បណ្តាញសង្គម

កូរ៉េខាងជើងប្រកាសថា «នឹងបាញ់បង្ហោះផ្កាយរណប​បន្ថែមទៀត» នាពេលឆាប់ៗ ទោះបី​កំពុង​ជាប់​ទណ្ឌកម្ម​​អន្តរជាតិ!

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បានប្ដេជ្ញាថា នឹងបន្តបាញ់បង្ហោះ ផ្កាយរណបជាបន្តបន្ទាប់ នាពេលអានាគតដ៏ខ្លីខាងមុខនេះ បើទោះជា កំពុងជាប់ទណ្ឌកម្ម ពីសំណាក់សហគមន៍អន្តរជាតិក៏ដោយ។

អាន​បន្ត៖ កូរ៉េខាងជើងប្រកាសថា «នឹងបាញ់បង្ហោះផ្កាយរណប​បន្ថែមទៀត» នាពេលឆាប់ៗ...

ប្រធានាធិបតីស៊ីរី «កំពុងរង់ចាំមើលការសន្យា​របស់លោក ដូណាល់ ត្រាំ»​ ថានឹង​កាត់ផ្តាច់​ជំនួយ​​ទៅក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល!

(អាំម៉ាន់)៖ ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ អាស្សាដ បាននិយាយទៅកាន់ ក្រុមអ្នករាយការណ៍ព័ត៌មាន នានាថា ការប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងក្រុមភេរវក ររដ្ឋអ៊ីស្លាម ISIS ពីសំណាក់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងការសន្យាថា នឹងកាត់ផ្តាច់ជំនួយ ទៅក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលស៊ីរី ដែលអាចឈានទៅរកការគាំទ្រ រដ្ឋាភិបាលស៊ីរីប្រឆាំងនឹង ក្រុម ISIS ដែរនោះ គឺមិនទាន់អាចសន្និដ្ឋានថា នឹងក្លាយទៅជាការពិតនោះឡើយ ដោយគេត្រូវរង់ចាំមើល ដំណើរមួយជំហានៗសិន។

អាន​បន្ត៖ ប្រធានាធិបតីស៊ីរី «កំពុងរង់ចាំមើលការសន្យា​របស់លោក ដូណាល់ ត្រាំ»​...

លោក អូបាម៉ា និងក្រុមគ្រួសារសម្ងំរស់​នៅយ៉ាង​សុខសាន្ត ខណៈ​រដ្ឋបាល​​ថ្មីអាមេរិក​​កំពុងប្រឈមមុខ នឹងបញ្ហា​ជុំជិត!

(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា និង ភរិយាលោកស្រី មីឈែល អូបាម៉ា កំពុងកសាងជីវិតថ្មី ព្រមទាំងស្វែងរកភាពរីករាយ នៅក្នុងជីវិត ជាឯកជន ខណៈសហរដ្ឋអាមេរិក កំពុងជួបប្រទះ នឹងបញ្ហានយោបាយទាំងផ្ទៃក្នុង និង អន្តរជាតិព្រមទាំងភាពចម្រូងចម្រាស់ ដោយសារតែបទបញ្ជា ប្រធានាធិបតីរបស់ លោក ដូណាល់ ត្រាំ ជាពិសេស នោះគឺការហាមឃាត់ ជាបណ្ដោះអសន្ននូវប្រជាជន មកពីបណ្ដាប្រទេសមូស្លីម ភាគច្រើនចំនួន ០៧ ចូលជាន់ទឹកដីអាមេរិក។

អាន​បន្ត៖ លោក អូបាម៉ា និងក្រុមគ្រួសារសម្ងំរស់​នៅយ៉ាង​សុខសាន្ត...

អ៊ីរ៉ង់ព្រមានបណ្ដាប្រទេសលើពិភពលោក កុំលូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​​របស់ខ្លួន!

(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានរិះគន់យ៉ាងខ្លំាង លើរដ្ឋបាលលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការ អាត្ថាធិប្បាយជុំវិញកម្មវិធីមីស៊ីល និង ថែមទាំងបានព្រមានដល់ បណ្ដារដ្ឋ ឬប្រទេសដទៃ កុំលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុង របស់ខ្លួនទៀតផង។

អាន​បន្ត៖ អ៊ីរ៉ង់ព្រមានបណ្ដាប្រទេសលើពិភពលោក...

ប្រេស៊ីលបញ្ជូនកងទ័ពរាប់ពាន់នាក់ ទៅកាន់ភាគអាគ្នេយ៍ប្រទេស ដើម្បីទប់ទល់ភាពចលាចល!

(រីយ៉ូ)៖ រដ្ឋាភិបាលប្រេស៊ីល បានបញ្ជូនកងកម្លាំងចំនួន ១,២០០នាក់ ទៅកាន់រដ្ឋមួយ នៅតំបន់ឆ្នេរ ភាគខាងត្បូងឈៀងខាងកើតប្រទេស ដើម្បីការពារសន្តិសុខ និងសុវត្ថិភាព បន្ទាប់ពីមានការខ្វះខាតកម្លាំង ដោយសារតែការធ្វើបាតុកម្ម របស់ក្រុមគ្រួសារនៃមន្រ្តីប៉ូលិស និងយោធានៅទីនោះ។

អាន​បន្ត៖ ប្រេស៊ីលបញ្ជូនកងទ័ពរាប់ពាន់នាក់ ទៅកាន់ភាគអាគ្នេយ៍ប្រទេស ដើម្បីទប់ទល់ភាពចលាចល!

ពិធីករទូរទស្សន៍អាមេរិក Fox News ហៅប្រធានាធិបតីរុស្ស៊ីលោក ពូទីន ថា «ឃាតកៗ» និងបដិសេធការសូមទោស រហូតដល់ឆ្នាំ២០២៣!

(វ៉ាស៊ីនតោន)៖ ពិធីករព័ត៌មាន នៃសា្ថនីយ៍ទូរទស្សន៍ Fox News លោក បៀល អូរៃលី (Bill O’Reilly) មិនបានសម្ដែងការសោកស្ដាយ ឬក៏សូមទោស តាមការចង់បានរបស់ រដ្ឋាភិបាលទីក្រុងមូស្គូនោះទេ សម្រាប់ការហៅ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាជាឃាតកនៅអំឡុងបទសម្ភាសន៍ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីចុងសប្ដាហ៍កន្លងទៅ។

អាន​បន្ត៖ ពិធីករទូរទស្សន៍អាមេរិក Fox News ហៅប្រធានាធិបតីរុស្ស៊ីលោក ពូទីន ថា «ឃាតកៗ»...

លោក ដូណាល់ ត្រំា ថ្លែងការពារលោក វ៉្លាឌីមៀ ពូទីន ពេញៗមាត់! តើអ្នកគិត​ទេថា​អាមេរិកគ្មាន​ទោសអ្វីនោះ?

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក «មិនមែនជាអ្នកគ្មានទោសពៃ» ដូចដែលយើងបានឃើញនោះទេ។ នេះគឺជាការលើកឡើង របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឆ្លើយតបទៅនឹងអ្នកសារព័ត៌មាន ស្ថានីយ៍ទូរទស្សន៍ Fox News លោក បៀល អូរៃលី (Bill O’Reilly) ដែលបានហៅលោក វ្ល៉ាឌីមៀ ពូទីន ថាជា «ឃាតករ»។

អាន​បន្ត៖ លោក ដូណាល់ ត្រំា ថ្លែងការពារលោក វ៉្លាឌីមៀ ពូទីន ពេញៗមាត់!...

ទីបំផុតចិនចាត់វិធានការក្ដៅ! ដើម្បីជីវិតទីក្រុងប៉េកាំង ការប្រើធ្យូងថ្មនឹងត្រូវកាត់បន្ថយ៣០ភាគរយ នៅឆ្នាំ២០១៧នេះ!

(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកំាង គ្រោងនឹងចាត់វិធានការក្ដៅ ក៏ដូចជាសន្យាថា នឹងកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម ឱ្យបាន៣០ភាគរយ នៅឆ្នាំ២០១៧នេះ ក្នុងក្របខ័ណ្ឌ នៃកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងការបំពុលខ្យល់អាកាស ក្នុងទីក្រុងដែលមានប្រជាជនរស់នៅខ្ទង់ ២១លាននាក់មួយនេះ។

អាន​បន្ត៖ ទីបំផុតចិនចាត់វិធានការក្ដៅ! ដើម្បីជីវិតទីក្រុងប៉េកាំង...

សាហាវ! ពួកឧទ្ទាមធំបំផុតនៅសូម៉ាលី «ប្រហារជីវិតបុរស០៤នាក់ ជាសាធារណៈ» ដែលហ៊ានលួចយកការណ៍សម្ងាត់ ទៅឲ្យអាមេរិក!

(មូហ្គាឌីស៊ូ)៖ ពួកឧទ្ទាម អាល់ សាបាអាប់ ដ៏ធំបំផុត នៅប្រទេសសូម៉ាលី បានធ្វើការប្រហារជីវិត បុរសចំនួន ០៤នាក់ ដែលហ៊ានប្រព្រឹត្តចារកម្មសម្ងាត់ ឲ្យសហរដ្ឋអាមេរិក និងប្រទេសកេនយ៉ា ជាសត្រូវធំបំផុតរបស់ ក្រុមសកម្មប្រយុទ្ធ ដែលជាសម្ព័ន្ធមិត្តជាមួយ ក្រុមភេរវករអាល់កៃដាមួយនេះ។

អាន​បន្ត៖ សាហាវ! ពួកឧទ្ទាមធំបំផុតនៅសូម៉ាលី «ប្រហារជីវិតបុរស០៤នាក់ ជាសាធារណៈ»...

តួកគីបើកយុទ្ធនាការ​ចាប់​ពួកជីហាត​រដ្ឋ​អ៊ីស្លាម​ទ្រង់ទ្រាយ​ធំ

មួយខែក្រោយភេរវកម្ម ប្រឆាំងនឹងរង្គសាល Reina នៅទីក្រុងអ៊ីស្តង់ប៊ូល ប៉ូលិសតួកគី ចាប់ខ្លួនបានជនសង្ស័យ ជាប់ពាក់ព័ន្ធ នឹងចលនាជីហាតរដ្ឋអ៊ីស្លាម យ៉ាងហោចណាស់ ៤០០នាក់ ក្នុងក្របខ័ណ្ឌ យុទ្ធនាការកម្ចាត់ជនជីហាត ទូទាំងប្រទេស រយៈពេលមួយខែ

អាន​បន្ត៖ តួកគីបើកយុទ្ធនាការ​ចាប់​ពួកជីហាត​រដ្ឋ​អ៊ីស្លាម​ទ្រង់ទ្រាយ​ធំ

ប្រទេសចិនចេញមុខព្រមានអាមេរិក៖ «កុំក្រឡុកស្ថានការណ៍នៅអាស៊ីបូព៌ា, ឈប់លើកឡើងនូវអ្វីដែល​ខុសពីការពិត!»

(ប៉េកាំង)៖ ប្រទេសចិនបានព្រមានទៅ សហរដ្ឋអាមេរិកថា កុំក្រឡុកស្ថានការណ៍ នៅតំបន់អាស៊ីបូព៌ាតទៅទៀត ដែលការព្រមានធ្ងន់ៗនេះ ធ្វើឡើងបន្ទាប់ពី រដ្ឋមន្ត្រីការពារជាតិថ្មី របស់អាមេរិក លោក Jim Mattis កំពុងបំពេញទស្សនកិច្ច នៅជប៉ុនបានលើកឡើងថា ប្រជុំកោះស៊ិនកាគុ (ចិនហៅតាវយុ) គឺត្រូវបាន ការពារដោយសន្ធិសញ្ញារវាងជប៉ុន-អាមេរិក។

អាន​បន្ត៖ ប្រទេសចិនចេញមុខព្រមានអាមេរិក៖ «កុំក្រឡុកស្ថានការណ៍នៅអាស៊ីបូព៌ា,...

រូបភាពលោក ដូណាល់ ត្រាំ យក​កាំបិតកាត់ក្បាល​រូបសំណាក់​តំណាងឱ្យ​សេរីភាព កំពុងបង្ក​ជាភាពចម្រូងចម្រាស់​នៅ​អាល្លឺម៉ង់

(ប៊ែរឡាំង)៖ ទស្សនាវដ្ដី អាល្លឺម៉ង់ដ៏ល្បីមួយ ឈ្មោះថា Der Spiegel បានបង្កជាភាព ចម្រូងចម្រាស់ និង ការរិះគន់ជាបន្តបន្ទាប់ ដោយសារតែរឿងចេញផ្សាយរូបភាព បង្ហាញពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ យកកាំបិតកាត់ក្បាលរូបសំណាក់ តំណាងឱ្យសេរីភាព ក្នុងទីក្រុងញូយ៉ក។

អាន​បន្ត៖ រូបភាពលោក ដូណាល់ ត្រាំ យក​កាំបិតកាត់ក្បាល​រូបសំណាក់​តំណាងឱ្យ​សេរីភាព...

មេបញ្ជាការកងទ័ពអ៉ីរ៉ង់៖ យើងនឹង​ប្រើមីស៊ីល​បាញ់បំបែក​ក្បាល​សត្រូវ​របស់យើង !​

(តេហេរ៉ង់)៖ មួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីត្រូវបាន សហរដ្ឋអាមេរិកទះមួយកំផ្លៀង តាមរយៈការដាក់ទណ្ឌកម្ម ថ្មីបន្ថែម កងកម្លាំង ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានដឹកនាំ ការធ្វើសមយុទ្ធ យោធាបាញ់គ្រាប់មីស៊ីល នៅក្នុងខេត្ត Semnan។

អាន​បន្ត៖ មេបញ្ជាការកងទ័ពអ៉ីរ៉ង់៖ យើងនឹង​ប្រើមីស៊ីល​បាញ់បំបែក​ក្បាល​សត្រូវ​របស់យើង !​

តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិកទាត់ចោលសំណើ លោក ដូណាល់ ត្រាំ ដែលចង់ដំណើរការឡើងវិញបទបញ្ជាស្ដីពីជនភៀសខ្លួន

(វ៉ាស៊ីនតោន)៖ តុលាការឧទ្ធរណ៍ សហព័ន្ធអាមេរិក បានច្រានចោលសំណើរ របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលចង់ដំណើរការឡើងវិញ នូវបទបញ្ជាស្ដីពី ជនភៀសខ្លួន និង ការហាមឃាត់ ប្រជាជនមកពីប្រទេសមូស្លីម ភាគច្រើនចំនួន៧ ចូលក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានចៅក្រម តុលាការកំពូលរាំងខ្ទប់ កាលពីថ្ងៃសុក្រ។

អាន​បន្ត៖ តុលាការឧទ្ធរណ៍សហព័ន្ធអាមេរិកទាត់ចោលសំណើ លោក ដូណាល់ ត្រាំ...

ការ​ពិត​នៅ​ពី​ក្រោយ​រណ្ដៅ​ភ្លើង ឬ​ច្រក​ទ្វារ​ឋាននរក ដែល​គ្រប់​គ្នា​មិន​ធ្លាប់​ដឹង

រណ្ដៅភ្លើងឆាបឆេះ គ្មានស្រាកស្រាន្ត ឬ គ្រប់គ្នាហៅថា «ច្រកទ្វារឋាននរក» មានទីតាំងស្ថិតនៅវាលខ្សាច់ Karakum ស្រុក Darvaza ប្រទេសតូមិននីស្ថាន (Turkmenistan) គឺជាបាតុភូតធម្មជាតិមួយ ដែលបង្កើតឡើងដោយមនុស្ស ។

អាន​បន្ត៖ ការ​ពិត​នៅ​ពី​ក្រោយ​រណ្ដៅ​ភ្លើង ឬ​ច្រក​ទ្វារ​ឋាននរក...

ត្រាំ ​ពឹង​មេ​សំណង់​ឲ្យ​​​សង់​ជញ្ជាំង​ព្រំដែន បែរ​​ទទួល​ចម្លើយ​ចុកឈាម

មហាសេដ្ឋីអចលនទ្រព្យ ប្រចាំទីក្រុងម៉ៃអាមី និង ជាមេសំណង់លោក Jorge Perez បានបង្ហើបកាលប៉ុន្មានថ្ងៃនេះថា លោកបានបដិសេធការអញ្ជើញរបស់ ប្រធានាធិបតីដូណាល់ ត្រាំ ដើម្បីសង់ជញ្ជាំង ព្រំដែនអាមេរិកជាមួយមិកស៊ីកូ ដោយហៅថាជាគម្រោងឆ្កួតឡប់(Idiotic)។

អាន​បន្ត៖ ត្រាំ ​ពឹង​មេ​សំណង់​ឲ្យ​​​សង់​ជញ្ជាំង​ព្រំដែន បែរ​​ទទួល​ចម្លើយ​ចុកឈាម

លេច​ធ្លាយ មុខ​មាត់​ពិត​ឆ្មាំ​ណាស៊ី ១ម៉ឺននាក់ ដែល​ចូល​ដៃ​សម្លាប់​មនុស្ស រាប់​លាន​នាក់

ឈ្មោះនៃមេបញ្ជាការ និង ឆ្មាំណាស៊ី (Nazi Schutzstaffel) ស្ថិតក្រោមការគ្រប់គ្រងរបស់ ហ៊ីត្លែរ (Adolf Hitler) ដែលបានចូលដៃ ក្នុងការសម្លាប់រង្គាល លើជនជាតិយូដា (Jews) ជាង១លាននាក់ នៅឯជំរុំ Auschwitz ត្រូវបានបង្ហោះ នៅលើបណ្ដាញអនឡាន ជាលើកដំបូង។

អាន​បន្ត៖ លេច​ធ្លាយ មុខ​មាត់​ពិត​ឆ្មាំ​ណាស៊ី ១ម៉ឺននាក់ ដែល​ចូល​ដៃ​សម្លាប់​មនុស្ស...

រដ្ឋមន្ត្រីការពារជាតិអាមេរិកថ្មី «មានរហ័សនាមគួរឲ្យខ្លាច» ចាប់ផ្ដើម​មកទស្សនកិច្ច​ទ្វីបអាស៊ី​ ក្នុងគោលដៅ​ទប់ទល់​ឥទ្ធិពលចិន និងកូរ៉េ​ខាងជើង!

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិ អាមេរិកថ្មី របស់លោក ដូណាល់ ត្រាំ ឬគេស្គាល់រហ័ស្សនាមថា «ឆ្កែឆ្កួត» ត្រូវបានគេរំពឹងថា នឹងគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការធានាឱ្យបាននូវសន្តិសុខ សម្រាប់សម្ព័ន្ធមិត្ត ដ៏សំខាន់ទាំងពីរគឺកូរ៉េខាងត្បូង និង ជប៉ុនក្នុងឱកាសនៃការ ផ្ដើមបំពេញដំណើរទស្សនកិច្ច មកកាន់ទ្វីបអាស៊ី នៅសប្ដាហ៍នេះ ខណៈការព្រួយបារម្ភ នៅក្នុងតំបន់កាន់តែកើនឡើង ពាក់ព័ន្ធនឹងកម្មវិធី នុយក្លេអ៊ែរ-មីស៊ីលរបស់កូរ៉េខាងជើង ព្រមទាំងភាពតានតឹង ជាមួយចិន។

អាន​បន្ត៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកថ្មី «មានរហ័សនាមគួរឲ្យខ្លាច»...

ព្យុះបិសាចដ៏មហិមាមួយ នឹងអាចបង្កជា​រលកយក្សកម្ពស់​ដល់ទៅ ១៥ម៉ែត្រ នៅកណ្តាល​មហា​សមុទ្រ​អាត្លង់ទិក!

(វ៉ាស៊ីនតោន)៖ ព្យុះបិសាច ដ៏មានឥទ្ធិពលមួយ នារដូវរងារនេះ កំពុងចាប់ផ្តើមលេចចេញ ជារូបរាងឡើង នៅតាមបណ្តោយឆ្នេរ ភាគកើត សហរដ្ឋអាមេរិក នាសប្តាហ៍នេះ ហើយអង្គការឧតុនិយមជាតិអាមេរិក បានប្រកាសថា ទឹករលកកម្ពស់រហូតដល់ទៅ១៥ម៉ែត្រ នឹងកកើតឡើងនៅមហាសមុទ្រអាត្លង់ទិច នៅថ្ងៃអង្គារនេះ (ម៉ោងក្នុងរដ្ឋធានីវ៉ាស៊ីនតោន)។

អាន​បន្ត៖ ព្យុះបិសាចដ៏មហិមាមួយ នឹងអាចបង្កជា​រលកយក្សកម្ពស់​ដល់ទៅ ១៥ម៉ែត្រ...

អូបាម៉ា មិន​អាច​មិន​​ខ្វល់ ចេញ​មុខ​ប្រតិកម្ម​ច្បាប់​ថ្មី​របស់​លោក ត្រាំ

អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចេញមុខ ប្រតិកម្មចំពោះ ប្រតិបត្តិបញ្ជារបស់ ប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ ដែលទប់ស្កាត់ ជនអន្តោប្រវេសន៍ មកពីប្រទេសមូស្លីមចំនួន៧ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ។

អាន​បន្ត៖ អូបាម៉ា មិន​អាច​មិន​​ខ្វល់ ចេញ​មុខ​ប្រតិកម្ម​ច្បាប់​ថ្មី​របស់​លោក ត្រាំ

រុស្ស៊ី បញ្ជូនយន្តហោះពន្លត់អគ្គីភ័យ Il-76 ទៅកាន់ឈីលី ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌ មានចិនស៊ិនហួ បានចុះផ្សាយ ព័ត៌មាន ឲ្យដឹងនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៧ថា ក្រសួងអន្តរាគមន៍ សង្គ្រោះបន្ទាន់ របស់ប្រទេសរុស្ស៊ី បានបញ្ជូនយន្តហោះ ពន្លត់ អគ្គិភ័យមួយគ្រឿង ដែលមានឈ្មោះថា  Il-76 ទៅកាន់ប្រទេស ឈីលី ដើម្បីជួយក្នុងការ ពន្លត់ភ្លើងឆេះព្រៃ ដ៏ខ្លាំងក្លា ជាប្រវត្តិសាស្ត្រ សម្រាប់ប្រទេសនេះ តាម ការស្នើសុំជំនួយ។

អាន​បន្ត៖ រុស្ស៊ី បញ្ជូនយន្តហោះពន្លត់អគ្គីភ័យ Il-76 ទៅកាន់ឈីលី ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ