បណ្តាញសង្គម

ប្រទេសរុស្ស៊ី «កំពុងរៀបចំផលិតនាវា​ដឹកយន្តហោះ​ចម្បាំងមួយគ្រឿងទៀត» ខណៈបច្ចុប្បន្ន​មានតែមួយគ្រឿង ហើយអាមេរិក​មានរហូតដល់ ១០គ្រឿង!

 (ម៉ូស្គូ)៖ កងទ័ពជើងទឹកនៃប្រទេសរុស្ស៊ីបានប្រកាសឲ្យដឹងថា ខ្លួនកំពុងរៀបចំគម្រោងដើម្បីស្ថាបនា នាវាដឹកយន្តហោះចម្បាំងថ្មីមួយគ្រឿងថែមទៀត ដើម្បីឲ្យធ្វើជាដៃគូជាមួយនាវាដឹកយន្តហោះចម្បាំង Admiral Kuznetsov។

អាន​បន្ត៖ ប្រទេសរុស្ស៊ី «កំពុងរៀបចំផលិតនាវា​ដឹកយន្តហោះ​ចម្បាំងមួយគ្រឿងទៀត»...

ទីបំផុតក្រសួងការបរទេសអាមេរិក «សម្រេចដក​អ៊ីរ៉ាក់ និងមីយ៉ាន់ម៉ា ចេញពីបញ្ជីខ្មៅនៃប្រទេសមានទាហានកុមារ» ខណៈក្រុមការពារសិទ្ធិមនុស្ស សម្តែងការមិនពេញចិត្ត!

 (វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានសម្រេចចិត្តដកប្រទេសអ៊ីរ៉ាក់ និងមីយ៉ាន់ម៉ា ចេញពីបញ្ជីខ្មៅនៃការប្រើប្រាស់ទាហានកុមារ បើទោះជាមានសេចក្ដីរាយការណ៍ជាច្រើនថា ប្រទេសទាំងពីរនេះ នៅតែមានការបន្តប្រើកុមារក្នុងវិស័យយោធា និងមានការជំទាស់ពីក្រុមសកម្មជនការពារសិទ្ធិមនុស្សក៏ដោយ។

អាន​បន្ត៖ ទីបំផុតក្រសួងការបរទេសអាមេរិក «សម្រេចដក​អ៊ីរ៉ាក់ និងមីយ៉ាន់ម៉ា...

ករណីរន្ទះបាញ់ «ផ្តាច់ជីវិតប្រជាជនបង់ក្លាដែស ២២នាក់» តែក្នុងរយៈពេលពីរថ្ងៃប៉ុណ្ណោះ!

 (ដាកា)៖ មនុស្សយ៉ាងហោចណាស់ចំនួន ២២នាក់ បានបាត់បង់ជីវិតដោយសាររន្ទះបាញ់ នៅប្រទេសបង់ក្លាដែស ក្នុងអំឡុងពេល ៤៨ម៉ោងចុងក្រោយនេះ។

អាន​បន្ត៖ ករណីរន្ទះបាញ់ «ផ្តាច់ជីវិតប្រជាជនបង់ក្លាដែស ២២នាក់»...

ទ័ពអាកាសអូស្ត្រាលី «ផ្អាកការទម្លាក់គ្រាប់បែកនៅស៊ីរី មួយរយៈ» ក្រោយរុស្ស៊ីព្រមានតម្រង់គ្រាប់មីស៊ីល ទៅរកយន្តហោះសម្ព័ន្ធមិត្តអាមេរិក!

 (កង់បេរ៉ា)៖ កងកម្លាំងទ័ពអាកាសអូស្រាលី បានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនបានសម្រេចចិត្ត ផ្អាកការវាយប្រហារតាមផ្លូវអាកាសនៅស៊ីរី ហើយដែលការប្រកាសនេះធ្វើឡើង តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងម៉ូស្គូចេញមុខព្រមានថា រាល់យន្ដហោះចម្បាំងក្រុមចំរុះអន្តរជាតិ នឹងក្លាយជាគោលដៅនៃគ្រាប់មីស៊ីល និងប្រព័ន្ធការពារដែនអាកាសរុស្ស៊ី ដោយ សារតែក្រុមចំរុះអន្តរជាតិមានអាមេរិកជាមេកើយ បានបាញ់ទម្លាក់យន្ដហោះចម្បាំងរដ្ឋាភិបាលស៊ីរី។

អាន​បន្ត៖ ទ័ពអាកាសអូស្ត្រាលី «ផ្អាកការទម្លាក់គ្រាប់បែកនៅស៊ីរី មួយរយៈ»...

ប៉ូលិសអង់គ្លេស៖ «ចំនួនអ្នកស្លាប់នៅក្នុងគ្រោះអគ្គិភ័យឆេះខុនដូ ២៤ជាន់ ក្នុងទីក្រុងឡុងដ៍កើនដល់ ១៧នាក់»

(ឡុងដ៍)៖ ក្រុមអ្នកពន្លត់អគ្គិភ័យអង់គ្លេស បាននិងកំពុងបន្តស្វែងរក សាកសពមនុស្សជាច្រើននាក់បន្ថែមទៀត ដែលគេជឿជាក់ថា បានស្លាប់បាត់បង់ជីវិត នៅក្នុងគ្រោះអគ្គិភ័យ ឆាបឆេះអគារខុនដូកម្ពស់ ២៤ជាន់មួយកន្លែង ក្នុងទីក្រុងឡុងដ៍ អស់រយៈពេលជាច្រើនម៉ោងកាលពីថ្ងៃពុធ ខណៈបច្ចុប្បន្នចំនួនអ្នកស្លាប់កើនដល់ ១៧នាក់។

អាន​បន្ត៖ ប៉ូលិសអង់គ្លេស៖ «ចំនួនអ្នកស្លាប់នៅក្នុងគ្រោះអគ្គិភ័យឆេះខុនដូ ២៤ជាន់...

ចិនអះអាងថា ខ្លួនមានមីស៊ីល លឿនជាងសម្លេងថ្មី រត់បាន៣.៨០០ម៉ាយក្នុងមួយ ម៉ោង គ្មានប្រព័ន្ធការពារ បចុប្បន្នណា អាចមើលទាន់

ចិន៖ ប៉េកាំង នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ ទើបបានធ្វើសេចក្តីអះអាងមួយថា ខ្លួនទើបអភិវឌ្ឍ សម្រេចបាន នូវម៉ាស៊ីនលឿន ជាងសម្លេង ដែលអាចជួយធ្វើ ឲ្យមីស៊ីលរបស់ខ្លួន មានល្បឿនដ៏លឿន មិនមានប្រព័ន្ធខែលការពារ មីស៊ីលបច្ចុប្បន្ននេះណាមួយ អាចមើលទាន់បាន ។

អាន​បន្ត៖ ចិនអះអាងថា ខ្លួនមានមីស៊ីល លឿនជាងសម្លេងថ្មី រត់បាន៣.៨០០ម៉ាយក្នុងមួយ ម៉ោង...

ឥណ្ឌាទទួលជោគជ័យ ក្នុងការធ្វើតេស្ត មីស៊ីលប្រឆាំង រថក្រោះថ្មី

ឥណ្ឌា៖ អង្គការស្រាវជ្រាវ និងអភិវឌ្ឍការពារជាតិឥណ្ឌា ដែលហៅកាត់ថា DRDO កាលពីថ្ងៃអង្គារ ម្សិលមិញនេះ បានបាញ់ធ្វើតេស្ត យ៉ាងជោគជ័យ នូវប្រភេទមីស៊ីល ប្រឆាំងរថក្រោះថ្មី ឈ្មោះ Nag នៅលើវាលខ្សាច់មួយ នៅតំបន់ Rajasthan ភាគខាងលិច ដោយមីស៊ីលនេះ បានវាយប្រហារ កម្ទេចគោលដៅពេញៗ ។

អាន​បន្ត៖ ឥណ្ឌាទទួលជោគជ័យ ក្នុងការធ្វើតេស្ត មីស៊ីលប្រឆាំង រថក្រោះថ្មី

អាមេរិក បញ្ជូនយន្តហោះទម្លាក់គ្រាប់ សមត្ថភាពនុយក្លេអ៊ែ គ្រប់ប្រភេទទាំងអស់ ទៅអង់គ្លេស ជាលើកទី១ ស្របពេលភាពតានតឹង ជាមួយរុស្ស៊ី កំពុងកើនឡើង

អាមេរិក ៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ ទើបបានបញ្ជូនយន្តហោះ ទម្លាក់គ្រាប់យុទ្ធសាស្ត្រ សមត្ថ ភាពនុយក្លេអ៊ែ ជាច្រើនគ្រឿងរបស់ខ្លួន ទៅកាន់ប្រទេសអង់គ្លេស ជាលើកដំបូង ស្របពេលដែលភាពតានតឹង នៅតែបន្តកើនឡើងខ្លាំង ជាមួយនឹងប្រទេសរុស្ស៊ី ។

អាន​បន្ត៖ អាមេរិក បញ្ជូនយន្តហោះទម្លាក់គ្រាប់ សមត្ថភាពនុយក្លេអ៊ែ គ្រប់ប្រភេទទាំងអស់...

Update: មនុស្ស១២ស្លាប់ និង៧៩នាក់កំពុងស្ថិតក្នុងមន្ទីរពេទ្យ ក្រោយអគ្គីភ័យដ៏ធំមួយ ឆាបឆេះអគារខុនដូកម្ពស់២៤ជាន់ នៅអង់គ្លេស

(ឡុងដ៍)៖ ប៉ូលិសនៃចក្រភព អង់គ្លេសបានឲ្យដឹងថា ករណីអគ្គីភ័យឆាបឆេះ អគារខុនដូកម្ពស់ ២៤ជាន់មួយកន្លែង អស់រយៈពេលជាច្រើនម៉ោង នៅទីក្រុងឡុងដ៍ នាថ្ងៃពុធនេះ បានសម្លាប់មនុស្សយ៉ាងតិច ចំនួន ១២នាក់ រួមទាំងបានបណ្តាល ៧៩នាក់ទៀតរបួស និងកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ ខណៈចំនួនអ្នកបាត់ បង់ជីវិតទំនងជា នឹងបន្តកើនឡើង ដោយសម្អាង ថាមនុស្សជាច្រើននាក់ទៀត នៅកំពុងបន្តបាត់ខ្លួននៅឡើយ ដែលត្រូវគេសង្ស័យថា បានជាប់ខ្លួននៅក្នុង អគារកើតហេតុ។

អាន​បន្ត៖ Update: មនុស្ស១២ស្លាប់ និង៧៩នាក់កំពុងស្ថិតក្នុងមន្ទីរពេទ្យ...

ផ្ទុះឆេះអាគារ ២៤ជាន់ នៅប៉ែកខាងលិចក្រុងឡុងដ៏

BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន នៅមុនបន្តិចថា មានករណីអគ្គីភ័យ បង្កឲ្យផ្ទុះឆេះ អាគារ២៤ជាន់ នៅប៉ែកខាងលិចនៃក្រុងឡុងដ៏ ប្រទេសអង់គ្លេស ៕

អាន​បន្ត៖ ផ្ទុះឆេះអាគារ ២៤ជាន់ នៅប៉ែកខាងលិចក្រុងឡុងដ៏

ទីបំផុត! តុលាការកំពូលកោះតៃវ៉ាន់ «សម្រេចគាំទ្រច្បាប់រៀបការភេទដូចគ្នា» ដែលនឹងនាំឲ្យតៃវ៉ាន់ ក្លាយជាដែនដី​អនុវត្តន៍ច្បាប់នេះ ដំបូងគេនៅអាស៊ី!

(តៃប៉ិ)៖ ទីបំផុតតុលាការកំពូល នៃកោះតៃវ៉ាន់បានសម្រេច គាំទ្រអាពាហ៍ពិពាហ៍មនុស្សភេទដូចគ្នា ដែលសេចក្តីសម្រេចនេះ នឹងត្រួសត្រាយផ្លូវឲ្យតៃវ៉ាន់ ក្លាយជាដែនដីដំបូងគេនៅទ្វីបអាស៊ី ដែលអនុញ្ញាតឲ្យមនុស្សភេទដូចគ្នារៀបការ និងរស់នៅជាមួយគ្នាដោយស្របច្បាប់។

អាន​បន្ត៖ ទីបំផុត! តុលាការកំពូលកោះតៃវ៉ាន់ «សម្រេចគាំទ្រច្បាប់រៀបការភេទដូចគ្នា»...

មេប៉ូលិសហ្វីលីពីន ត្រូវបានពួកឧទ្ទាមគាំទ្រ ISIS «កាត់ក្បាលនៅភាគខាងត្បូង» នេះបើតាមសម្តីប្រធានាធិបតីលោក ឌូតឺតេ ពេលមកដល់ស្រុកកំណើតភ្លាមៗ!

 (ម៉ានីល)៖ បន្ទាប់ពីមកដល់ដែនដីកំណើតវិញភ្លាមៗ ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងថា ពួកឧទ្ទាមដែលមានទំនោរគាំទ្រក្រុម ISIS ស្ថិតនៅភាគខាងត្បូងហ្វីលីពីន បានកាត់ក្បាលមេប៉ូលិសហ្វីលីពីន ហើយលោកក៏បានព្រមានបន្ថែមទៀតថា ច្បាប់អាជ្ញាសឹក នឹងត្រូវដាក់បន្ថែម នៅតំបន់មួយចំនួនទៀតនៅក្នុងប្រទេសដីកោះមួយនេះ។

អាន​បន្ត៖ មេប៉ូលិសហ្វីលីពីន ត្រូវបានពួកឧទ្ទាមគាំទ្រ ISIS «កាត់ក្បាលនៅភាគខាងត្បូង»...

ទីបំផុតប៉ូលិសអង់គ្លេស «ចាប់បានជនសង្ស័យបីនាក់បន្ថែមទៀត ក្រោយបំផ្ទុះអត្តឃាតស្លាប់មនុស្ស២២នាក់ និងរបួស៥៩នាក់!» (សរុបទាំងអស់ចាប់បានជនសង្ស័យ៤នាក់)

 (អង់គ្លេស)៖ ទីបំផុតកងកម្លាំងប៉ូលិសអង់គ្លេស បានចាប់ជនសង្ស័យ ជាបុរសចំនួនបីនាក់បន្ថែមទៀត និងបញ្ជូនទៅត្រៀមធ្វើការសួរចម្លើយ ក្រោយអំពើភេរវកម្ម ដោយការបំផ្ទុះគ្រាប់បែកអត្តឃាត កើតមានឡើងក្នុងទីក្រុងធំទីពីរ Manchester របស់អង់គ្លេស កាលពីយប់ថ្ងៃចន្ទ ដែលបានបណ្តាលឲ្យមនុស្សក្មេងចាស់ប្រុសស្រី ២២នាក់បាត់បង់ជីវិត ក្នុងថ្លុកឈាម និង៥៩នាក់ទៀតរងរបួស។

អាន​បន្ត៖ ទីបំផុតប៉ូលិសអង់គ្លេស «ចាប់បានជនសង្ស័យបីនាក់បន្ថែមទៀត...

អ្វីៗគឺដដែល! អាមេរិកចេញមុខ «ធានាការពារសន្តិសុខ លោក គីម ជុងអ៊ុន និងមិនឈ្លានពាន របបដឹកនាំកូរ៉េខាងជើងឡើយ» តែត្រូវព្រមបោះចោលនុយក្លេអ៊ែរ!

 (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងមិនស្វែងការផ្លាស់ប្ដូររបបដឹកនាំ នៅកូរ៉េខាងជើង ហើយក៏មិនឈ្លានពានទីក្រុងព្យុងយ៉ាងដែរ ព្រមទាំងធានាឱ្យបាននូវសន្តិសុខ សម្រាប់របបដឹកនាំ លោក គីម ជុងអ៊ុន។

អាន​បន្ត៖ អ្វីៗគឺដដែល! អាមេរិកចេញមុខ «ធានាការពារសន្តិសុខ លោក គីម ជុងអ៊ុន និងមិនឈ្លានពាន...

ទីបំផុតចិន-អាស៊ាន «ឯកភាពគ្នាលើសេចក្តីព្រាងក្របខ័ណ្ឌ នៃក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC)!»

 (ប៉េកាំង)៖ ប្រទេសចិន និងបណ្តាប្រជាជាតិអាស៊ីគ្នេយ៍ នាថ្ងៃព្រហស្បតិ៍ បានព្រមព្រៀងគ្នាលើសេចក្តីព្រាងក្របខ័ណ្ឌមួយ សម្រាប់ក្រមប្រតិបត្តិ (COC) ក្នុងដែនសមុទ្រចិនខាងត្បូង ដែលមានបញ្ហាជម្លោះ។

អាន​បន្ត៖ ទីបំផុតចិន-អាស៊ាន «ឯកភាពគ្នាលើសេចក្តីព្រាងក្របខ័ណ្ឌ...

ប្រធានាធិបតីកូរ៉េខាងត្បូងទើបជាប់ឆ្នោតថ្មីប្រកាសថា «ចង់ទៅទស្សនកិច្ចកូរ៉េខាងជើង» នៅពេលណាមួយដែលសមស្រប!

(សេអ៊ូល)៖ ស្របទៅតាមអ្វីដែលធ្លាប់បានសន្យា កាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក Moon Jae in ក្រោយជាប់ឆ្នោតភ្លាមៗ បានបង្ហាញពីបំណងចង់បំពេញដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងជើង នៅពេលវេលាដ៏សាកសមមួយ ដែលជាសញ្ញាបង្ហាញអំពីការចង់បានទំនាក់ទំនងល្អ ជាមួយនឹងទីក្រុងព្យុងយ៉ាង។

អាន​បន្ត៖ ប្រធានាធិបតីកូរ៉េខាងត្បូងទើបជាប់ឆ្នោតថ្មីប្រកាសថា...

អាសូរខ្លាំងណាស់ ! ម្តាយរបស់ ពលបាលឯក មុំ តុលា ឈរមាត់ទ្វារងចាំផ្លូវកូនប្រុស ត្រលប់មកវិញ ព្រមទាំង

លោកពលបាលឯក មុំ តុលា ជាយោធិនកម្ពុជាមួយរូបក្នុងចំណោម៣រូប ដែលបានបាត់ខ្លួនក្នុងការវាយប្រហារ របស់ក្រុមឧទ្ទាមជ្រុលនិយម ហើយត្រូវបានស្លាប់បាត់បង់ជីវិត ក្រោយពេលគេរកឃើញសពគាត់នៅចំងាយ២គីឡូម៉ែត្រ ពីកន្លែងកើតហេតុជាមួយនឹងសពយោធិនកម្ពុជា២រូបទៀត គឺលោក អនុសេនីយ៍ត្រី ស៊ាន នរិន្ទ និង លោកអនុសេនីយ៍ត្រី ម៉ៅ អេង។

អាន​បន្ត៖ អាសូរខ្លាំងណាស់ ! ម្តាយរបស់ ពលបាលឯក មុំ តុលា ឈរមាត់ទ្វារងចាំផ្លូវកូនប្រុស...

បារាំង៖ លោកស្រី Le Pen ប្រកាសធ្វើកំណែទម្រង់បក្ស និងបង្កើតអំណាចនយោបាយថ្មី បន្ទាប់ពីចាញ់លោក Macron ក្នុងការបោះឆ្នោតប្រធានាធិបតី!

(ប៉ារីស)៖ ប្រធានគណបក្សរណសិរ្សជាតិ National Front (FN) លោកស្រី Marine Le Pen បាននិយាយថា គណបក្សរបស់លោកស្រីចាំបាច់ត្រូវតែធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ ដើម្បីក្លាយជាចលនានយោបាយស្នេហាជាតិ ឬជាតិនិយមដ៏ខ្លាំងមួយបន្ទាប់ពីចាញ់ លោក Emmanuel Macron យ៉ាងធ្ងន់កនៅក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីបារាំងទី២៥ កាលពីថ្ងៃអាទិត្យ។

អាន​បន្ត៖ បារាំង៖ លោកស្រី Le Pen ប្រកាសធ្វើកំណែទម្រង់បក្ស និងបង្កើតអំណាចនយោបាយថ្មី...

ទីបំផុតលោក Macron យកឈ្នះលោកស្រី Marine Le Pen, លទ្ធផលសំឡេងគាំទ្រចំនួន៦៦.០៦% ​​៣៣.៩៤%

 (ប៉ារីស)៖ នៅទីបំផុតបេក្ខភាព ប្រធានាធិបតីកណ្តាលនិយម លោក Emmanuel Macron បានទទួលជ័យជម្នះលើគូប្រជែងរបស់ខ្លួន ដែលជាអ្នកនយោបាយស្តាំនិយមជ្រុលគឺលោកស្រី Marine Le Pen នៅក្នុងការបោះឆ្នោតជ្រើសប្រធានាធិបតីបារាំង នាថ្ងៃអាទិត្យម្សិលមិញនេះហើយ។

អាន​បន្ត៖ ទីបំផុតលោក Macron យកឈ្នះលោកស្រី Marine Le Pen, លទ្ធផលសំឡេងគាំទ្រចំនួន៦៦.០៦%...

សារព័ត៌មានកូរ៉េខាងត្បូងព្រមាន៖ «មាត់របស់លោក ដូណាល់ ត្រាំ អាចបំផ្លាញសម្ព័ន្ធភាព​អាមេរិក-កូរ៉េខាងត្បូង»

 (សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានព្រមានថា ហានិភ័យដែលបង្កឡើងមាត់ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺជាការគំរាមកំហែងមួយ ដល់សម្ព័ន្ធភាពរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ខណៈភាពតានតឹងនៃមហិច្ឆិតានុយក្លេអ៊ែរកូរ៉េខាងជើង កើនឡើងកាន់តែខ្លាំង។

អាន​បន្ត៖ សារព័ត៌មានកូរ៉េខាងត្បូងព្រមាន៖ «មាត់របស់លោក ដូណាល់ ត្រាំ...

អាមេរិក៖ ករណីបាញ់ប្រហារដ៏សាហាវ ផ្ទុះឡើងនៅទីក្រុង San Diego បណ្តាលឲ្យមនុស្សស្លាប់០២នាក់ និងរបួស០៧នាក់!

(អាមេរិក)៖ មនុស្សយ៉ាតិចចំនួន ០៧នាក់ បានរបួសដោយសារគ្រាប់កាំភ្លើង បន្ទាប់ពីបុរសម្នាក់ប្រដាប់ដោយកាំភ្លើង នៅទីតាំងកម្សាន្តអាងហែលទឹកមួយកន្លែង ក្នុងទីក្រុង San Diego រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ខណៈក្រោយមកជនដៃដល់ជាខ្មាន់កាំភ្លើង នេះ ត្រូវបានកម្លាំងប៉ូលិសបាញ់សម្លាប់ចោល ហើយជនរងគ្រោះម្នាក់ក៏បានដាច់ខ្យល់ស្លាប់ដែរ ដោយសារតែរងរបួសធ្ងន់ពេក។

អាន​បន្ត៖ អាមេរិក៖ ករណីបាញ់ប្រហារដ៏សាហាវ ផ្ទុះឡើងនៅទីក្រុង San Diego...