បណ្តាញសង្គម

រដ្ឋាភិបាលចិន ដកបំរាមលើការនាំចូលសាច់គោ ពីប្រទេសប្រេស៊ីល

 (ប៉េកាំង)៖ រដ្ឋាភិបាលចិន បានសម្រេចដកការរារាំងការនាំចូលសាច់គោ ប្រទេសប្រេស៊ីល បន្ទាប់ពីអាជ្ញាធរប្រេស៊ីល បានសន្យាថា នឹងបិទនូវការ នាំចេញពីតំបន់ផលិត ដែលធ្លាប់មានរឿងអាស្រូវ ពាក់ព័ន្ធនឹងបញ្ហាគុណភាព។

អាន​បន្ត៖ រដ្ឋាភិបាលចិន ដកបំរាមលើការនាំចូលសាច់គោ ពីប្រទេសប្រេស៊ីល

ក្តៅៗ! សមាជិកក្រុម ISIS ចំនួន៣៣នាក់ក្ស័យជីវិត ក្នុងការវាយប្រហារតាមផ្លូវអាកាស នៅអាហ្វហ្គានីស្ថាន!

(កាប៊ូល)៖ ក្រុមសកម្មប្រយុទ្ធ ISIS ចំនួន ៣៣នាក់ បានស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស របស់កងកម្លំាងយោធាអាហ្វហ្គានីស្ថាន នៅក្នុងស្រុក Koot នៃភាគខាងកើតខេត្ត Nangarhar ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

អាន​បន្ត៖ ក្តៅៗ! សមាជិកក្រុម ISIS ចំនួន៣៣នាក់ក្ស័យជីវិត ក្នុងការវាយប្រហារតាមផ្លូវអាកាស...

អឺរ៉ុបនឹងលិចបាត់​ ដោយសារទឹកជំនន់នៅឆ្នាំ២១០០?

 (អឺរ៉ុប)៖ ប្រជាជនអឺរ៉ុប យ៉ាងហោចណាស់៥លាននាក់ អាចនឹងបាត់បង់ផ្ទះសម្បែងរបស់ខ្លួន ខណៈទ្វីបអឺរ៉ុប អាចនឹងលិចបាត់មួយផ្នែកចាប់ពីពេលនេះ រហូតដល់ ឆ្នាំ២១០០ ដោយសារតែគ្រោះទឹកជំនន់ ដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។

អាន​បន្ត៖ អឺរ៉ុបនឹងលិចបាត់​ ដោយសារទឹកជំនន់នៅឆ្នាំ២១០០?

ចិនពិតជាក្តៅចិត្ត! «ជប៉ុនបញ្ជូនមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់!»

 (ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានបញ្ជាក់ថាខ្លួនបានបង្ហាញការមិនពេញចិត្ត ទៅកាន់រដ្ឋាភិបាលតូក្យូ បន្ទាប់ពីមន្រ្តីជប៉ុនមួយរូបបានធ្វើដំណើរ ទៅបំពេញទស្សនកិច្ច នៅឯកោះតៃវ៉ាន់ កាលពីចុងសប្តាហ៍មុននេះ និងបានព្រមានថា ទង្វើនេះអាចជះផលប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងចិន-ជប៉ុន។

អាន​បន្ត៖ ចិនពិតជាក្តៅចិត្ត! «ជប៉ុនបញ្ជូនមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល...

អង់គេ្លស ស្នើក្រុមហ៊ុន WhatsApp អនុញ្ញាតឱ្យខ្លួនចូលអានទិន្នន័យអ្នកប្រើបាស់ ក្រោយភេរវកម្មនៅទីក្រុងឡុងដ៏

 (ឡុងដ៏)៖ រដ្ឋមន្ត្រីមហាផ្ទៃអង់គ្លេស លោកស្រី Amber Rudd បានស្នើសុំឱ្យក្រុមហ៊ុន WhatsApp និងប្រព័ន្ធសារអេឡិចត្រូនិចដទៃទៀត ផ្ដល់ទិន្នន័យឬក៏ អនុញ្ញាតឱ្យទីភ្នាក់ងារស៊ើបអង្កេតអង់គ្លេស ចូលអានសាររបស់អ្នកប្រើប្រាស់ ក្រោមហេតុផលសន្តិសុខ និង ដើម្បីទប់ស្កាត់ការវាយប្រហារភេរវកម្ម។

អាន​បន្ត៖ អង់គេ្លស ស្នើក្រុមហ៊ុន WhatsApp អនុញ្ញាតឱ្យខ្លួនចូលអានទិន្នន័យអ្នកប្រើបាស់...

សង្គ្រាមនៅមូស៊ុល៖ សហរដ្ឋអាមេរិក បើកការស៊ើបអង្កេតជុំវិញ ការវាយប្រហារតាមផ្លូវអាកាសលើក្រុមស៊ីវិល ដែលបណ្តាលឲ្យស្លាប់រាប់សិបនាក់

 (អ៊ីរ៉ាក់)៖ ក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក បានបើកការស៊ើបអង្កេត លើការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន ប្រឆាំងនឹងក្រុម ISIS ក្នុងទីក្រុងមូស៊ុល ប្រទេសអ៊ីរ៉ាក់ ដែលបានផ្ដាច់យកអាយុជីវិត ជនស៊ីវិលរាប់សិបច្រើននាក់។

អាន​បន្ត៖ សង្គ្រាមនៅមូស៊ុល៖ សហរដ្ឋអាមេរិក បើកការស៊ើបអង្កេតជុំវិញ...

លោក ធីល្លឺសុន អះអាងថា «លោកមិនចង់ធ្វើរដ្ឋមន្ត្រីការបរទេសអាមេរិកនោះទេ ប៉ុន្តែភរិយាលោកបង្ខំឲ្យធ្វើ!»

 (វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បាននិយាយថា លោកមិនមានបំណងចង់ធ្វើជា រដ្ឋមន្ត្រីការបរទេសអាមេរិកនោះទេ ហើយថាលោកព្រមទទួលយកតួនាទីនេះដោយសាតែ ប្រពន្ធរបស់លោកប្រាប់ឱ្យធ្វើតែប៉ុណ្ណោះ។

អាន​បន្ត៖ លោក ធីល្លឺសុន អះអាងថា «លោកមិនចង់ធ្វើរដ្ឋមន្ត្រីការបរទេសអាមេរិកនោះទេ...

នាយករដ្ឋមន្រ្តីឆែក «ចូលរួមរំលែកទុក្ខក្រោយអំពើភេរវករកក្រើកទីក្រុងឡុងដ៍ និងប្តេជ្ញាថា អឺរ៉ុបមិនចុះញ៉មចំពោះក្រុមភេរវករឡើយ!»

 (ឆែក)៖ នៅក្នុងការបង្ហាញប្រតិកម្ម ចំពោះការវាយប្រហារដោយអំពើភេរវកម្ម នៅទីក្រុងឡុងដ៍នាថ្ងៃពុធម្សិលមិញនេះ នាយករដ្ឋមន្រ្តីនៃប្រទេសឆែកលោក Bohuslav Sobotka បានលើកឡើងនៅក្នុងបណ្តាញទំនាក់ទំនងសង្គម Twitter ថា ក្រុមភេរវករនឹងអាចធ្វើឲ្យពួកយើងចុះញ៉មនោះឡើយ និងបានបញ្ជាក់ថា ប្រទេសរបស់លោកនឹងប្រកៀកស្មាគាំទ្រចក្រភពអង់គ្លេសជានិច្ច។

អាន​បន្ត៖ នាយករដ្ឋមន្រ្តីឆែក «ចូលរួមរំលែកទុក្ខក្រោយអំពើភេរវករកក្រើកទីក្រុងឡុងដ៍...

ក្តៅៗ! «មនុស្ស០៤នាក់ស្លាប់ក្នុងករណីបាញ់ប្រហារគ្នា​នៅរដ្ឋ Wisconsin, អាមេរិក!»

(វ៉ាស៊ីនតោន)៖ មន្រ្តីប៉ូលិសម្នាក់ និងមនុស្សបីទៀតបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បាញ់ប្រហារដ៏អាក្រក់ជាបន្តបន្ទាប់គ្នា ដែលត្រូវគេជឿជាក់ថាបានកើតចេញពីការឈ្លោះប្រកែកគ្នា នៅក្នុងធនាគារមួយកន្លែង នៅភាគខាងជើងរដ្ឋ Wisconsin សហរដ្ឋអាមេរិកនាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។

អាន​បន្ត៖ ក្តៅៗ! «មនុស្ស០៤នាក់ស្លាប់ក្នុងករណីបាញ់ប្រហារគ្នា​នៅរដ្ឋ Wisconsin, អាមេរិក!»

រឿងថ្មីទៀតហើយ! «កូរ៉េខាងជើងត្រូវគេចោទថា បានចូលលួចលុយធនាគារបង់ក្លាដែស ៨១លានដុល្លារ!»

 (វ៉ាស៊ីនតោន)៖ កូរ៉េខាងជើងអាចជាអ្នកនៅពីក្រោយ ការចូលលួចលុយជាង ៨១លានដុល្លារ ពីគណនីធនាគារកណ្ដាលបង់ក្លាដែស នៅឯធនាគារកណា្ដលអាមេរិក Fed ក្នុងទីក្រុងញូយ៉ក។

អាន​បន្ត៖ រឿងថ្មីទៀតហើយ! «កូរ៉េខាងជើងត្រូវគេចោទថា បានចូលលួចលុយធនាគារបង់ក្លាដែស...

ភេរវកម្មទីក្រុងឡុងដ៏៖​ ស្លាប់២នាក់ និងរងរបួសជាច្រើននាក់នៅខាងក្រៅសភា, នាយករដ្ឋមន្រ្តីអង់គ្លេសនៅក្នុងសភាដោយសុវត្ថិភាព

(ឡុងដ៍)៖ ស្លាប់២នាក់ក្នុងនោះស្រ្តីម្នាក់ និងរងរបួសជាច្រើននាក់ នៅខាងក្រៅសភា បន្ទាប់ពីមានការបាញ់ប្រហារមួយបានកើតឡើង នៅខាងក្រៅរដ្ឋសភា របស់អង់គ្លេស។

អាន​បន្ត៖ ភេរវកម្មទីក្រុងឡុងដ៏៖​ ស្លាប់២នាក់ និងរងរបួសជាច្រើននាក់នៅខាងក្រៅសភា,...

ពេលនេះរុស្ស៊ី «កំពុងធ្វើសមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​គ្រីមៀ បន្ទាប់ពីអ៊ឺរ៉ុប​អះអាង​ដដែលៗថា ជាតំបន់​របស់​អ៊ុយក្រែន!»

(ម៉ូស្គូ)៖ បន្ទាប់ពីបណ្តាប្រទេសអឺរ៉ុប បានទាមទារជាដដែលៗ ឲ្យរដ្ឋាភិបាលទីក្រុងម៉ូស្គូប្រគល់តំបន់គ្រីមៀ ដល់អ៊ុយក្រែនវិញនោះ នាពេលថ្មីៗនេះរុស្ស៊ីក៏បានសម្រេចចិត្ត ចាប់ផ្តើមការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ នៅឯឧបទ្វីបក្នុងសមុទ្រខ្មៅនេះ។

អាន​បន្ត៖ ពេលនេះរុស្ស៊ី «កំពុងធ្វើសមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​គ្រីមៀ...

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ «នឹងមិនទៅចូល​រួម​កិច្ចប្រ​ជុំ​អង្គការ NATO នៅខែក្រោយ​​នេះ​ឡើយ»

 (វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន នឹងមិនទៅចូលរូមក្នុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការបរទេស នៃអង្គការណាតូ (NATO) ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែមេសាខាងមុខនេះឡើយ ប៉ុន្តែលោកនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ក្នុងខែដដែលនេះផងដែរ។

អាន​បន្ត៖ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ «នឹងមិនទៅចូល​រួម​កិច្ចប្រ​ជុំ​អង្គការ NATO...

នាយករដ្ឋមន្ត្រីជប៉ុន «កំពុងបំពេញ​ទស្សនកិច្ចនៅ​តំបន់អឺរ៉ុប» ដើម្បីរឹតចំណង​មិត្តភាព និងស្វែងរក​ការគាំទ្រ​លើបញ្ហានានា!

 (តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ និង ប្រធានាធិបតីបារាំង លោក ហ្រ្វង់ស័រ ហូឡង់ បានព្រមព្រៀងគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពលនុយក្លែអ៊ែរ រវាងប្រទេសទាំងពីរ ហើយដែលការព្រមព្រៀងនេះ ធ្វើឡើងនៅក្នុងឱកាស នៃការបំពេញទស្សនកិច្ចក្នុងតំបន់អឺរ៉ុបរបស់ លោក អាបេ កាលពីថ្ងៃចន្ទដែលមានការលើកឡើងនូវបញ្ហាជាច្រើន ក្នុងនោះក៏មានបញ្ហាកូរ៉េខាងជើងផងដែរ។

អាន​បន្ត៖ នាយករដ្ឋមន្ត្រីជប៉ុន «កំពុងបំពេញ​ទស្សនកិច្ចនៅ​តំបន់អឺរ៉ុប»...

បំរាមថ្មី! អាមេរិក «ហាមមិនឲ្យទុក Latop និង Tablet នៅជាប់ខ្លួនអ្នកដំណើរ លើយន្តហោះ​​មកពីមជ្ឈិមបូព៌ា និងអាហ្រ្វិក​ខាងជើង ដោយមិនបញ្ជាក់​​មូលហេតុ!»

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានដាក់ចេញនូវបំរាម ហាមឃាត់មិនឲ្យអ្នកដំណើរ ទុកឧបករណ៍អេឡិចត្រូនិករួមមាន Laptop និង Tablet ជាដើមនៅក្នុងកាបូបតាមខ្លួនរបស់ពួកគេនោះឡើយ នៅអំឡុងជើងហោះហើរមួយចំនួន ដែលមកពីប្រទេសចំនួននៅតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង។

អាន​បន្ត៖ បំរាមថ្មី! អាមេរិក «ហាមមិនឲ្យទុក Latop និង Tablet នៅជាប់ខ្លួនអ្នកដំណើរ...

អង់គ្លេស នឹងប្រកាសលែងលះជាផ្លូវការជាមួយសហភាពអឺរ៉ុប​ នៅថ្ងៃទី២៩ ខែមីនា

 (ឡុងដ៏)៖ រដ្ឋាភិបាលអង់គ្លេស របស់លោកស្រីនាយករដ្ឋមន្ត្រី Theresa May នឹងចាប់ផ្ដើមដំណើរការនីតិវិធីចាកចេញពី សហភាពអឺរ៉ុបជាផ្លូវការ អនុឡោមតាម សន្ធិសញ្ញាទីក្រុង Lisbonne នៅថ្ងៃទី២៩ ខែមីនានេះទៅត។

អាន​បន្ត៖ អង់គ្លេស នឹងប្រកាសលែងលះជាផ្លូវការជាមួយសហភាពអឺរ៉ុប​ នៅថ្ងៃទី២៩ ខែមីនា

ជិតបោះឆ្នោត​ប្រធានាធិបតី​បារាំង​ហើយ! «ពេលនេះ​បញ្ហា​​អសន្តិសុខ​ផ្ទុះឡើង​​សាជាថ្មី ពាក់ព័ន្ធការ​បាញ់​ប្រហារ​​នៅព្រលាន​យន្តហោះ​​ប៉ារីស!»

 (ប៉ារីស)៖ ប៉ូលិសបារំាងបានសួរចម្លើយ និងសម្រេចដោះលែង សាច់ញាតិរបស់បុរសម្នាក់ ដែលត្រូវបានបាញ់សម្លាប់ នៅឯអាកាសយានដ្ឋាន Orly ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ ខណៈក្រុមអ្នកស៊ើបអង្កេត កំពុងស្វែងរកមូលហេតុ នៅពីក្រោយការវាយប្រហារនេះ ដែលកំពុងក្លាយជាប្រធានបទ ជជែកវែកញែកយ៉ាងផុលផុស ទាក់ទិននឹងសន្តិសុខ មុនការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីបារំាង។

អាន​បន្ត៖ ជិតបោះឆ្នោត​ប្រធានាធិបតី​បារាំង​ហើយ!...

«ទ័ពអាកាសអ៊ីស្រាអែល​ព្រមានតាម​វិទ្យុថា​ នឹងកម្ទេចប្រព័ន្ធការពារ​ដែនអាកាស​ស៊ីរី សងសឹកនឹងការបាញ់​យន្តហោះ​ចម្បាំង!»

(អ៊ីស្រាអែល)៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Avigdor Lieberman បានព្រមានជាសាធារណថា កងទ័ពអាកាសអ៊ីស្រាអែល នឹងកម្ទេចប្រព័ន្ធការពារដែនអាកាសស៊ីរី បើសិនជាមានគ្រាប់មីស៊ីល នៅតែត្រូវបានបាញ់តម្រង់រកយន្ដហោះចម្បាំងអ៊ីស្រាអែល ដែលកំពុងធ្វើប្រតិបត្តិការក្នុងប្រទេសស៊ីរី។

អាន​បន្ត៖ «ទ័ពអាកាសអ៊ីស្រាអែល​ព្រមានតាម​វិទ្យុថា​...

ដល់វេនកូរ៉េខាងជើង! «ទីក្រុងព្យុងយ៉ាងថ្កោលទោស សង្រ្គាមប្រឆាំងភេរវកម្មរបស់អាមេរិក ថាជាគ្រាន់តែលេសឈ្លានពានគេប៉ុណ្ណោះ!»

 (ព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានចេញមុខថ្កោលទោស សង្រ្គាមប្រយុទ្ធប្រឆាំងអំពើភេរវកម្ម របស់សហរដ្ឋអាមេរិកថា គ្រាន់តែជាលេសដោះសារ ដើម្បីចូលទៅជ្រៀតជ្រែក ក៏ដូចជាឈ្លានពានដែនអធិបតេយ្យភាព របស់ប្រទេសដទៃៗទៀតប៉ុណ្ណោះ។

អាន​បន្ត៖ ដល់វេនកូរ៉េខាងជើង! «ទីក្រុងព្យុងយ៉ាងថ្កោលទោស...

ក្រសួងការបរទេស​រុស្ស៊ី «កោះហៅ​អគ្គរដ្ឋទូត​អ៊ីស្រាអែល​មកសួរនាំ រឿងទម្លាក់​គ្រាប់បែក​នៅស៊ីរី!»

(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីបានកោះហៅ អគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំទីក្រុងម៉ូស្គូ ឱ្យមកបំភ្លឺក៏ដូចជាសម្ដែងការតវ៉ាជំទាស់ ទៅនឹងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់ យន្ដហោះចម្បាំង អ៊ីស្រាអែល ទៅលើតំបន់ក្បែរទីក្រុង Palmyra ក្នុងប្រទេសស៊ីរី។

អាន​បន្ត៖ ក្រសួងការបរទេស​រុស្ស៊ី «កោះហៅ​អគ្គរដ្ឋទូត​អ៊ីស្រាអែល​មកសួរនាំ...

ប្រធានាធិបតី​ហ្វីលីពីន​លោក ឌូតឺតេ អះអាងថា «ស្វាគមន៍​អ្នក​ចង់ប្តឹង​លោក ឡើងតុលាការ​​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ ICC!»

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានអះអាងថាលោកស្វាគមន៍ ចំពោះតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលចង់នាំបុរសខ្លាំង នៃប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ទៅកាត់ក្តីជុំវិញពាក្យចោទប្រកាន់ករណី សម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនមិនធ្លាប់មាន នៅប្រទេសហ្វីលីពីន និងថែមទាំងបានអះអាងទៀតថា គ្មានអ្វីអាចគំរាមកំហែងលោកបានទេ ហើយយុទ្ធនាការនេះក៏គ្មានភាពព្រៃផ្សៃអ្វីនោះដែរ។

អាន​បន្ត៖ ប្រធានាធិបតី​ហ្វីលីពីន​លោក ឌូតឺតេ អះអាងថា «ស្វាគមន៍​អ្នក​ចង់ប្តឹង​លោក...