បណ្តាញសង្គម

សារព័ត៌មានចិន៖ ការចចេសបំពាក់ប្រព័ន្ធ THAAD នៅកូរ៉េខាងត្បូង នឹងបង្ខំឲ្យទីក្រុងប៉េកាំង ខិតខំអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ​​កាន់​តែ​​ខ្លាំងឡើង

(ប៉េកាំង)៖ នៅក្នុងស្ថានការណ៍វិវឌ្ឍន៍ដ៏ចម្រូងចម្រាស របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការដំឡើងប្រព័ន្ធការពារដែនអាកាស កម្រិតខ្ពស់ (THAAD) នៅប្រទេសកូរ៉េខាងត្បូង សារព័ត៌មានរដ្ឋចិន Global Times បានចេញមុខតវ៉ាថា រដ្ឋាភិបាលទីក្រុងប៉េកាំង ពុំមានជម្រើសអ្វីច្រើននោះឡើយ ក្រៅពីការឆ្លើយតបទៅវិញ តាមរយៈការបង្កើនកម្លាំងអនុភាព នៃអាវុធនុយក្លេអ៊ែររបស់ខ្លួន។

អាន​បន្ត៖ សារព័ត៌មានចិន៖ ការចចេសបំពាក់ប្រព័ន្ធ THAAD នៅកូរ៉េខាងត្បូង...

ទីបំផុតសភាអាមេរិក «សម្រេចអនុម័តលើសេចក្តីព្រាង នៃគំរោងអនាគតរបស់អង្គការ NASA!»

 (វ៉ាស៊ីនតោន)៖ សភាជាតិអាមេរិក បានសម្រេចអនុម័ត សេចក្តីព្រាង ស្តីពី គំរោងអនាគតរបស់ទីភ្នាក់ងារអវកាសណាសា (NASA) ជាលើកដំបូង នៅក្នុងរយៈពេលជាង០៦ឆ្នាំចុងក្រោយនេះ។

អាន​បន្ត៖ ទីបំផុតសភាអាមេរិក «សម្រេចអនុម័តលើសេចក្តីព្រាង នៃគំរោងអនាគតរបស់អង្គការ NASA!»

អាថ៌កំបាំងនៅតែបន្ត! «ស្ដូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ MH370​ នឹងត្រូវ​សាងសង់នៅ​អូស្ត្រាលី»

 (កង់បេរ៉ា)៖ ស្ដូបគោរពវិញ្ញាណក្ខន្ធជាអចិន្រ្តៃយ៍ ដល់ជនរងគ្រោះទំាង ២៣៩នាក់ ដែលបានបាត់ខ្លួនទៅជាមួយយន្ដហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នឹងត្រូវកសាងឡើងនៅក្នុងទីក្រុង Perth ប្រទេសអូស្ត្រាលីនាពេលឆាប់ៗខាងមុខនេះ តាមដែលអាចធ្វើទៅបាន។

អាន​បន្ត៖ អាថ៌កំបាំងនៅតែបន្ត! «ស្ដូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ MH370​...

យោធាចិន «កំពុង​ប្រឹងប្រែងអភិវឌ្ឍន៍យន្តហោះដ្រូនបំបាំងកាយ ដែលអាចគេចពីគ្រាប់មីស៊ីលបាញ់​យន្តហោះ!»

(ប៉េកាំង)៖ ប្រទេសចិនកំពុងអភិវឌ្ឍន៍ យន្តហោះគ្មានអ្នកបើកបរ (Drone) របស់យោធាជាមួយនិងបច្ចេកវិទ្យា បំបាំងកាយ ដែលអាចគេចខ្លួនពីអាវុធបាញ់យន្តហោះ បាននៅក្នុងការបោះជំហានថ្មី ឆ្ពោះទៅមុខមួយទៀត សម្រាប់គំរោងធ្វើទំនើបកម្មវិស័យយោធា ពោរពេញដោយមហិច្ឆតា របស់មហាយក្សនៅអាស៊ីមួយនេះ។

អាន​បន្ត៖ យោធាចិន «កំពុង​ប្រឹងប្រែងអភិវឌ្ឍន៍យន្តហោះដ្រូនបំបាំងកាយ...

អាមេរិកអះអាង​ពីភាពវិជ្ជមាន! «ជនអន្តោប្រវែសន៍​ឆ្លងដែន​ពីម៉ិចស៊ីកូ ថយចុះ​៤០ភាគរយ ក្រោយការប្រើ​ធម៌ក្តៅ!»

 (វ៉ាស៊ីនតោន)៖ ចំនួនជនអន្តោប្រវេសន៍ ម៉ិចស៊ីកូ ចូលមកកាន់សហរដ្ឋអាមេរិក បានថយចុះ៤០ភាគរយ គិតចាប់ពីខែមករា មកទល់ខែកុម្ភៈ ឆ្នាំ២០១៧។

អាន​បន្ត៖ អាមេរិកអះអាង​ពីភាពវិជ្ជមាន! «ជនអន្តោប្រវែសន៍​ឆ្លងដែន​ពីម៉ិចស៊ីកូ...

អគ្គរដ្ឋទូត​អាមេរិកនៅ UN ថាឲ្យលោក គីម ជុងអ៊ុន៖ «មេដឹកនាំ​កូរ៉េខាងជើង មិនមែន​ជា​មនុស្សមាន​​ហេតុផល ​ដែលយើងត្រូវអង្គុយ​និយាយ​ជាមួយឡើយ!»

 (ញូយ៉ក)៖ អគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បានប្រកាសច្រានចោល នូវការលើកឡើងថា អន្តរជាតិគួរតែបង្កើតកិច្ចចរចា ដោយបើកចំហរជាមួយកូរ៉េខាងជើង ដើម្បីរំដោះភាពតានតឹងនៅក្នុងតំបន់ ដោយអះអាងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនមែនជាមនុស្សមានហេតុផល ដែលយើងត្រូវទៅអង្គុយពិភាក្សាជាមួយនោះឡើយ។

អាន​បន្ត៖ អគ្គរដ្ឋទូត​អាមេរិកនៅ UN ថាឲ្យលោក គីម ជុងអ៊ុន៖ «មេដឹកនាំ​កូរ៉េខាងជើង...

ទាក់ទងបញ្ហា Wikileaks​​: «លោក ដូណាល់ ត្រាំ អះអាងថា​នឹងដាក់ទោស​អ្នកធ្វើ​ឱ្យបែកធ្លាយ​ឯកសារ​សម្ងាត់រដ្ឋ!»

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានការព្រួយបារម្ភជាខ្លំាង ចំពោះការលេចធ្លាយឯកសារសម្ងាត់ ដែលត្រូវចុះផ្សាយដោយ Wikileaks ហើយបើសិនជាព័ត៌មាននេះ គឺជាការពិត ឬត្រូវបានទទួលស្គាល់នោះ អ្នកធ្វើឱ្យបែកធ្លាយឯកសារសម្ងាត់រដ្ឋ នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ ។

អាន​បន្ត៖ ទាក់ទងបញ្ហា Wikileaks​​: «លោក ដូណាល់ ត្រាំ...

តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងប្រកាសពីជោគវាសនាលោកស្រី ផាក គឺនហេ ថ្ងៃសុក្រសប្ដាហ៍នេះ

(សេអ៊ូល)៖ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងប្រកាសពីសាលក្រមសម្រេចរបស់ខ្លួន ស្ដីពីការទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងជាប្រធានាធិបតី នៅម៉ោង១១ព្រឹក ថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល)។

អាន​បន្ត៖ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងប្រកាសពីជោគវាសនាលោកស្រី ផាក គឺនហេ...

ប្រធានាធិបតីហ្វីលីពីន «ប្រកាសតែងតាំងរដ្ឋមន្រ្តីការបរទេសស្តីទី» បន្ទាប់ពីរដ្ឋមន្រ្តី​បច្ចុប្បន្ន​ត្រូវព្រឹទ្ធសភា​សម្រេច​មិន​ទទួល​ស្គាល់!

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសតែងតាំង រដ្ឋមន្រ្តីការបរទេសស្តីទី នៅថ្ងៃព្រហស្បតិ៍នេះ នៅក្រោយពេលដែលគណៈកម្មការ ទទួលបន្ទុកការតែងតាំង ឬហៅកាត់ថា CA របស់ព្រឹទ្ធសភាហ្វីលីពីន បានសម្រេចជាឯកច្ឆន្ទ មិនទទួលស្គាល់ការតែងលោក Perfect Yasay ដែលបានកាន់មុខតំណែងនេះ អស់រយៈពេលជាងកន្លះឆ្នាំមកហើយនោះ ជារដ្ឋមន្ត្រីការបរទេសបន្តទៀត ដោយសារតែ បញ្ហាសញ្ជាតិអាមេរិក។

អាន​បន្ត៖ ប្រធានាធិបតីហ្វីលីពីន «ប្រកាសតែងតាំងរដ្ឋមន្រ្តីការបរទេសស្តីទី»...

ទីបំផុតម៉ាឡេស៊ីព្រមថយមួយជំហាន! នាយករដ្ឋមន្រ្តី «បន្ទន់​ឥរិយាបទ ដោយ​ចង់ឲ្យ​កូរ៉េខាងជើង​​ព្រមដោះ​លែងប្រជាជន ដែល​កំពុង​ជាប់ខ្លួន​​នៅព្យុងយ៉ាង!»

(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ នៅថ្ងៃពុធនេះហាក់ដូចជា បានបន្ទន់ឥរិយាបថ និង បន្ថយសំឡេងរិះគន់លើកូរ៉េខាងជើង មួយថ្ងៃបន្ទាប់ពី រដ្ឋាភិបាលរបស់លោកចោទប្រកាន់ថា ទីក្រុងព្យុងយ៉ាង បានចាត់ទុកប្រជាជនម៉ាឡេស៊ី ជាចំណាប់ខ្មាំង ដោយហាមឃាត់ពួកគេមិនឱ្យចាកចេញ ពីប្រទេសនៅក្នុងបរិបទដែលប្រទេសទំាងពីរ កំពុងមានជម្លោះការទូតនឹងគ្នា ដោយសារតែអំពើឃាតកម្មលើលោក គីម ជុងណាំ។

អាន​បន្ត៖ ទីបំផុតម៉ាឡេស៊ីព្រមថយមួយជំហាន! នាយករដ្ឋមន្រ្តី «បន្ទន់​ឥរិយាបទ...

អតីតមន្ត្រីទូតភៀសខ្លួន៖ «ទណ្ឌកម្ម​ដែលចិន​បានដាក់ចេញនោះ គឺមិនស្កៀប​កូរ៉េខាងជើង​នោះឡើយ!»

(សេអ៊ូល)៖ អតីតអគ្គរដ្ឋទូតរង របស់ប្រទេសកូរ៉េខាងជើង ដែលបានមកសុំជ្រកកោណ នៅកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៦ លោក Thae Yong-ho បានលើកឡើងថា ការផ្អាកនាំចូលរ៉ែធ្យូងថ្ម របស់កូរ៉េខាងជើង ពីសំណាក់ប្រទេសចិននោះ គឺមិនបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរអ្វីដល់ កូរ៉េខាងជើងនោះឡើយ ប៉ុន្តែវាបានក្លាយជាការរារាំងមិនឲ្យ កិច្ចពិភាក្សារវាងអាមេរិក និងកូរ៉េខាងជើង កើតមានឡើងទៅវិញ។

អាន​បន្ត៖ អតីតមន្ត្រីទូតភៀសខ្លួន៖ «ទណ្ឌកម្ម​ដែលចិន​បានដាក់ចេញនោះ...

មនុស្សជាង៣០នាក់ស្លាប់ និងជាង៥០នាក់របួស ក្នុងករណីបំផ្ទុះគ្រាប់បែក​ដ៏កក្រើក និង​បាញ់ប្រហារក្នុងមន្ទីរ​ពេទ្យយោធាក្បែរស្ថាន​ទូតអាមេរិក

(កាប៊ុល)៖ ខ្មាន់កាំភ្លើងមួយចំនួន ដោយរួមបញ្ចូលទាំងម្នាក់ ស្លៀកពាក់ជាវេជ្ជបណ្ឌិត ដែលអះអាងថា ជាក្រុម ISIS បានបើកការវាយប្រហារទៅលើ មន្ទីរពេទ្យយោធាមួយកន្លែង ដែលស្ថិតនៅក្នុងតំបន់ ក្បែរស្ថានទូតអាមេរិក ប្រចាំនៅរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន នាថ្ងៃពុធនេះ និងបានបាញ់ប្រហារគ្នា ជាមួយកងកម្លាំងសន្តិសុខ ដែលស្ថិតនៅក្នុងអគារមន្ទីរពេទ្យនោះ បានបណ្តាលឲ្យមនុស្សជាង៣០នាក់ស្លាប់ និង ជាង៥០នាក់រងរបួស។

អាន​បន្ត៖ មនុស្សជាង៣០នាក់ស្លាប់ និងជាង៥០នាក់របួស ក្នុងករណីបំផ្ទុះគ្រាប់បែក​ដ៏កក្រើក...

រដ្ឋមន្រ្តីការបរទេសចិន៖ «គួរឈប់លេងល្បែងយក​ឈ្នះចាញ់, ចិន-អាមេរិក-រុស្ស៊ី ត្រូវព្យាយាម​ស្វែងរក​ទំនាក់ទំនងឈ្នះ-ឈ្នះជាមួយគ្នា!»

(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន នៅថ្ងៃពុធនេះបានថ្លែងថា ប្រទេសចិន សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសរុស្ស៊ី គួរតែធ្វើការសហការគ្នាទៅវិញទៅមក ហើយព្យាយាមសម្រេចឲ្យបាននូវសមិទ្ធផលឈ្នះ-ឈ្នះរវាងគ្នានិងគ្នា។

អាន​បន្ត៖ រដ្ឋមន្រ្តីការបរទេសចិន៖ «គួរឈប់លេងល្បែងយក​ឈ្នះចាញ់, ចិន-អាមេរិក-រុស្ស៊ី...

រឿង​ជាន់​រឿង​មែន​! ​​មេ​ប៉ូលិស​ម៉ាឡេស៊ី​អះអាង​ថា ​«​ជនសង្ស័យ​​កូរ៉េខាងជើង​ពីរ​នាក់​​ដែល​ប៉ូលិស​ចង់​ចាប់ ​កំពុង​សម្ងំ​លាក់ខ្លួន ​ក្នុង​ស្ថានទូត​​កូរ៉េខាងជើង​!​»

(គូឡាឡាំពួ)៖ ជនជាតិកូរ៉េខាងជើងពីរនាក់ ដែលអាជ្ញាធរម៉ាឡេស៊ី កំពុងតាមរកដើម្បីសួរចម្លើយ ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលើលោក គីម ជុងណាំ កំពុងសម្ងំលាក់ខ្លួននៅក្នុងស្ថានទូតកូរ៉េខាងជើង ប្រចំាទីក្រុងគូឡាឡាំពួ។

អាន​បន្ត៖ រឿង​ជាន់​រឿង​មែន​! ​​មេ​ប៉ូលិស​ម៉ាឡេស៊ី​អះអាង​ថា...

ម៉ាឡេស៊ី៖ «អគ្គរដ្ឋទូត​ម៉ាឡេស៊ី ត្រូវ​បានរដ្ឋា​ភិបាល​​កោះហៅ​​ឲ្យមកវិញ មុនកូរ៉េខាង​ជើង​បណ្តេញ​​ទៅទៀត!»

(ព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទ បានសម្រេចចិត្តបណ្ដេញអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំទីក្រុងព្យុងយ៉ាង ជាការសងសឹកទៅនឹងការបណ្ដេញអគ្គរដ្ឋទូតរបស់ខ្លួន ដែលបានរិះគន់លើការស៊ើបអង្កេត នៃអាជ្ញាធរម៉ាឡេស៊ី ជុំវិញសំណុំរឿងឃាតកម្មលើ លោក គីម ជុងណាំ ខណៈខាងភាគីម៉ាឡេស៊ី ក៏បានទទួលស្គាល់ការបណ្ដេញចេញនេះដែរ។

អាន​បន្ត៖ ម៉ាឡេស៊ី៖ «អគ្គរដ្ឋទូត​ម៉ាឡេស៊ី ត្រូវ​បានរដ្ឋា​ភិបាល​​កោះហៅ​​ឲ្យមកវិញ...

«បរិក្ខានៃ​ប្រព័ន្ធ​ការពារ​​មីស៊ីល THAAD មកដល់​កូរ៉េ​ខាង​ត្បូង​​ហើយ» និងកំពុង​​ត្រៀម​រៀបចំ​​ដាក់​ពង្រាយ​ជាបន្ទាន់!

(សេអ៊ូល)៖ អ្វីៗបានដើរលឿនជាងគំរោងហើយ ដោយពេលនេះ ឧបករណ៍រួមផ្សំមួយចំនួន (Battery) នៃប្រព័ន្ធការពារគ្រាប់មីស៊ីលកម្រិតខ្ពស់ THAAD បានមកដល់ប្រទេសកូរ៉េខាងត្បូង តបតាមការអំពាវនាវ របស់ប្រធានាធិបតីស្តីទី កូរ៉េខាងត្បូង និងប្រមុខការពារជាតិអាមេរិក ដែលប្តេជ្ញាការពារសន្តិសុខទីក្រុងសេអ៊ូល ចំពោះមុខការបង្កហេតុដោយការបាញ់មីស៊ីល ០៤គ្រាប់ របស់កូរ៉េខាងជើងកាលពីថ្ងៃចន្ទ។

អាន​បន្ត៖ «បរិក្ខានៃ​ប្រព័ន្ធ​ការពារ​​មីស៊ីល THAAD មកដល់​កូរ៉េ​ខាង​ត្បូង​​ហើយ»...

មិនធម្មតា! កូរ៉េខាងជើងអះអាងថា «ការ​បាញ់​មីស៊ីល​០៤គ្រាប់​នោះ គឺជាការ​ត្រៀម​វាយ​ប្រហារ​មូល​ដ្ឋាន​ទ័ព​​អាមេរិក​នៅ​ជប៉ុន!»

(សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានអះអាងថា លោក គីម ជុងអ៊ុន គឺជាអ្នកបញ្ជាដោយផ្ទាល់ ការបាញ់សាកល្បងមីស៊ីលផ្លោង ចំនួន០៤គ្រាប់កាលពីថ្ងៃចន្ទ ដែលវាជាផ្នែកមួយនៃការធ្វើសមយុទ្ធ បាញ់គ្រាប់មីស៊ីល ទុកសម្រាប់វាយប្រហារ នៅក្នុងករណីចាំបាច់ទៅលើមូលដ្ឋានកងទ័ពអាមេរិក នៅក្នុងប្រទេសជប៉ុនតែម្តង។

អាន​បន្ត៖ មិនធម្មតា! កូរ៉េខាងជើងអះអាងថា «ការ​បាញ់​មីស៊ីល​០៤គ្រាប់​នោះ...

«មុនចាកចេញពីម៉ាឡេស៊ី​ អគ្គរដ្ឋទូតកូរ៉េខាងជើងនិយាយថា ការបណ្តេញលោកចេញនេះ ជាការបង្កផលប៉ះពាល់ខ្លាំងណាស់ ដល់ប្រទេសទាំងពីរ!»

(គូឡាឡាំពួរ)៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ដែលត្រូវបានបណ្តេញចេញពីប្រទេសម៉ាឡេស៊ី នៅក្នុងជម្លោះដ៏រកាំរកូសជុំវិញ ការស៊ើបអង្កេតទៅលើករណីឃាតកម្ម របស់បងប្រុសម្តាយទីទៃនៃមេដឹកនាំកំពូលកូរ៉េខាងជើងនោះ នៅថ្ងៃចន្ទនេះបានថ្លែងថា ទង្វើរបស់រដ្ឋាភិបាលម៉ាឡេស៊ី បានធ្វើឲ្យប៉ះពាល់ដល់ចំណងទាក់ទងទ្វេភាគី នៃប្រទេសទាំងពីរ។

អាន​បន្ត៖ «មុនចាកចេញពីម៉ាឡេស៊ី​ អគ្គរដ្ឋទូតកូរ៉េខាងជើងនិយាយថា ការបណ្តេញលោកចេញនេះ...

កូរ៉េខាងជើងមិនព្រមសុំទោស គំរាមបណ្តេញឯកអគ្គរដ្ឋទូតម៉ាឡេស៊ីចេញពី​ប្រទេសវិញ ជាការសងសឹក !

(ព្យុងយ៉ាង)៖ បន្ទាប់ពីមន្ត្រីទូតកូរ៉េខាងជើង លោក កាង ចុល បានចាកចេញពីប្រទេសម៉ាឡេស៊ី នៅប្រមាណ០៦ល្ងាចថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២១០៧ មានព័ត៌មានបង្ហើបឲ្យដឹងថា កូរ៉េខាងជើង គ្រោងនឹងបណ្តេញឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំទីក្រុងព្យុងយ៉ាងវិញ ដើម្បីជាការសងសឹក ដល់ម៉ាឡេស៊ីបានបណ្តេញឯកអគ្គរដ្ឋកូរ៉េខាងជើង ចេញពីម៉ាឡេស៊ី ក្រោមហេតុផលថា «មិនព្រមសុំទោសដល់ម៉ាឡេស៊ី ចំពោះការបញ្ចេញមតិ ធ្វើឲ្យប៉ះពាល់ដល់ម៉ាឡេស៊ី»។ នេះបើតាមការចេញផ្សាយរបស់ព័ត៌មានមុននេះបន្តិច នាល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ នេះ។

អាន​បន្ត៖ កូរ៉េខាងជើងមិនព្រមសុំទោស គំរាមបណ្តេញឯកអគ្គរដ្ឋទូតម៉ាឡេស៊ីចេញពី​ប្រទេសវិញ...

ប្រជាជនអ៉ីរ៉ាក់៖ «ក្រុម ISIS កាត់ក្បាល, វាយបំបាក់ជើង, និងធ្វើទណ្ឌកម្ម​ជាច្រើនទៀត​ លើជនស៊ីវិលនៅម៉ូស៊ូល!»

(បាកដាដ)៖ ស្របពេលដែលកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ជួយគាំទ្រដោយសហរដ្ឋអាមេរិក កំពុងតែវាយលុកចូលកាន់តែជ្រៅទៅ ក្នុងតំបន់កាន់កាប់ដោយក្រុមសកម្មប្រយុទ្ធ ISIS នៅទីក្រុងម៉ូស៊ូល ប្រជាជនស៊ីវិលរាប់ពាន់នាក់ ដែលត្រូវបានបង្ខំឲ្យរត់ភៀសខ្លួន ពីផ្ទះសម្បែងនៅចំពោះមុខអំពើហិង្សា កាន់តែសាហាវឃោឃៅឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ បានរៀបរាប់ប្រាប់អំពីទុកវេទនា និង ទិដ្ឋភាពដ៏គួរឲ្យសោកសង្រេង នៃទីក្រុងកំណើតរបស់ពួកគេ ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯជំរុំជនភៀសខ្លួនមួយកន្លែង ដែលកំពុងប្រឈមនឹងបញ្ហាណែនតាន់តាប់។

អាន​បន្ត៖ ប្រជាជនអ៉ីរ៉ាក់៖ «ក្រុម ISIS កាត់ក្បាល, វាយបំបាក់ជើង,...

ក្តៅ»! ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅជប៉ុន «បង្កឲ្យមនុស្ស​ទាំងអស់​០៩នាក់ស្លាប់» នៅតំបន់ភ្នំភាគ​កណ្តាលប្រទេស!

(តូក្យូ)៖ មនុស្សទាំងអស់០៩នាក់បានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្រនៅតំបន់ភ្នំនៃខេត្ត Nagano ភាគខាងកណ្តាលប្រទេសជប៉ុន ដោយក្រុមសង្គ្រោះនៃកងកម្លាំងស្វ័យការពារជប៉ុន បានព្យាយាមស្វែងរករហូតដល់ឃើញ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា វាបានបាត់ដំណឹងជាមួយនឹងមនុស្ស០៩នាក់ កាលពីរសៀលថ្ងៃអាទិត្យ។

អាន​បន្ត៖ ក្តៅ»! ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅជប៉ុន «បង្កឲ្យមនុស្ស​ទាំងអស់​០៩នាក់ស្លាប់»...