Radio Live


Social Network

ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សាថ្មី១ខ្នង ៥បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាជីមាន់

អគារសិក្សាថ្មី១ខ្នង ៥បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាជីមាន់ ស្ថិតនៅភូមិជីមាន់ត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលឧបត្ថម្ភថវិកាពីមូលនីធិជប៉ុន ហ្វោនដេសិន គាំទ្រដោយវិទ្យាស្ថានកែលម្អ និងអភិរក្សបរិស្ថាន អេរ៉ីកុន និងមានការចូលរួមបដិភាគពីសហគមន៍ក្នុងមូលដ្ឋាន ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។

Read more: ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ...

ប្រតិភូរដ្ឋបាលខេត្តត្បូងឃ្មុំ អញ្ជើញដាក់កម្រងផ្កា គោរពដួងវិញ្ញាណក្ខន្ធលោកស្រី លីម ដាលី ជាឧត្តមភរិយា លោក បួន សេងសុវិទ្យា នាយករងរដ្ឋបាលសាលាខេត្ត

(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ប្រតិភូរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព និងដាក់កម្រងផ្កាគោរពដួងវិញ្ញាណក្ខន្ធសពលោកស្រី លីម ដាលី ត្រូវជាឧត្តមភរិយាជាទីស្រឡាញ់បំផុតរបស់លោក បួន សេងសុវិទ្យា នាយករងរដ្ឋបាលសាលាខេត្តត្បូងឃ្មុំ។

Read more: ប្រតិភូរដ្ឋបាលខេត្តត្បូងឃ្មុំ អញ្ជើញដាក់កម្រងផ្កា គោរពដួងវិញ្ញាណក្ខន្ធលោកស្រី...

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណលជាមួយថ្នាក់មន្ទីរ បុគ្គលិកអប់រំក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡា ប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក នាយក នាយិកា វិទ្យាល័យ អនុវិទ្យាល័យ ប្រធានកម្រងបឋមសិក្សា និងនាយិកា មត្តេយ្យដាច់ដោយឡែក នៅសាលាប្រជុំធំអាគារតេជោបូព៌ា (សសយក ខេត្តត្បូងឃ្មុំ) នារសៀលថ្ងៃទី១០ខែមីនា ឆ្នាំ២០២៥។

Read more: ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ...

រដ្ឋបាលខេត្តត្បូងឃ្មុំបើកកិច្ចប្រជុំពិភាក្សានូវបញ្ហាប្រឈម ដំណោះស្រាយ និងផ្សព្វផ្សាយ អប់រំ ពីបញ្ហាគ្រឿងញៀន

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ណុប ឡងឌី អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តត្បូងឃ្មុំ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយលើប្រធានបទពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយ អប់រំ អំពីបញ្ហាគ្រឿងញៀន នៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ។

Read more: រដ្ឋបាលខេត្តត្បូងឃ្មុំបើកកិច្ចប្រជុំពិភាក្សានូវបញ្ហាប្រឈម ដំណោះស្រាយ...

ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា នាំយកអំណោយកញ្ចប់អាហារស្រាយបួស ខែម៉ាឌនរបស់សមាគមប្រភពល្អកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន៣២៧គ្រួសារ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ

(ត្បូងឃ្មុំ) នាព្រឹកថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា លេខាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ និងជាលេខាគណៈកម្មារ ទី៥នៃព្រឹទ្ធសភាបានអញ្ជើញជាអធិបតីក្នុងពិធីចុះសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌនពីសមាគមប្រភពល្អកម្ពុជា ក្នុងទីតាំងភូមិសាស្ត្រចំនួន៣គឺ ភូមិព្រែកតាហុប ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ និងឃុំជំនីក ឃុំ ប៉ើស១ ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូឃ្មុំ ដែលមានបងប្អូនប្រជាពលរដ្ឋចូលរួមសរុប៣២៧គ្រួសារ។

Read more: ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា នាំយកអំណោយកញ្ចប់អាហារស្រាយបួស...

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីអបអរសាទរខួប លើកទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ "សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប

(ត្បូងឃ្មុំ) ៖ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ហេង សំអាន ប៉ែនកុសល្យ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប លើកទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ "សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប" ក្រោមការរៀបចំពិធីអបអរសាទរ ដោយរដ្ឋបាលខេត្ត និងមន្ទីរកិច្ចការនារីខេត្ត នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ។

Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីអបអរសាទរខួប លើកទី ១១៤ ទិវាអន្តរជាតិនារី ៨...

ឯកឧត្តម ប៉ែន បូណា៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលជាក្តីសង្ឃឹមនិងជាកម្លាំងចិត្តសម្រាប់ការសិក្សារបស់យុវជន

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ប្រសិនបើយុវជនយល់ច្បាស់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ពួកគេនឹងមានក្តីសង្ឃឹមនិងមានកម្លាំងចិត្តក្នុងការសិក្សា។

Read more: ឯកឧត្តម ប៉ែន បូណា៖...

សូមអនុមោទនា! ពិធីបុណ្យផ្កាប្រាក់រស្មីសាមគ្គី ដើម្បីប្រមូលបច័្ចយកសាងចេតិយរួម សងថ្លៃសម្ភារៈសំណង់ និងឈ្នួលជាង នៃអារាមដ្ឋាន វត្តសន្តិវង្សារាម(ផ្សារថ្មី) ក្នុងស្រុក- ខេត្តត្បូងឃ្មុំ 

(ត្បូងឃ្មុំ) ៖ ព្រះគ្រូវិសុទ្ធិបញ្ញាញាណ វឿន ម៉ាប់ ព្រះគ្រូចៅអធិការវត្ត លោកអាចារ្យ គណៈកម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត វត្តសន្តិវង្សារាម (ផ្សារថ្មី) ព្រមទាំងពុទ្ធបរិស័ទ ញាតិព្រះធម៌ និងញាតិមិត្តជិតឆ្ងាយ សប្បាយរីករាយក្នុងការធ្វើបុណ្យផ្កាប្រាក់រស្មីសាមគ្គី ដើម្បីប្រមូលបច្ច័យក្រាលអិដ្ឋកន្សែងជុំវិញចេតិយរួម និងសងសម្ភារៈសំណង់ ព្រមទាំងឈ្នួលជាង នៅអារាមដ្ឋានវត្តសន្តិវង្សារាម (ផ្សារថ្មី) ស្ថិតនៅភូមិ ០៤-០៥ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

Read more: សូមអនុមោទនា! ពិធីបុណ្យផ្កាប្រាក់រស្មីសាមគ្គី ដើម្បីប្រមូលបច័្ចយកសាងចេតិយរួម...

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ ដើម្បីពិនិត្យនិងអនុម័តលើរបាយការណ៍រីកចម្រើនរបស់ខេត្ត

នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យនិងអនុម័តលើរបាយការណ៍រីកចម្រើនរបស់ខេត្ត។

Read more: ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤...

ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ដែលវគ្គបណ្តុះបណ្តាលនេះត្រូវបានប្រារពឡើងនៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ។

Read more: ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល...

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម លើកទឹកចិត្តដល់អាជីវករលក់ដុំ-លក់រាយ ជី ថ្នាំកសិកម្ម នៅខេត្តត្បូងឃ្មុំ ជួយណែនាំដល់កសិករ ទិញយកទៅប្រើប្រាស់ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព

(ត្បូងឃ្មុំ) ៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម គន់ រ័ត្នមុនី អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយអាជីវករលក់ដុំ លក់រាយ ថ្នាំកសិកម្ម និងជីកសិកម្ម នៅក្នុងខេត្តត្បូងឃ្មុំ។

Read more: មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម លើកទឹកចិត្តដល់អាជីវករលក់ដុំ-លក់រាយ ជី...

អបអរសាទរពិធីប្រគល់វិញ្ញាបនបត្រ និងប័ណ្ណសរសើរ ដល់សិស្សានុសិស្ស សាលាអាមេរិកាំងសម្រាប់ការអប់រំ និងសាលាម៉ាស្ទ័ររីសម្រាប់ការអប់រំ

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងប័ណ្ណសរសើរដល់សិស្សានុសិស្ស នៅសាលាអាមេរិកាំងសម្រាប់ការអប់រំ និងសាលាម៉ាស្ទ័ររីសម្រាប់ការអប់រំ ស្ថិតនៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

Read more: អបអរសាទរពិធីប្រគល់វិញ្ញាបនបត្រ និងប័ណ្ណសរសើរ ដល់សិស្សានុសិស្ស...

ឯកឧត្តម ជា សុផារ៉ា អញ្ជើញប្រកាសឯកឧត្តម ប៉ែន កុសល្យ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេមត់ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ ឯកឧត្តម ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងឯកឧត្តម វង សូត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាអនុប្រធានទី ១ ក្រុមការងារគណបក្សចូលមូលដ្ឋានខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាព ប្រធាន-អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេមត់ ដោយមានការអញ្ជើញចូលរួម សមាជិក សមាជិកា គណបក្ស ប្រមាណ១០០០រូប នៅស្នាក់ការគណបក្សស្រុកមេមត់ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។

Read more: ឯកឧត្តម ជា សុផារ៉ា អញ្ជើញប្រកាសឯកឧត្តម ប៉ែន កុសល្យ...

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តប្រាសាទមានជ័យ ស្ថិតនៅស្រុកត្បូងឃ្មុំ តម្លៃប្រមាណជាង២៦ម៉ឺនដុល្លា

នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវ ជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌ សីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តប្រាសាទមានជ័យ ស្ថិតនៅភូមិបទស្លាស្នាប ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

Read more: ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា...

ស្ត្រីមានផ្ទៃពោះ ទារក និងកុមារ ព្រមទាំងអ្នកជំងឺក្រៅ ចំនួន ១១២ នាក់ ក្នុងស្រុកអូររាំងឪ ទទួលបានអំណោយកាកបាទក្រហមកម្ពុជា ក្នុងឱកាស ទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥..!

សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ៖ ស្ត្រីមានផ្ទៃពោះ ទារក កុមារ និងអ្នកជំងឺក្រៅ ១១២ នាក់ ក្នុងស្រុកអូររាំងឪ ទទួលបានអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២៥ ដែលទិវានេះប្រព្រឹត្តទៅក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូរវាងសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកម្ពស់គុណភាពនៃការថែទាំសុខភាព មាតា ទារក កុមារ និងយុវវ័យ» ដោយមានការអញ្ជើញជាអធិបតីភាព ឯកឧត្តម កែវ វណ្ណៈ អនុប្រធានអចិន្ត្រៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ លោកជំទាវ នី ចាន់ធីតា អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅបរិវេណសាលាស្រុកអូររាំងឪ។

Read more: ស្ត្រីមានផ្ទៃពោះ ទារក និងកុមារ ព្រមទាំងអ្នកជំងឺក្រៅ ចំនួន ១១២ នាក់...

ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំពិភាក្សាក្រុមការងារគណៈកម្មការខេត្ត ដើម្បីចុះពិនិត្យការអភិវឌ្ឍអចលនវត្ថុបំបែកក្បាលដី បង្រួមក្បាលដី ការចាក់បំពេញអាចម៍ដី និងការដ្ឋានសាងសង់សំណង់គ្រប់ប្រភេទទូទាំងខេត្ត

ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាអនុប្រធានក្រុមការងារគណៈកម្មការខេត្ត អញ្ជើញជាអធិបតី បើកកិច្ចប្រជុំពិភាក្សាក្រុមការងារគណៈកម្មការខេត្ត ដើម្បីចុះពិនិត្យការអភិវឌ្ឍអចលនវត្ថុបំបែកក្បាលដី បង្រួមក្បាលដី ការចាក់បំពេញអាចម៍ដី និងការដ្ឋានសាងសង់សំណង់គ្រប់ប្រភេទទូទាំងខេត្ត នៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ។

Read more: ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្តត្បូងឃ្មុំ...

សម្តេច ម៉ែន សំអន អញ្ជើញប្រកាសលោកជំទាវ ហេង សំអាន ជាប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ព្រមទាំងបូកសរុបលទ្ធផលការងារសាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ នៅសាលាខេត្តត្បូងឃ្មុំ  ដែលមានសមាសភាពចូលរួម ប្រមាណជាង៤៥០នាក់ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។

Read more: សម្តេច ម៉ែន សំអន អញ្ជើញប្រកាសលោកជំទាវ ហេង សំអាន...

រដ្ឋបាលខេត្តត្បូងឃ្មុំបើកកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងសៀវភៅផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២៥-២០២៩) របស់ខេត្តត្បូងឃ្មុំ

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងសៀវភៅផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ(២០២៥-២០២៩) របស់ខេត្តត្បូងឃ្មុំ។

Read more: រដ្ឋបាលខេត្តត្បូងឃ្មុំបើកកិច្ចប្រជុំពិនិត្យ...

ក្រុមការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ចុះផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង ក្នុងការឆ្លើយតប និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដល់អាជ្ញាធរឃុំជីរោទិ៍ទី២

(ត្បូងឃ្មុំ): រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមការងារព័ត៌មាន និងសាធារណមតិ ខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោក ធីន សុីថាច ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារ បានចុះផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង ក្នុងការឆ្លើយតប និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដល់អាជ្ញាធរឃុំជីរោទិ៍ទី២។

Read more: ក្រុមការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ចុះផ្សព្វផ្សាយ...

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ

នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយស្ដីពីលទ្ធផលការងាររីកចម្រើនរបស់រដ្ឋបាលខេត្តសម្រេចបាន និង ពង្រឹងសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ត្រៀមទទួលថ្នាក់ដឹកនាំសំខាន់ៗ អញ្ជើញមកប្រារព្ធពិធីផ្សេងៗទូទាំងខេត្ត នាពេលឆាប់ៗខាងមុខនេះ ។

Read more: ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ...

អភិបាលខេត្តត្បូងឃ្មុំ ណែនាំឱ្យបងប្អូនប្រជាកសិករមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ទឹកក្នុងរដូវប្រាំង

(ត្បូងឃ្មុំ)៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះត្រួតពិនិត្យ ទំនប់បឹងសេកយំ និងទំនប់ប៉ើស២ និងសំណេះសំណាលជាមួយបងប្អូនប្រជាកសិករអាស្រ័យផល ក្នុងស្រុកក្រូចឆ្មារ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

Read more: អភិបាលខេត្តត្បូងឃ្មុំ...