(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ។
Read more: ក្រោយប្រកាសចូលកាន់តំណែងអភិបាលខេត្តត្បូងឃ្មុំ, ឯកឧត្តម ប៉ែន កុសល្យ...
កាលពីថ្មីៗនេះ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចុះទៅកសិដ្ឋានគោ ហេងស៊ុន នៅខេត្តកំពង់ស្ពឺ ដើម្បីជួយរកទីផ្សារនិងលាមកគោជូនម្ចាស់កសិដ្ឋានផងដែរ។
នេះបើយោងតាមការចុះផ្សាយដោយក្រសួងកសិកម្ម។
នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម បានជួយសម្រួលដល់កសិដ្ឋានតាមរយ:ការនាំម្ចាស់ក្រុមហ៊ុន i7 មកជួយគាំទ្រទីផ្សារផ្នែកសាច់ និងនាំម្ចាស់ក្រុមហ៊ុនយន់ មកទិញលាមកគោទាំងអស់។
ដោយសារកន្លងមកកសិដ្ឋាននេះ ក្រៅពីចែកឱ្យកសិករក្នុងភូមិ មិនទាន់បានយកលាមកគោមកកែច្នៃអ្វីទេ ដែលជាហេតុបណ្តាលឱ្យលាមកគោនៅសល់ច្រើន ប៉ះពាល់ដល់សុខភាពសត្វ និងបង្កក្លិនមិនល្អដល់បរិស្ថានរស់នៅផងដែរ។
គួរបញ្ជាក់ថា កសិដ្ឋានគោហេងស៊ុននៅខេត្តកំពង់ស្ពឺមានគោសរុបចំនួន៦០០ក្បាល ដែលក្នុង១ខែ កសិករទិញនិងលក់បានជាង១០០ក្បាល។
អ្វីដែលកាន់តែពិសេស កសិដ្ឋាននេះ មានសមត្ថភាពគ្រប់គ្រាន់ដែលអាចបំប៉នគោ ដែលទិញពីកសិករមក ត្រឹមតែរយ:ពេល៣ខែ គឺអាចលក់បានថែមទៀតផង៕
ដកស្រង់ពី៖ business-cambodia
(ត្បូងឃ្មុំ): នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ស្អែកនេះ នៅសាលាខេត្តត្បូងឃ្មុំ ឯកឧត្តមអភិសន្តិបណ្ដិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញប្រកាស ឯកឧត្តម ប៉ែន កុសល្យ ឲ្យចូលកាន់តំណែង អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជាផ្លូវការ។
(ត្បូងឃ្មុំ) ៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២ ឆ្នាំទី១ នៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ពាង ណារិទ្ធ អភិបាលស្តីទី នៃគណអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងអាយ្យកាអមសាលាដំបូងខេត្ត ប្រធានគយ និង លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាព លោកនាយក នាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ តំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធខេត្ត តំបន់ប្រតិបត្តការសឹករងខេត្ត អង្គភាពនានាជុំវិញខេត្ត ចូលរួមជាច្រើនរូប ។
Read more: ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៤...
(ត្បូងឃ្មុំ) ៖ រសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការសាធារណៈ ស្ដីពីពិពណ៌ថវិកាឃុំគរ ឆ្នាំ២០២៤ នៃស្រុកត្បូងឃ្មុំ ក្រោមគម្រោងការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ ដែលមានការគាំទ្រ ពីមូលនីធិអាស៊ី រដ្ឋបាលឃុំ បានសហការជាមួយអង្គការខេមរា និងអង្គការសម្ព័ន្ធភាព ដៃគូដើម្បីអភិវឌ្ឍន៍តាមបែបលិទ្ធិប្រជាធិបតេយ្យ ស្ថិតនៅបរិវេណសាលាបឋមសិក្សាភូមិកណ្ដាល ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
យុទ្ធនាការនេះ មានការអញ្ជើញចូលរួម ពីសំណាក់ លោក យ៉ាំង សុភឿង អភិបាលរងស្រុកត្បូងឃ្មុំ លោកមិត្ត ផល្លី នាយករងទីចាត់ការវិនិយោគខេត្ត លោកស្រី កូវ សារ៉ន មេឃុំគរ លោក រុន ពិសី មន្ត្រីការិយាល័យផែនការគាំទ្រឃុំ លោកស្រី កុយ ផល្លានី នាយិការអង្គការខេមរា និងសហការី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ មណ្ឌលសុខភាពគរ ប៉ុស្ដិ៍នគរបាលរដ្ឋបាល នាយកសាលាបឋមសិក្សា ក្នុងឃុំ គ្រូមត្តេយ្យសិក្សាសហគមន៍ លោកគ្រូ-អ្នកគ្រូ លោកមេភូមិ អនុភូមិ សមាជិកភូមិ រួមទាំងប្រជាពលរដ្ឋចូលរួមសរុបចំនួន ៣២០នាក់ ស្រី១៩២ នាក់ ។
មានមតិស្វាគមន៍ លោកស្រី កូវ សារ៉ន មេឃុំគរ បានធ្វើរបាយការណ៍សង្ខេប អំពីស្ថានភាពទូទៅ ក្នុងភូមិសាស្រ្តឃុំ និងលើកឡើងពីការចាត់ចែង គ្រប់គ្រង ការប្រើប្រាស់ថវិកា ឃុំ ប្រកបដោយតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតប នឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជូនអង្គពិធីជ្រាបផងដែរ។
តមក គណៈអធិបតី រួមនឹងប្រតិភូ ភ្ញៀវកិត្តិយស សមាជិក/សមាជិកា អង្គពិធីទាំងមូល ក៏បានទស្សនាការពិពណ៌ ដែលបានដាក់បង្ហាញ ជាសាធារណៈ លើការចាត់ចែង គ្រប់គ្រង និងការប្រើប្រាស់ថវិកាឃុំព្រះធាតុ ទាំងមូល ដោយមានជាវេទិកា សំនួរ-ចម្លើយ និងទទួលរង្វាន់ សម្របសម្រួលដោយលោកស្រី រឿង សុបញ្ញា ប្រកបដោយស្នាមញញឹម និងទទួលយកបានទាំងអស់គ្នា។
ក្នុងឱកាសនោះ លោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត បានជម្រុញដល់រដ្ឋបាលឃុំ ត្រូវបន្តពង្រឹងការចាត់ចែង ការគ្រប់គ្រង ការប្រើប្រាស់ថវិកា ឃុំ សង្កាត់ ប្រកបដោយតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតប នឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយសហការជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ក្នុងការតាមដានត្រួត ពិនិត្យ និងការគាំទ្រ ចំពោះការអនុវត្តគម្រោងអភិវឌ្ឍន៍នានា ដើម្បីជួយគាំទ្រឃុំ-សង្កាត់ ក្នុងការបំពេញការងារឱ្យបានត្រឹមត្រូវ ស្របទៅតាមគោលការណ៍ បែបបទ និងនីតិវិធីកំណត់ជាធរមានផងដែរ។
លោកជំទាវ បានជំរុញឱ្យអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ ត្រូវលើកកម្ពស់ការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើង កំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសការផ្តល់សេវារដ្ឋបាល តាមរយៈអង្គភាពច្រកចេញចូលតែមួយ និងត្រូវបន្តរួមគ្នា ខិតខំដោះស្រាយសំណើ សំណូមពរ និង បញ្ហាប្រឈមនានា នៅតាមមូលដ្ឋានប្រកប ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជាពិសេស សំណើ សំណូមពរ និង បញ្ហាប្រឈមនានា។
លោកជំទាវ ឡេង សុខា បានស្នើដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តថែរក្សា ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរ ដោយត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បី បង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ៕
ត្បូងឃ្មុំ៖ នារសៀលថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២៤កន្លងទៅ ព្រះសម្មាធិធម្ម យិត សុខា ព្រះមេគណខេត្តត្បូងឃ្មុំ លោក សេង សុខខឿន អភិបាល នៃគណៈអភិបាលស្រុកត្បូងឃ្មុំ និង លោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ បាននិមន្ត និងអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៤-២០២៥ នៃពុទ្ធិក បឋមសិក្សា បុញ្ញក្ខេត្តារាម (ទួលទ្រាត្បូង) សម្រាប់ការសិក្សា របស់ សមណសិស្ស ជិត ២០០អង្គ ដែលស្ថិតនៅភូមិទួលទ្រាត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ពិធីនេះក៏មានការ និមន្តចូលរួមពីសំណាក់ ព្រះមធុរធម្មរង្សី សុវណ្ណចន្ទត្ថេរោ វ៉ាន ដាវី ព្រះអនុគណស្រុកត្បូងឃ្មុំ ព្រះបាឡាត់គុណ ព្រះសម្មុគណ ព្រះធម្មធរគណ ព្រះលេខាគណ ព្រះនាយក ព្រះនាយករង លោកគ្រូ អ្នកគ្រូ នៃពុទ្ធិកបឋមសិក្សា លោកតា លោកយាយ និង សមណសិស្ស ប្រមាណជិត ២០០អង្គ។
បើយោងតាមការឱ្យដឹងពី ព្រះគ្រូហេមសុទ្ទរត្ថេរោ លី ហុងលាន ព្រះគ្រូចៅអធិការវត្ត និងជាព្រះនាយកនៃពុទ្ធិបឋមសិក្សា បុញ្ញក្ខេត្តារាម ទួលទ្រាត្បូងបាន មានថេរដីការថា ក្នុងឆ្នាំសិក្សាថ្មីនេះមានសមណៈសិស្សនិមន្តមកចុះឈ្មោះចូលរៀន នៅសាលាពុទ្ធិកបឋមសិក្សា បុញ្ញក្ខេត្តារាម ទួលទ្រាត្បូងចំនួន ១៣១ អង្គ។
ព្រះអង្គបានគូសបន្ថែមថា សាលាពុទ្ធិកសិក្សាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ បណ្តុះបណ្តាលនៅចំណេះដឹងផ្នែកពុទ្ធិចក្រ និងអាណាចក្រ ហើយមិនខុសពីពុទ្ធិកសិក្សានៅទូទាំងប្រទេសកម្ពុជាទេ ពុទ្ធិកបឋមសិក្សា បុញ្ញក្ខេត្តារាម ទួលទ្រាត្បូង ដែលស្ថិតនៅក្នុងទឹកដីខេត្តត្បូងឃ្មុំ យើងនេះក៏បានបណ្តុះបណ្តាលនៅធនធានសមណៈសង្ឃជាច្រើនអង្គ ហើយគិតមកដល់ឆ្នាំ២០២៤នេះ ពុទ្ធិកបឋមសិក្សាបុញ្ញក្ខេត្តារាម ទួលទ្រាត្បូង បាននិងកំពុងបន្តបេសកកម្មក្នុងការអប់រំ ទាំងផ្នែក វិន័យ សីលធម៌ ក្នុងនាមជាបព្វជិត និងក្នុងនាមជាធនធានមនុស្ស ដែលនេះគឺស្របទៅតាម គោលនយោបាយរបស់រាជរដ្ឋាភិបាលនាអាណត្តិថ្មីនេះដែលផ្តល់អាទិភាពដល់ការសិក្សារៀនសូត្រ ដើម្បីសម្រេចបាននៅ គោលនយោបាយ មនុស្សម្នាក់ត្រូវមានជំនាញមួយឱ្យពិតប្រាកដ ដើម្បីឆ្ពោះទៅកម្ពុជាជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។
ព្រះអង្គក៏បានមានថេរដីការពីភាពលំបាកក្នុងការកសាងអាគារសាលាពុទ្ធិកបឋមសិក្សាបុញ្ញក្ខេត្តារាម ទួលទ្រាត្បូងនេះផងដែល ដែលគិតមកដល់ពេលបច្ចុប្បន្នគឺប្រមាណជា៨ឆ្នាំមកហើយ ដែលធ្វើការកសាងបានប្រមាណជា៧០% ហើយពុំទាន់រួចរាល់ជាស្ថាពរ ហើយមកដល់ពេលនេះគឺមានការខ្វះខាតនៅ ការ៉ូ និងក្បឿងសម្រាប់ប្រកដំបូលអាគារពុទ្ធិកសិក្សានេះ។
ក្នុងឱកាសនោះដែរ ព្រះសម្មាធិធម្ម យិត សុខា ព្រះមេគណខេត្តត្បូងឃ្មុំ ក្រោយពីបានស្តាប់នៅរបាយការណ៍នៃវឌ្ឍនភាពនៃការសិក្សា និងការកសាងសមិទ្ធិផលនានា ក្នុងពុទ្ធិកបឋមសិក្សា បុញ្ញក្ខេត្តារាមទួលទ្រាត្បូង រួចមក ក៏បានមាន មានព្រះថេរដីការថា ព្រះអង្គមានសេចក្តីសោមនស្សរីករាយជាខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ព្រះគ្រូចៅអធិការវត្ត និងជាព្រះនាយកនៃពុទ្ធិកបឋមសិក្សា ទួលទ្រាត្បូងនេះ ព្រះអង្គក៏សំណូមពឱ្យ សមណៈសិស្សគ្រប់ៗព្រះអង្គ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងសូមស្នើរឱ្យប្រជាពុទ្ធបរិស័ទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បន្តជួយគាំទ្រលើសាលាពុទ្ធិបឋមសិក្សា បុញ្ញក្ខេត្តារាម ទួលទ្រាត្បូងនេះ ជាពិសេសគឺការកសាងអាគារសាលា ពុទ្ធិក នេះ ដើម្បីឱ្យឆាប់រួចរាល់ និងបានជួយដល់សមណៈសិស្សគ្រប់ៗព្រះអង្គបាននិមន្តមកសិក្សារៀនសូត្របានកាន់តែច្រើន ដើម្បីឱ្យសមណៈសិស្សគ្រប់ៗអង្គនោះក្លាយជាធនធាន មនុស្ស ធនធានព្រះសង្ឃក្នុងព្រះរាជាណាចក្រកម្ពុជា គួរបញ្ជាក់ផងដែរថា៖ វត្តបុញ្ញក្ខេត្តារាម ទួលទ្រាត្បូងឃ្មុំ ក៏ដូចជាពុទ្ធិកបឋមសិក្សា បុញ្ញក្ខេត្តារាម ទួលទ្រាត្បូង បានធ្វើការបើកបវេសនកាលឆ្នាំសិក្សាថ្មី ដែលមានសមណសិស្ស និមន្តមកសិក្សារៀនសូត្រប្រមាណជិត ២០០អង្គ មកពីបណ្តាវត្តនានា ក្នុងខេត្តត្បូងឃ្មុំ។
ហើយការបើកបវេសនកាលនេះដែរប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ខែកក្កដាឆ្នាំ ២០២៤ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ហើយប្រព្រឹត្តទៅយ៉ាងឱឡារឹក អធិកអធមក្រោមអធិបតីភាព ថ្នាក់ដឹកនាំសង្ឃ មន្ត្រីរាជការក្នុងស្រុកត្បូងឃ្មុំ លោកគ្រូអ្នកគ្រូ ពុទ្ធបរិស័ទ ហើយជាពិសេសគឺវត្តមានការអញ្ជើញចូលរួមពីសំណាក់ លោកគ្រូអគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស អញ្ជើញមកធ្វើការសម្តែងធម៌ដល់សមណៈសង្ឃ ក៏ដូចជាពុទ្ធបរិស័ទក្នុងវត្ត បុញ្ញក្ខេត្តារាមទួលទ្រាត្បូងផងដែរ។
បន្ថែមលើនេះចំពោះការកសាងសាលាពុទ្ធិកបឋមសិក្សានេះ នាពេលបច្ចុប្បន្នបាននឹងកំពុងបន្តធ្វើការកសាងអាគារសិក្សា មានទទឹង ១២ ម៉ែត្រ បណ្តោយ ៨១ ម៉ែត្រ កម្ពស់ ១៦ ម៉ែត្រ ( ស្មើ ៤ ជាន់) បានប្រមាណ៧០% ហើយមានការខ្វះខាតនៅដំបូលប្រកក្បឿង ៥០៣,០០០ សន្លឹក ជាពិសេស មានសមណសិស្ស ស្នាក់អាស្រ័យរៀនសូត្រ ជិត ២០០ អង្គ/នាក់ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសប្បុរសជនមានបំណងចង់ចូលរួមចំណែកក្នុងការកសាង សូមទំនាក់ទំនង លេខទូរស័ព្ទរបស់ព្រអង្គគ្រូផ្ទាល់គឺ៖ ០៩៧ ៥៥ ១៩៩៩៣៕
(ត្បូងឃ្មុំ) ៖ ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុង យុទ្ធនាការសាធារណៈ ស្ដីពីពិពណ៌ថវិកាឃុំព្រះធាតុ ឆ្នាំ២០២៤ នៃស្រុកអូររាំងឪ ក្រោមគម្រោងការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ ដែលមានការគាំទ្រ ពីមូលនីធិអាស៊ី(TAF) រដ្ឋបាលឃុំ បានសហការជាមួយអង្គការខេមរា អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍន៍តាមបែបលិទ្ធិប្រជាធិបតេយ្យ និងអង្គការដៃគូអនុវត្តគម្រោងរបស់សម្ព័ន្ធភាព (CPDD) ស្ថិតនៅបរិវេណសាលាឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
Read more: យុទ្ធនាការសាធារណៈ ស្ដីពីពិពណ៌ថវិកាឃុំព្រះធាតុ ឆ្នាំ២០២៤ នៃស្រុកអូររាំងឪ ...
ត្បូងឃ្មុំ ៖ ដើម្បីអបអរសាទរខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៤) នាពេលខាងមុខនេះ ក៏ដូចជាដើម្បីជាការលើកទឹកចិត្ត នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយ និវត្តន៍ជន អាវុធហត្ថមានជម្ងឺ គ្រួសារអាវុធហត្ថពលី-មរណៈ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងនាំយកកៅស៊ូភ្លៀង ដែលជា អំណោយដ៏ថ្លៃថ្លា របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅប្រគល់ជូនផងដែរ ។
Read more: លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ជួបសំណេះសំណាលជាមួយ និវត្តន៍ជន...
(ត្បូងឃ្មុំ)៖ នារសៀលថ្ងៃអាទិត្យទី៧ខែកក្កដាឆ្នាំ២០២៤ ឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំបាន អញ្ជើញជាអធិបតីភាពក្នុងការប្រកួតដណ្តើមពានរង្វាន់ថ្នាក់ស្រុក កីឡាវាយប៉េតង់ (ប៊ូល) លើកទី៥ ឆ្នាំ២០២៤ ក្រោមការរៀបចំដោយលោកបណ្ឌិត ម៉ាត់ប៉ាសារីប្រធានសមាគមសាស្ត្រាចារ្យមុស្លីមកម្ពុជា និងជាប្រធានក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជាដែលមានកីឡាករចូលរួមចំនួន១៨ក្រុម ថ្នាក់ស្រុក បន្ទាប់ពីការប្រកួតគ្នាយ៉ាងស្វិតស្វាញអស់ពេលរយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃ០៥-០៦-០៧ខែកក្កដាឆ្នាំ២០២៤ រួចមក បានរកឃើញក្រុមជើងខ្លាំង ម្ចាស់ជ័យលាភីជើងឯក ពានរង្វាន់ថ្នាក់ស្រុកពញាក្រែកលើកទី៥ឆ្នាំ២០២៤នេះហើយ។
ត្បូងឃ្មុំ៖ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាត់ ហ្កោហ្វូត អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ នាំយក គ្រឿង ឧបភោគបរិភោគ សម្ភារៈ ប្រើប្រាស់ ជូនដល់កងកម្លាំងដែលឈរជើង ការពារតំបន់ព្រៃលិចទឹក ចំនួន ៤ ទីតាំង ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ នៅទីតាំងតំបន់ ក្របីក្រៀក ស្ថិតនៅភូមិក្របីកៀក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
Read more: ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ចុះពិនិត្យនិងធ្វើការផ្តល់ជូននៅគ្រឿងឧបភោគបរិភោគ...
(ត្បូងឃ្មុំ) ៖ សូមអនុមោទនា ពិធីបុណ្យចម្រើនព្រះជន្ម និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះមធុរធម្មរង្សី វ៉ាន ដាវី (សុវណ្ណចន្ទត្ថេរោ)ព្រះអនុគណស្រុកត្បូងឃ្មុំ គម្រប់ ៥២ ព្រះវស្សា ឈានចូល ៥៣ ព្រះវស្សា ផ្ដួចផ្ដើមឡើងដោយព្រះសង្ឃ លោកអាចារ្យ គណៈកម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដោយបានមូលមតិគ្នាជាឯកច្ឆន្ទ ប្រារព្ធធ្វើពិធីបុណ្យចម្រើនព្រះជន្មនេះឡើង ដែលបានប្រព្រឹត្តទៅ នៅបរិវេន វត្តសិលារង្សី (ត្រពាំងថ្កូវ ហៅវត្តចាស់) នាថ្ងៃអាទិត្យ ២ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៤ ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំរកាព៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
Read more: អនុមោទនា ពិធីបុណ្យចម្រើនព្រះជន្ម និងស្រោចស្រពសុគន្ធវារី...
(ត្បូងឃ្មុំ) ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ធនឹង ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលគម្រោងក្រោមមូលនិធិពិសេស កិច្ចសហប្រត្តិបត្តិមេគង្គ-ឡានឆាង ស្ថិតនៅភូមិត្រពាំងឬស្សី ឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
Read more: រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់...
(ត្បូងឃ្មុំ) ៖ ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំ សាលាខេត្តកំពង់ស្ពឺ ស្ថិតនៅក្រុងច្បារមន។
Read more: ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ...
ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានប្រារព្ធបើកវគ្គផ្សព្វផ្សាយ ស្តីពីគោលការណ៍គ្រិះរបស់ចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម និងមូលដ្ឋានច្បាប់មនុស្សធម៌អន្តរជាតិ និងកាកបាទក្រហមកម្ពុជា ជូនដល់កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តត្បូងឃ្មុំ ។
Read more: សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បើកវគ្គផ្សព្វផ្សាយ...
(ត្បូងឃ្មុំ): ភាពសាមញ្ញ ស្នាមញញឹម ភាពស្និទ្ធស្នាល ក្តីស្រលាញ់រាប់អាន និងការយកចិត្តទុកដាក់ ជាលើកចុងក្រោយ របស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជាមួយបងប្អូនកម្មករ និងអ្នកអនាម័យ បម្រើការងារនៅសាលាខេត្តត្បូងឃ្មុំ ត្រូវបានបង្ហាញឡើង ក្នុងឱកាសជួបសំណេះសំណាល និងចែកថវិកា នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ មុនឯកឧត្តមបណ្ឌិត បន្តបេសកកម្មការងារ ទៅកាន់តំណែងជាអភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។
Read more: ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ជួបសំណេះសំណាល និងចែកថវិកា លើកចុងក្រោយ...
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ជា សុផារ៉ា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ឯកឧត្តម វង សូត អនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងឯកឧត្តម អ៊ាង សុផល្លែត អនុប្រធានទី ២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធី ប្រារព្ធអង្គមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ។
Read more: គណបក្សប្រជាជនខេត្តត្បូងឃ្មុំ ប្រារព្ធអង្គមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំ...
(ត្បូងឃ្មុំ) នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានលេខាធិការដ្ឋាននៅគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការលើវិស័យបរិស្ថាន និងឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំពិនិត្យវាយតម្លៃ និងការតាមដានវឌ្ឍនភាពនៃការអនុវត្តមុខងារលើវិស័យបរិស្ថាន ដែលបានផ្ទេរដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។
Read more: ក្រសួងបរិស្ថាន បើកកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃ...
(ត្បូងឃ្មុំ) ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តមឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីប្រារព្ធធ្វើទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ "រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន" និងដុតកម្ទេចចោលគ្រឿងញៀន ជាង០៥គីឡូក្រាម ដែលបង្ក្រាបបាន ដែលធ្វើឡើងនៅបរិវេណវិទ្យាល័យ ហេង សំរិន ចក ស្ថិតនៅឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
Read more: រដ្ឋបាលខេត្តត្បុងឃ្មុំ ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៤...
ត្បូងឃ្មុំ : ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា : ក្មួយៗជាកីឡាករ កីឡាការិនី ទទួលបានជ័យលាភី បាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម ជម្រើសជើងឯកសិស្សមធ្យមសិក្សាខេត្តត្បូងឃ្មុំ នាពេលនេះ សុទ្ធសឹងតែជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់ប្រទេសជាតិយើង ។
Read more: អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញបិទការប្រកួតកីឡាសិស្សមធ្យមសិក្សា...
ត្បូងឃ្មុំ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អេត បូរ៉ាត់ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ ឯកឧត្តម យិន គឹមហ៊ន សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្មគ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។
Read more: រដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយបេឡាជាតិសន្តិសុខសង្គម...
ត្បូងឃ្មុំ : នាព្រឹកថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០២៤ នៅសាលាឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរៀបចំដំណើរការដាក់ដេញថ្លៃ ជាសាធារណៈនូវគម្រោងសា្ថបនា និងសាងសង់ផ្លូវ ចំនួន ២ គម្រោង ដែលជាគម្រោងអភិវឌ្ឍន៍មូលនីធិឃុំ/សង្កាត់ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋផ្ទាល់នៅមូលដ្ឋាន ខណៈដំណើការដេញថ្លៃនេះធ្វើទៅយ៉ាងរលូន និងមានតម្លាភាព ក្នុងកម្មវិធីនេះ មានការចូលរួមពី លោក ស៊ាម អេងស្រ៊ុន នាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលរងស្រុកមេមត់ លោក ផន សុខជា នាយករងទីចាត់ការផែនការ និងវិនិយោគ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ លោកមេឃុំរូង និងលោកមេឃុំជាំ ព្រមទាំងមានការចូលរួមពីបណ្ដាក្រុមហ៊ុនដេញថ្លៃសាងសង់ផ្លូវជាច្រើនរូប និងក៏អ្នកសារព័ត៌មានជាច្រើនចូលរួមផងដែរ។
Read more: គម្រោងមូលនីធិអភិវឌ្ឍន៍ឃុំ/សង្កាត់ លើការស្ថាបនាផ្លូវ ចំនួន ២ គម្រោង...