បណ្តាញសង្គម

អតីត​ប្រធានាធិបតីត្រូវ​គេសម្លាប់​ហើយ ​ព្រោះ​ក្បត់

ប្រទេសយេម៉ែន ៖ វិបត្តិនៅ ប្រទេសយេម៉ែន ពេលនេះមានសភាព កាន់តែតានតឹង ថែមមួយកម្រិតទៀត  ។

អាន​បន្ត៖ អតីត​ប្រធានាធិបតីត្រូវ​គេសម្លាប់​ហើយ ​ព្រោះ​ក្បត់

អាមេរិក និងកូរ៉េខាងត្បូង «ចាប់ផ្តើមសមយុទ្ធដែនអាកាស ដ៏ធំសម្បើម» ក្រោយកូរ៉េខាងជើង ធ្វើតេស្តមីស៊ីល​សម្រេចជោគជ័យថ្មី...

 (សេអ៊ូល)៖ កងកម្លាំងចម្រុះនៃទ័ពអាកាស កូរ៉េខាងត្បូង-អាមេរិក នាថ្ងៃចន្ទនេះ បានចាប់ផ្តើមប្រារព្ធការធ្វើសមយុទ្ធផ្លូវអាកាស ដ៏ធំសម្បើមបំផុតរបស់ខ្លួន នៅតំបន់ឧបទ្វីបកូរ៉េ ដោយមានការចល័តយន្តហោះចម្បាំង និងទម្លាក់គ្រាប់បែកប្រមាណ ២៣០គ្រឿង។

អាន​បន្ត៖ អាមេរិក និងកូរ៉េខាងត្បូង «ចាប់ផ្តើមសមយុទ្ធដែនអាកាស ដ៏ធំសម្បើម»...

ប្រទេសចិន «សម្តែងការ​សោកស្តាយបំផុត» ព្រោះឧបទ្វីបកូរ៉េបានស្ងប់ស្ងាត់ជាងពីរខែ ហើយក៏ផ្ទុះភាពតានតឹងឡើង​វិញ... ​

(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថា ការបង្កភាពតានតឹងឡើងវិញនៅលើឧបទ្វីបកូរ៉េ គឺជារឿងគួរឱ្យសោកស្ដាយ បន្ទាប់ពីស្ថានភាពបានស្ងប់ស្ងាត់ អស់រយៈជាងពីរខែមកនេះ។

អាន​បន្ត៖ ប្រទេសចិន «សម្តែងការ​សោកស្តាយបំផុត» ព្រោះឧបទ្វីបកូរ៉េបានស្ងប់ស្ងាត់ជាងពីរខែ...

មហាយក្សចិន «កំពុងធ្វើសមយុទ្ធដែនអាកាស ពីលើកោះមួយក្នុងសមុទ្រចិនខាងត្បូង» ស្របពេលនៃសមយុទ្ធអាមេរិក...

(ប៉េកាំង)៖ ក្រុមយន្តហោះដឹកជញ្ជូនធុន Y-9 របស់ប្រទេសចិន បានធ្វើការហាត់សមទម្លាក់គ្រឿងសម្ភារៈផ្គត់ផ្គង់យោធា នៅលើកោះមួយ ដែលស្ថិតក្នុងសមុទ្រចិនខាងត្បូង។

អាន​បន្ត៖ មហាយក្សចិន «កំពុងធ្វើសមយុទ្ធដែនអាកាស ពីលើកោះមួយក្នុងសមុទ្រចិនខាងត្បូង»...

ហេតុអ្វីមានការអះអាងថា «បេសកកម្ម NASA នាំមនុស្សឡើងឋានព្រះច័ន្ទ» គឺជារឿងបោកប្រាស?

 (អាមេរិក)៖ បើតាមក្រុមមនុស្សមួយចំនួន បានបញ្ចេញព័ត៌មានចចាមអារ៉ាមថា រដ្ឋាភិបាលអាមេរិក បានក្លែងបន្លំរឿងបញ្ជូនក្រុមអវកាសយានិក ទៅជាន់ដីឋានព្រះច័ន្ទ។

អាន​បន្ត៖ ហេតុអ្វីមានការអះអាងថា «បេសកកម្ម NASA នាំមនុស្សឡើងឋានព្រះច័ន្ទ» គឺជារឿងបោកប្រាស?

មហាយក្សចិន «សម្តែងការព្រួយបារម្ភឥតគណនា និងប្រឆាំងដាច់ខាត ចំពោះការបាញ់មីស៊ីលកូរ៉េខាងជើង»

  (ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងនៅថ្ងៃពុធនេះ បានសម្ដែងក្ដីព្រួយបារម្ភ ក៏ដូចជាជំទាស់យ៉ាងខ្លាំង ចំពោះការបាញ់សាកល្បងមីស៊ីលសាជាថ្មី ពីសំណាក់កូរ៉េខាងជើង។

អាន​បន្ត៖ មហាយក្សចិន «សម្តែងការព្រួយបារម្ភឥតគណនា និងប្រឆាំងដាច់ខាត...

ឥណ្ឌា៖ រថភ្លើងមួយខ្សែ «ក្រឡាច់ធ្លាក់ពីផ្លូវដែក» បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាង ១០នាក់...

  (ញូដេលី)៖ មនុស្សយ៉ាងតិច ០៣នាក់បានស្លាប់ និង០៩នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលរថភ្លើងដឹកអ្នកដំណើរមួយខ្សែ បានក្រឡាច់ធ្លាក់ពីលើផ្លូវ នៅក្នុងរដ្ឋ Uttar Pradesh របស់ប្រទេសឥណ្ឌា។

អាន​បន្ត៖ ឥណ្ឌា៖ រថភ្លើងមួយខ្សែ «ក្រឡាច់ធ្លាក់ពីផ្លូវដែក» បណ្តាលឲ្យមនុស្សស្លាប់...

«អូស្ត្រាលីកំពុងដុតឲ្យទីក្រុងប៉េកាំង ក្តៅក្រហាយជាខ្លាំង» តាម​រយៈការលើកឡើង​ពីបញ្ហាដ៏ធំមួយ...

(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានចេញមុខ រិះគន់ខ្លាំងៗលើអូស្រ្ដាលី សម្រាប់ការធ្វើការលើកឡើង ដោយគ្មានទំនួលខុសត្រូវទាក់ទិននឹងជម្លោះ នៅឯសមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងប៉េកាំងកំពុង មានជម្លោះដែនទឹកជាមួយប្រទេសជិតខាង ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនោះ គឺសារអំពាវនាវដ៏រសើបមួយទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

អាន​បន្ត៖ «អូស្ត្រាលីកំពុងដុតឲ្យទីក្រុងប៉េកាំង ក្តៅក្រហាយជាខ្លាំង»...

«ទាហានកូរ៉េខាងជើងរត់ចោលជួរ ត្រូវបានទាហានគ្នាឯង ​ដេញបាញ់សម្លាប់»

 (សេអ៊ូល)៖ ទីបញ្ជាការអង្គការសហប្រជាជាតិ ប្រចាំតំបន់ព្រំដែនរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងបានចេញផ្សាយវីដេអូឃ្លីបមួយថតជាប់កាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីទាហានកូរ៉េខាងជើងម្នាក់ត្រូវបានគេតាមបាញ់សម្លាប់ នៅអំឡុងពេលព្យាយាមរត់ចូលមកដីកូរ៉េខាងត្បូង។

អាន​បន្ត៖ «ទាហានកូរ៉េខាងជើងរត់ចោលជួរ ត្រូវបានទាហានគ្នាឯង ​ដេញបាញ់សម្លាប់»

មនុស្ស០៨នាក់ត្រូវជួយសង្រ្គោះ និង០២នាក់បាត់ខ្លួន ក្រោយយន្តហោះយោធាអាមេរិក ធ្លាក់នៅ​ភាគ​អាគ្នេយ៍ជប៉ុន

(តូក្យូ)៖ យ៉ាងតិចមនុស្ស០២នាក់បានបាត់ខ្លួន ខណៈ០៨នាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា បន្ទាប់ពីយន្តហោះដឹកទំនិញមួយគ្រឿងធុន C2 របស់កងទ័ពជើងទឹកអាមេរិក បានធ្លាក់ទៅក្នុងសមុទ្រហ្វីលីពីន ជាប់នឹងមហាសាគរប៉ាស៊ីហ្វិក ភាគអេគ្នេយ៍នៃកោះអូគីណាវ៉ា (Okinawa) ប្រទេសជប៉ុន។

អាន​បន្ត៖ មនុស្ស០៨នាក់ត្រូវជួយសង្រ្គោះ និង០២នាក់បាត់ខ្លួន ក្រោយយន្តហោះយោធាអាមេរិក...

ប្រធានាធិបតីអ៊ីរ៉ង់ ប្រកាសពីថ្ងៃអវសានរបស់ពួក ISIS នៅស៊ីរី

(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី នៅថ្ងៃអង្គារនេះ បានប្រកាសហើយពីជ័យជម្នះលើពួក ISIS នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលប្រធានាធិបតី បាស្សា អាល់អាសាដជាសម្ព័ន្ធមិត្តរបស់ខ្លួន បានវាយដណ្ដើមយកទីក្រុង Abou Kamal ពីពួកភេរវករនេះមកវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។

អាន​បន្ត៖ ប្រធានាធិបតីអ៊ីរ៉ង់ ប្រកាសពីថ្ងៃអវសានរបស់ពួក ISIS នៅស៊ីរី

បោសសម្អាតផ្ទៃក្នុង? កូរ៉េខាងជើង «ធ្វើការអង្កេតដ៏កម្រ ទៅលើអង្គភាពយោធាសំខាន់ៗ» ក្រោយមានការសង្ស័យ...

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង កំពុងធ្វើប្រតិបត្តិការស៊ើបការណ៍ ទៅលើអង្គភាពយោធាសំខាន់ៗ ដោយសារការអង្កេតឃើញឥរិយាបទមិនស្មោះត្រង់ ព្រមទាំងបានដាក់ទណ្ឌកម្ម ទៅលើមន្ត្រីយោធាជាន់ខ្ពស់ពីររូបផងដែរ។

អាន​បន្ត៖ បោសសម្អាតផ្ទៃក្នុង? កូរ៉េខាងជើង «ធ្វើការអង្កេតដ៏កម្រ ទៅលើអង្គភាពយោធាសំខាន់ៗ»...

បំផ្ទុះគ្រាប់បែកក្នុងព្រះវិហារ «ផ្តាច់ជីវិតមនុស្ស ៥០នាក់» នៅភាគឦសាននីហ្សេរីយ៉ា!

 (នីហ្សេរីយ៉ា)៖ ករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បានផ្តាច់ជីវិតមនុស្ស ៥០នាក់ នៅព្រះវិហារមួយកន្លែងក្នុងក្រុង Mubi ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា។

អាន​បន្ត៖ បំផ្ទុះគ្រាប់បែកក្នុងព្រះវិហារ «ផ្តាច់ជីវិតមនុស្ស ៥០នាក់» នៅភាគឦសាននីហ្សេរីយ៉ា!

លោកស្រី Merkel កំពុងតែវីវក់ក្រោយឈ្នះឆ្នោត ព្រោះតែការបង្កើត​រដ្ឋាភិបាលចំរុះត្រូវបរាជ័យ!

 (ប៊ែរឡាំង)៖ ប្រទេសអាឡឺម៉ង់ កំពុងតែធ្លាក់ក្នុងស្ថានភាពនយោបាយមិនច្បាស់លាស់ ក្រោយពីកិច្ចពិភាក្សាដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់ ត្រូវទទួលបរាជ័យ ដែលប្រការនេះបានបំផ្លាញក្តីសង្ឃឹមរបស់ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងបង្កឱ្យមានការលើកឡើងជាសំណួរអំពី អនាគតនៃការកាន់អំណាច ក្នុងរយៈពេលយូររបស់លោកស្រី។

អាន​បន្ត៖ លោកស្រី Merkel កំពុងតែវីវក់ក្រោយឈ្នះឆ្នោត...

ការរត់ជាន់គ្នា «សម្លាប់មនុស្ស ១៥នាក់ នៅប្រទេសម៉ារ៉ុក» ខណៈមនុស្សម្នា​ច្រើនកកកុញ សម្រុកទៅយកជំនួនមនុស្សធម៌ ពីអង្គការតំបន់!

(ម៉ារ៉ុក)៖ អាជ្ញាធរម៉ារ៉ុកបានរាយការណ៍ថា មនុស្ស ១៥នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍រត់ជាន់គ្នាមួយ នៅអំឡុងពេលពួកគេកំពុងទទួលជំនួយពី អង្គការមនុស្សធម៌មួយនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។

អាន​បន្ត៖ ការរត់ជាន់គ្នា «សម្លាប់មនុស្ស ១៥នាក់ នៅប្រទេសម៉ារ៉ុក»...

ប្រទេសថៃសហការជាមួយចិន «កសាងរោងចក្រផលិតអាវុធ» ដែលមិនធ្លាប់មាន!

 (បាងកក)៖ ទីភ្នាក់ងារបច្ចេកវិទ្យាការពារជាតិរបស់ថៃ គ្រោងនឹងបង្កើតរោងចក្រមួយរួមគ្នាជាមួយនឹងចិន ដើម្បីផលិត និងថែទាំបរិក្ខាយោធា ហើយដែលនេះគឺជាសញ្ញានៃការពង្រឹង ទំនាក់ទំនងសន្តិសុខកាន់តែខ្លាំងរវាងទីក្រុងបាងកក និងទីក្រុងប៉េកាំង គិតចាប់តាំងពីមានរដ្ឋប្រហារយោធា កាលពីឆ្នាំ២០១៤មក។

អាន​បន្ត៖ ប្រទេសថៃសហការជាមួយចិន «កសាងរោងចក្រផលិតអាវុធ» ដែលមិនធ្លាប់មាន!

មេដឹកនាំហ្ស៊ីមបាវេ «លោក Mugabe បដិសេធ​លាលែងពីតំណែង» ទោះបីពេលនេះ​ ​យោធាកំពុងគ្រប់គ្រងប្រទេសទាំងស្រុង!

 (ហ្ស៊ីមបាវេ)៖ ប្រធានាធិបតីហ្ស៊ីមបាវេ លោក Robert Mugabe ជាមេដឹកនាំកាន់អំណាចយូរជាងគេម្នាក់ក្នុងពិភពលោក បានបដិសេធលាលែងពីមុខតំណែង នៅអំឡុងពេលលោក ជួបជាមួយមេបញ្ជាការយោធា លោក Constantino Chiwenga ដែលបានដណ្ដើមអំណាចគ្រប់គ្រងប្រទេសទាំងស្រុង កាលពីប៉ុន្មានថ្ងៃមុននេះ។

អាន​បន្ត៖ មេដឹកនាំហ្ស៊ីមបាវេ «លោក Mugabe បដិសេធ​លាលែងពីតំណែង» ទោះបីពេលនេះ​...

ប្រទេសចិន និងហ្វីលីពីន «ប្តេជ្ញាប្រើសម្តីដោះស្រាយ​បញ្ហាសមុទ្រចិនខាងត្បូង» និងមិនប្រើសង្គ្រាម​នោះឡើយ!

 (ប៉េកាំង)៖ ជាថ្មីម្តងទៀតប្រទេសចិន និងហ្វីលីពីន ដែលចាប់ផ្តើមមានទំនាក់ទំនងប្រសើរឡើងវិញនោះបានប្តេជ្ញាថា បញ្ហាសមុទ្រចិនខាងត្បូង នឹងត្រូវធ្វើការដោះស្រាយតាមរយៈកិច្ចចរចា និងមិនឲ្យមានសង្គ្រាម ឬជម្លោះកើតមានឡើងនោះឡើយ។

អាន​បន្ត៖ ប្រទេសចិន និងហ្វីលីពីន «ប្តេជ្ញាប្រើសម្តីដោះស្រាយ​បញ្ហាសមុទ្រចិនខាងត្បូង»...

លោកត្រាំ ថាអាមេរិក-ចិន យល់ស្របគ្នាថា ការបង្កកអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង មិនគ្រប់គ្រាន់នោះទេ

វ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងថា មហាអំណាចសហរដ្ឋអាមេរិក និងចិន បានយល់ស្របគ្នាថា ការបង្កកអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង មិនទាន់គ្រប់គ្រាន់នោះទេ ដើម្បីឲ្យមានការផ្លាស់ប្តូរ ហើយថាខ្លួនត្រូវតែលុបបំបាត់ អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អាន​បន្ត៖ លោកត្រាំ ថាអាមេរិក-ចិន យល់ស្របគ្នាថា ការបង្កកអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង...

ហ្វីលីពីន៖ បណ្តាមេដឹកនាំក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) ចេញសេចក្តីថ្លែងការណ៍រួម អំពីការប្រឆាំងដាច់ខាត ចំពោះវត្តមានអាវុធគីមី!

 (សិង្ហបុរី)៖ បណ្ដាមេដឹកនាំដែលបានចូលរួម កិច្ចប្រជុំកំពូលអាស៊ីខាងកើត ឬ East Asia Summit (EAS) បានចេញផ្សាយសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃព្រហស្បតិ៍នេះ ស្ដីពីអាវុធគីមី បន្ទាប់ពីពួកគេបានជួបប្រជុំគ្នាប្រចាំឆ្នាំ ក្នុងទីក្រុងម៉ានីលកាលពីថ្ងៃអង្គារ។

អាន​បន្ត៖ ហ្វីលីពីន៖ បណ្តាមេដឹកនាំក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS)...

កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការ «លក់​យន្តហោះ Airbus ៤៣០គ្រឿង» សម្រេច​ក្នុងទំហំទឹកប្រាក់​ដ៏ច្រើន...

 (ឌូបៃ)៖ ក្រុមហ៊ុនផលិតយន្តហោះលំដាប់ថ្នាក់អន្តរជាតិ Airbus SE បានឈានដល់កិច្ចព្រមព្រៀងដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដែលជាកិច្ចព្រមព្រៀង ស្តីពីការលក់យន្តហោះដឹកអ្នកដំណើរប្រភេទ A320neo និង A321neo សរុបចំនួន ៤៣០គ្រឿង ក្នុងតម្លៃជិត ៥០ពាន់លានដុល្លារ ទៅឲ្យក្រុមហ៊ុនវិនិយោគទុនរបស់អាមេរិក Indigo Partners។

អាន​បន្ត៖ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការ «លក់​យន្តហោះ Airbus ៤៣០គ្រឿង»...