បណ្តាញសង្គម

អាមេរិកសម្តែង ការព្រួយបារម្ភ លើការសម្លាប់ ជនសង្ស័យជួញ គ្រឿងញៀន ក្រៅប្រព័ន្ធតុលាការ ជាច្រើនរបស់ ហ្វីលីពីន

វ៉ាស៊ិនតោន: ទីភ្នាក់ចិនស៊ិនហួ ដែលបានចេញផ្សាយ ព័ត៌មានកាលពីថ្ងៃអង្គារ៍ ទី៩ ខែសីហា មិ្សលមិញ បានឲ្យដឹងថារដ្ឋាភិបាល អាមេរិក នៅថ្ងៃចន្ទ បានបង្ហាញ បញ្ជាក់ពីការ ព្រួយបារម្ភ ទៅលើអ្វីដែលហ្វីលីពីន ហៅថាជាការ កាត់ទោស ក្រៅប្រព័ន្ធតុលាការដោយ ប្រើប្រាស់សិទ្ធិសម្លាប់ ក្រុមអ្នកជួញដូរ គ្រឿងញៀន នៅក្នុងប្រទេសដែលវា បានធ្វើឲ្យមាន ភាពប៉ះពាល់ ដល់សិទ្ធិមនុស្ស យ៉ាងខ្លាំង ។

អ្នកនាំពាក្យរបស់ ក្រសួងការបរទេស អាមេរិក Elizabether Trudeau បាននិយាយថា ពួកយើងកំពុងមានការ ព្រួយបារម្ភ ទៅលើបញ្ហាការ ឃុំឃាំងនិង ការប្រើប្រាស់ សិទ្ធិកាត់ ទោសក្រៅ ប្រព័ន្ធតុលាការ ដែលបានសម្លាប់ក្រុម អ្នកជួញដូរ គ្រឿងញៀន យ៉ាងច្រើន នៅក្នុងប្រទេស ហ្វីលីពីនកន្លង មកចាប់តាំង ពីលោកប្រធានាធិបតី បានអនុញ្ញាតិ ឲ្យចាប់ផ្តើម នូវប្រតិបត្តិទាំងនោះ ។

អ្នកនាំពាក្យ រូបនេះ បានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិក នឹងនៅតែជឿជាក់ថា ការកំណត់ច្បាប់ ធ្វើការងារ របស់ហ្វីលីពីន នៅតែមានការ គោរព និងផ្តោតការ យកចិត្តទុក ដាក់ទៅលើបញ្ហា សិទ្ធិមនុស្ស ដដែលហើយ បន្ថែមទៀតថា អាមេរិកនឹង នៅតែបន្តការ សន្ទនាគ្នា ជាមួយនឹងអជ្ញាធរ របស់ហ្វីលីពីន ក្នុងការធ្វើការ ប្រកាន់យក គោលការណ៍ ប្រជាធិបតេយ្យជាចំបង  ៕

ដកស្រងពី៖ដើមអម្ពិល