បណ្តាញសង្គម

ចិនព្រមានពាក្យមួយឃ្លាទៅឥណ្ឌា៖ «ភ្នំមួយងាយស្រួលអង្រួនជាងកងទ័ពរបស់ចិន» ដូច្នេះឥណ្ឌាត្រូវដកទ័ពខុសច្បាប់ ចេញពីដែនដីវិវាទភ្លាម!

  (ប៉េកាំង)៖ ជាថ្មីម្តងទៀតរដ្ឋាភិបាលទីក្រុងប៉េកាំង បានស្នើយ៉ាងទទូចឲ្យប្រទេសឥណ្ឌា ដកកងទ័ពទាំងអស់ ដែលបានចូលមកកាន់ប្រទេសចិនដោយខុសច្បាប់ នៅឯតំបន់ភ្នំហិមាល័យ ហើយបានបន្ថែមថា ទីក្រុងញូដេលី គួរតែបោះបង់ចោលក្តីសម្រើស្រមៃរបស់ខ្លួនដែលថា ដែនដីមានបញ្ហាវិវាទនេះ គឺជារបស់ឥណ្ឌានោះចោលទៅ ពីព្រោះថា ចិនបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារដែនអធិបតេយ្យភាព ក៏ដូចជាបូរណភាពទឹកដីរបស់ខ្លួនឲ្យខាងតែបាន។

អាន​បន្ត៖ ចិនព្រមានពាក្យមួយឃ្លាទៅឥណ្ឌា៖ «ភ្នំមួយងាយស្រួលអង្រួនជាងកងទ័ពរបស់ចិន»...

នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ អះអាងថា «មិនដែលប្រើអំណាច​ជួយមិត្តភក្តិខ្លួនឯង» ខណៈប្រជាប្រិយភាពលោក ធ្លាក់យ៉ាងគំហុកដល់ក្រោម ៣០ភាគរយ!

  (តូត្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅថ្ងៃចន្ទនេះបានបដិសេធថា លោកមិនដែលបានប្រើឥទ្ធិពលជានាយករដ្ឋមន្ត្រី ដើម្បីជួយមិត្តភក្តិជិតស្និទ្ធរបស់ខ្លួនបើកសាលារៀន ដូចដែលគេចោទប្រកាន់នោះទេ។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ អះអាងថា «មិនដែលប្រើអំណាច​ជួយមិត្តភក្តិខ្លួនឯង»...

អាហ្វហ្គានីស្ថាន៖ បំផ្ទុះគ្រាប់បែកកក្រើកទីក្រុងកាប៊ុល, មនុស្សស្លាប់កើនដល់ ៣៥នាក់ ខណៈក្រុមតាលីបង់អះអាងថា ខ្លួនជាអ្នកប្រព្រឹត្ត!

 (កាប៊ុល)៖ អាជ្ញាធរអាហ្វហ្គានីស្ថាន នៅថ្ងៃចន្ទនេះបានអះអាងថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារ ដោយបំផ្ទុះរថយន្ដអត្តឃាត នៅឯទីក្រុងកាប៊ុល បានកើនដល់ ៣៥នាក់ និងច្រើនជាង៤០នាក់ផ្សេងទៀតរងរបួស។

អាន​បន្ត៖ អាហ្វហ្គានីស្ថាន៖ បំផ្ទុះគ្រាប់បែកកក្រើកទីក្រុងកាប៊ុល, មនុស្សស្លាប់កើនដល់...

ទីបំផុតអតីតនាយករដ្ឋមន្ត្រីថៃ «លោកស្រី យីងឡាក់ ឡើងតុលាការជាលើកចុងក្រោយ» ដើម្បីស្រាយបំភ្លឺចំពោះបទចោទប្រកាន់ លើការក្លែងបន្លំកម្មវិធីទិញស្រូវ!

(បាងកក)៖ ក្រុមអ្នកគាំទ្ររាប់រយនាក់ បានប្រមូលផ្តុំគ្នានៅមុខអគារតុលាការ នៅក្នុងទីក្រុងបាងកក ដើម្បីសម្តែងការអបអរ និងលើកទឹកចិត្តចំពោះលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងរបស់ប្រទេសថៃ ដែលរងការចោទប្រកាន់លើការក្លែងបន្លំ «កម្មវិធីទិញស្រូវពីប្រជាកសិករ» កាលពីលោកស្រីនៅកាន់អំណាច ហើយសវនាការលើលនេះ គឺជាលើកចុងក្រោយដែលលោកស្រីឡើងធ្វើការស្រាយបំភ្លឺ។

អាន​បន្ត៖ ទីបំផុតអតីតនាយករដ្ឋមន្ត្រីថៃ «លោកស្រី យីងឡាក់ ឡើងតុលាការជាលើកចុងក្រោយ»...

ទោះបីកងទ័ពហ្វីលីពីន «រំដោះបានទីក្រុង Marawi ក៏ពួកឧទ្ទាមគាំទ្រ ISIS មិនចុះចាញ់ដែរ» ហើយនឹងងាកមកពង្រីកឥទ្ធិពលនៅ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី!

 (ហ្សាការតា)៖ សមរភូមិនៅក្នុងទីក្រុង Marawi ភាគខាងត្បូងប្រទេសហ្វីលីពីន ទំនងជានឹងជះឥទ្ធិពលអវិជ្ជមានខ្លាំង ចំពោះសកម្មភាពក្រុមជ្រុលនិយមនៅតំបន់អាស៊ីអាគ្នេយ៍ សូម្បីតែនៅក្រោយពេលកងកម្លាំងយោធាហ្វីលីពីន ដណ្តើមកាន់កាប់ទីក្រុងនេះបានមកវិញក៏ដោយ។ នេះបើតាមរបាយការណ៍ថ្មីមួយ របស់វិទ្យាស្ថានវិភាគនយោបាយ និងជម្លោះ (IPAC) ដែលមានមូលដ្ឋាននៅឥណ្ឌូណេស៊ី ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧។ ផលប៉ះពាល់ទាំងនោះ រួមមានការកើនឡើងហានិភ័យ នៃការវាយប្រហារដោយហិង្សា នៅតាមបណ្តាទីក្រុងផ្សេងៗទៀតរបស់ហ្វីលីពីន និងនៅក្នុងប្រទេសឥណ្ឌូណេស៊ី ក៏ដូចជាម៉ាឡេស៊ី, ការរួមសហការគ្នាកាន់តែខ្លាំងរវាងក្រុមឧទ្ទាមជ្រុលនិយម នៅតំបន់អាស៊ីអាគ្នេយ៍, និងការចាប់កំណើតមេដឹកនាំថ្មី សម្រាប់ពួកភេរវករគាំទ្រ ISIS នៅឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដែលកើតចេញមកពីពួកឧទ្ទាម ដែលបានវិលត្រឡប់មកពីទីក្រុង Marawi វិញ។ លោកស្រី Sidney Jones នាយកវិទ្យាស្ថាន IPAC បានលើកឡើងថា «ហានិភ័យនឹងមិនបញ្ចប់នោះឡើយ នៅពេលដែលយោធាហ្វីលីពីនប្រកាសជ័យជម្នះនៅក្រុង Marawi។ ឥណ្ឌូណេស៊ី រួមទាំងម៉ាឡេស៊ី នឹងប្រឈមមុខជាមួយការគំរាមកំហែងថ្មី នៅក្នុងទម្រង់នៃការវិលត្រឡប់របស់ក្រុមអ្នកប្រយុទ្ធគាំទ្រ ISIS មកពីកោះ Mindanao ហើយហ្វីលីពីនផ្ទាល់ ក៏នឹងនៅមានសេសសល់ក្រុមឧទ្ទាម ដែលបែកខ្ញែកគ្នាក្នុងទ្រង់ទ្រាយតូចៗ ជាច្រើនផងដែរ ក៏ប៉ុន្តែមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើសកម្មភាពបង្កហិង្សា និងដើរកែនបក្ខពួកឲ្យចូលរួមជាមួយពួកគេថែមទៀតបាន»។ គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ IPAC ប្រតិបត្តិការរបស់ពួកឧទ្ទាមនៅទីក្រុង Marawi លើកោះ Mindanao គឺទទួលបានការឧបត្ថម្ភដោយផ្ទាល់ពីក្រុមភេរវករ ISIS ហើយរបាយការណ៍ដដែលនេះ ក៏បានបង្ហាញអំពីខ្សែបណ្តាញ ដែលចេញមកប្រទេសស៊ីរី ឆ្លតកាត់ហ្វីលីពីន ទៅដល់ឥណ្ឌូណេស៊ី និងហួសពីនេះទៀតផងដែរ៕

ដកស្រង់ពី៖ Fresh News

មកដល់ថ្ងៃនេះ លោក ដូណាល់ ត្រាំ កាន់តំណែងប្រធានាធិបតីអាមេរិក ០៦ខែគត់! តើលទ្ធផលវិជ្ជមានអ្វីខ្លះ ដែលអតីតមហាសេដ្ឋីរូបនេះសម្រេចបាន?

 (វ៉ាស៊ីនតោន)៖ វាបានកន្លងផុតទៅ ០៦ខែហើយចាប់តាំងពី លោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក ពោរពេញដោយភាពចម្រូងចម្រាស និងរឿងអាស្រូវជាច្រើន។

អាន​បន្ត៖ មកដល់ថ្ងៃនេះ លោក ដូណាល់ ត្រាំ កាន់តំណែងប្រធានាធិបតីអាមេរិក ០៦ខែគត់!...

ក្តៅគគុក! តែមួយថ្ងៃ «កងទ័ពអាហ្វហ្គានីស្ថាន ផ្តាច់ជិវិតក្រុមសកម្មប្រយុទ្ធជិត ១០០នាក់» ក្នុងប្រតិបត្តិការទូទាំងប្រទេស!

 (កាប៊ុល)៖ កងកម្លាំងសន្តិសុខ និងការពារជាតិអាហ្វហ្គានីស្ថាន (ANDSF) បានផ្តាច់ជីវិតពួកឧទ្ទាមសរុប ៩៨នាក់ នៅទូទាំងផ្ទៃប្រទេស គិតចាប់តាំងតែពីព្រលឹម ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះមក។

អាន​បន្ត៖ ក្តៅគគុក! តែមួយថ្ងៃ «កងទ័ពអាហ្វហ្គានីស្ថាន ផ្តាច់ជិវិតក្រុមសកម្មប្រយុទ្ធជិត...

CEO នៃក្រុមហ៊ុនផលិតយន្តហោះកូរ៉េខាងត្បូង KAI «នឹងចុះចេញពីតំណែង ពាក់ព័ន្ធរឿងពុករលួយ»

  (សេអ៊ូល)៖ ឧស្សាហកម្មយន្តហោះកូរ៉េ KAI ដែលជាក្រុមហ៊ុនផលិតយន្តហោះតែមួយគត់ របស់ប្រទេសកូរ៉េខាងត្បូងនោះ  បានឲ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន នឹងចុះចេញពីតំណែង បន្ទាប់ពីក្រុមរដ្ឋអាជ្ញា បានចុះធ្វើការឆែកឆេរក្នុងការិយាល័យក្រុមហ៊ុន កាលពីសប្តាហ៍មុន ក្រោមការសង្ស័យពីបទប្រព្រឹត្តអំពើពុករលួយ  នៅក្នុងគម្រោងការពារជាតិធំៗមួយចំនួន។

អាន​បន្ត៖ CEO នៃក្រុមហ៊ុនផលិតយន្តហោះកូរ៉េខាងត្បូង KAI «នឹងចុះចេញពីតំណែង...

មកដល់ហើយ! រុស្ស៊ី «បង្អួតយន្តហោះចម្បាំង T-50 ជំនាន់ទី៥» ដែលមានសមត្ថភាពខ្លាំងជាងម៉ូដែលមុនៗដាច់!

  (វ៉ាស៊ីនតោន)៖ មូលនិធិរុស្ស៊ីសម្រាប់ការស្រាវជ្រាវ ឬហៅកាត់ថា FPI បាននិយាយថា ខ្លួនបានដាក់តាំងបង្ហាញជាលើកដំបូង នូវយន្ដហោះចម្បាំងជំនាន់ទី០៥ T-50 (PAK FA) ដែលត្រូវបានរចនាឡើង ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសមត្ថភាព  និង សុវត្ថិភាពហោះហើរ របស់កងកម្លាំងទ័ពអាកាសរុស្ស៊ី។

អាន​បន្ត៖ មកដល់ហើយ! រុស្ស៊ី «បង្អួតយន្តហោះចម្បាំង T-50 ជំនាន់ទី៥»...

កូរ៉េខាងជើង៖ «ទំនាក់ទំនងកូរ៉េទាំងពីរ គ្មានថ្ងៃប្រសើរឡើងឡើយ បើកូរ៉េខាងត្បូង​នៅតែ​ជាចំណុះអាមេរិក»

(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា វាគឺជារឿងឆ្កួតបំផុតដែលកូរ៉េខាងត្បូងសង្ឃឹមថា  អាចនឹងធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ខណៈទីក្រុងសេអ៊ូលកំពុងប្រកាន់គោលនយោបាយ ប្រឆាំងនឹងកូរ៉េខាងជើង និងមិនព្រមបោះបង់ចោល ភាពជាចំណុះសហរដ្ឋអាមេរិកនោះ។

អាន​បន្ត៖ កូរ៉េខាងជើង៖ «ទំនាក់ទំនងកូរ៉េទាំងពីរ គ្មានថ្ងៃប្រសើរឡើងឡើយ...

កូនប្រុសបណ្តូលចិត្ត និងកូនប្រសារ លោក ដូណាល់ ត្រាំ នឹងឡើងបកស្រាយមុខព្រឹទ្ធសភា ពាក់ព័ន្ធរឿងចោទប្រកាន់ អំពីទំនាក់ទំនងសម្ងាត់នឹងរុស្ស៊ី!

(វ៉ាស៊ីនតោន)៖ កូនប្រុសប្រធានាធិបតីអាមេរិក លោក Donald Trump Jr., លោក Jared Kushner ដែលជាកូនប្រសារលោក ដូណាល់ ត្រាំ រួមទាំងអតីតប្រធានគ្រប់គ្រង យុទ្ធនាការឃោសនាបោះឆ្នោត របស់លោក ត្រាំ គឺលោក Paul Manafort ត្រូវបានគេរៀបចំ ដើម្បីឲ្យចូលខ្លួនផ្តល់សក្ខីកម្មនៅចំពោះមុខ គណៈកម្មាធិការព្រឹទ្ធសភាអាមេរិក នាសប្តាហ៍ក្រោយនេះហើយ។

អាន​បន្ត៖ កូនប្រុសបណ្តូលចិត្ត និងកូនប្រសារ លោក ដូណាល់ ត្រាំ នឹងឡើងបកស្រាយមុខព្រឹទ្ធសភា...

ទឹកជំនន់នៅវៀតណាម «ផ្តាច់ជីវិតមនុស្សកើនដល់ ០៨នាក់ និង០៤នាក់បាត់ខ្លួន»

(ហាណូយ)៖ ចំនួនមនុស្សបាត់បង់ជីវិតបានកើនដល់ ០៨នាក់ហើយ និងបួននាក់ផ្សេងទៀតនៅបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីព្យុះត្រូពិក Talas បានវាយលុកលើបណ្តាខេត្ត ភាគកណ្តាលប្រទេសវៀតណាម កាលពីដើមសប្តាហ៍នេះ។

អាន​បន្ត៖ ទឹកជំនន់នៅវៀតណាម «ផ្តាច់ជីវិតមនុស្សកើនដល់ ០៨នាក់ និង០៤នាក់បាត់ខ្លួន»

អាកាសធាតុក្តៅខ្លាំង «ផ្តាច់ជីវិតប្រជាជនជប៉ុន ០៦នាក់ហើយ» និង ៧,០០០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះ!

(តូក្យូ)៖ មនុស្សយ៉ាងតិចចំនួន ០៦នាក់បានបាត់បង់ជីវិត និងជាង ៧,០០០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនានា ទូទាំងប្រទេសជប៉ុន ក្នុងអំឡុងពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានការវាយលុកដោយរលកកម្តៅលើសពី ៣០អង្សាសេ ជារៀងរាល់ថ្ងៃ។

អាន​បន្ត៖ អាកាសធាតុក្តៅខ្លាំង «ផ្តាច់ជីវិតប្រជាជនជប៉ុន ០៦នាក់ហើយ» និង ៧,០០០នាក់...

កក្រើក! កងទ័ពរុស្ស៊ី «ប្រកាសធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុត» ដោយមានយោធា ៨,០០០នាក់ និងសព្វាវុធ-រថពាសដែក ៣,០០០គ្រឿងចូលរួម!

(ម៉ូស្គូ)៖ កងទ័ពរុស្ស៊ី ៨,០០០នាក់ និងរថពាសដែកយោធា ៣,០០០គ្រឿង នឹងត្រូវចូលរួមក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់កងកម្លាំងយោធារុស្ស៊ីប្រចាំតំបន់ភាគខាងកើត នៅឯតំបន់ Zabaykalsky Krai នាចុងខែកក្កដានេះ។

អាន​បន្ត៖ កក្រើក! កងទ័ពរុស្ស៊ី «ប្រកាសធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុត» ដោយមានយោធា...

ចិន​ហាមដាច់ខាតមិន​ឲ្យ​មាន​រូប​ Pooh លើ​បណ្ដាញសង្គមទេ ព្រោះទាក់ទងនឹង​ប្រធានាធិបតី

រឿងតុក្កតាខ្លាឃ្មុំ ដែលមានលើបណ្ដាញសង្គម បានក្លាយជាប្រធានបទដ៏ក្ដៅគគុកនៅក្នុងប្រទេសចិន ព្រោះតែតុក្កតានេះត្រូវបានគេយកទៅប្រៀបធៀបជាមួយប្រធានាធិបតីចិន Xi Jinping។

អាន​បន្ត៖ ចិន​ហាមដាច់ខាតមិន​ឲ្យ​មាន​រូប​ Pooh លើ​បណ្ដាញសង្គមទេ ព្រោះទាក់ទងនឹង​ប្រធានាធិបតី

ង្គាសចិត្តហើយ! ជប៉ុន «សម្តែងការមិនពេញចិត្តជាខ្លាំង ចំពោះកូរ៉េខាងត្បូង» ដែលបានស្នើសុំកិច្ចប្រជុំយោធា​ជាមួយកូរ៉េខាងជើង!

(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលជប៉ុននៅថ្ងៃចន្ទសប្ដាហ៍នេះ បានសម្ដែងការមិនពេញចិត្ត នឹងរដ្ឋាភិបាលកូរ៉េខាងត្បូង ចំពោះការដាក់សំណើរៀបចំកិច្ចប្រជុំយោធាអន្តរកូរ៉េ ជាមួយកូរ៉េខាងជើងដោយនិយាយទៀតថា វិធានការជាអាទិភាពនៅពេលនេះ នោះគឺការដាក់សម្ពាធលើទីក្រុងព្យុងយ៉ាង តាមរយៈទណ្ឌកម្ម។

អាន​បន្ត៖ ង្គាសចិត្តហើយ! ជប៉ុន «សម្តែងការមិនពេញចិត្តជាខ្លាំង ចំពោះកូរ៉េខាងត្បូង»...

លោក ដូណាល់ ត្រាំ «ឈ្លោះទាស់ទែងជាមួយទូរទស្សន៍ CNN ទៀតហើយ» ពាក់ព័ន្ធនឹងរឿងអាស្រូវលួចមានទំនាក់ទំនង​សម្ងាត់ ជាមួយរុស្ស៊ី!

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងទទួលរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដោយសារតែរឿងអាស្រូវ នៃការលួចមានទំនាក់ទំនងសម្ងាត់ជាមួយ រុស្ស៊ី ប៉ុន្តែទន្ទឹមគ្នា ក្រុមអ្នកជំនាញមួយចំនួននិយាយថា វាគ្រាន់តែជាការស្លន់ស្លោរ និងការប្រកាន់ឥរិយាបទស្ដង់ដារពីរ របស់ប្រព័ន្ធផ្សព្វផ្សាយខ្លះតែប៉ុណ្ណោះ ខណៈដែលលោក ត្រាំ បានបង្ហោះសារស្តីបន្ទោស CNN ធ្ងន់ៗសាជាថ្មី។

អាន​បន្ត៖ លោក ដូណាល់ ត្រាំ «ឈ្លោះទាស់ទែងជាមួយទូរទស្សន៍ CNN ទៀតហើយ»...

នីវ៉ូទឹកសមុទ្រនឹងកើនឡើងខ្លាំង ១០០ឆ្នាំទៀត «ដោយសារតែផែនដីបន្តកើនឡើងកម្តៅ» មិនអាចទប់ស្កាត់បាន!

 (កង់បេរ៉ា)៖ បញ្ហាបម្រែបម្រួលអាកាសធាតុ ដែលកើតចេញពីសកម្មភាពរបស់មនុស្ស មានសមត្ថភាពអាចបង្កកម្ពស់នីវ៉ូទឹកសមុទ្រ កើនឡើងយ៉ាងខ្លាំងគួរឲ្យសម្គាល់បាន នៅក្នុងអំឡុងពេល១០០ឆ្នាំមុខ។

អាន​បន្ត៖ នីវ៉ូទឹកសមុទ្រនឹងកើនឡើងខ្លាំង ១០០ឆ្នាំទៀត «ដោយសារតែផែនដីបន្តកើនឡើងកម្តៅ»...

ដុតកម្តៅ! សហរដ្ឋអាមេរិក «កំពុងបញ្ឆេះកំហឹងចិនរឹតតែខ្លាំង តាមរយៈគំរោងចង់ជិតស្និទ្ធនឹងកោះតៃវ៉ាន់» ដែលទីក្រុងប៉េកាំង ចាត់ទុកជាខេត្តខ្លួនប៉ុណ្ណោះ!

 (ប៉េកាំង)៖ ចិនបានថ្កោលទោស ចំពោះខ្លឹមសារអវិជ្ជមាន នៅក្នុងសេចក្តីព្រាងការពារជាតិប្រចាំ ដែលទើបតែទទួលបានការអនុម័តគាំទ្រពីសភាអាមេរិក កាលពីពេលថ្មីៗនេះ ដោយសារតែវានឹងបង្កើនទំនាក់ទំនង របស់ទីក្រុងវ៉ាស៊ីនតោនជាមួយកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថា ត្រឹមជាខេត្តមួយនៅក្នុងទឹកដីខ្លួនតែប៉ុណ្ណោះ។

អាន​បន្ត៖ ដុតកម្តៅ! សហរដ្ឋអាមេរិក «កំពុងបញ្ឆេះកំហឹងចិនរឹតតែខ្លាំង...

ព័ត៌មានក្តៅ! តំបន់ Donetsk ដែលរុស្ស៊ីគាំទ្រ «គ្រោងប្រកាសខ្លួនឯងជាប្រទេសឯករាជ្យ ដើម្បីជំនួសអ៊ុយក្រែន»

 (អ៊ុយក្រែន)៖ ទីក្រុង Donetsk នៃភាគខាងកើតអ៊ុយក្រែន ដែលកំពុងព្យាយាមផ្តាច់ខ្លួននោះ បានប្រកាសអំពីបង្កើតប្រទេសថ្មីមួយមានឈ្មោះថា Malorossiya ដែលថ្នាក់ដឹកនាំក្នុងតំបន់បានពិរពណ៌នាថា ជារដ្ឋមួយសម្រាប់ជំនួសឲ្យអ៊ុយក្រែន។

អាន​បន្ត៖ ព័ត៌មានក្តៅ! តំបន់ Donetsk ដែលរុស្ស៊ីគាំទ្រ...

ទឹកជំនន់យ៉ាងគំហុក «វាយលុកភាគនិរតីសហរដ្ឋអាមេរិក និងបានផ្តាច់ជីវិតមនុស្ស ០៩នាក់យ៉ាងទាន់ហន់»

 (វ៉ាស៊ីនតោន)៖ មនុស្ស០៩នាក់បានលង់ទឹកស្លាប់ បន្ទាប់ពីទឹកជំនន់បានវាយប្រហារ លើក្រុមអ្នកហែលទឹកកម្សាន្ត នៅឯតំបន់ព្រៃធម្មជាតិក្នុងរដ្ឋ Arizona ភាគនិរតីសហរដ្ឋអាមេរិក ខណៈក្មេងជំទង់ម្នាក់នៅតែ បន្តបាត់ខ្លួននៅឡើយ។

អាន​បន្ត៖ ទឹកជំនន់យ៉ាងគំហុក «វាយលុកភាគនិរតីសហរដ្ឋអាមេរិក និងបានផ្តាច់ជីវិតមនុស្ស...