បណ្តាញសង្គម

សារព័ត៌មានរុស្ស៊ី៖ «ប្រជាពលរដ្ឋ ៨១ភាគរយ ពេញចិត្តពេញថ្លើមនឹងលោក វ្ល៉ាឌីមៀ ពូទីន ដឹកនាំប្រទេស»

 (ម៉ូស្គូ)៖ យោងតាមការស្ទាបស្ទង់មតិមួយ ដែលត្រូវបានធ្វើឡើងនាពេលថ្មីៗនេះ កម្រិតនៃការពេញចិត្តពេញថ្លើម របស់ប្រជាពលរដ្ឋរុស្ស៊ី ចំពោះការបំពេញការងារជាមេដឹកនាំប្រទេស របស់ប្រធានាធិបតីលោក វ៉្លាឌីមៀ ពូទីន បានកើនឡើងខ្ពស់ដល់ទៅជាង ៨១ភាគរយកាលពីខែមិថុនាកន្លងទៅ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧។ លទ្ធផលនៃការស្ទង់មតិដ៏ថ្មីសន្លាង របស់មជ្ឈមណ្ឌលស្ទង់មតិសាធារណៈរុស្ស៊ី VCIOM នាថ្ងៃព្រហស្បតិ៍នេះ កម្រិតនៃពេញចិត្តក៏ដូចជាឯកភាព ចំពោះរបៀបដឹកនាំ របស់ប្រធានាធីបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានឈានដល់អត្រា ៨១.៤ភាគរយ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៧ ជាមួយកម្រិតនៃភាពអាចជឿជាក់បានរបស់ លោកប្រធានាធិបតីស្ថិតក្នុងកម្រិត ៤៩.២ភាគរយ។

គួរបញ្ជាក់ថា លទ្ធផលនៃការស្ទាបស្ទង់មតិខាងលើនេះ បានផ្អែកទៅលើអ្នកចូលរួមសរុប ៦០០រយនាក់ មកពីតំបន់យ៉ាងតិចចំនួន៨០កន្លែងទូទាំងប្រទេសរុស្ស៊ី៕

ដកស្រង់ពី៖ Fresh News