បណ្តាញសង្គម

អាសូរខ្លាំងណាស់ ! ម្តាយរបស់ ពលបាលឯក មុំ តុលា ឈរមាត់ទ្វារងចាំផ្លូវកូនប្រុស ត្រលប់មកវិញ ព្រមទាំង

លោកពលបាលឯក មុំ តុលា ជាយោធិនកម្ពុជាមួយរូបក្នុងចំណោម៣រូប ដែលបានបាត់ខ្លួនក្នុងការវាយប្រហារ របស់ក្រុមឧទ្ទាមជ្រុលនិយម ហើយត្រូវបានស្លាប់បាត់បង់ជីវិត ក្រោយពេលគេរកឃើញសពគាត់នៅចំងាយ២គីឡូម៉ែត្រ ពីកន្លែងកើតហេតុជាមួយនឹងសពយោធិនកម្ពុជា២រូបទៀត គឺលោក អនុសេនីយ៍ត្រី ស៊ាន នរិន្ទ និង លោកអនុសេនីយ៍ត្រី ម៉ៅ អេង។

លោកពលបាលឯក មុំ តុលា ជាអ្នកខេត្តពោធិសាត់ ហើយពេលនេះម្តាយរបស់គាត់ កំពុងរង់ចាំផ្លូវសពកូនប្រុសត្រលប់មកវិញ នេះបើតាមការរៀបរាប់របស់លោក ផែង វណ្ណៈ។

រូបថតមួយសន្លឹក ឃើញហើយទឹកភ្នែកក៏ហូរចុះដោយមិនដឹងខ្លួន ពេលដែលឃើញម្តាយរបស់លោក មុំ តុលា ឈរនៅមាត់ទ្វាយ៉ាងកំសត់ រងចាំកូនប្រុស ជាមួយនឹងការរៀបចំពិធីបែបសាសនាមួយ គឺយកសំលៀកបំពាក់របស់លោកដែលធ្លាប់ស្លៀក មករៀបចំពិធី ទម្រាំសពលោក មុំ តុលា មកដល់ទឹកដីកំណើតវិញ។

គួរបញ្ជាក់ផងដែរថា ទាហ៊ានមួកខៀវ ៤រូបរបស់កម្ពុជា ត្រូវបានស្លាប់ក្រោយពេលមានការវាយប្រហារពីក្រុមឧទ្ទាម នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដោយក្នុងនោះរួមមាន៖ លោកពលបាលឯក អ៊ឹម សំ បុគ្គលិកបើកបរប៊ុលដូស៊ែរ លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និង លោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ៕

 

ដកស្រង់ពី៖ Khmer Note