បណ្តាញសង្គម

សង្ស័យស្រវឹង បើករថយន្តបុក រនាំងដែក បាក់អស់៩ផ្ទាំង នៅចំការមន

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យ ស្ថិតក្នុងស្ថាន ភាពស្រវឹង បានបើករថយន្ត បុករនាំងដែក បាក់អស់ ៩ផ្ទាំង ប៉ុន្តែអ្នក នៅក្នុងរថយន្ត មិនមានរងរបួស ដោយខូចខាត រថយន្តផ្នែកខាងមុខ ដែលហេតុការណ៍នេះ បានកើតឡើង នៅមោ៉ង ៣៖៥០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅតាមមហាវិថី ព្រះមនីវង្ស ជិតស្តុបពេទ្យចិន ស្ថិតក្នុងសង្កាត់ បឹងកេងកងទី២ ខណ្ឌចំការមន ។

សាក្សីនៅកន្លែង កើតហេតុបានប្រាប់ថា នៅម៉ោងប្រមាណ ជាង ៣ទៀបភ្លឺ បុរសម្នាក់ក្នុងស្ថាន ភាពស្រវឹង បានបើក រថយន្ត ព្រុសពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-5125 ក្នុងទិសដៅ ពីជើងទៅត្បូង យ៉ាងលឿន តាមហាវិថី ព្រះមនីវង្សលុះបើកមកដល់ ជិតភ្លើង ស្តុបពេទ្យចិន បានរ៉េចង្កូតទៅ បុករនាំង ដែលគេដាល់ពុះចែកទ្រូង ផ្លូវបណ្តាលឲ្យបាក់រាប ដល់ដីចំនួន៩ផ្ទាំង ហើយរថយន្តរងការ ខូចខាតផ្នែកខាង មុខយ៉ាងដំណំ តែមិនបណ្តាលឲ្យានមនុស្ស របួសនោះទេ ។

ក្រោយកើតហេតុ រថយន្តត្រូវបាន ខាងជំនាញ ចុះមកវាស់វែង និងស្ទួចយកទៅរក្សា ទុកនៅការិយាល័យ ចរាចរណ៍ផ្លូវ គោករាជធានីភ្នំពេញ ដើម្បីដោះស្រាយ គ្នាតាមផ្លូវច្បាប់ ៕

 

 

 

ដកស្រង់ពី៖ដើមអម្ពិល