បណ្តាញសង្គម

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ «ប្រព័ន្ធស្ទាក់ចាប់មីស៊ីលថ្មីត្រូវបំពាក់ហើយ, អ្នកចង់សាកជាមួយអ៊ីស្រាអែល នឹងស៊យធំ!»

(អ៊ីសា្រអែល)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសជាផ្លូវការថា ប្រព័ន្ធស្ទាក់ចាប់មីស៊ីលរយៈចំងាយមធ្យមថ្មីមួយ ត្រូវបានដាក់ឱ្យដំណើរការហើយ មិនតែប៉ុណ្ណោះលោក បានអះអាងទៀតថា ចាប់ពីពេលនេះតទៅសត្រូវរបស់អ៊ីស្រាអែល នឹងប្រឈមមុខនឹងគ្រោះថ្នាក់ដ៏ធំ បើសិនជាហ៊ានវាយប្រហារមកលើអ៊ីស្រាអែល។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ «ប្រព័ន្ធស្ទាក់ចាប់មីស៊ីលថ្មីត្រូវបំពាក់ហើយ,...

កូរ៉េខាងជើងនឹង «ធ្វើក្បួនព្យុហយាត្រាយោធាដ៏ធំសម្បើមមួយ» នៅក្នុងខែមេសានេះ ដែលនឹងអាចមានរឿងកើតឡើង!

 (សេអ៊ូល)៖ កូរ៉េខាងជើង បានឲ្យដឹងនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលរបស់ខ្លួនកំពុងរៀបចំគំរោង ដើម្បីអបអរសាទរទិវាគម្រប់ខួបសំខាន់ៗចំនួនពីរ ដែលនឹងប្រព្រឹត្តទៅក្នុងខែមេសានេះរួមមានទាំង ថ្ងៃខួបកំណើតរបស់បិតាស្ថាបនិក របស់របបដឹកនាំទីក្រុងព្យុងយ៉ាងលោក គីម អ៊ីលស៊ុង ផងដែរ នៅក្នុងទម្រង់ជាព្រឹត្តិការណ៍នយោបាយដ៏ធំ និងគគ្រិកគគ្រេងជាទីបំផុតដែលប្រការនេះ បានបង្ហាញតំរុញថា នឹងមានការធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំជាក់ជាមិនខាន។

អាន​បន្ត៖ កូរ៉េខាងជើងនឹង «ធ្វើក្បួនព្យុហយាត្រាយោធាដ៏ធំសម្បើមមួយ» នៅក្នុងខែមេសានេះ...

អាជ្ញាធរឥណ្ឌូណេស៊ី «កម្ទេចទូកខុសច្បាប់សរុប ៣១៧គ្រឿង» ដែលភាគច្រើនមកពី វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងថៃ!

 (ហ្សាការតា)៖ នាចុងសប្តាហ៍នេះ អាជ្ញាធរឥណ្ឌូណេស៊ី ទើបតែបានកម្ទេចចោលទូកនេសាទចំនួន ៨១គ្រឿង ភាគច្រើនជារបស់បរទេស ដែលរឹបអូសបាននៅពេល លួចធ្វើការនេសាទខុសច្បាប់ នៅក្នុងដែនទឹកនៃ ប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ ហើយបើគិតចាប់តាំងតែពីពេល នៃការបើកយុទ្ធនាការប្រឆាំង ការនេសាទត្រីខុសច្បាប់ របស់ប្រធាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ក្នុងឆ្នាំ២០១៤មក ទូកនេសាទមានចំនួនមិនតិចជាង ៣០០គ្រឿងនោះឡើយត្រូវបានបំផ្លាញចោល។

អាន​បន្ត៖ អាជ្ញាធរឥណ្ឌូណេស៊ី «កម្ទេចទូកខុសច្បាប់សរុប ៣១៧គ្រឿង» ដែលភាគច្រើនមកពី វៀតណាម...

ប៉ូលិសអង់គ្លេស ដោះលែងជនសង្ស័យទាំង១២នាក់ ដែលត្រូវបានចាប់ខ្លួនជុំវិញករណីភេរវកម្មនៅទីក្រុងឡុងដ៍

 (ទីក្រុងឡុងដ៍)៖ មនុស្សសរុបចំនួន១២នាក់ ដែលត្រូវបានចាប់ខ្លួន ជុំវិញករណីវាយប្រហារភេរវកម្ម កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅ នៅក្បែរសភានៃចក្រភពអង់គ្លេស និងបានបណ្តាលឲ្យមនុស្សប្រាំនាក់បាត់បង់ជីវិតនោះ នាពេលនេះត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ដោយពុំមានការប្តឹងផ្តល់ឬចោទប្រកាន់អ្វីទាំងអស់។

អាន​បន្ត៖ ប៉ូលិសអង់គ្លេស ដោះលែងជនសង្ស័យទាំង១២នាក់...

គ្រោះរអិលបាក់ដីដ៏សាហាវនៅកូឡុំប៊ី សម្លាប់មនុស្សកើនដល់១២៧នាក់ បាត់ខ្លួនជាង២០០នាក់ និងរងរបួសជាង៤០០នាក់

(កូឡុំប៊ី)៖ អង្គការកាកបាទក្រហម របស់ប្រទេសកូឡុំប៊ីបានឲ្យដឹងថា ហេតុការណ៍គ្រោះរអិលបាក់ដីដ៏សាហាវបានឆក់យកជីវិតមនុស្ស កើនឡើងដល់១២៧នាក់ហើយ, បាត់ខ្លួនជាង២០០នាក់ និងរងរបួសជាង៤០០នាក់ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅយប់ឆ្លងចូលថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០១៧នេះ។

អាន​បន្ត៖ គ្រោះរអិលបាក់ដីដ៏សាហាវនៅកូឡុំប៊ី សម្លាប់មនុស្សកើនដល់១២៧នាក់...

ព្រលឹងចុងសក់! «យន្តហោះដឹកអ្នកដំណើរប៉េរូ១៤១នាក់ ចុះចតខុសបច្ចេកទេស បណ្តាលឲ្យឆាបឆេះជាអណ្តាតភ្លើង»

 (លីម៉ា)៖ យន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ប៉េរូ ដែលមានផ្ទុកអ្នកដំណើរសរុប ចំនួន១៤១នាក់ បានរអិលធ្លាក់ផ្លូវហើយឆាបឆេះឡើង ខណៈពេលដែលធ្វើការចុះចតនៅឯអាកាសយានដ្ឋាន Francisco Carle ក្នុងទីក្រុង Jauja នៃប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះ។

អាន​បន្ត៖ ព្រលឹងចុងសក់! «យន្តហោះដឹកអ្នកដំណើរប៉េរូ១៤១នាក់ ចុះចតខុសបច្ចេកទេស...

នាយករដ្ឋមន្ត្រីអង់គ្លេស ចុះហត្ថលេខាលើលិខិតផ្លូវការ ដែលនឹងដំណើរការ Brexit​

 (ឡុងដ៏)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានចុះហត្ថលេខាហើយលើលិខិតផ្លូវការមួយ ដែលនឹងត្រូវដាក់ជូនសហភាពអឺរ៉ុប នៅថ្ងៃពុធនេះ ដើម្បីបញ្ជាក់ថា ចក្រភពអង់គ្លេស ដាក់ចេញដំណើរការនៃកិច្ចចរចាដើម្បីចាកចេញ (Brexit) ជាមួយសហភាពអឺរ៉ុប។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីអង់គ្លេស ចុះហត្ថលេខាលើលិខិតផ្លូវការ ដែលនឹងដំណើរការ Brexit​

អូស្ត្រាលីកំពុងត្រៀមខ្លួនទប់ទល់ «ព្យុះស៊ីក្លូនដ៏កំណាច Debbie» ដែលនឹងបោកបក់ចំរដ្ឋភាគឦសាន!

 (ស៊ីដនី)៖ ប្រជាជនអូស្ត្រាលីនៅក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលីកំពុងប្រឈមមុខនឹងខ្យល់ព្យុះ ស៊ីក្លូន Debbie ដ៏កំណាចមួយដែលត្រូវបានគេរំពឹងថា អាចនឹងបក់បោកមកដល់ ភាគខាងជើងនៃរដ្ឋមួយនេះ នៅចន្លោះទីក្រុង Mackay និងទីក្រុង Townsville នៅវេលាម៉ោងប្រមាណ ១៤៖០០នាទីរសៀលថ្ងៃអង្គារ (ម៉ោងនៅក្នុងតំបន់)។

អាន​បន្ត៖ អូស្ត្រាលីកំពុងត្រៀមខ្លួនទប់ទល់ «ព្យុះស៊ីក្លូនដ៏កំណាច Debbie»...

ក្តៅៗ! ម៉ាឡេស៊ីនឹង «ប្រគល់សពលោក គីម ជុងណាំ ឱ្យទៅទីក្រុងព្យុងយ៉ាងវិញ» ជាថ្នូរនឹងការដោះលែងប្រជាជនម៉ាឡេស៊ី?

 (សេអ៊ូល)៖ ម៉ាឡេស៊ីបានព្រមព្រៀងប្រគល់សាកសព បងប្រុសម្ដាយទីទៃលោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ ទៅឱ្យទីក្រុងព្យុងយ៉ាងវិញដើម្បីជាថ្នូរនឹងការដោះលែងជនជាតិម៉ាឡេស៊ី ដែលកំពុងជាប់គាំង នៅក្នុងប្រទេសកូរ៉េខាងជើង។

អាន​បន្ត៖ ក្តៅៗ! ម៉ាឡេស៊ីនឹង «ប្រគល់សពលោក គីម ជុងណាំ ឱ្យទៅទីក្រុងព្យុងយ៉ាងវិញ»...

មេទ័ពអាមេរិកព្រមាន៖ «អូស្ត្រាលីនឹងធ្លាក់ចូលក្នុងគ្រោះថា្នក់ ដោយសារអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង!»

 (សេអ៊ូល)៖ មេបញ្ជាការកងទ័ពអាមេរិក ប្រចាំកូរ៉េខាងត្បូង លោក Vincent K. Brooks បានប្រាប់ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop ថាកូរ៉េខាងជើងបានឈានដល់ការអភិវឌ្ឍន៍ គ្រាប់រ៉ុក្កែតដែលអាចបង្កគ្រោះថា្នក់ ដល់ទីក្រុងកង់ប៊េរ៉ា នៅក្នុងករណីវាអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។

អាន​បន្ត៖ មេទ័ពអាមេរិកព្រមាន៖ «អូស្ត្រាលីនឹងធ្លាក់ចូលក្នុងគ្រោះថា្នក់...

លេច Original Song ជន​ពិការ ខ្លឹម​សារ​ក៏​ល្អ បទ​ភ្លេង​ក៏​ឡូយ​មិន​ធម្មតា!

បទ Original Song មួយបទដែលមានបទនេះ ផលិតដោយ WaterAid និង Epicarts ដែលខ្លឹមសារ គឺលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ មានការរស់នៅស្អាត និងមានអនាម័យ ដើម្បីធានាបានគ្រប់គ្នាមានសុខភាពល្អ ចាកឆ្ងាយពីជំងឺដង្កាត់ទាំងពួង។

អាន​បន្ត៖ លេច Original Song ជន​ពិការ ខ្លឹម​សារ​ក៏​ល្អ បទ​ភ្លេង​ក៏​ឡូយ​មិន​ធម្មតា!

រដ្ឋាភិបាលចិន ដកបំរាមលើការនាំចូលសាច់គោ ពីប្រទេសប្រេស៊ីល

 (ប៉េកាំង)៖ រដ្ឋាភិបាលចិន បានសម្រេចដកការរារាំងការនាំចូលសាច់គោ ប្រទេសប្រេស៊ីល បន្ទាប់ពីអាជ្ញាធរប្រេស៊ីល បានសន្យាថា នឹងបិទនូវការ នាំចេញពីតំបន់ផលិត ដែលធ្លាប់មានរឿងអាស្រូវ ពាក់ព័ន្ធនឹងបញ្ហាគុណភាព។

អាន​បន្ត៖ រដ្ឋាភិបាលចិន ដកបំរាមលើការនាំចូលសាច់គោ ពីប្រទេសប្រេស៊ីល

ក្តៅៗ! សមាជិកក្រុម ISIS ចំនួន៣៣នាក់ក្ស័យជីវិត ក្នុងការវាយប្រហារតាមផ្លូវអាកាស នៅអាហ្វហ្គានីស្ថាន!

(កាប៊ូល)៖ ក្រុមសកម្មប្រយុទ្ធ ISIS ចំនួន ៣៣នាក់ បានស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស របស់កងកម្លំាងយោធាអាហ្វហ្គានីស្ថាន នៅក្នុងស្រុក Koot នៃភាគខាងកើតខេត្ត Nangarhar ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

អាន​បន្ត៖ ក្តៅៗ! សមាជិកក្រុម ISIS ចំនួន៣៣នាក់ក្ស័យជីវិត ក្នុងការវាយប្រហារតាមផ្លូវអាកាស...

អឺរ៉ុបនឹងលិចបាត់​ ដោយសារទឹកជំនន់នៅឆ្នាំ២១០០?

 (អឺរ៉ុប)៖ ប្រជាជនអឺរ៉ុប យ៉ាងហោចណាស់៥លាននាក់ អាចនឹងបាត់បង់ផ្ទះសម្បែងរបស់ខ្លួន ខណៈទ្វីបអឺរ៉ុប អាចនឹងលិចបាត់មួយផ្នែកចាប់ពីពេលនេះ រហូតដល់ ឆ្នាំ២១០០ ដោយសារតែគ្រោះទឹកជំនន់ ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។

អាន​បន្ត៖ អឺរ៉ុបនឹងលិចបាត់​ ដោយសារទឹកជំនន់នៅឆ្នាំ២១០០?

ចិនពិតជាក្តៅចិត្ត! «ជប៉ុនបញ្ជូនមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់!»

 (ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជាក់ថាខ្លួនបានបង្ហាញការមិនពេញចិត្ត ទៅកាន់រដ្ឋាភិបាលតូក្យូ បន្ទាប់ពីមន្រ្តីជប៉ុនមួយរូបបានធ្វើដំណើរ ទៅបំពេញទស្សនកិច្ច នៅឯកោះតៃវ៉ាន់ កាលពីចុងសប្តាហ៍មុននេះ និងបានព្រមានថា ទង្វើនេះអាចជះផលប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងចិន-ជប៉ុន។

អាន​បន្ត៖ ចិនពិតជាក្តៅចិត្ត! «ជប៉ុនបញ្ជូនមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល...

អង់គេ្លស ស្នើក្រុមហ៊ុន WhatsApp អនុញ្ញាតឱ្យខ្លួនចូលអានទិន្នន័យអ្នកប្រើបាស់ ក្រោយភេរវកម្មនៅទីក្រុងឡុងដ៏

 (ឡុងដ៏)៖ រដ្ឋមន្ត្រីមហាផ្ទៃអង់គ្លេស លោកស្រី Amber Rudd បានស្នើសុំឱ្យក្រុមហ៊ុន WhatsApp និងប្រព័ន្ធសារអេឡិចត្រូនិចដទៃទៀត ផ្ដល់ទិន្នន័យឬក៏ អនុញ្ញាតឱ្យទីភ្នាក់ងារស៊ើបអង្កេតអង់គ្លេស ចូលអានសាររបស់អ្នកប្រើប្រាស់ ក្រោមហេតុផលសន្តិសុខ និង ដើម្បីទប់ស្កាត់ការវាយប្រហារភេរវកម្ម។

អាន​បន្ត៖ អង់គេ្លស ស្នើក្រុមហ៊ុន WhatsApp អនុញ្ញាតឱ្យខ្លួនចូលអានទិន្នន័យអ្នកប្រើបាស់...

សង្គ្រាមនៅមូស៊ុល៖ សហរដ្ឋអាមេរិក បើកការស៊ើបអង្កេតជុំវិញ ការវាយប្រហារតាមផ្លូវអាកាសលើក្រុមស៊ីវិល ដែលបណ្តាលឲ្យស្លាប់រាប់សិបនាក់

 (អ៊ីរ៉ាក់)៖ ក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក បានបើកការស៊ើបអង្កេត លើការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន ប្រឆាំងនឹងក្រុម ISIS ក្នុងទីក្រុងមូស៊ុល ប្រទេសអ៊ីរ៉ាក់ ដែលបានផ្ដាច់យកអាយុជីវិត ជនស៊ីវិលរាប់សិបច្រើននាក់។

អាន​បន្ត៖ សង្គ្រាមនៅមូស៊ុល៖ សហរដ្ឋអាមេរិក បើកការស៊ើបអង្កេតជុំវិញ...

លោក ធីល្លឺសុន អះអាងថា «លោកមិនចង់ធ្វើរដ្ឋមន្ត្រីការបរទេសអាមេរិកនោះទេ ប៉ុន្តែភរិយាលោកបង្ខំឲ្យធ្វើ!»

 (វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បាននិយាយថា លោកមិនមានបំណងចង់ធ្វើជា រដ្ឋមន្ត្រីការបរទេសអាមេរិកនោះទេ ហើយថាលោកព្រមទទួលយកតួនាទីនេះដោយសាតែ ប្រពន្ធរបស់លោកប្រាប់ឱ្យធ្វើតែប៉ុណ្ណោះ។

អាន​បន្ត៖ លោក ធីល្លឺសុន អះអាងថា «លោកមិនចង់ធ្វើរដ្ឋមន្ត្រីការបរទេសអាមេរិកនោះទេ...

នាយករដ្ឋមន្រ្តីឆែក «ចូលរួមរំលែកទុក្ខក្រោយអំពើភេរវករកក្រើកទីក្រុងឡុងដ៍ និងប្តេជ្ញាថា អឺរ៉ុបមិនចុះញ៉មចំពោះក្រុមភេរវករឡើយ!»

 (ឆែក)៖ នៅក្នុងការបង្ហាញប្រតិកម្ម ចំពោះការវាយប្រហារដោយអំពើភេរវកម្ម នៅទីក្រុងឡុងដ៍នាថ្ងៃពុធម្សិលមិញនេះ នាយករដ្ឋមន្រ្តីនៃប្រទេសឆែកលោក Bohuslav Sobotka បានលើកឡើងនៅក្នុងបណ្តាញទំនាក់ទំនងសង្គម Twitter ថា ក្រុមភេរវករនឹងអាចធ្វើឲ្យពួកយើងចុះញ៉មនោះឡើយ និងបានបញ្ជាក់ថា ប្រទេសរបស់លោកនឹងប្រកៀកស្មាគាំទ្រចក្រភពអង់គ្លេសជានិច្ច។

អាន​បន្ត៖ នាយករដ្ឋមន្រ្តីឆែក «ចូលរួមរំលែកទុក្ខក្រោយអំពើភេរវករកក្រើកទីក្រុងឡុងដ៍...

ក្តៅៗ! «មនុស្ស០៤នាក់ស្លាប់ក្នុងករណីបាញ់ប្រហារគ្នា​នៅរដ្ឋ Wisconsin, អាមេរិក!»

(វ៉ាស៊ីនតោន)៖ មន្រ្តីប៉ូលិសម្នាក់ និងមនុស្សបីទៀតបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បាញ់ប្រហារដ៏អាក្រក់ជាបន្តបន្ទាប់គ្នា ដែលត្រូវគេជឿជាក់ថាបានកើតចេញពីការឈ្លោះប្រកែកគ្នា នៅក្នុងធនាគារមួយកន្លែង នៅភាគខាងជើងរដ្ឋ Wisconsin សហរដ្ឋអាមេរិកនាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។

អាន​បន្ត៖ ក្តៅៗ! «មនុស្ស០៤នាក់ស្លាប់ក្នុងករណីបាញ់ប្រហារគ្នា​នៅរដ្ឋ Wisconsin, អាមេរិក!»

រឿងថ្មីទៀតហើយ! «កូរ៉េខាងជើងត្រូវគេចោទថា បានចូលលួចលុយធនាគារបង់ក្លាដែស ៨១លានដុល្លារ!»

 (វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងអាចជាអ្នកនៅពីក្រោយ ការចូលលួចលុយជាង ៨១លានដុល្លារ ពីគណនីធនាគារកណ្ដាលបង់ក្លាដែស នៅឯធនាគារកណា្ដលអាមេរិក Fed ក្នុងទីក្រុងញូយ៉ក។

អាន​បន្ត៖ រឿងថ្មីទៀតហើយ! «កូរ៉េខាងជើងត្រូវគេចោទថា បានចូលលួចលុយធនាគារបង់ក្លាដែស...