Radio Live


Social Network

រដ្ឋបាលខេត្តត្បូងឃ្មុំ ចុះវាយតម្លៃបេក្ខភាពអង្គភាពសេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ក្នុងស្រុកតំបែរ

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បាន ដឹកនាំក្រុមការងារ ចុះវាយតម្លៃបេក្ខភាពអង្គភាពសេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ នៅសាលាមត្តេយ្យ បឋមសិក្សា ហ.ស ស្វាយតាម៉ែក ស្ថិតនៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ ចុះវាយតម្លៃបេក្ខភាពអង្គភាពសេវាសាធារណៈគំរូ...

កិច្ចប្រជុំក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ លើកទី១៧ អាណត្តិទី៤ ប្រកបដោយផ្លែផ្កា សំដៅជំរុញការដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍នៅតាមមូលដ្ឋាន

(ត្បូងឃ្មុំ) ៖ រសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ដោយបានប្រព្រឹត្តទៅនៅសាលប្រជុំ ក សាលាខេត្ត ដែលកិច្ចប្រជុំដ៏សំខាន់នេះ មានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយក-នាយករងទីចាត់ការ នៃរដ្ឋបាលខេត្ត មេបញ្ជាការ មេបញ្ជាការរង នៃកងកម្លាំងទាំង ៣ ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

Read more: កិច្ចប្រជុំក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ លើកទី១៧ អាណត្តិទី៤ ប្រកបដោយផ្លែផ្កា...

អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាល និងផ្ដល់អំណោយដល់គ្រួសារកងទ័ព ១៨៥គ្រួសារ នៅស្រុកតំបែរ

(ត្បូងឃ្មុំ) ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូថ្នាក់ដឹកនាំខេត្ត ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយគ្រួសារវីរកងទ័ពចំនួន ១៨៥គ្រួសារ ដែលមានស្វាមី ឪពុក ឬកូន កំពុងបម្រើការងារការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

Read more: អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាល និងផ្ដល់អំណោយដល់គ្រួសារកងទ័ព ១៨៥គ្រួសារ...

ក្រសួងព័ត៌មានបើកសិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពី កម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងដំណាក់កាលទី២ នៅមន្ទីរព័ត៌មាន ថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាវិស័យព័ត៌មាន និងសោតទស្សន៍ ដល់មន្ទីរព័ត៌មានក្នុងខេត្តចំនួន៩

ត្បូងឃ្មុំ៖ ឯកឧត្តម រស់ ថាន់សន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តម ម៉ៅ ឌុងអភិបាលរងខេត្ត តំណាងឯកឧត្តមប៉ែនកុសល្យអភិបាលខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំសិក្ខាសាលាស្តីពី "កម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងដំណាក់កាលទី២ និងការពិនិត្យឡើងវិញមុខងារ ដែលបានធ្វើប្រតិភូកម្ម នៅមន្ទីរព័ត៌មាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាវិស័យព័ត៌មាន និងសោតទស្សន៍” នៅសាលប្រជុំរំដួល បុរីរដ្ឋបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥នេះ។

Read more: ក្រសួងព័ត៌មានបើកសិក្ខាសាលាបញ្ជ្រាបការយល់ដឹងស្តីពី កម្មវិធីកែទម្រង់វិមជ្ឈការ...

សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១,៨០០ គ្រួសារ នៅស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ១,៨០០ គ្រួសារ មកពីភូមិចំនួន ១៤ នៃឃុំជីរោទ៍ទី១ ឃុំទន្លេបិទ និងឃុំបឹងព្រួល ក្នុងស្រុកត្បូងឃ្មុំ ដែលពិធីនេះធ្វើឡើង បរិវេណដីទួលសុវត្ថិភាព ឧកញ៉ា វ័ន ប៊ុនថៃ ស្ថិតនៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃ៥ ខែតុលា ឆ្នាំ២០២៥។

Read more: សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះសួរសុខទុក្ខ...

ឯកឧត្តម វង សូត អនុ ប្រធានទី២ រដ្ឋសភា អញ្ជើញ ជួបសំណេះសំណាល ជាមួយ សិស្សានុសិស្សប្រលងជាប់ សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ទទួលបាននិទ្ទេសA B និងC

____ ត្បូងឃ្មុំ៖ ឯកឧត្តម វង សូត អនុ ប្រធានទី២ រដ្ឋសភានៃ ព្រះ រាជាណាចក្រ កម្ពុជា នៅព្រឹកថ្ងៃទី៦ ខែ តុលា ឆ្នាំ ២០២៥ បានអញ្ជើញ ជួប សំណេះសំណាល ជាមួយ សិស្ស ប្រលងជាប់ សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ឆ្នាំ សិក្សា ២០២៤-២០២៥ នៅ វិទ្យាល័យ សម្ដេច ហេង សំរិន អន្លង់ ជ្រៃ ឃុំកក់ ស្រុក ពញាក្រែក ខេត្ត ត្បូងឃ្មុំ និង វិទ្យាល័យ ជាច ឃុំជាច ស្រុក កំចាយមារ ខេត្ត ព្រៃវែង ។

Read more: ឯកឧត្តម វង សូត អនុ ប្រធានទី២ រដ្ឋសភា អញ្ជើញ ជួបសំណេះសំណាល ជាមួយ...

ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន ដឹកនាំដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិកូរ៉េ របស់អង្គការមជ្ឈមណ្ឌលសំលេង នៃក្តីសង្ឃឹម ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ដឹកនាំដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិកូរ៉េ របស់អង្គការមជ្ឈមណ្ឌលសំលេង នៃក្តីសង្ឃឹម ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

Read more: ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន ដឹកនាំដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិកូរ៉េ...

ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន អញ្ជើញសំណេះសំណាលនិងផ្តល់រង្វាន់លើទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ឆ្នាំ២០២៥ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើទឹកចិត្ត ដល់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ។

Read more: ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន...

អភិបាលខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងចែកអំណោយដល់ពលករខ្មែរ ៦៦៩នាក់ ដែលវិលត្រឡប់ពីប្រទេសថៃ មានស្រុកកំណើតក្នុងស្រុកមេមត់

(ត្បូងឃ្មុំ): ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយ ទៅចែកជូនពលករខ្មែរសរុបចំនួន ៦៦៩នាក់ ដែលបានវិលត្រឡប់មកពីប្រទេសថៃ កំពុងរស់នៅស្រុកកំណើតរបស់ខ្លួនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

Read more: អភិបាលខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងចែកអំណោយដល់ពលករខ្មែរ ៦៦៩នាក់...

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល ថ្នាក់ស្រុក ឃុំ ឆ្នាំ២០២៦ នៅស្រុកអូររាំងឪ

(ត្បូងឃ្មុំ) ៖ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល ថ្នាក់ស្រុក ឃុំ ឆ្នាំ២០២៦ ក្នុងស្រុកអូររាំងឪ ដែលសម្របសម្រួលដោយមន្ទីរផែនការខេត្ត សហការជាមួយរដ្ឋបាលស្រុក នៅសាលប្រជុំសាលាស្រុកអូររាំងឪ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ។

Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ បើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល...

ការប្រកួតប៉េតង់ (ប៊ូល) "កម្លាំងមិត្តភាព" ស្រុកពញាក្រែក លើកទី១ រយៈពេល៩ថ្ងៃ ត្រូវបានរកឃើញម្ចាស់ជើងឯកហើយ

(ត្បូងឃ្មុំ)៖ការប្រកួតប៉េតង់ (ប៊ូល) "កម្លាំងមិត្តភាព" ស្រុកពញាក្រែក លើកទី១ ត្រូវបានប្រារព្ធពិធីបិទជាផ្លូវការហើយ ក្រោមអធិបតីភាព ឯកឧត្តម ម៉ូត យូសុះ សមាជិករដ្ឋសភា និងជាអុីម៉ាំខេត្តត្បូងឃ្មុំ ។

Read more: ការប្រកួតប៉េតង់ (ប៊ូល) "កម្លាំងមិត្តភាព" ស្រុកពញាក្រែក លើកទី១ រយៈពេល៩ថ្ងៃ...

មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំ សេវាសុខាភិបាលឯកជន ថ្នាក់មន្ទីរពេទ្យ មន្ទីរសម្រាកព្យាបាល មន្ទីរសម្ភព មន្ទីរពិសោធន៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៥

ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ សេវាសុខាភិបាលឯកជន ថ្នាក់មន្ទីរពេទ្យ មន្ទីរសម្រាកព្យាបាល មន្ទីរសម្ភព មន្ទីរពិសោធន៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ដែលធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត។

Read more: មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំ សេវាសុខាភិបាលឯកជន...

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិលស្រុក និងឃុំ នៅស្រុកមេមត់

(ត្បូងឃ្មុំ) ៖ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល ថ្នាក់ស្រុក ឃុំ ឆ្នាំ២០២៦ នៅស្រុកមេមត់ ដែលសម្របសម្រួលដោយមន្ទីរផែនការខេត្ត សហការជាមួយរដ្ឋបាលស្រុក នៅបរិវេណសាលាស្រុកមេមត់ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ។

Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ បើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ...

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេ និងសួរសុខទុក្ខពលរដ្ឋជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ក្នុងខេត្តត្បូងឃ្មុំ

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី០១ ខែ តុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខពលរដ្ឋ និងពិនិត្យមើលស្ថានភាពទីទួលសុវត្ថិភាពពលរដ្ឋ នៅឃុំជីរោទិ៍ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

Read more: ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេ...

អភិបាលខេត្តត្បូងឃ្មុំ និងអភិបាលខេត្តកំពង់ចាម នាំអំណោយផ្ដល់ជូនស្ត្រីសម្រាលកូនភ្លោះ ៣នាក់ និងភរិយាយោធិនជួរមុខម្នាក់ ដែលសម្រាលកូនកំពុងសម្រាក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

(ត្បូងឃ្មុំ) ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញរួមជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ នាំយកអំណោយ និងថវិកាមួយចំនួន របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនស្ត្រីទើបសម្រាលកូនភ្លោះចំនួន ៣នាក់ និងភរិយាវីរកងទ័ពជួរមុខម្នាក់ ទើបបានសម្រាលកូនរួច ដែលមានទីលំនៅក្នុងខេត្តត្បូងឃ្មុំ ទៅសម្រាកសម្រាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

Read more: អភិបាលខេត្តត្បូងឃ្មុំ និងអភិបាលខេត្តកំពង់ចាម...

សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ សម្រាប់ឆ្នាំ២០២៦ នៅស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ) ៖ ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល ថ្នាក់ស្រុក ឃុំ ឆ្នាំ២០២៦ ក្នុងស្រុកក្រូចឆ្មារ ដែលសម្របសម្រួលដោយមន្ទីរផែនការខេត្ត សហការជាមួយរដ្ឋបាលស្រុក នៅសាលប្រជុំសាលាស្រុកក្រូចឆ្មារ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ។

Read more: សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ សម្រាប់ឆ្នាំ២០២៦...

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បី ឆ្នាំរំកិល ថ្នាក់ស្រុក-ឃុំ នៅស្រុកតំបែរ

(ត្បូងឃ្មុំ) ៖ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បី ឆ្នាំរំកិល ថ្នាក់ស្រុក-ឃុំ សម្រាប់ឆ្នាំ២០២៦ ក្នុងក្របខណ្ឌស្រុកតំបែរ នៅសាលប្រជុំសាលាស្រុកតំបែរ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលសម្របសម្រួលដោយមន្ទីរផែនការខេត្ត សហការជាមួយរដ្ឋបាលស្រុក។

Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ បើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ បី ឆ្នាំរំកិល...

កិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ លោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងជា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក)ខេត្ត បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។

Read more: កិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៤...

ពោតក្រហមចំនួន២៥០តោន និងស្រូវស្រង៉ែថ្មី ត្រូវបានក្រុមហ៊ុនចំនួន២ក្នុងខេត្តត្បូងឃ្មុំ ចុះកិច្ចសន្យាទិញលក់ពីកសិករ

ត្បូងឃ្មុំ៖ ពោតក្រហម និងស្រូវស្រង៉ែថ្មី ត្រូវបានក្រុមហ៊ុនធំៗចំនួន២ ក្នុងខេត្តត្បូងឃ្មុំ ធ្វើការចុះកិច្ចសន្យា ទិញលក់ពីប្រជាកសិករ ក្នុងសហគមន៍កសិកម្មជីរោទិ៍រុងរឿង គឺ៖ ក្រុមហ៊ុនអាហ្គ្រោ ឃីង ត្រេឌីង ឯ.ក (AGRO KING TRADING CO.LTD) និងក្រុមហ៊ុន អ៊ិលប៊ីអិន អង្គរ (កម្ពុជា)។

Read more: ពោតក្រហមចំនួន២៥០តោន និងស្រូវស្រង៉ែថ្មី...

ខេត្តត្បូងឃ្មុំ មានភ្ញៀវទេសចរណ៍ជិត ៨ ម៉ឺននាក់ ចូលកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥ កើនឡើងជាង ៧%

(ខេត្តត្បូងឃ្មុំ)៖ ក្នុងឱកាសប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តត្បូងឃ្មុំ បានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិយ៉ាងច្រើនកុះករ សរុបចំនួន ៧៩,១៩៥ នាក់។

Read more: ខេត្តត្បូងឃ្មុំ មានភ្ញៀវទេសចរណ៍ជិត ៨ ម៉ឺននាក់...

សមាគមនិស្សិតមុស្លិមកម្ពុជា បញ្ចប់វគ្គបណ្តុះបណ្តាលជំនាញកាត់ដេរលើកទី១៥ ជួយស្ត្រីកម្ពុជាឲ្យមានជំនាញច្បាស់លាស់ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ សមាគមនិស្សិតមុស្លិមកម្ពុជា បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលជំនាញកាត់ដេរលើកទី១៥ ឆ្នាំ២០២៤-២០២៥ និងប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាម ដែលបានបញ្ចប់ការសិក្សាយ៉ាងជោគជ័យ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជ សុះ មុះសិន សមាជិករដ្ឋសភា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា និង ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ នៅមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលវីឌូភូមិថ្មី ស្ថិតនៅភូមិថ្មីឃុំពពេលស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

Read more: សមាគមនិស្សិតមុស្លិមកម្ពុជា បញ្ចប់វគ្គបណ្តុះបណ្តាលជំនាញកាត់ដេរលើកទី១៥...