បណ្តាញសង្គម

បំបែកសម្បុក ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ២១នាក់ នៅទួលសង្កែ

ភ្នំពេញ៖ កម្លាំងនគរ បាលការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការ ដ្ឋាននគរបាល រាជធានីភ្នំពេញ បើកប្រតិបត្តិការ បង្ក្រាបករណី ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ដោយបានចាប់ខ្លួន ជនសង្ស័យ ២១នាក់ ព្រមទាំងដកហូត ថ្នាំចំនួន៧កញ្ចប់ នៅក្នុងសង្កាត់ ទួលសង្កែ កាលពីល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ ក្រោមការបញ្ជាផ្ទាល់ ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ និងមានការ សម្របសម្រួល ពីតំណាងអយ្យការ ។

អាន​បន្ត៖ បំបែកសម្បុក ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ២១នាក់ នៅទួលសង្កែ

ជលផលបង្ក្រាប បទល្មើសនេសាទ ២ករណី នៅស្រុកស្ទោង និងស្រុកបារាយណ៍

 កម្លាំងខណ្ឌ រដ្ឋបាលជលផល បានសហការ ជាមួយកងទ័ពជើងទឹក កម្លាំងនគរបាលស្រុក  កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចេញប្រតិបត្តិការ បង្រ្កាបបទល្មើសជលផល ២មុខព្រួញ នៅក្នុងស្រុកស្ទោង និងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយបានរឹបអូស និងដុតបំផ្លាញ នូវឧបករណ៍ នេសាទមួយចំនួន ។

អាន​បន្ត៖ ជលផលបង្ក្រាប បទល្មើសនេសាទ ២ករណី នៅស្រុកស្ទោង និងស្រុកបារាយណ៍

ឃាត់ជនជាតិចិន២នាក់ ប្រើកាំបិតចាក់ប្លន់ ជនជាតិចិនដូចគ្នា នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ច ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឃាត់ខ្លួន ជនជាតិចិន ចំនួន២នាក់ ដែលបានប្រើ កាំបិតចុងស្រួច ចាក់ប្លន់លុយ ពី ជនជាតិចិនដូចគ្នា នៅត្រង់ចំណុច កាស៊ីណូលើភ្នំ ស្ថិតក្នុងក្រុមទី២៧ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។

អាន​បន្ត៖ ឃាត់ជនជាតិចិន២នាក់ ប្រើកាំបិតចាក់ប្លន់ ជនជាតិចិនដូចគ្នា នៅខេត្តព្រះសីហនុ

ទូរទេះភ្លើងក្រុមហ៊ុន ROYAL Railway ដាច់ធ្លាក់ពីលើផ្លូវ ចូលប្រឡាយទឹកពេលកំពុងធ្វើដំណើរ ពីក្រុងព្រះសីហនុ មកភ្នំពេញ

(កណ្តាល)៖ ទូរទេះភ្លើង របស់ក្រុមហ៊ុន ROYAL Railway ចំនួន៧ទូរ បានដាច់ធ្លាក់ ពីលើផ្លូវ ហើយចូលទៅ ប្រឡាយទឹក ប៉ុន្តែសំណាងល្អ មិនបណ្តាលឲ្យ មាននរណាម្នាក់ រងគ្រោះនោះទេ ដោយសារតែ ជាទូទំនេរ។

អាន​បន្ត៖ ទូរទេះភ្លើងក្រុមហ៊ុន ROYAL Railway ដាច់ធ្លាក់ពីលើផ្លូវ...

មន្ដ្រីយោធានៅអង្គភាព K៨២ ​បាញ់សម្លាប់ខ្លួនឯង ក្រោយមានទំនាស់ជាមួយប្រពន្ធ

(កំពង់ស្ពឺ)៖ មន្ដ្រីយោធាម្នាក់ បម្រើការនៅអង្គភាព K៨២ បានបាញ់សម្លាប់ ខ្លួនឯងក្រោយ ពេលមានទំនាស់ ពាក្យសម្ដីជាមួយប្រពន្ធ ខណៈដែលកំពុង ដេកជាមួយគ្នា នៅលើគ្រែ ។

អាន​បន្ត៖ មន្ដ្រីយោធានៅអង្គភាព K៨២ ​បាញ់សម្លាប់ខ្លួនឯង ក្រោយមានទំនាស់ជាមួយប្រពន្ធ

លោកយាយអាយុ៨៥ឆ្នាំ ដើរឆ្លងផ្លូវ ត្រូវម៉ូតូបុករងរបួសធ្ងន់ លើផ្លូវជាតិលេខ៣១

កំពត៖ លោកយាយ ម្នាក់អាយុ ៨៥ឆ្នាំ ត្រូវម៉ូតូបុក ខណៈគាត់ កំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យរង របួសធ្ងន់ធ្ងរ គ្រោះថ្នាក់ ចរាចរណ៍នេះ បានកើតឡើង នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆកា ឆ្នាំ២០១៦ លើកំណាតើ ផ្លូវជាតិលេខ៣១ ស្ថិតក្នុង ភូមិទន្លេនាម ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ។

អាន​បន្ត៖ លោកយាយអាយុ៨៥ឆ្នាំ ដើរឆ្លងផ្លូវ ត្រូវម៉ូតូបុករងរបួសធ្ងន់ លើផ្លូវជាតិលេខ៣១

រដ្ឋបាលជលផល បង្ក្រាបបទល្មើសនេសាទ ៣ករណី ក្នុងខេត្តពីរផ្សេងគ្នា

ភ្នំពេញ៖ កម្លាំងរដ្ឋបាល ជលផល ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានសហការជាមួយ កម្លាំងនគរបាល ចុះបង្ក្រាបបទល្មើស នេសាទ បានចំនួន ៣ករណី និងបានដុតកម្ទេច និងបំផ្លាញ ចោលនូវឧបករណ៍ នេសាទខុសច្បាប់ មួយចំនួន ។

អាន​បន្ត៖ រដ្ឋបាលជលផល បង្ក្រាបបទល្មើសនេសាទ ៣ករណី ក្នុងខេត្តពីរផ្សេងគ្នា

ចោរប្លន់មួយក្រុម បាញ់គំរាមទារប្រាក់ពីជនរងគ្រោះ ២នាក់ យកអស់ជិត ១៣ម៉ឺនបាត នៅស្រុកថ្មគោល

ភ្នំពេញ៖ ចោរប្លន់មួយក្រុម កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបាញ់ចំនួន ២គ្រាប់ គំរាមប្លន់ជនរង គ្រោះចំនួន ២នាក់ យកអស់ប្រាក់ ចំនួនជិត ១៣ម៉ឺនបាត ហេតុការណ៍នេះ បានកើតឡើងនៅ ចំណុចក្រុម១៩ ស្ថិតក្នុងភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

អាន​បន្ត៖ ចោរប្លន់មួយក្រុម បាញ់គំរាមទារប្រាក់ពីជនរងគ្រោះ ២នាក់ យកអស់ជិត ១៣ម៉ឺនបាត...

ជនសង្ស័យប្រើប្រាស់ និងជួញដូគ្រឿងញៀន2នាក់ត្រូវកម្លាំនគរបាលឃាត់បញ្ជូនទៅតុលាការ

ត្បូងឃ្មុំ៖ កម្លាំនគរបាលស្រុកមេមត់ ផ្នែកប្រឆាំងគ្រឿងញៀន នៅថ្ងៃទី22 វិច្ឆិកាបានចុះ ប្រតិបត្តិការណ៍បង្ក្រាប និងឃាត់មុខសញ្ញា ជួញដូរថ្នាំញៀន ចំនួន២នាក់ នៅចំនុចឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

អាន​បន្ត៖ ជនសង្ស័យប្រើប្រាស់ និងជួញដូគ្រឿងញៀន2នាក់ត្រូវកម្លាំនគរបាលឃាត់បញ្ជូនទៅតុលាការ

នគរបាល ឃាត់ជនបរទេស ២នាក់ ចូលលួចជីកត្បូង ខុសច្បាប់ នៅស្រុកបរកែវ

រតនគិរី៖ កម្លាំងនគរបាលស្រុកបរកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ឃុំកិចុង បានឃាត់ខ្លួនជនបរទេស ២នាក់ ខណៈពួកគាត់ដើរពីស្រុកអូរជុំ ចូលមកលួចជីកត្បូង នៅចំណុចបរឡយ ស្ថិតក្នុងភូមិរ៉យ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី នៅពេលយប់ ដោយដើរចូលផ្ទះប្រជាពលរដ្ឋគ្រប់ផ្ទះ នៅតំបន់ខាងលើ ។

អាន​បន្ត៖ នគរបាល ឃាត់ជនបរទេស ២នាក់ ចូលលួចជីកត្បូង ខុសច្បាប់ នៅស្រុកបរកែវ

ជូន​ថវិកា និង​ដកហូត​ទ្រព្យសម្បត្តិ​ដែល​ឃាតករ​យក​ទៅ​បញ្ចាំ ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​នារី​រង​គ្រោះ

រាជធានីភ្នំពេញ ៖  រឿងឃាតកម្មគួរ ឲ្យកត់សម្គាល់ ដែលជន ដៃដល់ ឈ្មោះយ៉េន សុបញ្ញា បានរឹតកសម្លាប់ នារីរងគ្រោះ ដែលជាសង្សារ របស់ខ្លួន យកទ្រព្យសម្បត្តិ រួចហើយយកសពទៅផ្លុងចោល នៅតាមគំនរសំរាម ត្រូវបានកង រាជអាវុធហត្ថ រាជធានីភ្នំពេញ បំបែកបាន ដោយមិនទុកឲ្យ ឃាតកររស់ក្រៅ សំណាញ់ច្បាប់បានឡើយ ។ 

អាន​បន្ត៖ ជូន​ថវិកា និង​ដកហូត​ទ្រព្យសម្បត្តិ​ដែល​ឃាតករ​យក​ទៅ​បញ្ចាំ...

សញ្ញាណដែលបញ្ជាក់ថា សាច់ញាតិ ឬមិត្តភក្តិរបស់អ្នក កំពុងតែញៀនថ្នាំ!

ថ្នាំ គឺជាសារធាតុគីមី ដែលមានឥទ្ធិពល អាចផ្លាស់ប្តូរដំណើរការរបស់រាងកាយបាន។ អ្នកប្រាកដជាធ្លាប់ឮមនុស្សជាច្រើននិយាយថា ថ្នាំគឺសុទ្ធតែមានគ្រោះថ្នាក់។ ប៉ុន្តែជាក់ស្តែង អ្នកត្រូវស្វែងយល់ពីវាឲ្យច្បាស់ជាមុនសិន។

អាន​បន្ត៖ សញ្ញាណដែលបញ្ជាក់ថា សាច់ញាតិ ឬមិត្តភក្តិរបស់អ្នក កំពុងតែញៀនថ្នាំ!

នគរបាលស្រុកឧដុង្គ ឃាត់ខ្លួនស្ត្រីម្នាក់ រួមនឹងគ្រឿងញៀន មួយចំនួន

កំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននគរបាល ស្រុកឧដុង្គ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឃាត់ខ្លួនស្ត្រីម្នាក់ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្លូវ៤៤ ស្ថិតក្នុងភូមិវិហារខ្ពស់ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រួមនឹងគ្រឿងញៀនមួយចំនួន។

អាន​បន្ត៖ នគរបាលស្រុកឧដុង្គ ឃាត់ខ្លួនស្ត្រីម្នាក់ រួមនឹងគ្រឿងញៀន មួយចំនួន

គ្រឿងញៀនបំផ្លាញជីវិតអ្នក និងគ្រួសារ! បុរសម្នាក់បែកថ្នាំ ដុតផ្ទះខ្លួនឯងចោល នៅស្រុកសំរោងទង

(កំពង់ស្ពឺ)៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចឃាត់ ខ្លួនភ្លាមៗ ក្រោយពីបុរសបាន ប្រើហិង្សាយ៉ាងញឹកញាប់ ហើយចុងក្រោយនេះ បានដុតបំផ្លាញផ្ទះ ខ្លួនឯងដែល កំពុងរស់នៅ។ហេតុការណ៍នេះ កើតឡើង នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិ ក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

អាន​បន្ត៖ គ្រឿងញៀនបំផ្លាញជីវិតអ្នក និងគ្រួសារ! បុរសម្នាក់បែកថ្នាំ ដុតផ្ទះខ្លួនឯងចោល...

ជនសង្ស័យម្នាក់លួចរថយន្ត ដឹកមាន់ពីខេត្តកំពង់ចាម មកជាប់ខ្នោះសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ)៖ សមត្ថកិច្ច នគរបាល ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលបានលួច រថយន្តដឹកមាន់ ពីខេត្តកំពង់ចាម មកភ្នំពេញ។

អាន​បន្ត៖ ជនសង្ស័យម្នាក់លួចរថយន្ត ដឹកមាន់ពីខេត្តកំពង់ចាម...

តុលាការឃុំខ្លួន ជនសង្ស័យពីរនាក់ ជាមួយគ្រឿងញៀន ជាច្រើនកញ្ចប់

កណ្តាល៖ ជនសង្ស័យពីរនាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ជាច្រើនកញ្ចប់ ត្រូវបានតុលាការខេត្តកណ្ដាល សម្រេចបញ្ជូនទៅឃុំខ្លួន ក្នុងពន្ធនាគារ កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។

អាន​បន្ត៖ តុលាការឃុំខ្លួន ជនសង្ស័យពីរនាក់ ជាមួយគ្រឿងញៀន ជាច្រើនកញ្ចប់

ឃាត់វៀតណាម ២៩នាក់ បន្ទាប់ពីមានការសង្ស័យ ថារស់នៅ និងធ្វើការខុសច្បាប់ នៅខេត្តបាត់ដំបង

បាត់ដំបង៖ កម្លាំងនគរបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ខេត្តបាត់ដំបង កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចុះពិនិត្យ និងឃាត់ខ្លួនជនជាតិ វៀតណាមចំនួន ២៩នាក់ ដែលជ្រកកោន តាមរោងសិប្បកម្មនានា ក្នុងខេត្តបាត់ដំបង។

អាន​បន្ត៖ ឃាត់វៀតណាម ២៩នាក់ បន្ទាប់ពីមានការសង្ស័យ ថារស់នៅ និងធ្វើការខុសច្បាប់...

ថ្ងៃទី៧វិច្ឆិកា បង្ក្រាបបទល្មើសគ្រឿងញៀន ៧ករណី ឃាត់ជនសង្ស័យ ១៣នាក់

 ភ្នំពេញ៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបបទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់ ៧ករណី ឃាត់មនុស្ស ១៣នាក់ (ស្រី៤នាក់) ក្នុងនោះមុខសញ្ញាជួញដូរ ៨នាក់ (ស្រី៣) និងមុខសញ្ញាប្រើប្រាស់ ៥នាក់ (ស្រី១) រួមនឹងវត្ថុតាងចាប់យកសរុប មេតំហ្វេតាមីន(ice) ៥,១៥ក្រាម និង១០កញ្ចប់តូច និងមេតំហ្វេតាមីន (wy) ១គ្រាប់ ។

អាន​បន្ត៖ ថ្ងៃទី៧វិច្ឆិកា បង្ក្រាបបទល្មើសគ្រឿងញៀន ៧ករណី ឃាត់ជនសង្ស័យ ១៣នាក់

នគរបាល ស្រុកកោះធំ បង្ក្រាបល្បែងស៊ីសង បៀ កន្ទុយលេខ ពីរករណី ឃាត់ខ្លួន ម្ចាស់ទីតាំង និងអ្នកញៀនល្បែង ៩នាក់

កណ្តាល: កម្លាំងនគរបាលស្រុកកោះធំ កាលពីរសៀល ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានធ្វើការបង្ក្រាបល្បែងស៊ីសង បៀរ និងកន្ទុយលេខចំនួនពីរករណី ដោយបានឃាត់ខ្លួនម្ចាស់ទីតាំង និងអ្នកញៀនល្បែងចំនួន ៩នាក់ ។

អាន​បន្ត៖ នគរបាល ស្រុកកោះធំ បង្ក្រាបល្បែងស៊ីសង បៀ កន្ទុយលេខ ពីរករណី ឃាត់ខ្លួន...

ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន

 សៀមរាប៖ កម្លាំងការិយាល័យ កណ្តាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ក្នុងភូមិសាស្ត្រស្មុគស្មាញ នៃសង្កាត់គោកចក ជាលទ្ធផល នៅថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០១៦ កម្លាំងនគរបាល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ពាក់ពន្ធ័ករណីចែកចាយ និងប្រើប្រាស់សារធាតុញៀន ដោយខុស នៅចំនុច ភូមិវាល និងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប យកមកធ្វើការសាសួរ ។

អាន​បន្ត៖ ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន

ពលរដ្ឋ យកអាវុធកែច្នៃ និងអាវុធ ស្វាយប្រវត្តិ១៦ដើម ប្រគល់ជូន នគរបាលស្រុក ស្វាយលើ - See more at: http://www.dap-news.com/kh/%E1%9

សៀមរាប៖  អាវុធAK និង អាវុធកែច្នៃ ចំនួន ១៦ដើម ត្រូវបានប្រជាពលរដ្ឋរស់នៅ ស្រុកស្វាយលើ មានការភ្ញាក់រលឹក បន្ទាប់ពីមាន ការផ្សព្វផ្សាយ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា ជាបន្តបន្ទាប់។

អាន​បន្ត៖ ពលរដ្ឋ យកអាវុធកែច្នៃ និងអាវុធ ស្វាយប្រវត្តិ១៦ដើម ប្រគល់ជូន នគរបាលស្រុក...