បណ្តាញសង្គម

ថ្ងៃទី១១សីហា បង្ក្រាបបទល្មើសគ្រឿងញៀន ១០ករណី ឃាត់ជនសង្ស័យ ២៩នាក់

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបបទ ល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ១០ករណី ឃាត់ មនុស្ស ២៩នាក់ (ស្រី ៥នាក់) ក្នុងនោះមុខ សញ្ញាជួញដូរ ១៤នាក់ និងមុខសញ្ញាប្រើប្រាស់ ១៥នាក់ និងរឹបអូស គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន(ice) ០,១ក្រាម និង ៨កញ្ចប់តូច ។

យោងតាមរបាយការណ៍ នគរបាលជាតិ បានឲ្យដឹងថា ទីតាំងបង្ក្រាប ទី១. ភ្នំពេញ បង្រា្កប ២ករណី ឃាត់ខ្លួន ៥នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ៥កញ្ចប់តូច, ទី២. កណ្ដាល បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១កញ្ចប់តូច, ទី៣. ឧត្តរមានជ័យ បង្រា្កប ១ករណី ឃាត់ខ្លួន ៣នាក់ (ស្រី ២នាក់), ទី៤. តាកែវ បង្រា្កប ១ករណី ឃាត់ខ្លួន ៣នាក់ (ប្រុស) មេតំហ្វេតាមីន(ice) ២កញ្ចប់តូច, ទី៥. បន្ទាយមានជ័យ បង្រា្កប ២ករណី ឃាត់ខ្លួន ៥នាក់ (ប្រុស) និងទី៦. សៀមរាប បង្រា្កប ៣ករណី ឃាត់ខ្លួន ១២នាក់ (ស្រី៣នាក់) មេតំហ្វេតាមីន (ice) ០,១ក្រាម ៕

ដកស្រង់ពី៖ដើមអម្ពិល