បណ្តាញសង្គម

ចាប់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធបទល្មើស គ្រឿងញៀន

កំពង់ចាម៖ កម្លាំងនគរបាល របស់ការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង នគរបាល ស្រុកកំពង់សៀម ចាប់ខ្លួនបុរស៣នាក់ ពាក់ព័ន្ធបទល្មើស គ្រឿងញៀន កាលពីវេលាម៉ោង ១២និង១០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅចំណុច ភូមិត្រពាំងចា ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

សមត្ថកិច្ចនគរបាល ជំនាញបានឲ្យដឹងថា ប្រតិបត្តការនេះ សមត្ថកិច្ច ប្រើវិធាន ការញោះញុង ទើបឈានទៅចាប់ខ្លួន ជនសង្ស័យទាំង ៣នាក់ ទី១ឈ្មោះ ហ៊ីង ផានិត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទី២ឈ្មោះសួរ ឈាង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម និងទី៣ឈ្មោះ ស៊ិន ម៉ាណាល់ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅ ភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ។

សមត្ថកិច្ចបាន ឲ្យដឹងទៀតថា វត្ថុតាងដែល រឹបអូសបានរួមមាន ម្សៅ ក្រាមពណ៌ស សង្ស័យជាថ្នាំញៀន ចំនួន១កញ្ចប់តូច និង ទូរស័ព្ទដៃចនួន ២គ្រឿង និងម៉ូតូ២គ្រឿង ។ បច្ចុប្បន្នជនសង្ស័យ ទាំង៣នាក់ កម្លាំងនគរបាលជំនាញ កំពុងចងក្រងសំណុំរឿងតាម និតិវិធី ៕

ដកស្រង់ពី៖ដើមអម្ពិល