ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ ព្រមទាំងសម្តេចសង្ឃ មួង រ៉ា គណ:សង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យលើកតម្កល់រតនៈវត្ថុចំនួន ៩អង្គ នៅលើប្រាសាទព្រះអង្គប្រសូត្រដែលមានកំពស់២១ម៉ែត្រ ដែលចំណាយថវិកាកសាងអស់ប្រមាណ ៣៣ ម៉ឺនដុល្លា នៅវត្តសាមគ្គីសុខារាម ហៅវត្ត “ច្រករំដេង” ស្ថិតនៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។
អានបន្ត៖ ឯកឧត្តម វង សូត ជំរុញការយកចិត្តទុកដាក់អភិវឌ្ឍសមិទ្ធផលផ្សេងៗក្នុងសាលារៀន...
(ត្បូងឃ្មុំ) ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ ។
អានបន្ត៖ ឯកឧត្តម អ៊ាង ផល្លែត អញ្ជើញបិទសន្និបាទ បូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំ២០២៣...
ឯកឧត្តម នេត្រ ភក្ត្រា៖ មន្ទីរព័ត៌មានខេត្ត ដើរតូនាទីសំខាន់អោយគណៈបញ្ជាការឯកភាពខេត្ត ក្នុងការគ្រប់គ្រងព័ត៌មានក្នុងខេត្តរបស់ខ្លួន ដើម្បីក្តាប់បានសភាពការណ៍ក្នុងខេត្ត ហើយឆ្លើយតបរាល់ព័ត៌មានផ្សេងៗដែលអវិជ្ជមាន ហើយធ្វើការបកស្រាយអោយទាន់ពេលវេលា ដើម្បីគ្រប់គ្រងលើសាធារណៈមតិក្នុងខេត្ត និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។
(ត្បូងឃ្មុំ) ៖ វត្តសាមគ្គីសុខារាម ច្រករំដែង បានរៀបចំកសាងពុទ្ធស្ថានទី១ ឧទ្យានលុម្ពិនី ទីកន្លែងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រសូត ចាកព្រះគ័ភ៌ នៃព្រះវរមាតា បច្ចុប្បន្នកំពុងត្រូវបានកសាងប្រាសាទព្រះអង្គប្រសូត ដែលមានទំហំ ៤៥ ម៉ែត្រ ៨ជ្រុង កម្ពស់ ២១ ម៉ែត្រ ។
នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១១ របស់ខ្លួន ក្រោមអធិបតិភាព ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ។
(ត្បូងឃ្មុំ) ៖ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី ម៉េត គឹមឡាយ ប្រធានក្រុមប្រឹក្សាស្រុក និងលោក លី សុភាលីន អភិបាល នៃគណៈអភិបាលស្រុកពញាក្រែក និង លោកស្រី បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់អោយប្រើប្រាស់ផ្លូវបេតុង ១ខ្សែ មានប្រវែង ១,១៣៦ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ ស្ថិតនៅភូមិសាស្រ្តភូមិគោករវៀង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ។
អានបន្ត៖ អភិបាលស្រុកពញាក្រែក សម្ពោធដាក់អោយប្រើប្រាស់ ផ្លូវបេតុង ១ខ្សែ មានប្រវែង...
ត្បូងឃ្មុំ): ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានស្រុកមេមត់ ស្នាក់ការសន្តិសុខ អញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងអនុសេនាធំ ការពារតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
អានបន្ត៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បន្តចុះសំណេះណាល នាំយកគ្រឿងឧបភោគបរិភោគ...
(ត្បូងឃ្មុំ) ៖ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្តត្បូងឃ្មុំ និងលោក ភីតធ័រ បូស៊ីង (Pieter Bossink) អនុប្រធានកម្មវិធី Australia Awards បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំដើម្បីផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន ស្តីពីអាហារូបករណ៍សិក្សាភាសាអង់គ្លេស និងអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសអូស្ត្រាលី ជូនដល់មន្រ្តីរាជការ នៃរដ្ឋបាលខេត្ត និងនិស្សិត សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សរុប ប្រមាណជិត ២០០ នាក់ នៅសាលប្រជុំ “គ” សាលាខេត្តត្បូងឃ្មុំ ជាន់ទី២ ។
អានបន្ត៖ រដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រុមការងារកម្មវិធីអាហារូបករណ៍ Australia Awards...
(ត្បូងឃ្មុំ) ៖ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តចុះត្រួតពិនិត្យ និងវាយតំលៃ លើការងារជួសជុលផ្លូវលក្ខណៈខួប ផ្លូវក្រាលល្បាយក្រួស ០២ខ្សែ ប្រវែងសរុប ១៤,០០០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តឃុំព្រែកអាជី ស្រុកក្រូចឆ្មា និង ឃុំគគីរ-ឃុំមេមង និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ដោយប្រើប្រាស់ថវិកាជាតិ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។
អានបន្ត៖ ឯកឧត្តម ទ្រី មេង បន្តដឹកនាំគណៈកម្មការអន្តរក្រសួង បន្តចុះត្រួតពិនិត្យ...
ក្បាលដីចំនួន៣១៥៦ នៅភូមិចំនួន៤ រួមមានភូមិស្រះ ត្រពាំងថ្ម ត្រពាំងឈ្លើង និងភូមិខ្សាក ក្នុងឃុំពពេល ស្រុកពញាក្រែក ត្រូវបានរៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ មកពិនិត្យ ឈ្មោះ .ថ្ងៃខែឆ្នាំកំណើត.រូបរាងដី.ទំហំដី.ប្រភេទទ្រព្យ. រងចាំកែតម្រូវអោយបានត្រឹមត្រូវ។ ក្នុងពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យ នាឱកាសនោះដែរ ធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ក្រោមវត្តមាន លោក ប៉ូច សុធារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយ សំណង់ និងសុរិយោដីខេត្ត និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តត្បូងឃ្មុំ និង លោក លី សុភាលីន អភិបាលនៃគណៈអភិបាលស្រុកពញាក្រែក ក្នុងនោះ ក៏មានការចូលរួមពី នាយករដ្ឋបាលសាលាស្រុក ប្រធានភូមិបាលស្រុក មន្ត្រីវាលចុះវាស់វែង និងប្រជាពលរដ្ឋជាច្រើនរូបទៀត ។
អានបន្ត៖ ពិធីបិទផ្សាយជាសាធារណៈ ឯកសារនៃការវិនិច្ឆ័យក្បាលដីចំនួន៣.១៥៦ នៅភូមិចំនួន៤...
ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងនាំយករង្វាន់លើកទឹកចិត្ត ផ្តល់ជូនដល់សិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ ចំនួន៧១៥នាក់ ដែលមកពី៤វិទ្យាល័យក្នុងខេត្តត្បូងឃ្មុំ គឺវិទ្យាល័យក្រែក វិទ្យាល័យ ហ៊ុន សែនពញាក្រែក វិទ្យាល័យ ជាស៊ីម កណ្តោលជ្រុំ និងវិទ្យាល័យ ហេង សំរិនអន្លង់ជ្រៃ ដើម្បីជាការលើកទឹកចិត្ត ដល់ក្មួយៗ សិស្សានុសិស្ស ដែលបានខិតខំរៀនសូត រហូតទទួលបានជ័យលាភីក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ ដែលពិធីនេះត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ ឯកឧត្តម វង សូត ជួបសំណេះសំណាលនិងផ្តល់រង្វាន់លើកទឹកចិត្ត...
(ត្បូងឃ្មុំ)៖ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាស ប្រធាន និងអនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។
អានបន្ត៖ សម្តេចភក្តី សាយ ឈុំ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាស ប្រធាន...
(ត្បូងឃ្មុំ) ៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នេះ ឯកឧត្តម ចេង ប៊ុនណ្ណារ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកវេជ្ជបណ្ឌិត ជា ងួន អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ដ្រ នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតិ ក្នុងកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣ ដើម្បីតាមដាន និងគ្រប់គ្រងករណីជំងឺគ្រុនចាញ់ ឈានឆ្ពោះទៅរកការលុបបំបាត់ ករណីជំងឺគ្រុនចាញ់ ស្របតាមទិសដៅលុបបំបាត់ជំងឺ ក្នុងឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា។
អានបន្ត៖ មជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ដ្រ...
(ត្បូងឃ្មុំ) ៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ និងឯកឧត្តម ពាង ណារិទ្ធ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណគណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងារគណបក្ស ប្រចាំខែវិច្ឆិកា និងទិសដៅភារកិច្ចការងារ ប្រចាំខែធ្នូ ឆ្នាំ ២០២៣ នៅមន្ទីគណបក្សខេត្តត្បូងឃ្មុំ ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម-លោកជំទាវ លោក-លោកស្រី ជាគណៈអចិន្ត្រៃយ៍បក្ស និងគណកម្មាធិការគណបក្សខេត្ត ផងដែរ ។
អានបន្ត៖ កិច្ចប្រជុំបូកសរុបការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារ ប្រចាំខែធ្នូ ឆ្នាំ...
នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទាខេត្ត. សហការជាមួយ សាខាកាក់បាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ "ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌ " ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជំវិញខេត្ត ព្រមទាំងជនពិការភាព សរុបចំនួន២០០នាក់ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ ខេត្តត្បូងឃ្មុំ ប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១...
(ត្បូងឃ្មុំ) ៖ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តអញ្ជើញចុះត្រួតពិនិត្យ និងវាយតំលៃដំណាក់កាលទី ២ លើការងារថែទាំជាប្រចាំផ្លូវចំនួន ១៤ខ្សែ ជាប្រភេទក្រាលក្រួសក្រហម ក្រួសអាចម៍ផ្កាយ មានប្រវែងសរុប ១២១,៤៥៥ ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ និង ៦ម៉ែត្រ ស្ថិតនៅស្រុកអូររាំងឪ ស្រុកមេមត់ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកត្បូងឃ្មុំ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ ឯកឧត្តម ទ្រី មេង ដឹកនាំគគណៈកម្មការអន្តរក្រសួង បន្តចុះត្រួតពិនិត្យ...
នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ កុំព្យូទ័រយួរដៃ (computer latop) ចំនួន៥៥គ្រឿង ព្រមទាំងថវិកា ជារង្វាន់ដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាំយកទៅផ្តល់ជូនសិស្សានុសិស្សប្រលងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) និទ្ទេសA ទាំង៥៥នាក់ ក្នុងឆ្នាំសិក្សា២០២២-២០២៣ ដែលជាការលើកទឹកចិត្តដល់ប្អូនៗក្មួយៗខិតខំសិក្សា ប្រលងជាប់ទទួលបាននិទ្ទេសល្អ ក្នុងចំណោមសិស្សដែលប្រលងជាប់ជាស្ថាពរសរុប៤.០៧០នាក់ ក្នុងខេត្តត្បូងឃ្មុំ ។
អានបន្ត៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ប្រគល់កុំព្យូទ័រយួរដៃ...
(ត្បូងឃ្មុំ) ៖ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំ ពិនិត្យ និងផ្តល់យោបល់របស់គណៈអភិបាលខេត្ត និងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសលើសេចក្តីព្រាងកម្មវិធីវិនិយោគ បី ឆ្នាំ រំកិលខេត្ត (២០២៤-២០២៦)។
អានបន្ត៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំ ពិនិត្យ និងផ្តល់យោបល់របស់គណៈអភិបាលខេត្ត...
(ត្បូងឃ្មុំ) ៖ មន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ សហការជាមួយនាយកដ្ឋានស្ត្រី និងសុខភាព នៃក្រសួងកិច្ចការនារី និងអង្គការហ្វ្រេតហូឡូ ដោយមានក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត មកពីមន្ទីរពេទ្យព្រះនរោត្តមសីហនុក្រុងសួង នៃមន្ទីរសុខាភិបាលខេត្ត នាថ្ងៃទី០៨ ខែធ្នូឆ្នាំ២០២៣ បានបន្តរៀបចំវេទិកាអប់រំផ្សព្វផ្សាយ ពិនិត្យ និងព្យាបាលភ្នែក ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងសហគមន៍នៅឃុំព្រះធាតុ ស្រុកត្បូងឃ្មុំ ដែលមកទទួលសេវាព្យាបាលភ្នែក ប្រមាណជាង ២០០ នាក់ ។
អានបន្ត៖ មន្ទីរកិច្ចការនារីខេត្តត្បូងឃ្មុំ និងនាយកដ្ឋានស្ត្រី និងសុខភាព...
រដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ បានរៀបចំសម្អាតអនាម័យបរិស្ថានជុំវិញតំបន់រដ្ឋបាលខេត្ត និងតាមដងផ្លូវសាធារណៈជំវិញខេត្ត ក្នុងន័យបំផុសប្រជាពលរដ្ឋរួមគ្នារក្សាអនាម័យ និងស្រលាញ់បរិស្ថានជុំវិញខេត្ត។
អានបន្ត៖ អភិបាលរងខេត្តត្បូងឃ្មុំ ដឹកនាំសម្អាតបរិស្ថានជុំវិញតំបន់រដ្ឋបាលខេត្ត...
(ត្បូងឃ្មុំ)៖ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសាលប្រជុំ គ (សាលធំ) សាលាខេត្តត្បូងឃ្មុំ ឯកឧត្ដម ណុប ឡងឌី អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត តំណាងឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលខេត្ត នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង លោកជំទាវឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ ) បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្ដាប់របាយការណ៍ស្ដីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តត្បូងឃ្មុំ ។
អានបន្ត៖ កិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានា...