បណ្តាញសង្គម

ប្រជាពលរដ្ឋខ្មែរឥស្លាម ភូមិព្រែកតូច ចង់បានសង្គ្រាជថ្មី បន្ទាប់ពីសង្គា្រជចាស់លាឈប់

ត្បូងឃ្មុំ៖ នៅថ្ងៃត្រង់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ បងប្អូនសាសនិកខ្មែរឥស្លាម នៅវិហារភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បាននាំគ្នាតវ៉ា សូមឲ្យអាជ្ញាធរ ភូមិ ឃុំ ស្រុកត្បូងឃ្មុំ មេត្តាជួយជ្រើសរើស គ្រូសង្គ្រាជថ្មី បន្ទាប់ពីសង្គ្រាជចាស់ លាឈប់រយៈពេល ជាង១ខែមកហើយនោះ ។

អាន​បន្ត៖ ប្រជាពលរដ្ឋខ្មែរឥស្លាម ភូមិព្រែកតូច ចង់បានសង្គ្រាជថ្មី...

ឃាតក កាប់ជនរងគ្រោះ ដាច់ក្បាល នៅមុខក្រសួង ការងារ ជាប់ពន្ធនាគារ ១២ឆ្នាំ

ភ្នំពេញ៖ ឃាតក ដែលបានកាប់ជនរងគ្រោះ ដាច់ក្បាល មុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានលោក ស្វាយ តុញ ប្រធានក្រុមប្រឹក្សា ជំនុំជម្រះសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែសីហា នេះ សម្រេចផ្តន្ទាទោសដាក់ ពន្ធនាគាររយៈពេល១២ឆ្នាំ និងសងសំណងជំងឺចិត្ត ដល់ដើមបណ្ដឹង ចំនួន១០លានរៀល ។

អាន​បន្ត៖ ឃាតក កាប់ជនរងគ្រោះ ដាច់ក្បាល នៅមុខក្រសួង ការងារ ជាប់ពន្ធនាគារ ១២ឆ្នាំ

ថ្ងៃទី២៣សីហា បង្ក្រាបបទល្មើស​ គ្រឿងញៀន ៩ករណី ឃាត់ជនសង្ស័យ ១៤នាក់

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ៩ករណី ឃាត់ មនុស្ស ១៤នាក់ (ប្រុស) ក្នុងនោះមុខសញ្ញាជួញដូរ ១១នាក់ និងមុខ សញ្ញាប្រើប្រាស់ ៣នាក់ និងរឹបអូសគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ice) ៥,៨៧ក្រាម និង១០កញ្ចប់តូច មេតំហ្វេតាមីន (wy) ៣គ្រាប់ ថ្នាំគ្រាប់ ៣៤គ្រាប់ ។

អាន​បន្ត៖ ថ្ងៃទី២៣សីហា បង្ក្រាបបទល្មើស​ គ្រឿងញៀន ៩ករណី ឃាត់ជនសង្ស័យ ១៤នាក់

គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៣សីហា ពុំមានមនុស្សស្លាប់ តែរបួសធ្ងន់ និងស្រាល១១

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៥លើក (យប់ ១លើក) មិនបណ្តាលឲ្យមានមនុស្សស្លាប់នោះទេ ប៉ុន្តែរងរបួសធ្ងន់ ៦នាក់ (ប្រុស) និងរបួស ស្រាល ៥នាក់ (ស្រី ១នាក់) ។

អាន​បន្ត៖ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៣សីហា ពុំមានមនុស្សស្លាប់ តែរបួសធ្ងន់ និងស្រាល១១

បើកសវនាការ​ ស្ត្រី​បឹងកក់​ពីរ​នាក់​ ជម្រះក្តីករណី​ចលនា​ បដិវត្តន៍​ពណ៌

ភ្នំពេញ : សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែសីហា នេះ បានបើកសវនាការកាត់ទោស ស្ត្រីបឹងកក់ពីរនាក់ ដែលធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ឬ "Black Monday"ហើយរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាជាចលនាបដិវត្តន៍ពណ៌ ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលសវនាការនេះ ដឹកនាំដោយលោក ពេជ្រ វិជ្ជាធរ ជាចៅក្រមជំនុំជម្រះ ។

អាន​បន្ត៖ បើកសវនាការ​ ស្ត្រី​បឹងកក់​ពីរ​នាក់​ ជម្រះក្តីករណី​ចលនា​ បដិវត្តន៍​ពណ៌

យុវជនម្នាក់ យកកាំបិតចុងស្រួច ចាក់ធ្លាយពោះខ្លូនឯង ប៉ងធ្វើអត្ថឃាត

ភ្នំពេញ៖ នៅវេលាម៉ោង ១ និង ៤៥នាទីរសៀលថ្ងៃទី១៥ ខែសីហានេះ មានករណី បុរសម្នាក់យកកូនកាំបិតចុងស្រួច ចាក់ទម្លាយពោះខ្លួនឯង ។

អាន​បន្ត៖ យុវជនម្នាក់ យកកាំបិតចុងស្រួច ចាក់ធ្លាយពោះខ្លូនឯង ប៉ងធ្វើអត្ថឃាត

សំណុំរឿងបាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបន្តទៅថ្ងៃ២៦សីហា

ភ្នំពេញ ៖ បន្ទាប់ពីធ្វើការសួរ ដេញដោលពេញមួយព្រឹកថ្ងៃទី១៥ ខែសីហា ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ សម្រេចលើកពេលបន្តសវនាការ សំណុំរឿងបាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ ទៅព្រឹកថ្ងៃទី២៦ ខែសីហា ជាបន្តទៀត ។

អាន​បន្ត៖ សំណុំរឿងបាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវបន្តទៅថ្ងៃ២៦សីហា

ចាប់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធបទល្មើស គ្រឿងញៀន

កំពង់ចាម៖ កម្លាំងនគរបាល របស់ការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង នគរបាល ស្រុកកំពង់សៀម ចាប់ខ្លួនបុរស៣នាក់ ពាក់ព័ន្ធបទល្មើស គ្រឿងញៀន កាលពីវេលាម៉ោង ១២និង១០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅចំណុច ភូមិត្រពាំងចា ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

អាន​បន្ត៖ ចាប់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធបទល្មើស គ្រឿងញៀន

សង្ស័យស្រវឹង បើករថយន្តបុក រនាំងដែក បាក់អស់៩ផ្ទាំង នៅចំការមន

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យ ស្ថិតក្នុងស្ថាន ភាពស្រវឹង បានបើករថយន្ត បុករនាំងដែក បាក់អស់ ៩ផ្ទាំង ប៉ុន្តែអ្នក នៅក្នុងរថយន្ត មិនមានរងរបួស ដោយខូចខាត រថយន្តផ្នែកខាងមុខ ដែលហេតុការណ៍នេះ បានកើតឡើង នៅមោ៉ង ៣៖៥០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅតាមមហាវិថី ព្រះមនីវង្ស ជិតស្តុបពេទ្យចិន ស្ថិតក្នុងសង្កាត់ បឹងកេងកងទី២ ខណ្ឌចំការមន ។

អាន​បន្ត៖ សង្ស័យស្រវឹង បើករថយន្តបុក រនាំងដែក បាក់អស់៩ផ្ទាំង នៅចំការមន

កម្មករទូកនេសាទ ៩នាក់ រួចរស់ជីវិត ក្រោយពីអាជ្ញាធរ ខេត្តជួយអន្តរាគមន៍ ទាន់ពេលវេលា ខណៈទូក របស់ពួកគេជិះលិច នៅមាត់ពាមប៉ាក់ខ្លង

កោះកុង៖ កម្មករនេសាទ៩នាក់ ដែលលិចទូកនៅ ល្ងាចថ្ងៃទី១១ ខែសីហានេះ ស្ថិតនៅចំណុច មាត់ពាមប៉ាក់ខ្លង បានរួចពីសេចក្តីស្លាប់ ខណៈដែល អាជ្ញាធរខេត្ត រួមនិងកម្លាំង នគរបាលវរៈ ព្រំដែនទឹក និងកម្លាំងកងទ័ពជើងទឹក ប្រចាំការ នៅកោះយ៉ បានចេញអូប័រ ជួយទាន់ពេលវេលា ។

អាន​បន្ត៖ កម្មករទូកនេសាទ ៩នាក់ រួចរស់ជីវិត ក្រោយពីអាជ្ញាធរ ខេត្តជួយអន្តរាគមន៍...

ថ្ងៃទី១១សីហា បង្ក្រាបបទល្មើសគ្រឿងញៀន ១០ករណី ឃាត់ជនសង្ស័យ ២៩នាក់

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបបទ ល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ១០ករណី ឃាត់ មនុស្ស ២៩នាក់ (ស្រី ៥នាក់) ក្នុងនោះមុខ សញ្ញាជួញដូរ ១៤នាក់ និងមុខសញ្ញាប្រើប្រាស់ ១៥នាក់ និងរឹបអូស គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន(ice) ០,១ក្រាម និង ៨កញ្ចប់តូច ។

អាន​បន្ត៖ ថ្ងៃទី១១សីហា បង្ក្រាបបទល្មើសគ្រឿងញៀន ១០ករណី ឃាត់ជនសង្ស័យ ២៩នាក់

តារាកំប្លែង ជើងចាស់មួយរូប ធ្លាក់ខ្លួនសុំផ្ទះគេ សម្រាកព្យាលជំងឺ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍

កណ្តាល៖ តារាចម្រៀង និងជាតារាកំប្លែង ជើងចាស់ អ្នកនាង សំ ប៉ូលីដា បានជួបគ្រោះថា្នក់ យ៉ាងធ្ងន់ធ្ងរ និងកំពុងតែ សម្រាកព្យបាល នៅផ្ទះរបស់គេ បណ្តោះអាសន្ន ។

អាន​បន្ត៖ តារាកំប្លែង ជើងចាស់មួយរូប ធ្លាក់ខ្លួនសុំផ្ទះគេ សម្រាកព្យាលជំងឺ...

គោ ២ក្បាល ត្រូវរន្ទះបាញ់ងាប់ ពេលរលឹមតិចៗ

ភ្នំពេញ៖ សត្វគោចំនួន ២ក្បាល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ត្រូវបាន រន្ទះបាញ់ងាប់ នៅកណ្ដាលវាល ដែលហេតុការណ៍នេះ បានកើតឡើង នៅក្នុងភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

អាន​បន្ត៖ គោ ២ក្បាល ត្រូវរន្ទះបាញ់ងាប់ ពេលរលឹមតិចៗ

ចោរប្លន់ម៉ូតូបាញ់ប្រហារកណ្តាលក្រុងម្សិលមិញ ឥលូវចាប់បានហើយ

រាជធានីភ្នំពេញ៖ បន្ទាប់ពីមាន ករណីបាញ់ប្លន់ យកម៉ូតូយ៉ាងសាហាវ នៅកណ្តាលក្រុង ធ្វើឲ្យមានការ ភ្ញាក់ផ្អើល ពេញអ្នកភ្នំពេញ ឥលូវជនសង្ស័យ ម្នាក់ក្នុង ចំណោមបក្ខពួក ត្រូវបាន សមត្ថកិច្ចចាប់ខ្លួន បានហើយ ។

អាន​បន្ត៖ ចោរប្លន់ម៉ូតូបាញ់ប្រហារកណ្តាលក្រុងម្សិលមិញ ឥលូវចាប់បានហើយ

ក្រុមអ្នកគាំទ្របាត់ទាត់ ប្តឹងម្ចាស់ចំណតផ្ញើម៉ូតូ នៅពហុកីឡាដ្ឋានជាតិ អូឡាំពិក មកតុលាការរឿង បាត់ម៉ូតូ

ភ្នំពេញ៖ យោងតាមពាក្យបណ្តឹងចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ដែលមានលោក វុន សុភាណារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ (ជាតំណាងឲ្យជនរងគ្រោះ) ជាដើមបណ្តឹងប្តឹងឈ្មោះ អ៊ឹម ភិនសារិទ្ធ ភេទប្រុស មុខរបរប្រធានក្រុមហ៊ុន IPS Security Service CO.,LTD ដែលទទួលសិទ្ធិធ្វើអាជីវកម្ម ទទួលបញ្ញើម៉ូតូ ក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក។

អាន​បន្ត៖ ក្រុមអ្នកគាំទ្របាត់ទាត់ ប្តឹងម្ចាស់ចំណតផ្ញើម៉ូតូ នៅពហុកីឡាដ្ឋានជាតិ អូឡាំពិក...

បញ្ជូនខ្លួន៣នាក់ ទៅតុលាការ​ ខេត្តកំពង់ស្ពឺ​ ពាក់ព័ន្ធគ្រឿងញៀន ៩កញ្ចប់

កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី១០ ខែសីហានេះ កម្លាំងនគរបាល ខេត្តកំពង់ស្ពឺ បានបញ្ជូនខ្លូនជនសង្ស័យ ៣នាក់ ទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងការជួញដូរ ប្រើប្រាស់គ្រឿង ញៀនចំនួន៩កញ្ចប់។

អាន​បន្ត៖ បញ្ជូនខ្លួន៣នាក់ ទៅតុលាការ​ ខេត្តកំពង់ស្ពឺ​ ពាក់ព័ន្ធគ្រឿងញៀន ៩កញ្ចប់

អាមេរិកសម្តែង ការព្រួយបារម្ភ លើការសម្លាប់ ជនសង្ស័យជួញ គ្រឿងញៀន ក្រៅប្រព័ន្ធតុលាការ ជាច្រើនរបស់ ហ្វីលីពីន

វ៉ាស៊ិនតោន: ទីភ្នាក់ចិនស៊ិនហួ ដែលបានចេញផ្សាយ ព័ត៌មានកាលពីថ្ងៃអង្គារ៍ ទី៩ ខែសីហា មិ្សលមិញ បានឲ្យដឹងថារដ្ឋាភិបាល អាមេរិក នៅថ្ងៃចន្ទ បានបង្ហាញ បញ្ជាក់ពីការ ព្រួយបារម្ភ ទៅលើអ្វីដែលហ្វីលីពីន ហៅថាជាការ កាត់ទោស ក្រៅប្រព័ន្ធតុលាការដោយ ប្រើប្រាស់សិទ្ធិសម្លាប់ ក្រុមអ្នកជួញដូរ គ្រឿងញៀន នៅក្នុងប្រទេសដែលវា បានធ្វើឲ្យមាន ភាពប៉ះពាល់ ដល់សិទ្ធិមនុស្ស យ៉ាងខ្លាំង ។

អាន​បន្ត៖ អាមេរិកសម្តែង ការព្រួយបារម្ភ លើការសម្លាប់ ជនសង្ស័យជួញ គ្រឿងញៀន...

បើករថយន្ត បុករបងស្ថានីយ លក់ប្រេងឥន្ទនៈ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស៣នាក់

ភ្នំពេញ ៖ នៅវេលាម៉ោង ៦ និង២០ នាទី ល្ងាច ថ្ងៃទី០៩ ខែ០៨ ឆ្នាំ២០១៦ មានគ្រោះថ្នាក់ ចរាចរណ៍ ១ករណី ត្រង់ចំណុច ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលបង្ករដោយ រថយន្តម៉ាក Hyundai ធនដឹកទំនិញពណ៌ស ពាក់ផ្លាក លេខកំពង់ចាម 3A-2841 ដោយអ្នកបើកបរ ជាន់ហ្វ្រាំងមិនស៊ី បណ្តាលឲ្យរអិល ពីលើស្ពាន់ព្រែកតាមាក់ វេចង្កូតមក បុករបងស្ថានីយលក់ ប្រេង ឥន្ទនៈរង្វង់ មូលគល់ស្ពាននៅ នៅលើកំណាត់ ផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ លេខ26-27 រង្វង់មូល ព្រែកតាមាក់ ។

អាន​បន្ត៖ បើករថយន្ត បុករបងស្ថានីយ លក់ប្រេងឥន្ទនៈ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួស៣នាក់

ឈ្លោះទាស់ទែងគ្នា បណ្ដាលឲ្យភាគី ម្ខាងទាញកណ្ដៀវ កាប់ភាគីម្ខាងទៀត រយះក្បាល

ភ្នំពេញ ៖ នៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៨ ខែ០៨ ឆ្នាំ២០១៦ វេលាម៉ោង២០:៣០នាទី ការករណី ឈ្លោះទាស់ទែងគ្នាមួយ ដែលបណ្ដាលឲ្យភាគីម្ខាងបានទាញកណ្ដៀវខ្វាង កាប់ទៅលើភាគីម្ខាង ទៀតរយះក្បាល ដេរជាច្រើនថ្នេរ ដែលហេតុការណ៍នេះ បានកើឡើងនៅចំណុចភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

អាន​បន្ត៖ ឈ្លោះទាស់ទែងគ្នា បណ្ដាលឲ្យភាគី ម្ខាងទាញកណ្ដៀវ កាប់ភាគីម្ខាងទៀត រយះក្បាល

ឃាត់រថយន្ត ដឹកលើសទម្ងន់១៩០គ្រឿង និងពិន័យជាប្រាក់ បានជាង៤០០លានរៀល ក្នុងខែកក្កដា

ភ្នំពេញ ៖ លេខាធិការដ្ឋាន របស់គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុង ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ ឃាត់រថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ ចំនួន ១៩០គ្រឿង និង ពិន័យបានថវិកាសរុបចំនួន ៤៥៩.៣៨៨.០០០រៀល។

អាន​បន្ត៖ ឃាត់រថយន្ត ដឹកលើសទម្ងន់១៩០គ្រឿង និងពិន័យជាប្រាក់ បានជាង៤០០លានរៀល ក្នុងខែកក្កដា

នគរបាល អន្តោប្រវេសន៍ បន្តចុះ​ត្រួ​ត​ពិ​និ​ត្រ កា​​រ​រស់​នៅខុ​ស​ច្បាប់ ​រ​​ប​ស់​ជន​ប​រទេ​ស​​ នៅសង្កាត់​ផ្សា​​រ​ ​ដើ​ម​ថ្កូវ ​និ​ង​សង្កាត់ បឹងត្របែក

ភ្នំពេញ៖ កម្លាំងនគរបាល នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយ ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា នៅម៉ោង ៦ព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ បានបន្តចុះប្រមូលជន បរទេស ដើម្បីត្រួតពិនិត្យ ទៅលើជនបរទេស ទាំងនោះ ដែលធ្វើការដោយ លិខិតស្នាមការងារ ពិសេសជនជាតិវៀតណាម ស្ថិតតាមបណ្តោយផ្លូវ៩៧ កែង៤៧៤ សង្កាត់បឹងត្របែក និងផ្លូវ៥០៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

អាន​បន្ត៖ នគរបាល អន្តោប្រវេសន៍ បន្តចុះ​ត្រួ​ត​ពិ​និ​ត្រ កា​​រ​រស់​នៅខុ​ស​ច្បាប់...