បណ្តាញសង្គម

ប៉ូលិសម៉ាឡេស៊ី «ចាប់បានស្ត្រីទីពីរពាក់ព័ន្ធករណី ធ្វើឃាតបងប្រុសមេដឹកនាំ​កូរ៉េខាងជើង គឺលោក គីម ជុងណាំ នោះហើយ!»

ទីបំផុតស្ត្រីទីពីរនាក់ ដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងករណី បំពុលសម្លាប់បងប្រុស មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងណាំ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ និងឃុំខ្លួនរួចហើយ បន្ទាប់ពីស្ត្រីទីមួយ ដែលមកពីមីយ៉ាន់ម៉ា និងកាន់លិខិតឆ្លងដែន វៀតណាម ត្រូវបានចាប់ឃុំខ្លួនដូចគ្នា កាលពីថ្ងៃល្ងាចថ្ងៃពុធម្សិលមិញ។

អាន​បន្ត៖ ប៉ូលិសម៉ាឡេស៊ី «ចាប់បានស្ត្រីទីពីរពាក់ព័ន្ធករណី...

ស្ត្រីពីរនាក់ ជាជនសង្ស័យសម្លាប់បងប្រុសលោក គីម ជុងអ៊ុន ទំនងជាស្លាប់អស់ហើយ!

(គូឡាឡាំពួរ)៖ ប្រភពពីសារព័ត៌មាន Channel News Asia ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន ក្យូដូ បានឲ្យដឹងនៅមុននេះបន្តិចថា ស្ត្រីពីរនាក់ ដែលជនសង្ស័យ សម្លាប់បងប្រុសលោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ នោះទំនងជាបានស្លាប់អស់ហើយ ប៉ុន្តែសារព័ត៌មានមិនបានបញ្ជាក់ ពីមូលហេតុនៃការស្លាប់របស់ស្ត្រី ជាជនសង្ស័យដែលអាជ្ញាធរម៉ាឡេស៊ី កំពុងតាមចាប់ខ្លួននោះឡើយ។

អាន​បន្ត៖ ស្ត្រីពីរនាក់ ជាជនសង្ស័យសម្លាប់បងប្រុសលោក គីម ជុងអ៊ុន ទំនងជាស្លាប់អស់ហើយ!

រុស្ស៊ីប្រកែកថា «យន្តហោះចម្បាំង​ដែលហោះកៀក​នាវាពិឃាតអាមេរិក​នៅសមុទ្រខ្មៅ» មិនមែនជាទង្វើ​គំរាមកំហែង​អ្វីឡើយ!​

(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបនឹងការចោទប្រកាន់ របស់អាមេរិកថា ការបញ្ជាយន្តហោះចម្បាំងរុស្ស៊ី ទៅកៀកនឹងនាវាពិឃាតអាមេរិកនៅតំបន់ដែនសមុទ្រខ្មៅ កាលពីពេលថ្មីៗនេះ គឺមិនមែនជាទង្វើខុសឆ្គង ឬជាការបង្កហេតុអ្វីនោះឡើយ។

អាន​បន្ត៖ រុស្ស៊ីប្រកែកថា «យន្តហោះចម្បាំង​ដែលហោះកៀក​នាវាពិឃាតអាមេរិក​នៅសមុទ្រខ្មៅ»...

ឥណ្ឌាសម្រេចរឿងអស្ចារ្យមិនធ្លាប់មាន! «ផ្កាយរណប ១០៤គ្រឿង ត្រូវបាញ់​បង្ហោះក្នុង​ពេល​តែមួយ!»

(ញូដេលី)៖ ពិតជាអស្ចារ្យណាស់ នៅថ្ងៃពុធនេះ ប្រទេសឥណ្ឌា បានធ្វើការបាញ់បង្ហោះផ្កាយរណប ដល់ទៅចំនួន ១០៤គ្រឿង នៅក្នុងពេលតែមួយ ចេញពីទីតាំងបង្ហោះយានអវកាសនៃកោះ Sriharikota ដែលស្ថិតនៅក្នុងរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេស។

អាន​បន្ត៖ ឥណ្ឌាសម្រេចរឿងអស្ចារ្យមិនធ្លាប់មាន! «ផ្កាយរណប ១០៤គ្រឿង...

ការស្ទង់មតិ៖ បីសប្តាហ៍ដំបូងនៃការដឹកនាំ​របស់ លោក ដូណាល់ ត្រាំ ប្រជាជន​​អាមេរិក​​ចាប់ផ្តើម​បែងចែក​គ្នា​យ៉ាងច្បាស់!

(វ៉ាស៊ីនតោន)៖ យោងតាមការស្ទង់មតិមួយ ចេញនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលាក្នុងរដ្ឋធានីវ៉ាស៊ីនតោន) សំឡេងប្រជាពលរដ្ឋអាមេរិក ដែលចូលរួមត្រូវបានបែងចែកយ៉ាងស្មើ ជុំវិញរបៀបដឹកនាំ របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងរយៈពេលបីសប្តាហ៍ដំបូងនេះ នៅឯសេតវិមាន។

អាន​បន្ត៖ ការស្ទង់មតិ៖ បីសប្តាហ៍ដំបូងនៃការដឹកនាំ​របស់ លោក ដូណាល់ ត្រាំ...

ស្វែងយល់ទាំងអស់គ្នា! តើមូលហេតុអ្វី ទើបបណ្តាលឲ្យបងប្រុសលោក គីម ជុងអ៊ុន ត្រូវគេសម្លាប់?

(សេអ៊ូល)៖ មរណៈភាព បងប្រុសម្ដាយទីទៃ របស់មេដឹកនាំកូរ៉ខាងជើង លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ បាននិងកំពុងធ្វើឱ្យគេចាប់អារម្មណ៍ជាខ្លាំង ខណៈសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង សុទ្ធតែសង្ស័យថា របបដឹកនាំទីក្រុងព្យុងយ៉ាង អាចជាអ្នកនៅពីក្រោយ អំពើឃាតកម្មនេះ។

អាន​បន្ត៖ ស្វែងយល់ទាំងអស់គ្នា! តើមូលហេតុអ្វី ទើបបណ្តាលឲ្យបងប្រុសលោក គីម ជុងអ៊ុន...

មន្រ្តីរដ្ឋាភិបាលអាមេរិកជឿជាក់ថា លោក គីម ជុងអ៊ុន អាចជាអ្នកបញ្ជាឱ្យចារកម្មកូរ៉េខាងជើងសម្លាប់បងប្រុសរបស់ខ្លួន

(ម៉ាឡេស៊ី)៖ ក្រុមមន្ត្រីកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃអង្គារថា បងប្រុសម្តាយផ្សេងគ្នា របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេធ្វើឃាត នៅម៉ាឡេស៊ី ក៏ប៉ុន្តែភ្លាមៗនោះដែរ កូរ៉េខាងជើង ពុំទាន់ទទួលស្គាល់ព័ត៌មាននេះនៅឡើយទេ ខណៈការសន្និដ្ឋានជាច្រើនថា លោក គីម ជុងអ៊ុន ជាអ្នកបញ្ជាឱ្យ ចារកម្មស្រ្តី២នាក់របស់កូរ៉េខាងជើង សម្លាប់បងប្រុសរបស់ខ្លួនឯងឈ្មោះ គីម ជុងណាំ។

អាន​បន្ត៖ មន្រ្តីរដ្ឋាភិបាលអាមេរិកជឿជាក់ថា លោក គីម ជុងអ៊ុន...

រដ្ឋាភិបាលម៉ាឡេស៊ី ទទួលស្គាល់ហើយថា បងប្រុសម្តាយផ្សេងគ្នារបស់លោក គីម ជុងអ៊ុន ពិតជាត្រូវបានគេសម្លាប់ !

(ម៉ាឡេស៊ី)៖ នៅទីបំផុត ប៉ូលិសម៉ាឡេស៊ី បានទទួលស្គាល់ហើយថា បងប្រុសម្តាយផ្សេងគ្នា របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ពិតជាត្រូវបាន គេធ្វើឃាតប្រាកដមែន នៅម៉ាឡេស៊ី។

អាន​បន្ត៖ រដ្ឋាភិបាលម៉ាឡេស៊ី ទទួលស្គាល់ហើយថា បងប្រុសម្តាយផ្សេងគ្នារបស់លោក គីម ជុងអ៊ុន...

ក្តៅៗ! ភ្លើងឆេះព្រៃដ៏សម្បើម កំពុងដុតបំផ្លាញផ្ទៃដីជិត​មួយពាន់ហិកតា​ និងបង្ខំមនុស្សជាច្រើនភៀសខ្លួន នៅរដ្ឋអូក្លាហូម៉ា, អាមេរិក

(វ៉ាស៊ីនតោន)៖ ភ្លើងឆេះព្រៃ យ៉ាងសន្ធោសន្ធៅ បានរីករាលដាលឡើង នៅក្នុងរដ្ឋអូក្លាហូម៉ា (Oklahoma) សហរដ្ឋអាមេរិក ដែលផ្ទៃដីរាប់រយហិកតា កំពុងរងការបំផ្លិចបំផ្លាញ និងមនុស្សជាច្រើននាក់ បង្ខំចិត្តជម្លៀសខ្លួនចេញ ពីលំនៅឋានរបស់ពួកគេ។

អាន​បន្ត៖ ក្តៅៗ! ភ្លើងឆេះព្រៃដ៏សម្បើម កំពុងដុតបំផ្លាញផ្ទៃដីជិត​មួយពាន់ហិកតា​...

មេដឹកនាំ​មាន​គោលជំហរ «ប្រឆាំងលោក ដូណាល់ ត្រាំ» ត្រូវបានតែងតាំង​​ជាប្រមុខរដ្ឋថ្មីរបស់​​អាល្លឺម៉ង់!

(ប៊ែរឡាំង)៖ អតីតរដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ លោក Frank-Walter Steinmeier បានជាប់ឆ្នោត ក្លាយជាប្រមុខរដ្ឋថ្មី (ប្រធានាធិបតី) របស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ហើយ ខណៈដែលគ្រប់គ្នា បានដឹងជាយូរណាស់មកហើយថា អតីតអ្នកជំនាញការទូតរូបនេះ គឺមាននយោបាយប្រឆាំងនឹងប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ តាំងតែពីមុនលោកជាប់ឆ្នោតមកម្ល៉េះ។

អាន​បន្ត៖ មេដឹកនាំ​មាន​គោលជំហរ «ប្រឆាំងលោក ដូណាល់ ត្រាំ»...

អតីតប្រធានាធិបតីហ្វីលីពីន «ចេញមុខបង្ហាញក្តីព្រួយ​បារម្ភខ្លាំង​ចំពោះលោក ឌូតើតេ» ជុំវិញ​វប្បធម៌​និទណ្ឌភាព និង​ការសម្រេចចិត្ត​អត្តនោម័តិ!

(ម៉ានីល)៖ អតីតប្រធានាធិបតី ហ្វីលីពីនពីឆ្នាំ (១៩៩២-១៩៩៨) លោក ហ្វីឌែល រ៉ាម៉ូស (Fidel Ramos) បាននិយាយថា សង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់លោក រ៉ូឌ្រីហ្គោ ឌូតើតេ កំពុងបង្កើន វប្បធម៌និទណ្ឌភាព ខណៈប្រធានាធិបតីហ្វីលីពីន បច្ចុប្បន្នរូបនេះបាន និងកំពុងធ្វើការសម្រេចចិត្ត ដោយអត្តនោម័ត លើគោលនយោបាយជាច្រើន។

អាន​បន្ត៖ អតីតប្រធានាធិបតីហ្វីលីពីន «ចេញមុខបង្ហាញក្តីព្រួយ​បារម្ភខ្លាំង​ចំពោះលោក...

ប្រកាសអាសន្ន! «ទំនប់វារីអគ្គិសនីខ្ពស់បំផុតនៅអាមេរិក ជិតបាក់ហើយ» ខណៈប្រជាជនជាច្រើនកំពុងភៀសខ្លួន​ចេញយ៉ាងទាន់ហន់!

(វ៉ាស៊ីនតោន)៖ ប្រជាជនទាំងអស់ ដែលរស់នៅក្រោម ទំនប់វារីអគ្គិសនី ដ៏ខ្ពស់ជាងគេបំផុត របស់សហរដ្ឋអាមេរិក ដែលស្ថិតនៅក្បែរទីក្រុង Orovilleក្នុងតំបន់រដ្ឋកាលីហ្វរញ៉ាភាគខាងជើង ត្រូវបានបញ្ជាឲ្យនាំគ្នាធ្វើការជម្លៀសខ្លួនចេញជាបន្ទាន់ ខណៈពេលដែលផ្លូវបង្ហួរទឹករបស់ទំបន់នោះ ទំនងជានឹងបាក់ស្រុត នៅពេលឆាប់ៗខាងមុខ។

អាន​បន្ត៖ ប្រកាសអាសន្ន! «ទំនប់វារីអគ្គិសនីខ្ពស់បំផុតនៅអាមេរិក ជិតបាក់ហើយ»...

CNRP រៀបចំបេក្ខជនបាន ៩៥% ស្មើនឹងជាង៣ម៉ឺននាក់ ដើម្បីដាក់ចូលរួមប្រកួត ប្រជែងក្រុមប្រឹក្សា ឃុំ-សង្កាត់

ភ្នំពេញ ៖ គណបក្ស សង្គ្រោះជាតិ (CNRP) បានរៀបចំបេក្ខជន របស់ខ្លួន បានប្រមាណ ៩៥ភាគរយ ស្មើនឹងជាង ៣០ ០០០នាក់ ដែលមានទាំង ពេញសិទ្ធិ និងបម្រុង ដាក់ជូនគណៈ កម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីចូលរួម ប្រកួតប្រជែង ការបោះឆ្នោតឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ។

អាន​បន្ត៖ CNRP រៀបចំបេក្ខជនបាន ៩៥% ស្មើនឹងជាង៣ម៉ឺននាក់ ដើម្បីដាក់ចូលរួមប្រកួត...

សូម្បីកាណាដា ក៏ប្រឆាំងនឹងអាមេរិកដែរ! រដ្ឋមន្ត្រីការបរទេសអះអាងថា «នឹងជំទាស់ដាច់ខាត» ចំពោះការបង្ខំឲ្យបង់ពន្ធតាមច្រកព្រំដែន!

(វ៉ាស៊ីនតោន)៖ ប្រទេសកាណាដា ជំទាស់គំនិតរបស់សហរដ្ឋអាមេរិក ដែលចង់បង្ខំឲ្យមានការបង់ពន្ធ នាំចូលតាមច្រកព្រំដែន ហើយនឹងចាត់វិធានការឆ្លើយតប ទៅវិញជាក់ជាមិនខាន ចំពោះទង្វើបែបនេះ ដែលនេះគឺជាការលើកឡើងរបស់ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Chrystia Freeland នៅថ្ងៃពុធសប្តាហ៍ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) នៅក្រោយជំនួបលើកដំបូង របស់លោកស្រី ជាមួយនិងរដ្ឋមន្រ្តីការបរទេស អាមេរិកលោក រិច ធីល្លឺសុន។

អាន​បន្ត៖ សូម្បីកាណាដា ក៏ប្រឆាំងនឹងអាមេរិកដែរ! រដ្ឋមន្ត្រីការបរទេសអះអាងថា...

ចិនបញ្ឈប់ «គំរោងសាងសង់តម្លៃរាប់ពាន់លានដុល្លារ» របស់កូរ៉េខាងត្បូង អាចដោយសារប្រព័ន្ធមីស៊ីល THAAD!

(សេអ៊ូល)៖ ក្រុមហ៊ុនកូរ៉េខាងត្បូង Lotte Group បានឱ្យដឹងថា អាជ្ញាធរចិនបានសម្រេចចិត្ត បញ្ឈប់គំរោងសាងសង់ អចលនទ្រព្យ ដែលមានតម្លៃ រាប់ពាន់លានដុល្លារ នៅឯភាគឦសានទីក្រុង Shenyang បន្ទាប់ពីការចុះធ្វើអធិការកិច្ច ក៏ប៉ុន្តែព្រមពេលជាមួយគ្នានោះ អ្នកនាំពាក្យក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ បានបដិសេធ មិនធ្វើការអាត្ថាធិប្បាយ ចំពោះចេតនាពិតប្រាកដ របស់អាជ្ញាធរចិនឡើយ ខណៈទីក្រុងសេអ៊ូល និងទីក្រុងប៉េកាំង កំពុងមានភាពរកាំរកូសនឹងគ្នា ដោយសារគំរោងតម្លើង ប្រព័ន្ធខែលការពារមីស៊ីលអាមេរិក THAAD លើឧបទ្វីបកូរ៉េ។

អាន​បន្ត៖ ចិនបញ្ឈប់ «គំរោងសាងសង់តម្លៃរាប់ពាន់លានដុល្លារ» របស់កូរ៉េខាងត្បូង...

អាមេរិក៖ ព្យុះថូណាដូដ៏កំណាច​ វាយប្រហារភាគត្បូង​រដ្ឋ Louisiana និងបង្កឲ្យមនុស្ស២៦នាក់របួស និងបំផ្លាញផ្ទះ២៥០ខ្នង!

(វ៉ាស៊ីនតោន)៖ មនុស្សយ៉ាងតិចចំនួន២៦នាក់ បានទទួលរងរបួស និង លំនៅឋានចំនួន២៥០ខ្នង បានរងការបំផ្លិចបំផ្លាញ នៅក្រោយពេលដែលខ្យល់ព្យុះ ថូណេដូ (Tornado) មួយចំនួនបានវាយប្រហារ បន្តបន្ទាប់គ្នាទៅលើតំបន់ ភាគខាងត្បូងនៃរដ្ឋល្វីស្សាណា (Louisiana) នារសៀលថ្ងៃអង្គារសប្តាហ៍នេះ (ពេលនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន)។

អាន​បន្ត៖ អាមេរិក៖ ព្យុះថូណាដូដ៏កំណាច​ វាយប្រហារភាគត្បូង​រដ្ឋ Louisiana...

បន្ថែមកម្តៅ! អាមេរិកគ្រោងដាក់ «កងកម្លាំង IRGC ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់​ ចូលជាអង្គការភេវករ!»

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងតែធ្វើការពិចារណា លើសំណើដ៏សំខាន់មួយ ដែលអាចឈានទៅដល់ការ កំណត់កងកម្លាំងការពារបដិវត្តន៍ (IRGC) ដ៏មានឥទ្ធិពលរបស់ប្រទេសអ៊ីរ៉ង់ ចូលជាអង្គការភេរវករមួយ ហើយដែលទង្វើនេះនឹងកាន់តែដុតរោល ជម្លោះរវាងប្រទេសទាំងពីរ កាន់តែខ្លាំងបន្ថែមទៀត ជាមិនខាន។

អាន​បន្ត៖ បន្ថែមកម្តៅ! អាមេរិកគ្រោងដាក់ «កងកម្លាំង IRGC ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់​...

គេចមិនបាន! អតីតប្រធានាធិបតីប៉េរូ «ប្រឈមមុខនឹងទោស​ជាប់ពន្ធនាគារ» ពីបទប្រព្រឹត្តអំពើ​ពុករលួយ!

(លីម៉ា)៖ ក្រសួងសាធារណការប៉េរូ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានអំពាវនាវឱ្យមានផ្តន្ទាទោស ដាក់ពន្ធនាគារទៅលើអតីតប្រធានាធិបតី លោក Alejandro Toledo ពីបទប្រព្រឹត្តអំពើពុករលួយ (ការកឹបកេងថវិការដ្ឋ និងស៊ីសំណូក) អំឡុងពេលកាន់អំណាច។

អាន​បន្ត៖ គេចមិនបាន! អតីតប្រធានាធិបតីប៉េរូ «ប្រឈមមុខនឹងទោស​ជាប់ពន្ធនាគារ»...

ស្រី​ស្អាត​លះបង់​ការ​សិក្សា ទៅ​ធ្វើ​អ្នក​បាញ់​ស៊ីប សម្លាប់​ពួក ISIS យ៉ាង​រង្គាល

នារីវ័យក្មេង និង អង់អាច ជនជាតិដាណឺម៉ាកម្នាក់ បានលះបង់ការសិក្សារបស់នាង ដើម្បីប្រយុទ្ធប្រឆាំង នឹងក្រុមនៃរដ្ឋអ៊ីស្លាម ISIS តែអះអាងថា នាងត្រូវអ្នកស្រុកចាត់ទុកជា ពួកភេរវកម្ម ទៅវិញ។

នារីដ៏ស្រស់ស្អាត ដែលជាអ្នកលបបាញ់កាំភ្លើងស៊ីបខាងលើ មានឈ្មោះថា Joanna Palani អាយុ២២ឆ្នាំ បានអះអាងថា ធ្លាប់បានសម្លាប់ ពួកសកម្មប្រយុទ្ធ ជាង១០០នាក់ ក្នុងអំឡុងសង្គ្រាម នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរី។ ជាមួយគ្នានេះដែរ នាងបានជួយសង្គ្រោះស្ត្រី និង កុមារមួយក្រុម ដែលត្រូវពួក ISIS ចាប់ធ្វើជាទាសករផ្លូវភេទ ហើយបានបង្រៀនពួកគេ ឲ្យចេះវ៉ៃ និង ក្លាយជាទាហាន ថែមទៀតផង។

គួរបញ្ជាក់ថា នាង Palani មានជាប់ពូជពង្ស អ៊ីរ៉ង់-ឃឺដ (Iranian-Kurdish) ហើយឪពុក និងជីតារបស់នាង គឺជាអ្នកប្រយុទ្ធ នៃកងកម្លាំងយោធា Peshmerga របស់អ៊ីរ៉ាក់ (Iraqi Kurdistan)។ នាងបានកើតនៅក្នុង ជំរុំជនភៀសខ្លួនមួយ របស់អង្គការសហប្រជាជាតិ មុនពេលផ្លាស់ទៅរស់នៅ រាជធានី Copenhagen នៃប្រទេសដាណឺម៉ាក។ នៅអាយុ៩ឆ្នាំ នាង Palani ក៏បានហាត់រៀនបាញ់កាំភ្លើង។

ទោះបីជាយ៉ាងណា នាងបាននិយាយថា ជីវិតរបស់នាងពិតជាយ៉ាប់យឺនណាស់ តាំងពីនាង បានត្រលប់មកប្រទេសដាណឺម៉ាកវិញ។ «ខ្ញុំមានឆន្ទៈ ក្នុងការលះបង់ជីវិត និងសេរីភាពរបស់ខ្ញុំ ដើម្បីបញ្ឈប់ក្រុម ISIS ដូច្នេះអ្នករាល់គ្នា នៅក្នុងតំបន់អឺរ៉ុប អាចមានសុវត្ថិភាព។ វាគឺជាជម្រើសរបស់ខ្ញុំ ប៉ុន្តែប្រទេសរបស់ខ្ញុំ បានមើលឃើញខ្ញុំជាពួកភេរវកម្ម ទៅវិញ»។ នេះបើតាមសម្ដី នាង Palani។

និយាយអំពីការប្រយុទ្ធគ្នាជាមួយ ក្រុម ISIS អតីតសិស្សសាលារូបនេះ បានអួតអាងពីភាពជោគជ័យរបស់នាងថា «ក្រុមអ្នកប្រយុទ្ធ ISIS ពិតជាងាយស្រួលសម្លាប់បំផុត»៕

ដកស្រង់ពី៖ Sabay

កូរ៉េខាងជើងពិបាកទប់អារម្មណ៍ពេល «អាមេរិក ជប៉ុន និងកូរ៉េ​ខាងត្បូង» ធ្វើសមយុទ្ធ​ស្ទាក់ចាប់​មីស៊ីល!

(សេអូល)៖ កូរ៉េខាងជើង បានចោទប្រកាន់ថា ការធ្វើសមយុទ្ធ ស្ទាក់ចាប់គ្រាប់មីស៊ីលផ្លោង របស់សហរដ្ឋអាមេរិក ជប៉ុន និង កូរ៉េខាងត្បូង គឺមានចេតនា ត្រៀមទុកវាយប្រហារមកលើរបបដឹកនាំ ទីក្រុងព្យុងយ៉ាង ហើយថាខ្លួននឹងចាត់វិធានការ ឆ្លើយតបចំពោះសកម្មភាព គំរាមកំហែងមួយនេះ។

អាន​បន្ត៖ កូរ៉េខាងជើងពិបាកទប់អារម្មណ៍ពេល «អាមេរិក ជប៉ុន និងកូរ៉េ​ខាងត្បូង»...

ភ្នំភ្លើងល្បីឈ្មោះនៅ​ភាគខាងលិច​ឥណ្ឌូណេស៊ី បន្តផ្ទុះ​អស់​ជិត​មួយសប្តាហ៍​ហើយ ប៉ុន្តែអាជ្ញាធរ​​មិនទាន់​ជម្លៀស​​ប្រជាជន!

(ហ្សាការតា)៖ ភ្នំភ្លើងស៊ីណាប៊ុង (Sinabung) ដែលស្ថិតក្នុងខេត្ត ស៊ូម៉ាត្រាខាងជើង (North Sumatra) នៃប៉ែកខាងលិច ប្រទេសឥណ្ឌូណេស៊ី បានបន្តផ្ទុះឡើងយ៉ាងក្តៅគគុក មកទល់រសៀលថ្ងៃអង្គារនេះ និង បានជះកម្អែលផេះដ៏សន្ធោសន្ធៅ ឡើងទៅលើអាកាសកម្ពស់ជាងពីរគីឡូម៉ែត្រ។

អាន​បន្ត៖ ភ្នំភ្លើងល្បីឈ្មោះនៅ​ភាគខាងលិច​ឥណ្ឌូណេស៊ី បន្តផ្ទុះ​អស់​ជិត​មួយសប្តាហ៍​ហើយ...