បណ្តាញសង្គម

សហរដ្ឋអាមេរិក៖ «មនុស្សស្លាប់កើនដល់ ៨៨នាក់» ក្រោយព្យុះហ៊ឺរីខិន Harvey វាយលុករដ្ឋតិចសាស់ កាលពីចុងខែសីហា!

  (ហួស្តុន)៖ ខ្យល់ព្យុះហ៊ឺរីខិន Harvey ដែលបានវាយប្រហារយ៉ាងដំណំមកលើរដ្ឋតិចសាស់ នៃភាគខាងត្បូងសហរដ្ឋអាមេរិកនោះ បានស្ងប់ស្ងាត់ទៅជាច្រើនសប្តាហ៍មកហើយ ប៉ុន្តែមនុស្សស្លាប់នៅបានកើនឡើងជាបន្តបន្ទាប់ រហូតដល់ចំនួន ៨៨នាក់ នាពេលនេះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ តី១៤ ខែតុលា ឆ្នាំ២០១៧។ បើតាមតួលេខពីដំបូងឡើង គឺមនុស្ស ៦២នាក់ បានស្លាប់នៅក្នុងព្យុះបោកបក់ និងទឹកជំនន់ បូករួមទាំងការលង់ទឹក ព្រមទាំងត្រូវបានដើមឈើរលំសង្កត់ ខណៈមនុស្ស ២៦នាក់ ផ្សេងទៀត បានស្លាប់ដោយសារតែជំងឺ និងការរស់នៅដោយគ្មានចំណីអាហារ បរិស្ថាន និងថ្នាំសង្កូវគ្រប់គ្រាន់ ក្រោយព្យុះបានបំផ្លិចបំផ្លាញ ហេរដ្ឋារចនាសម្ព័ន្ធនៅក្នុងរដ្ឋនេះ យ៉ាងខ្លាំងនោះ។

គួរបញ្ជាក់ថា ខ្យល់ព្យុះហ៊ឺរីខិន Harvey បានវាយប្រហារយ៉ាងដំណំ មកលើភាគខាងត្បូងសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែសីហា ដែលវាមានកម្លាំងខ្លាំងក្លាបំផុត មិនធ្លាប់បានកើតមានមកលើតំបន់រដ្ឋតិចសាស់នេះជាង ៥០ឆ្នាំមកហើយ។ ក្រៅពីមនុស្សស្លាប់ចំនួន ៨៨នាក់ ផ្ទះចំនួនជាង ២០០,០០០ខ្នង ក៏បានរងការខូចខាតយ៉ាងដំណំផងដែរ ខណៈការខូចខាតជារួមសម្រាប់តំបន់ ជុំវិញទីក្រុងហួស្តុន ចម្ងាយ ៤៨០គីឡូម៉ែត្រ៕

ដកស្រង់ពី៖ Fresh News