បណ្តាញសង្គម

ករណីរន្ទះបាញ់ «ផ្តាច់ជីវិតប្រជាជនបង់ក្លាដែស ២២នាក់» តែក្នុងរយៈពេលពីរថ្ងៃប៉ុណ្ណោះ!

 (ដាកា)៖ មនុស្សយ៉ាងហោចណាស់ចំនួន ២២នាក់ បានបាត់បង់ជីវិតដោយសាររន្ទះបាញ់ នៅប្រទេសបង់ក្លាដែស ក្នុងអំឡុងពេល ៤៨ម៉ោងចុងក្រោយនេះ។

នេះបើតាការឲ្យដឹង ពីអាជ្ញាធរក្នុងតំបន់កើតហេតុ ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០១៧ អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយបង់ក្លាដែស លោក Reaz Ahmed បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា  ការស្លាប់នេះបានកើតមានឡើង ស្របពេលដែលព្យុះភ្លៀងដ៏ខ្លាំងក្លា បានវាយវាយប្រហារទៅលើប្រទេសអាស៊ីខាងត្បូងមួយនេះ កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទកន្លងទៅនេះ។

គួរបញ្ជាក់ថា មនុស្សរាប់រយនាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែរន្ទះបាញ់នៅទូទាំងប្រទេសបង់ក្លាដែស ហើយអ្នកជំនាញបានលើកឡើងថា កត្តាបម្រែបម្រួលអាកាសបានចូលរួមចំណែក ធ្វើឲ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរឡើង ហើយពួកគេក៏បានចោទទៅលើកត្តាបាត់បង់ព្រៃឈើ ជាពិសេសដើមឈើខ្ពស់ៗ ដែលធ្លាប់តែត្រូវបានប្រើប្រាស់ជាប្រដាប់ស្រូបរន្ទះផងដែរ៕

ដកស្រង់ពី៖ Fresh News