បណ្តាញសង្គម

ប្រទេសចិន «បង្ហាញអារម្មណ៍ធូរស្បើយ ពេលសង្គ្រាមសម្តីរវាង កូរ៉េខាងជើង-អាមេរិក ស្ងប់ទៅវិញ» ប៉ុន្តែវិបត្តិនេះ មិនទាន់បញ្ចប់នោះទេ!

(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថា បច្ចុប្បន្នមានសញ្ញាណមួយចំនួនបង្ហាញថា  ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានធូរស្រាលឡើងវិញ ប៉ុន្តែភាគីពាក់ព័ន្ធទាំងអស់ចាំបាច់ណាស់ ត្រូវតែធ្វើការងាររួមគ្នា ដើម្បីដោះស្រាយវិបត្តិ។

អាន​បន្ត៖ ប្រទេសចិន «បង្ហាញអារម្មណ៍ធូរស្បើយ ពេលសង្គ្រាមសម្តីរវាង កូរ៉េខាងជើង-អាមេរិក...

ទីបំផុតតុលាការវៀតណាមសម្រេច «ផ្តន្ទាទោសប្រហារជីវិត និងដាក់ពន្ធនាគារអស់មួយជីវិត» ចំពោះឈ្មួញរត់ពន្ធគ្រឿងញៀន-អាវុធ ០៤នាក់!

  (ហូជីមិញ)៖ តុលាការប្រទេសវៀតណាម បានសម្រេចផ្តន្ទាទោសប្រហារជីវិត មេជួញដូរគ្រឿងញៀនវ័យ ៣៤ឆ្នាំម្នាក់ ខណៈបក្ខពួកបីនាក់ផ្សេងទៀត ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។  នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាម ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។ តុលាការខេត្ត ប៊ីញ ឌុង (Binh Duong) ភាគខាងត្បូងប្រទេសវៀតណាម នាសប្តាហ៍នេះ បានសម្រេចផ្តន្ទាទោសប្រហារជីវិត លោក ឌូ ហ្សួនឡយ (Do Xuan Loi) ដែលមានស្រុកកំណើតនៅខេត្ត ធួ ធានហួ (Thua Thien Hue) ភាគកណ្តាលប្រទេស ខណៈបុរសបីនាក់ផ្សេងទៀតមកពីខេត្ត ប៊ីញ ថាញ់ (Binh Thuan) ភាគកណ្តាល, ខេត្ត អាន គាំង (An Giang) ភាគខាងត្បូង, និងទីក្រុងហូជីមិញ ដោយក្នុងនោះរួមមានទាំងបងប្រុសប្រពន្ធរបស់ លោក Loi ផងដែរ។ 

នៅមុនការចាប់ខ្លួនរបស់អ្នកទាំងបួនកាលពីឆ្នាំ២០១៥ លោក Loi និងបក្ខពួកបានជួញដូរ និងដឹកជញ្ជូនថ្នាំញៀនទម្ងន់ ០៧គីឡូក្រាម ពីទីក្រុង ហៃ ហ្វុង (Hai Phong) ភាគខាងជើង ទៅកាន់តំបន់ភាគខាងត្បូងប្រទេសវៀតណាម ដើម្បីលក់ចែកចាយបន្ត ហើយថែមទាំងបានផ្ទុកអាវុធដោយខុសច្បាប់ ចំនួនបីដើមទៀតផង។

គួរបញ្ជាក់ថា យោងតាមច្បាប់របស់ប្រទេសវៀតណាម ជនទាំងឡាយណា ដែលមានទោសពីបទរត់ពន្ធគ្រឿងញៀនប្រភេទ ហេរ៉ូអ៊ីនលើសពី ៦០០ក្រាម ឬក៏ប្រភេទមេតាំហ្វេតាមីនច្រើនជាង ២.៥គីឡូក្រាម នឹងត្រូវប្រហារជីវិតចោល។ ម៉្យាងវិញទៀត ការផលិត និងជួញដូរហេរ៉ូអ៊ីនចាប់ពី ១០០ក្រាម ឡើងទៅ ឬមួយគ្រឿងញៀនមិនស្របច្បាប់ដទៃផ្សេងទៀតចាប់ពី ៣០០ក្រាមទៅ នឹងត្រូវប្រឈមមុខទោសប្រហារជីវិតដូចគ្នា៕

ដកស្រង់ពី៖ Fresh News

មិនធម្មតា! អាមេរិកអះអាងថា «ចិនរំលោភកម្មសិទ្ធិបញ្ញាលើអាមេរិក ស្មើនឹងទឹកប្រាក់ ៦០០ពាន់លានដុល្លារ» ខណៈទីក្រុងប៉េកាំង​ព្រមានពីសង្គ្រាមពាណិជ្ជកម្ម!

(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃអង្គារនេះបាននិយាយថា ទីក្រុងប៉េកាំងនឹងចាត់វិធានការសកម្មភាព  ដើម្បីការពារផលប្រយោជន៍ខ្លួនឯង បើសិនជាទីក្រុងវ៉ាស៊ីនតោន បំផ្លាញទំនាក់ទំនងពាណិជ្ជកម្ម ក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុញ្ញាតឱ្យអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក រ៉ូប៊ឺត ឡៃធីស៊ឺ (Robert Lighthizer) បើកការស៊ើបអង្កេតលើការចោទប្រកាន់ដែលថា ចិនបានលួចកម្មសិទ្ធិបញ្ញាពីបណ្ដាក្រុមហ៊ុនអាមេរិក។

អាន​បន្ត៖ មិនធម្មតា! អាមេរិកអះអាងថា «ចិនរំលោភកម្មសិទ្ធិបញ្ញាលើអាមេរិក ស្មើនឹងទឹកប្រាក់...

ក្រសួងការពារជាតិជប៉ុន៖ «ឲ្យតែគ្រាប់មីស៊ីលកូរ៉េខាងជើង ហោះឆ្លងកាត់ដែនអាកាសយើង យើងនឹងបាញ់ទម្លាក់វាភ្លាមៗ»

(តូក្យូ)៖ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក អ៊ីតស៊ូណូរិ អូណូដេរ៉ា (Itsunori Onodera) នាថ្ងៃព្រហស្បតិ៍នេះបានថ្លែងថា  ប្រទេសរបស់លោកមានលទ្ធភាព អាចបាញ់ទម្លាក់គ្រាប់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដែលបាញ់សំដៅទៅកាន់កោះហ្គាំ (Guam) របស់សហរដ្ឋអាមេរិកបាន ប្រសិនបើមីស៊ីលទាំងនោះ រត់ឆ្លងកាត់ដែនអាកាសនៃប្រទេសជប៉ុន។

អាន​បន្ត៖ ក្រសួងការពារជាតិជប៉ុន៖ «ឲ្យតែគ្រាប់មីស៊ីលកូរ៉េខាងជើង ហោះឆ្លងកាត់ដែនអាកាសយើង...

គ្រោះរញ្ជួយដីវាយប្រហារភាគនិរតីចិន បង្កឲ្យមនុស្សស្លាប់កើនដល់ ២០នាក់ និងរងរបួស ៤៣១នាក់! (

ប៉េកាំង)៖ ចំនួនមនុស្សស្លាប់បានកើនដល់ ២០នាក់ និងរបួស ៤៣១នាក់ បន្ទាប់ពីគ្រោះរញ្ជួយផែនដីកក្រើកកម្រិត ៧.០រ៉ិចទ័រ បានវាយប្រហារក្នុងខេត្ត Sichuan ភាគនិរតីប្រទេសចិន កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ។

អាន​បន្ត៖ គ្រោះរញ្ជួយដីវាយប្រហារភាគនិរតីចិន បង្កឲ្យមនុស្សស្លាប់កើនដល់ ២០នាក់ និងរងរបួស...

កូរ៉េខាងត្បូង៖ «ទ្វារចរចានៅតែបើកចំហជានិច្ចសម្រាប់កូរ៉េខាងជើង ដើម្បីបន្ធូរបន្ថយភាពតានតឹងខ្លាំង» ​

(សេអ៊ូល)៖ ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង (NSC) បានជំរុញយ៉ាងពេញទំហឹងឱ្យកូរ៉េខាងជើង  បញ្ឈប់រាល់សកម្មភាពបង្ករឿងទំាងឡាយជាបន្ទាន់ ហើយងាកត្រឡប់មករកតុចរចាវិញ ដោយថែមទំាងនិយាយទៀតថា ទ្វារចរចានៅតែបើកជំហរ បើសិនជាទីក្រុងព្យុងយ៉ាងយល់ព្រមសហការ។

អាន​បន្ត៖ កូរ៉េខាងត្បូង៖ «ទ្វារចរចានៅតែបើកចំហជានិច្ចសម្រាប់កូរ៉េខាងជើង...

ចំពោះការគំរាមខ្លាំងៗពីកូរ៉េខាងជើង អភិបាលកោះហ្គាំអះអាងថា «លោកពិតជាមានការព្រួយបារម្ភ តែមិនតក់ស្លុតឡើយ» ព្រោះមិនមែនជាលើកទី១!

(ហ្គាំ)៖ អភិបាលកោះហ្គាំ( Guam) លោក អ៊ែដឌី បាហ្សា កាល់វ៉ូ (Eddie Baza Calvo) បាននិយាយថា តំបន់រដ្ឋបាលអាមេរិកមួយនេះក្នុងតំបន់ប៉ាស៊ីហ្វិក ពិតជាមានការព្រួយបារម្ភ ប៉ុន្តែមិនតក់ស្លុត ចំពោះការគំរាមវាយប្រហារដោយគ្រាប់មីស៊ីលពីកូរ៉េខាងជើងនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧។

អាន​បន្ត៖ ចំពោះការគំរាមខ្លាំងៗពីកូរ៉េខាងជើង អភិបាលកោះហ្គាំអះអាងថា...

ជប៉ុនប្រារព្ធខួប ៧២ឆ្នាំ នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគិ​ ដែលបាន​សម្លាប់មនុស្ស ២១០,០០០នាក់!

(តូក្យូ)៖ នៅចំពោះមុខភាពតានតឹងកាន់តែក្តៅ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង អភិបាលទីក្រុងណាហ្គាសាគីបាននិយាយថា ការភ័យព្រួយជុំវិញការវាយប្រហារ ដោយគ្រាប់បែកនុយក្លេអ៊ែរសាជាថ្មីម្តងទៀតនោះ កំពុងតែកើនឡើងមែនទែនហើយ ក្នុងឱកាសពិធីរំលឹកខួប ៧២ឆ្នាំ នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិក មកលើទីក្រុងជប៉ុនមួយនេះ កាលពីសម័យសង្រ្គាមលោកលើកទីពីរ។

អាន​បន្ត៖ ជប៉ុនប្រារព្ធខួប ៧២ឆ្នាំ នៃការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា...

កូរ៉េខាងជើង ដោះលែងជនជាតិកាណាដាម្នាក់ ឱ្យមានសេរីភាពចំពេលតានតឹងជាមួយសហរដ្ឋអាមេរិក

 (សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានប្រកាសថាខ្លួនបានដោះលែងអាចារ្យគ្រឹស្ដសាសនាម្នាក់ ឱ្យមានសេរីភាពឡើងវិញក្រោមហេតុផលមនុស្សធម៌ ខណៈស្ថានភាពនៅលើឧបទ្វីប កូរ៉េកាន់តែតានតឹងឡើង ក្រោយសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ផ្លោងសម្ដីធ្វើសង្រ្គាមដាក់គ្នាទៅវិញទៅមក។

អាន​បន្ត៖ កូរ៉េខាងជើង ដោះលែងជនជាតិកាណាដាម្នាក់ ឱ្យមានសេរីភាពចំពេលតានតឹងជាមួយសហរដ្ឋអាមេរិក

ទាហានបារាំង ០៦នាក់ ត្រូវបានជនសង្ស័យបើករថយន្តបំបុក នាំឲ្យរងរបួសដំណំ ខណៈមិនទាន់មានការបញ្ជាក់ថា ជាភេរវកម្ម!

 (ប៉ារីស)៖ ប៉ូលិសបារាំងបានឱ្យដឹងថា យោធាយ៉ាងហោចណាស់ ០៦នាក់ បានរងរបួសដោយសារតែរថយន្ដមួយគ្រឿង បើកបំបុកពួកគេនៅក្នុងសង្កាត់ Levallois-Perret ស្ថិតនៅខាងក្រៅជាយទីក្រុងប៉ារីស នៅព្រឹកថ្ងៃពុធនេះ។

អាន​បន្ត៖ ទាហានបារាំង ០៦នាក់ ត្រូវបានជនសង្ស័យបើករថយន្តបំបុក នាំឲ្យរងរបួសដំណំ...

រយៈពេល ២០០ថ្ងៃក្នុងអំណាច ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែបង្កការខ្វែងគំនិតគ្នា​ក្នុងសង្គមដដែល!

 (វ៉ាស៊ីនតោន)៖ រយៈពេលចំនួន ២០០ថ្ងៃ កន្លងផុតទៅហើយចាប់តាំងតែពី លោក ដូណាល់ ត្រាំ បានស្បថឡើងកាន់តំណែងជាប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក ប៉ុន្តែប្រជាជននៅក្នុងប្រទេសមហាអំណាចពិភពលោកមួយនេះ នៅតែមានទស្សនៈផ្ទុយគ្នាដដែល ជុំវិញសំណួរថា តើគួរតែទទួលយក ឬមួយក៏ប្រឆាំងការដឹកនាំជាតិរបស់ លោក ត្រាំ។

អាន​បន្ត៖ រយៈពេល ២០០ថ្ងៃក្នុងអំណាច ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ...

«ទីក្រុងប៉េកាំងគ្មានគម្រោងប្រើកម្លាំងយោធា ដើម្បីបណ្តេញទ័ពឥណ្ឌាចេញពីព្រំដែនវិវាទនោះទេ» នេះបើតាមអះអាងពី ក្រសួងការពារជាតិចិន!

(ញូដេលី)៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Ren Guiqiang បានបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពចិនពុំបានគ្រោងធ្វើសកម្មភាពយោធា ដើម្បីបណ្តេញកងទ័ពឥណ្ឌាចេញពីតំបន់វិវាទ Doklam ដែលស្ថិតនៅក្បែររដ្ឋ Sikkim របស់ប្រទេសឥណ្ឌា ដូចទៅនឹងការលើកឡើងរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក របស់ប្រទេសចិននោះឡើយ។

អាន​បន្ត៖ «ទីក្រុងប៉េកាំងគ្មានគម្រោងប្រើកម្លាំងយោធា...

រដ្ឋមន្ត្រីការបរទសអាមេរិក «ចង់អង្គុយទល់មុខគ្នា ពិភាក្សាផ្ទាល់ជាមួយកូរ៉េខាងជើង» ដើម្បីចរចាកម្មវិធីមីស៊ីល-នុយក្លេអ៊ែរ!

 (សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន នៅថ្ងៃចន្ទនេះបាននិយាយាថា លោកអាចនឹងអង្គុយ ហើយពិភាក្សាជាមួយកូរ៉េខាងជើង នៅពេលវេលាសាកសមណាមួយ។

អាន​បន្ត៖ រដ្ឋមន្ត្រីការបរទសអាមេរិក «ចង់អង្គុយទល់មុខគ្នា...

ភេរវករជាច្រើននាក់ទៀតត្រូវបានសម្លាប់ ​ក្នុងជម្លោះនៅហ្វីលីពីន បណ្តាលឲ្យចំនួនភេរវករ​​ស្លាប់កើនឡើងជាង៥០០នាក់

(ម៉ានីល)៖ សមាជិកក្រុមភេរវករ Maute Group ចំនួន៧នាក់បន្ថែមទៀត ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នា ទ្រង់ទ្រាយតូចមួយជាមួយកងកម្លាំងរដ្ឋាភិបាល បានបណ្តាលឲ្យចំនួនសរុប នៃការស្លាប់របស់ក្រុមភេរវករ នៅក្នុងជម្លោះប្រដាប់អាវុធ ដែលកំពុងកើតមាន នៅទីក្រុង Marawi ប្រទេសហ្វីលីពីន កើនឡើងដល់៥០២នាក់។ នេះបើយោងតាមប្រភពពីយោធាហ្វីលីពីន ចេញផ្សាយដោយសារព័ត៌មានស៊ិនហួ។

អាន​បន្ត៖ ភេរវករជាច្រើននាក់ទៀតត្រូវបានសម្លាប់ ​ក្នុងជម្លោះនៅហ្វីលីពីន...

BREAKING NEWS: ទីបំផុតអាមេរិក «ចេញបំរាមហាមមិនឲ្យប្រជាជនខ្លួន ធ្វើដំណើរទៅ​កូរ៉េខាងជើង» ចាប់ពីខែកញ្ញាតទៅ!

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានធ្វើការកំណត់ជាផ្លូវការថា ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ គឺជាពេលដែលបម្រាមហាមឃាត់ពលរដ្ឋរបស់ខ្លួន មិនឲ្យធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងតទៀត ចូលជាធរមាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Rappler នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០១៧។

អាន​បន្ត៖ BREAKING NEWS: ទីបំផុតអាមេរិក «ចេញបំរាមហាមមិនឲ្យប្រជាជនខ្លួន...

ព័ត៌មានក្តៅ! ប្រទេសចិន «សម្តែងការគាំទ្រវេណេស៊ុយអេឡា» ទោះបីជាអាមេរិកទើបចុះប្រទេសនេះ ចូលក្នុងបញ្ជីខ្មៅក៏ដោយ!

(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានចេញមុខគំាទ្រ រដ្ឋាភិបាលវេណេស៊ុយអេឡាដោយនិយាយថា ការបោះឆ្នោតសភាធម្មនុញ្ញបានប្រព្រឹត្តទៅយ៉ាងរលូន បើទោះជាសហរដ្ឋអាមេរិក អឺរ៉ុប និងរដ្ឋ អាមេរិកឡាទីនមួយចំនួនថ្កោលទោស ការបោះឆ្នោតដ៏ចម្រូងចម្រាសនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០១៧។

អាន​បន្ត៖ ព័ត៌មានក្តៅ! ប្រទេសចិន «សម្តែងការគាំទ្រវេណេស៊ុយអេឡា»...

BREAKING NEWS: ទីបំផុតទ័ពអាកាសអាមេរិក «ប្រកាសជោគជ័យ នៃការបាញ់ផ្លោង​មីស៊ីលអន្តរទ្វីប ICBM» ដែលនឹងបញ្ឆេះកំហឹងកូរ៉េខាងជើងទ្វេឡើង!

(វ៉ាស៊ីនតោន)៖ កងទ័ពអាកាសសហរដ្ឋអាមេរិក បានប្រកាសពីជោគជ័យនៃការធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប ICBM របស់ខ្លួន នៅជិតមួយសប្តាហ៍ក្រោយការបាញ់សាកល្បងមីស៊ីល ICBM ជាលើកទីពីររបស់ប្រទេសកូរ៉េខាងជើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០១៧។

អាន​បន្ត៖ BREAKING NEWS: ទីបំផុតទ័ពអាកាសអាមេរិក «ប្រកាសជោគជ័យ...

គួរឲ្យចាប់អារម្មណ៍! រដ្ឋមន្ត្រីការបរទេសអាមេរិកអះអាងថា «មិនបានស្តីបន្ទោសចិនទេ ជុំវិញបញ្ហាកូរ៉េខាងជើង» ខណៈលោក ដូណាល់ ត្រាំ ទើបតែស្តីបន្ទោសរួចក្តៅៗ!

  (វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានអះអាងថា សហរដ្ឋអាមេរិកមិនបានបន្ទោសចិន ចំពោះសកម្មភាពបង្ករឿងរបស់កូរ៉េខាងជើង នៅលើឧបទ្វីបកូរ៉េនោះទេ។

អាន​បន្ត៖ គួរឲ្យចាប់អារម្មណ៍! រដ្ឋមន្ត្រីការបរទេសអាមេរិកអះអាងថា «មិនបានស្តីបន្ទោសចិនទេ...

ទីបំផុត! «នាវាផ្គត់ផ្គង់ សព្វាវុធ ប្រេង និងបរិក្ខាយោធាធំបំផុត ក្នុងប្រវត្តិសាស្ត្រកងទ័ពជើងទឹកចិន» ត្រូវបានដាក់​ឲ្យដំណើរការ​ក្នុងសប្តាហ៍នេះហើយ!

(ប៉េកាំង)៖ កងទ័ពជើងទឹកចិន ដែលកំពុងមានការីកចម្រើនយ៉ាងឆាប់រហ័សនោះ  បានដាក់ដំណើរនាវាផ្គត់ផ្គង់ដ៏ធំជាងគេបំផុត ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន នាសប្តាហ៍នេះ។

អាន​បន្ត៖ ទីបំផុត! «នាវាផ្គត់ផ្គង់ សព្វាវុធ ប្រេង និងបរិក្ខាយោធាធំបំផុត...

BREAKING NEWS: ទណ្ឌកម្មធ្លាក់ពីលើមេឃ! ទីបំផុត «ទ្រព្យសម្បត្តិប្រធានាធិបតីវេណេស៊ុយអេឡាទាំងអស់ នៅសហរដ្ឋអាមេរិកត្រូវបង្កក» ដោយសារភាពរឹងទទឹងនឹងការព្រមាន របស់វ៉ាស៊ីនតោន!

(វ៉ាស៊ីនតោន)៖ ក្រសួងរតនាគារជាតិអាមេរិកបានប្រកាសថា ខ្លួនបានដាក់ទណ្ឌកម្មប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយថែមទំាងចាត់ទុកដែរថា សភាធម្មនុញ្ញថ្មីដែលទើបតែជាប់ឆ្នោតកាលពីថ្ងៃអាទិត្យ គឺជាស្ថាប័នខុសច្បាប់។

អាន​បន្ត៖ BREAKING NEWS: ទណ្ឌកម្មធ្លាក់ពីលើមេឃ! ទីបំផុត...

រធានាធិបតីស៊ីរី បាស្សា អាល់ អាស្សាដ អះអាងថា «កងទ័ពស៊ីរី នឹងទទួលជោគជ័យជាប្រវត្តិសាស្ត្រ លើការកម្ចាត់ក្រុមភេរវករ» ក្នុងពេលឆាប់ៗនេះហើយ!

(ដាម៉ាស់)៖ ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់ អាសាដ ប្រកាសយ៉ាងឱឡារិកថា កងទ័ពស៊ីរី នឹងបង្កើតប្រវត្តិសាស្ត្រថ្មីមួយ  នៅក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងនឹងពួកភេរវករ នាពេលអនាគតដ៏ខ្លីខាងមុខ។

អាន​បន្ត៖ រធានាធិបតីស៊ីរី បាស្សា អាល់ អាស្សាដ អះអាងថា «កងទ័ពស៊ីរី...