាស្ត្រនៃស្រុកទឹកឈូ គឺមានភូមិស្នំប្រាំពីរ នៃឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ នឹងអាចឈ្នះជ័យលាភីភូមិទេសចរណ៍ឆ្នើម២០២៤ ជាក់ជាមិនខាន ព្រោះផ្អែកសម្អាងថា ភូមិនេះបានបំពេញតាមលក្ខខណ្ឌទាំង ៩ចំណុច របស់គណៈកម្មាធិការវាយតម្លៃ។

អាន​បន្ត៖ អាជ្ញាធរស្រុកទឹកឈូ ស្នើដល់អាជីវករ ប្រជាពលរដ្ឋ ត្រូវរក្សាអនាម័យបរិស្ថាន...

នាយករដ្ឋមន្ត្រី​ជំរុញ​ឱ្យ​ព​ន្លឿ​ន​ការអភិវឌ្ឍ​ចំណត​ផែ​ជំហាន​ទី២ និង​ទី៣ និង​ពន្យល់​ពីកំពង់ផែ​ទេសចរណ៍

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យពន្លឿនការអភិវឌ្ឍចំណតផែជំហានទី២ និងទី៣ ឱ្យបានឆាប់រហ័សតាមផែនការគ្រោងទុក ជៀសវាងការពន្យាពេល ដើម្បីមានសមត្ថភាពអាចផ្ទុកទំនិញពីនាវាធុនធំ ជាពិសេសទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេសក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។

អាន​បន្ត៖ នាយករដ្ឋមន្ត្រី​ជំរុញ​ឱ្យ​ព​ន្លឿ​ន​ការអភិវឌ្ឍ​ចំណត​ផែ​ជំហាន​ទី២ និង​ទី៣...

នៅបាត់ដំបងយើងហ្នឹង! ផ្កាចម្រុះពណ៌ជិតជើងភ្នំសំពៅស្អាតៗណាស់ចាយតែ ២ ពាន់រៀល ថតរូបយកទៅណាអស់

ក្នុងឱកាសឈប់សម្រាកនេះ ប្រសិនបើប្រិយមិត្តពុំទាន់មានគម្រោងទៅណា អាចសាកងាកមកចាប់អារម្មណ៍ទេសភាពបែបធម្មជាតិស្ថិតនៅក្នុងខេត្តបាត់ដំបងម្តងមើល៍ ដោយសារបច្ចុប្បន្ននេះគេកំពុងពេញនិយមទៅលេង នឹង ថតរូបស្អាតៗគួរឱ្យទាក់ទាញ ដោយចំណាយថ្លៃសំបុត្រត្រឹមតែ ២០០០ រៀលប៉ុណ្ណោះ ខណៈនៅទីនោះមានឈ្មោះថា «ចំការផ្កាស្បៃរឿងជើងភ្នំសំពៅ»។

អាន​បន្ត៖ នៅបាត់ដំបងយើងហ្នឹង! ផ្កាចម្រុះពណ៌ជិតជើងភ្នំសំពៅស្អាតៗណាស់ចាយតែ ២ ពាន់រៀល...

​ទី​ក្រុងភ្នំពេញ​នឹង​មាន​ “​Pub​ ​Street​” ​នៅ​ចុង​ឆ្នាំនេះ​ ​ដើម្បី​បង្កើន​ជម្រើស​ដំណើរ​ក​ម្សាន្ត​ក្នុង​ពេល​រាត្រី​

កិច្ចពិភាក្សាស្តីពីការបង្កើត Pub Street នៅក្នុងទីក្រុងភ្នំពេញត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំការងាររបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីសប្តាហ៍មុនក្រោមអធិបតីភាពរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដោយលោកបានបញ្ជាក់ថាគម្រោងទាំងមូលនឹងរួចរាល់នៅចុងឆ្នាំនេះ។

អាន​បន្ត៖ ​ទី​ក្រុងភ្នំពេញ​នឹង​មាន​ “​Pub​ ​Street​” ​នៅ​ចុង​ឆ្នាំនេះ​...