បណ្តាញសង្គម

ឥណ្ឌាទទួលជោគជ័យ ក្នុងការធ្វើតេស្ត មីស៊ីលប្រឆាំង រថក្រោះថ្មី

ឥណ្ឌា៖ អង្គការស្រាវជ្រាវ និងអភិវឌ្ឍការពារជាតិឥណ្ឌា ដែលហៅកាត់ថា DRDO កាលពីថ្ងៃអង្គារ ម្សិលមិញនេះ បានបាញ់ធ្វើតេស្ត យ៉ាងជោគជ័យ នូវប្រភេទមីស៊ីល ប្រឆាំងរថក្រោះថ្មី ឈ្មោះ Nag នៅលើវាលខ្សាច់មួយ នៅតំបន់ Rajasthan ភាគខាងលិច ដោយមីស៊ីលនេះ បានវាយប្រហារ កម្ទេចគោលដៅពេញៗ ។

តាមប្រភពព័ត៌មាន ពីគេហទំព័រ ការពារជាតិឥណ្ឌា បានឲ្យដឹងថា មីស៊ីលប្រឆាំង រថក្រោះជំនាន់ទី៣ Nag នេះ មានបំពាក់ដោយប្រព័ន្ធ ស្វែងរករ៉ាដាអ៊ីហ្វ្រារ៉ិដ ចាប់រូបភាពដ៏ទំនើប រួមជាមួយនឹងបច្ចេកវិទ្យា អាកាសចរណ៍ ដែលជាបច្ចេកវិទ្យា មានតែប្រទេសមួយចំនួន តូចប៉ុណ្ណោះមាន ។

លោក G Satheesh Reddy ជាទីប្រឹក្សាផ្នែកវិទ្យាសាស្ត្រ របស់រដ្ឋមន្រ្តីការពារជាតិ ដែលបានចូលរួម ពិនិត្យមើលការបាញ់ សាកល្បងនោះដែរ បានមានប្រសាសន៍ថា ការបាញ់សាកល្បង ការហោះហើរដ៏ជោគជ័យនេះ នឹងជួយពង្រឹងសមត្ថភាព ការពារជាតិឥណ្ឌា ឲ្យកាន់តែខ្លាំងក្លាយឡើង៕

 

ដកស្រងពី៖ដើមអម្ពិល