(ត្បូងឃ្មុំ) ៖ ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ស្រុក ក្នុងមូលដ្ឋានស្រុកតំបែរ សម្របសម្រួលដោយមន្ទីរផែនការខេត្តត្បូងឃ្មុំ។
អានបន្ត៖ រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរផែនការខេត្ត សិក្ខាសាលា សមាហរណកម្ម...
(ត្បូងឃ្មុំ) : រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានអញ្ជើញជាអធិបតី ក្នុងពិធីពិធីប្រកាសតែងតាំងសមាសភាពអគ្គលេខាធិការរង ថ្នាក់ដឹកនាំ សមាជិក សមាជិកា សាខា អនុសាខាសមាគរាជសីហ៍សាខា ខេត្តត្បូងឃ្មុំ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ ជាន់ទី ២ ។
នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ មន្ទីរផែនការខេត្ត សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ថ្នាក់ស្រុក២០២៤-២០២៦ នៅស្រុកពញាក្រែក ក្រោមអធិបតីភាពឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។
នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ មន្ទីរផែនការខេត្ត សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បើកវេទិកាពិគ្រោះយោបល់ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តថ្នាក់ក្រុង/ស្រុក ២០២៤-២០២៦ ក្រោមអធិបតីភាពឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។
នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បើកវគ្គអប់រំយោបាយជំនាន់ទី១៦ ជូនដល់មន្ត្រីគណបក្សសាខាមន្ទីរ/អង្គភាពជំវិញខេត្ត ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម កេង ប៊ុនណា សមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈឃោសនាអប់រំខេត្ត និងឯកឧត្តម លោកជំទាវ គ្រូបង្គោល ព្រមទាំងសិក្ខាមជាច្រើនរូបទៀត។
អានបន្ត៖ គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បើកវគ្គអប់រំយោបាយជំនាន់ទី១៦...
(ត្បូងឃ្មុំ) ៖ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម កេង ប៊ុនណា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយលើរបាយការណ៍សិក្សាផែនការកែលម្អបណ្តាញលូទឹកភ្លៀង និងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រុងសួង ខេត្តត្បូងឃ្មុំ។
អានបន្ត៖ រដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រសួងសាធារណៈការ និងដឹកជញ្ជូន...
នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តត្បូងឃ្មុំ ហៅកាត់ (គ ក ស ក) បានបើកកិច្ចប្រជុំប្រចាំខែតុលា អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាព លោកជំទាវ ខៀវ សាមួន ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តត្បូងឃ្មុំ ក្នុងនោះ ក៏មានការចូលរួមពី លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត លោកជំទាវ ឡង សុខា សមាជិកក្រុមប្រឹក្សាខេត្ត និងប្រធាន/អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាមួយការងារស្រ្តីនឹងកុមារជាច្រើនរូបទៀត។
អានបន្ត៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តត្បូងឃ្មុំ...
(ត្បូងឃ្មុំ) ៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីស៊ើបអង្កេតសាខា ក.ប.ប.ខេត្ត បន្តចុះធ្វើការអប់រំ ផ្សព្វផ្សាយ និងធ្វើបទបង្ហាញ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រមាណជាង ២០០នាក់ នៅបន្ទប់តេស្ត ក្នុងបរិវេណវិទ្យាល័យជា ស៊ីម កណ្តាលជ្រុំ ស្ថិតនៅភូមិកណ្តោលជ្រុំ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាក.ប.ប ខេត្តត្បូងឃ្មុំ បន្តចុះអប់រំ...
រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលខេត្តស្ដីទី នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម គង់ គា ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងជាប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម និងឯកឧត្ដម គន់ រ័ត្នមុនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញនាំយកស្រូវពូជផ្តល់ជូនគ្រួសារកសិករគោលដៅដែលខូចខាតដំណាំស្រូវដោយទឹកជំនន់ឆ្នាំ ២០២៣ ប្រមាណ ១០៦គ្រួសារ ដោយឥតគិតថ្លៃ តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដើម្បីស្ដារឡើងវិញ ក្នុងស្រុកមេមត់ ចំនួន ៣ភូមិ រួមមាន ៖ ភូមិកំពែ ភូមិស្រែពង្រ និងភូមិរំចេក នៅបរិវេណវត្តនទីវនារាម(វត្តខ្ពប) ស្ថិតនៅភូមិខ្ពប ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
អានបន្ត៖ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលខេត្តត្បូងឃ្មុំស្ដីទី...
នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាពបើកអង្គសិក្ខាសាលាស្តីពី វេទិការពិគ្រោះយោបល់ ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តត្បូងឃ្មុំ (២០២៤-២០២៦) និងផ្សព្វផ្សាយកម្មវិធីសិក្ខាសាលាសមាហរណកម្មផនការថ្នាក់ ក្រុង ស្រុក។
អានបន្ត៖ អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញបើកអង្គសិក្ខាសាលាស្តីពី វេទិការពិគ្រោះយោបល់...
(ត្បូងឃ្មុំ) ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរទេសចរណ៍ខេត្ត រៀបចំអបអសាទរទិវាពិភពលោកស្អាត "World Cleanup Day" និងអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ "ទេសចរណ៍ និងការវិនិយោគបៃតង”(Tourism and Green Investment) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដែលពិធីនេះរៀបចំធ្វើឡើង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅបរិវេណអាងសោភ័ណ ទល់មុខមន្ទីរគណបក្សខេត្ត ស្ថិតនៅភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
អានបន្ត៖ រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរទេសចរណ៍ខេត្ត រៀបចំអបអសាទរទិវាពិភពលោកស្អាត...
(ត្បូងឃ្មុំ): ទំនប់បឹងកណ្តេរ ក្នុងស្រុកក្រូចឆ្មារ បានរងប៉ះពាល់ ដោយជំនន់ទឹកទន្លេមេគង្គ ឆ្នាំ២០២៣ ក្រោមការចង្អុលណែនាំពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នេះ លោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីជំនាញនៃមន្ទីរ រួមនឹងអាជ្ញាធរស្រុក បានធ្វើការចុះពិនិត្យ ទីតាំងរងផលប៉ះពាល់មានចំនួន ២កន្លែង នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងកណ្តេរ ស្ថិតនៅក្នុងឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
អានបន្ត៖ ទំនប់បឹងកណ្តេរ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ...
(ត្បូងឃ្មុំ): ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកស្រូវពូជចំនួន៣៤,២០០គីឡូក្រាម ជាជំនួយរបស់រាជរដ្ឋាភិបាល ទៅចែកផ្ដល់ជូនប្រកសិករគោលដៅ៣៤២គ្រួសារ ដែលខូចខាតដំណាំស្រូវដោយទឹកជំនន់ក្នុងឆ្នាំ២០២៣នេះ ដើម្បីស្ដារឡើងវិញ ក្នុងឃុំបឹងព្រួល និងឃុំពាមជីលាំង ក្នុងស្រុកត្បូងឃ្មុំ។
អានបន្ត៖ ពូជស្រូវរាជរដ្ឋាភិបាលជាង៣៤តោន ត្រូវបានអភិបាលខេត្តត្បូងឃ្មុំ...
(ត្បូងឃ្មុំ):នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ ធនាគារសហត្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank of Cambodia) បានប្រារព្ធពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវសាខាទី៤ របស់ខ្លួន នៅលើទឹកដីខេត្តត្បូងឃ្មុំ ដែលជាខេត្តពោរពេញទៅដោយសក្តានុពល ខាងផ្នែកសេដ្ឋកិច្ច វិស័យកសិ-ឧស្សាហកម្ម ដែលជាប់ទៅនឹងដងទន្លេមេគង្គ។
អានបន្ត៖ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា សម្ពោធដាក់ឲ្យដំណើការសាខាទី៤...
(ត្បូងឃ្មុំ)៖ នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានផ្តួចផ្តើម និងដឹកនាំដោយផ្ទាល់ នូវកម្មវិធីយុទ្ធដំណើរយុវជនហ្លួងព្រះស្តេចកន ចម្ងាយ ១០,០០០ ម៉ែត្រ នៅបរិវេណក្សិណ នៃរមណីយដ្ឋានហ្លួងព្រះស្ដេចកន ស្ថិតនៅភូមិអង្គរក្នុង ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
អានបន្ត៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំអ្នកស្ម័គ្រចិត្តជាង១០០០នាក់...
អនុមោទនា កាន់បិណ្ឌទី១៖ អភិបាលខេត្តត្បូងឃ្មុំ នាំយកទេយ្យទានទេយ្យវត្ថុ ព្រមទាំងបច្ច័យ វេរប្រគេនព្រះសង្ឃនៅវត្តវិហារទន្ទឹម ក្នុងក្រុងសួង និងរាប់បាត្រ ឧទ្ទិសកុសល្យផលបុណ្យ ជូនដួងព្រលឹងយុទ្ធជនលះបង់ជីវិតជូនជាតិកម្ពុជា (ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលត្បូងឃ្មុំ បានអំពាវនាវឲ្យលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចង់ចាំពាក្យ«អរគុណសន្តិភាព» ដកជាប់ក្នុងបេះដូងជានិច្ច ព្រោះថា បើគ្មានសុខសន្តិភាពនោះទេ ប្រទេសជាតិវឹកវរ អសន្តិសុខ មានសង្គ្រាម ពិតជាមិនអាចជួបជុំធ្វើបុណ្យតាមទីអារាមដូចនាពេលនេះ បាននោះឡើយ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសឯកឧត្តមបណ្ឌិត និងលោកជំទាវ ម៉េង វ៉ាន់ដានីន រួមទាំងក្រុមគ្រួសារ ព្រមទាំងអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ-អង្គភាព ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ និងនាំយកទេយ្យទាន-ទេយ្យវត្ថុ ព្រមទាំងបច្ច័យ ប្រគេនព្រះសង្ឃគង់នៅវត្តវិហារទន្ទឹម ស្ថិតក្នុងភូមិសួងកើត សង្កាត់សួង ក្រុងសួង ដើម្បីបន្តទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនា។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានសូមឲ្យបងប្អូនប្រជាពលរដ្ឋលោកតា-លោកយាយ ជឿជាក់នូវការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ព្រមទាំងរដ្ឋបាលខេត្ត រដ្ឋបាលស្រុក រហូតដល់ឃុំ-សង្កាត់។ ក្នុងដែរ ឯកឧត្តមបណ្ឌិត បានរំលឹកផងដែរ ពីការខិតខំប្រែងរបស់ ឯកឧត្តម ជា សុផារ៉ា អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលលោកតែងតែជួយឧបត្ថម្ភកសាងតាមបណ្តាវត្តនានាជាច្រើនក្នុងខេត្តត្បូងឃ្មុំយើងនេះ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា ក្រោមម្លប់សន្តិភាព រដ្ឋបាលខេត្តត្បូងឃ្មុំ មានការរីចម្រើនលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានាជាច្រើន មានដូចជា នៅក្នុងក្រុងសួង បាននឹងកំពុងស្ថាបនាកសាងសួនច្បារសាធារណៈមួយកន្លែង មានទីតាំងជាប់នឹងវត្តវិហារទន្ទឹម , ការស្ថាបនា រូបសំណាក រង្វង់មូលហ្លួងព្រះស្តេច កន (ផ្លូវចូលមកកាន់តំបន់រដ្ឋបាលខេត្ត) និងពង្រីកផ្លូវបេតុងនៅបរិវេណក្បែរនោះអោយធំទូលាយ ជាដើម ។
ឯកឧត្តមបណ្ឌិត បានបន្ថែមថា ដើម្បីបង្កើនបរិយាកាសទេសចរណ៍ ក្នុងរដូវភ្ជុំបិណ្ឌនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំព្រឹត្តការណ៍អបអរសាទរពិធីបុណ្យជាតិ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ខាងមុខនេះ នៅបរិវេណអាងសោភ័ណត្បូងឃ្មុំ ស្ថិតនៅក្នុងភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការតាំងបង្ហាញលក់ដូរទំនិញ ភូមិ ១ ផលិត ១ ការប្រគុំតន្រ្តី ការសម្តែងសិល្បៈ បណ្តែតប្រទីប ការបាញ់កាំជ្រួច និងការបង្ហោះគោមនាពេលរាតី្រ មានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៣ ជាពិសេសនៅថ្ងៃទី១៥ ខែតុលា នោះដែរ ក៏មានការប្រណាំងទូក និងក៏សូមឱ្យបងប្អូនទាំងអស់ ទាំងក្នុង និងក្រៅខេត្ត អញ្ជើញចូលរួមទស្សនាកម្សាន្តឱ្យបានច្រើកុះករ។
ដោយសទ្ធាជ្រះថ្លា ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃខេត្តត្បូងឃ្មុំ បានធ្វើការរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យ ជូនដល់ញាតិកាលទាំង ០៧សន្តាន និងដួងព្រលឹងយុទ្ធជន-យុទ្ធនារីទាំងអស់ ដែលបានពលីជីវិត បូជាសាច់ស្រស់ឈាមស្រស់ វាយរំដោះការពារទឹកដី នាំយកនូវសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា។
ជាមួយគ្នានោះ ដើម្បីចូលរួមចំណែកនិងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ បាននាំយកនូវទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមកប្រគល់ជូនវត្តវិហារទន្ទឹម រួមមាន អង្ករ ១តោន មី ១០កេស ត្រីខកំប៉ុង ៣កេស ទឹកវីតាល ៥០កេស សាដក ២៧ប្រអប់ បច្ច័យ ព្រះសង្ឃ ១អង្គ ៧០,០០០៛(៧ម៉ឺនរៀល) ទឹកត្រី ១០យួរ ទឹកស៊ីអៀវ ១០យួរ ស្ករស ០១បេ ទឹកក្រូច ១០កេស និងសរុបបច្ច័យចំនួន១០,០០០០០០៛(១០លានរៀល)។ ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ក៏បានចែកថវិកាជូនដល់លោកតាលោកយាយចំណុះជើងវត្ត ក៏ដូចជាកុមារាកុមារី ដោយបេះដូងកក់ក្តៅបំផុត នៅទីអារាមមួយនេះផងដែរ៕
(ត្បូងឃ្មុំ) ៖ ដើម្បីលើកស្ទួយសិល្បៈចម្រៀងខ្មែរ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានប្រារព្ធពិធីបិទមហោស្រពសិល្បៈប្រឡងចម្រៀងបុរាណ និងសម័យ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ។
អានបន្ត៖ ខេត្តត្បូងឃ្មុំ ប្រារព្ធមហោស្រពសិល្បៈប្រឡងចម្រៀងបុរាណ និងសម័យ ឆ្នាំ២០២៣...
(ត្បូងឃ្មុំ) ៖ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង លោក ហ៊ាង សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិ្ចប្រជុំ ស្ដីពី ការផ្សព្វផ្សាយពីដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៣ នៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត (ក្នុងបរិវេណសាលាស្រុកពញាក្រែក) ។
អានបន្ត៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បើកការផ្សព្វផ្សាយពីដំណើរការ...
(ត្បូងឃ្មុំ)៖ ថ្លែងទៅកាន់ក្រុមប្រឹក្សាកុមារ និងក្រុមប្រឹក្សាយុវជនកម្ពុជាមកពីស្រុក/ក្រុងទាំង៧ ក្នុងខេត្តតបូងឃ្មុំ ប្រមាណជាង២០០នាក់ ក្នុងឱកាសបើកកិច្ចប្រជុំបូកសរុបចលនាប្រឡងប្រណាំង ៣ល្អ «មិត្តល្អ កូនល្អ សិស្ស ល្អ» ថ្នាក់ខេត្ត ឆ្នាំ ២០២៣ ក្រោមប្រធានបទ ’’ការចាប់ផ្ដេីមរបស់កុមារ និងយុវជន ដេីម្បីក្លាយជាមូលធនមនុស្ស" នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។
(ត្បូងឃ្មុំ) ៖ រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ណុប ឡងឌី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ លទ្ធផលនៃកិច្ចប្រជុំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ជូនដល់ មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង/ស្រុក និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ នៅសាលប្រជុំ ក ជាន់ទី២ សាលាខេត្តត្បូងឃ្មុំ។
អានបន្ត៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ...
(ត្បូងឃ្មុំ) ៖ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ប្រកាសចូលកាន់តំណែងអនុប្រធានមន្ទីរ និងប្រធានការិយាល័យ នៃមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ដែលធ្វើឡើងនៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្ត។
អានបន្ត៖ អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញប្រកាសចូលកាន់តំណែង អនុប្រធានមន្ទីរ...